Wednesday, October 23, 2013

Arsenal និង Barca រំពឹង​ថាអាច​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន

131022_28a

Messi (ឆ្វេង) ដណ្តើម​បាល់​ជា​មួយ Mexes របស់ AC Milan អំ​ឡុង​ជំនួប​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​​។ AFP

ពូល E
Steaua Bucharest (រូម៉ានី) v Basel (ស្វ៊ីស)
ក្រុម Steaua Bucharest ដែល​ជា​ម្ចាស់​ជើងឯក​ឆ្នាំ​១៩៨៦ កំពុង​តែ​សម្លឹង​រក​ការ​ដណ្តើម​យក​ពិន្ទុ​ជា​លើក​ទី​១​របស់​ពួកគេ​ក្នុង​ ក្របខ័ណ្ឌ Champions League នៅ​រដូវកាល​នេះ ខណៈ Basel ដែល​បាន​
ឈាន​ទៅ​វគ្គ​១/២​ក្នុង​ក្របខ័ណ្ឌ Europa League កាលពី​រដូវកាល​មុន នឹង​ត្រូវ​ព្យាយាម​កសាង​ការ​ជឿជាក់​ដោយ​ផ្អែក​លើ​ការ​ទទួល​ជ័យជម្នះ ២-១ របស់​ពួកគេ​នៅ​ថ្ងៃ​បើក​ឆាក​នៅលើ​ទឹកដី​របស់​ក្រុម Chelsea។
Schalke (អាល្លឺម៉ង់) v Chelsea (អង់គ្លេស)
Chelsea និង Schalke បាន​ជួប​គ្នា​លើក​ចុងក្រោយ​ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​ពូល​ក្នុង​រដូវកាល​ ឆ្នាំ​២០០៧-២០០៨ ខណៈ​ការ​ប្រកួត​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ប៉ុន្តែ ក្រុម​របស់​អង់គ្លេស បាន​ទទួល​ជ័យជម្នះ ២-០ នៅលើ​ទឹកដី Stamford Bridge តាមរយៈ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់ Florent Malouda និង Didier Drogba។
ពូល F
Arsenal (អង់គ្លេស) v Dortmund (អាល្លឺម៉ង់)
Arsenal ក្រុម​លេខ​១​នៅលើ​កំពូល​តារាង Premier League និង Dortmund ដែល​ជា​ក្រុម​ជើងឯករង​ក្នុង Champions League កាលពី​រដូវកាល​មុន ធ្លាប់​បាន​ជួប​គ្នា​ក្នុង​រដូវកាល​ឆ្នាំ​២០១១-១២ ដោយ​នៅ​ពេល​នោះ​ខ្សែប្រយុទ្ធ Robin van Persie បាន​ជួយ​ឲ្យ Arsenal ទទួល​បាន​បី​ពិន្ទុ​ក្នុង​ផ្ទះ​ខ្លួនឯង បើ​ទោះ​បី​កីឡាករ Shinji Kagawa បាន​បក​១​គ្រាប់​វិញ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ក៏​ដោយ Van Persie និង Ivan Perisic សុទ្ធសឹង​បាន​រក​គ្រាប់បាល់​បញ្ចូល​ទី​ក្នុង​ពេល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ក្នុង​ការ​ប្រកួត​ជើង​ទី​២។
Marseille (បារាំង) v Napoli (អ៊ីតាលី)
ក្រោយពី​រងបរាជ័យ​ចំនួន​២​លើក​ក្នុង​ការ​ប្រកួត​បើក​ឆាក​ក្នុង​ពូល F ទាំង​ពីរ​លើក​ដំបូង​របស់​ពួកគេ Marseille ត្រូវ​តែ​ផ្តួល​ក្រុម​របស់​អ៊ីតាលី​ដើម្បី​រក្សា​ធ្វើឲ្យ​ក្តីសង្ឃឹម​ឈាន​ទៅ ​វគ្គ​បន្ត​របស់​ពួកគេ​នៅ​តែ​នៅ​រស់​។
ពូល G
Porto (ព័រទុយហ្គាល់) v Zenit Petersburg (រុស្ស៊ី)
Hulk ដែល​ជា​ខ្សែបម្រើ​មាន​តម្លៃ​ខ្លួន​ដ៏​ខ្ពស់​របស់ Zenit នឹង​ធ្វើការ​វិល​ត្រឡប់​ដ៏​គួរ​ឲ្យ​រំជួល​ចិត្ត​មួយ​ទៅ​កាន់​ទឹកដី​របស់​ ក្លិប ដែល​រូបគេ​ធ្លាប់​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​៧៨​គ្រាប់។ ក្រុម​Porto មាន​បី​ពិន្ទុ​នឹង​សម្លឹង​រក​ការរ​ក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​ក្នុង​ ផ្ទះ​ខ្លួនឯង​របស់​ពួកគេ​នៅពេល​ជួប​ក្រុម​របស់​រុស្ស៊ី ក្នុង​ចំណោម​ជំនួប​៥​លើក។
Austria Vienna (អូទ្រីស) v At. Madrid (អេស្ប៉ាញ)
ក្រុម Athletico របស់​លោក Diego Simeone បាន​ទទួល​ជ័យជម្នះ​២​លើក​ពី​ពីរ​ប្រកួត​ក្នុង Champions League ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ទទួល​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​លើ​ទឹកដី​ក្រុម Porto ផង​ដែរ។
ពូល H
Celtic (ស្កុតឡេន) v Ajax (ហូឡង់)
ក្រុម​ម្ចាស់ជើងឯក​ស្កុតឡេន នឹង​ត្រូវ​ការ​លទ្ធផល​ដ៏​ល្អ​មួយ​ក្នុង​ការ​ប្រកួត​ជា​លើក​ទី​១​ក្នុង​ចំណោម ​ការ​ប្រកួត​ទាំង​ពីរ​ជើង​ជាមួយ​នឹង Ajax ប៉ុន្តែ ពួកគេ​នឹង​អវត្តមាន​ប្រធាន​ក្រុម Scott Brown ដែល​បាន​ជាប់​ពិន័យ​ព្យួរ​ក្រោយពី​ទទួល​បាន​កាតក្រហម​ក្នុង​ពេល​ប្រកួត​ ជាមួយ Barcelona។
AC Milan (អ៊ីតាលី) v Barcelona (អេស្ប៉ាញ)
AC Milan មាន​សំណាង​ណាស់​ក្នុង​ការ​ទទួល​បាន​១​ពិន្ទុ​នៅពេល​ជួប Ajax ខណៈ​ការ​ស៊ុត​បាល់​ប៉េណាល់​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ដោយ Mario Balotelli បាន​បង្ខំ​ឲ្យ​ការ​ប្រកួត​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ។ ប៉ុន្តែ ខ្សែប្រយុទ្ធ​រូប​នេះ អាច​នឹង​អវត្តមាន ខណៈ​រូបគេ​បាន​ជួប​បញ្ហា​របួស​ភ្លៅ។ Barcelona មិន​បាន​រក​គ្រាប់បាល់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​លីក​ជា​លើក​ទី​១ បើ​គិត​ចាប់​តាំងពី​ខែ​មករា ឆ្នាំ​២០១២ ក្រោយពី​លេង​ស្មើ ០-០ ជាមួយ Osasuna។ រាល់​ការ​ប្រកួត​ទាំងអស់​នឹង​ចាប់ផ្តើម​នៅ​ម៉ោង​១:៤៥​ទៀបភ្លឺ (ម៉ោង​នៅ​កម្ពុជា)៕ IS
Link to: http://postkhmer.com/index.php/sport/foot-ball/105400-arsenal-barca-

No comments:

Post a Comment