នេះគឺជាល្បឿនលឿនបំផុតសម្រាប់រយៈចម្ងាយដ៏ឆ្ងាយបែបនេះ ហើយវាត្រូវបានអនុវត្តដោយប្រព័ន្ធបញ្ជូនសញ្ញាពីរទិស Lunar Laser Communication Demonstration (LLDC) ដែល NASA ធ្លាប់បានបង្ហើបឱ្យដឹងកាលពីខែសីហាកន្លងទៅ។ រលកសញ្ញាឡាស៊ែរ ត្រូវបានគេបញ្ជូនចេញពីស្ថានីយមួយនៅលើដី ក្នុងរដ្ឋ New Mexico អាមេរិក ហើយទិន្នន័យនេះ ត្រូវទាញយកដោយផ្កាយរណបស្រាវជ្រាវបរិយាកាស និងបរិស្ថានធូលីរបស់ព្រះចន្ទ(LADEE) ដែលហោះហើរជុំវិញព្រះចន្ទ។ NASA បានឱ្យដឹងថា ពួកគេក៏បានបញ្ជូនទិន្នន័យទៅកាន់ LADEE ក្នុងល្បឿន 20Mbps ដោយមិនមានបញ្ហា។
តាំងពីយូរណាស់មកហើយ ឡាស៊ែរ ត្រូវបានគេអះអាងអំពីលទ្ធភាពនៃការបញ្ជូនទិន្នន័យដ៏ធំ ក្នុងសសៃខ្សែកាប។ ក្រុមអ្នកឯកទេសជឿថា ប្រសិនត្រូវបានប្រើប្រាស់ក្នុងវិស័យគមនាគមន៍អវកាស នោះការបញ្ជូនទិន្នន័យតាម ឡាស៊ែរ នឹងមានល្បឿន 622Mb ក្នុងមួយវិនាទី(622Mbps)។ ជាងនេះ ឡាស៊ែរ ប្រើប្រាស់រលកធាតុអាកាសតូចជាង ធៀបនឹងរលកវិទ្យុ ដែលកំពុងត្រូវបានប្រើប្រាស់ដើម្បីទាក់ទងពីផែនដី ទៅអវកាស។ ម្យ៉ាងទៀតកម្រិតនៃភាពចង្អៀតរបស់ ឡាស៊ែរ ក៏នាំមកនូវប្រសិទ្ធិភាពខ្ពស់ក្នុងការការពារភាពអាថ៌កំបាំងបានយ៉ាង ល្អ។
ជោគជ័យខាងលើ នឹងជួយឱ្យផ្កាយរណប អាចបញ្ជូនទិន្នន័យ រូបភាព និងវីដេអូ 3D ដែលមានគុណភាពខ្ពស់ មកកាន់ផែនដី ដើម្បីជួយដល់បេសកកម្មស្រាវជ្រាវ។
No comments:
Post a Comment