១ កុល ដាវី ល្បីឈ្មោះក្រោយពីហ៊ានបង្ហាញភាព sexy
ទស្សនិកជនភាគច្រើនបានទទួលស្គាល់ថា កញ្ញា កុល ដាវី ជាតារា sexy ជាគេនៅកម្ពុជា។ ភាព sexy របស់នាងបានជួយជ្រោមជ្រែង និងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងមានភាពល្បីល្បាញរហូតមកដល់ពេល បច្ចុប្បន្ន។
២ ព្រីម លីហ្សា តោងភាពល្បីដោយសារតែពូកែសម្ញែងដើមទ្រូង ព្រមទាំងអួតរឿងសំលៀកបំពាក់
បើនិយាយពីការបង្ហាញស្នាដៃក្នុងពិភពសិល្បៈតារា sexy ព្រីម លីហ្សា មិនសូវមានទស្សនិកជនស្គាល់ប៉ុន្មានទេ ប៉ុន្តែបើនិយាយពីការសម្ញែងដើមទ្រូង និងអួតរឿងសំលៀកបំពាក់ តារារូបម្នាក់នេះហាក់បោះជំហានមុខគេ។ កត្តាទាំងនេះនាំឱ្យនាងទទួលបានប្រជាប្រិយភាពរហូតឈ្នះពានអាណាចក្រ តារាផ្នែកតារាមានប្រជាប្រិយភាពប្រចាំឆ្នាំ២០១៣ ទៀតផង។
កញ្ញា ទឹម រដ្ឋា ជាតារាសម្ដែង និងជាតារាបង្ហាញម៉ូដលេចធ្លោក្នុងក្រុម Cambodia Super Model ដែលមានស្នាមសាក់លើក និងកំប៉េះគូថស្អាតជាងគេ ហើយក៏គ្មានតារាណាហ៊ានធ្វើដូចនាងដែរ។ សម្រស់ស្រស់ស្អាតបូករួមនឹងកម្ពស់ និងដើមទ្រូងគួរឱ្យទាក់ទាញផងបានធ្វើឱ្យតារារូបនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជន។
កញ្ញា គង់ ចាន់ស្រីមុំ ជាតារា sexy មួយរូប មានប្រជាប្រិយភាពមិនចាញ់តារាផ្សេងៗប៉ុន្មានទេ រហូតគេហទំព័រមួយក្នុងប្រទេសវៀតណាមចុះផ្សាយថា នាងជាតារា sexy ក្នុងប្រទេសកម្ពុជាទៀតផង។ ការហ៊ានបង្ហាញ sexy គ្រប់កាលៈទេសៈ ធ្វើឱ្យតារារូបនេះមានទស្សនិកជនជាច្រើនស្គាល់។
អាចថាជាតារាសម្ដែងសម្បូររឿងអាស្រូវក៏ថាបានព្រោះតារារូបនេះ តែងមានរឿងអាស្រូវមិនចេះដាច់ ហើយបើនិយាយពីភាព sexy វិញកញ្ញា កែវ និសា ត្រូវបានទស្សនិកជនចាត់ទុកជាតារា sexy ខ្លាំងក្នុងចំណោមតារា sexy នានា។
ដោយសារតែការច្រៀង និងសម្ដែងខារ៉ាអូខេហាក់ពុំសូវទទួលបានផ្លែផ្កា តារារូបនេះបានងាកមកចាប់អារម្មណ៍រឿង sexy វិញម្ដង រហូតមានពេលមួយ កញ្ញា ប៊ុន ផៃលីន បង្ហើបប្រាប់ថា នាងចង់បានតំណែងជាតារា sexy បំផុតទៀតផងក្នុងប្រទេសកម្ពុជា។
អតីតពិធីការិនីរបស់ CTN កញ្ញា សាសា ហាក់មិនសូវជោគជ័យប៉ុន្មានទេរឿងអាជីពជាពិធីការិនី ប៉ុន្តែបើនិយាយពីការបង្ហាញភាព sexy ជាពិសេសការសម្ញែងដើមទ្រូងតារារូបនេះទទួលការចាប់អារម្មណ៍ជា ខ្លាំងពីទស្សនិកជន។
៨ គង់ ចាន់រដ្ឋា យកភាព sexy ដើម្បីទាក់ទាញប្រជាប្រិយភាព
កញ្ញា គង់ ចាន់រដ្ឋា ជាតារាចម្រៀងក្នុងក្រុមផលិតកម្ម បុប្ផា មិនសូវជាទទួលការចាប់អារម្មណ៍ច្រើនប៉ុន្មាននោះទេពីទស្សនិកជន ប៉ុន្តែតារារូបនេះចូលចិត្តបង្ហាញភាព sexy របស់ខ្លួននៅតាមបណ្ដាញសង្គម Facebook និងនៅតាមកម្មវិធីសិល្បៈនានា ធ្វើឱ្យកញ្ញាទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន។
កញ្ញា គង់ វង្សយ៉ាទី ដើមឡើយមិនសូវមានការចាប់អារម្មណ៍ប៉ុន្មានទេពីទស្សនិកជន ប៉ុន្តែក្រោយពីបោះជំហានចូល CTN រួមទាំងការហ៊ានបង្ហាញភាព sexy ផង ធ្វើឱ្យពិធីការិនីរូបនេះទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
បើនិយាយពីសម្រស់ និងភាព sexy កញ្ញា ពៅ លីដា មិនចាញ់តារាដទៃទៀតប៉ុន្មានទេ។ ប្រការបែបនេះ ធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងកើនឡើងឆាប់រហ័សដោយទទួលបានការចាប់ អារម្មណ៍ជាច្រើនពីទស្សនិកជន។
កញ្ញា សុខ ច័ន្ទណានូ ជាតារាចំណូលថ្មីទេ ប៉ុន្តែកញ្ញាហ៊ានបង្ហាញភាព sexy របស់ខ្លួនដោយថតរូបបង្ហាញដើមទ្រូងជាមួយលោក អ៊ែនឌី និងហ៊ានសម្ញែងដើមទ្រូងដោយមិនខ្លាចការរិះគន់ពីទស្សនិកជនក្នុង កម្មវិធីសិល្បៈនានា ដែលសាធារណជនមួយចំនួនអះអាងថាព្រោះតែនាងចង់ទទួលបាន ប្រជាប្រិយភាពពីទស្សនិកជន។
កញ្ញា មួយ មួយ ជាតារាបង្ហាញម៉ូដក្នុងក្រុម Cambodia Super Model ប៉ុន្តែហាក់មិនសូវទទួលការចាប់អារម្មណ៍ប៉ុន្មានទេពីទស្សនិកជន យ៉ាងណាក៏ដោយ ក្រោយពីចាប់ផ្ដើមសម្ញែងដើមទ្រូង ធ្វើឱ្យតារារូបនេះ ហាក់មានអ្នកស្គាល់គ្រាន់បើដែរ។
ការបង្ហាញល្វែងលើគួរឱ្យទាក់ទាញរបស់កញ្ញា ឆ យី ក្នុងថ្ងៃប្រគល់ពានអាណាចក្រតារាធ្វើឱ្យនាងទទួលបានការគាំទ្រផង និងទទួលការរិះគន់ផង។ តែទោះជាយ៉ាងណាក៏ដោយ ការបង្ហាញដើមទ្រូងដ៏ទាក់ទាញនេះធ្វើឱ្យកញ្ញាទទួលបាន ប្រជាប្រិយភាពឡើងវិញផងដែរ ព្រោះនាងហាក់បាត់បង់កេរ្តិ៍ឈ្មោះទៅហើយក្នុងពិភពសិល្បៈ។
កញ្ញា ឆ័យលី ដាឡែន គឺជាអ្នកចម្រៀងល្បីខាងបញ្ចេញដើមទ្រូងធំរបស់នាងឱ្យគេមើល ហើយក៏ធ្លាប់ទទួលរងការរិះគន់ខ្លាំងជាងគេផងដែរ។ អ្នកចម្រៀង sexy រូបនេះ តែងតែលេងខ្លួនមិនបង្អង់ដៃ ឱ្យគេឃើញដើមទ្រូងដ៏ធំទ្រលុកទ្រលន់ទាំងគូរបស់នាង។ ប៉ុន្តែមួយរយៈចុងក្រោយនេះ នាងហាក់រាងចាល ព្រោះតែមានប្រតិកម្មពីមហាជន រឿងបង្ហាញដើមទ្រូងមិនញញើតដៃនេះ។
កញ្ញា ស៊ឹម ថៃណា ក៏ជាតារាចម្រៀងមួយរូបក្នុងផលិតកម្ម M ប៉ុន្តែមកទល់នឹងពេលនេះអាជីពចម្រៀងរបស់នាងហាក់ស្ងប់ស្ងាត់។ ការច្រៀងរបស់នាងនៅក្នុងផលិតកម្ម M កន្លងមក នាងហាក់ពុំសូវទទួលបានការចាប់អារម្មណ៍ច្រើនប៉ុន្មានទេពី ទស្សនិកជន ប៉ុន្តែបន្ទាប់ពីចាប់ផ្តើមបង្ហាញដើមទ្រូង មានអ្នកចាប់អារម្មណ៍នាងបណ្ដើៗ និងមានគេស្គាល់ច្រើនដល់សព្វថ្ងៃ។
អាជីពជាពិធីការិនី និងជាតារាសម្ដែងរបស់កញ្ញា ហេង ម៉ារ៉ាឌី ហាក់សូវជោគជ័យ និងទទួលបានការគាំទ្រច្រើនប៉ុន្មានទេពីទស្សនិកជន ប៉ុន្តែការចូលចិត្តបង្អួតដើមទ្រូងដោយមិនសំចៃធ្វើឱ្យនាងមាន ប្រជាប្រិយភាពរហូតមកទល់នឹងពេលបច្ចុប្បន្ន។
ប្រហែលជាគិតថាការទទួលប្រជាប្រិយភាពតាមរយៈការថតខ្សែភាពយន្ត ពិបាកនឹងទទួលការចាប់អារម្មណ៍ដោយប្រើរយៈពេលយូរ ដូច្នេះហើយទើបតារា sexy រូបនេះបង្វែរមកបង្ហាញដើមទ្រូងវិញអាចទាក់ទាញការគាំទ្របានឆាប់ រហ័ស។
បើទោះជាធ្លាប់រៀបការហើយយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកនាង ឈិត សុជាតា ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជន ព្រោះតែដើមទ្រូងរបស់នាងធំស្អាតគួរឱ្យទាក់ទាញ។
ត្បិតតែប្រជាប្រិយភាពផ្នែកសម្ដែងភាពយន្តមិនសូវទទួលបានជោគជ័យបែប ណាក្ដី ប៉ុន្តែការបង្ហាញភាព sexy ធ្វើឱ្យកញ្ញា ពេជ្រ ថាវរ៉ា ទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ជាពិសេសក្រុមហ៊ុនធំៗតែអញ្ជើញឱ្យបង្ហាញផលិតផលរបស់គេមិនចេះដាច់។
យ៉ាងណាក៏ដោយ តារា sexyសាន សុម៉ាលី បានមានទស្សនៈផ្សេងពីតារាដទៃ ខណៈដែលនាងអះអាងថា ភាព sexy ក៏ជាចំណែកមួយដែលនាំឲ្យនាងទទួលបានការគាំទ្រ និងល្បីល្បាញដែរ។ ដើមទ្រូងទាំងគូរបស់នាង តែងតែបង្ហាញឲ្យគេឯងឃើញនៅគ្រប់កម្មវិធីរបស់អ្នកសិល្បៈ និងការឡើងច្រៀងក្នុងការប្រគំតន្ត្រីផ្សេងនៅតាមបណ្ដាស្ថានីយ ទូរទស្សន៍។
Link to: http://news.sabay.com.kh/articles/483777 
No comments:
Post a Comment