10.Porsche 918 Spyder ៖មានតម្លៃប្រមាណជា 845,000 ដុល្លារអាមេរិកបំពាក់ដោយម៉ាស៊ីនដែលមានកម្លាំង 887 សេសហើយអាចរត់ក្នុងល្បឿនពី 0 ទៅ 100 គីឡូម៉ែត្រក្នុងរយៈពេលតែ 2,8 វិនាទីប៉ុណ្ណោះ។
9.McLaren
P1 ៖មានតម្លៃ 1,1 លានដុល្លារជាមួយនឹងល្បឿនកំណត់ដល់ទៅ 350
គីឡូម៉ែត្រក្នុងមួយម៉ោងតែហើយរត់បានល្បឿនពីចន្លោះ 0 ទៅ 100
គីឡូម៉ែត្រត្រឹមរយៈពេល 3 វិនាទី។
9.Hennessey
Venom GT : មានតម្លៃប្រហែលនឹង MCLaren P1
ដែរនៅពេលដែលវាមានល្បឿនកំណត់ 460
គីឡូម៉ែត្រក្នុងមួយម៉ោង។ជាមួយនឹងកម្លាំងម៉ាស៊ីនដែលបំពាក់ 1,500
សេសវាអាចមានសមត្ថភាពរត់បានពី 0 ទៅ 100 គីឡូម៉ែត្រត្រឹមតែ 2
វិនាទី។
8.Zenvo
ST1 ៖មានតម្លៃដល់ទៅ 1,2 លានដុល្លារនិងមានល្បឿន 375
គីឡូម៉ែត្រក្នុងមួយម៉ោងហើយរត់ត្រឹមតែ 2 វិនាទីអាចបានល្បឿនដល់ទៅ
100 គីឡូម៉ែត្រ។
7.Maybach
Landaulet៖ ក្នុងតម្លៃជាង 1,3
លានដុល្លារ។បើទោះបីជាល្បឿននិងម៉ាស៊ីនរបស់ខ្លួនមិនសូវខ្លាំងជាង
រថយន្តដទៃទៀតនៅក្នងតារាងនេះក៏ដោយប៉ុន្តែភាពទំនើបនិងផាសុខភាព
របស់វាគឺមានភាពឥតខ្ជោះសម្រាប់មនុស្សមានអំណាចនិងទ្រព្យ។
7.Ferrari
La Ferrairi ៖មានតម្លៃ 1,3
លានដុល្លារដែរ។ភាពល្បីល្បាញដោយសាររូបរាងជាងរថយន្តស្ព័ររបស់វាបាន
ធ្វើឲ្យការពេញនិយមភាគច្រើនទៅលើយុវវ័យ។សមត្ថភាពនិងល្បឿនដែលអាច
រត់
បានទៅដល់ជិត 200 គីឡូម៉ែតត្រឹមតែរយៈពេល 7
វិនាទីនិងត្រឹមពេលដែលខ្លីបំផុតជាងរថយន្តណាទាំងអស់ក្នុងផ្លូវ 100
គីឡូម៉ែត្រតំបូង។
7.Pagani Huayra ៖មានតម្លៃ 1,3 លានដុល្លារដូចគ្នាទៅនឹង Ferrari La Ferrairi និង Maybach Landaulet។
6.
Koenigsegg Agera R ៖ មានតម្លៃប្រមាណជា 1,6
លានដុល្លារហើយវាមានល្បឿនអតិបរិមាដល់ទៅ 420
គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលដែលធម្មតាវាអាចធ្វើបានដល់ទៅ 100
គីឡូម៉ែត្រត្រឹមរយៈពេល 2,9 វិនាទីប៉ុណ្ណោះ។
5.
Lamborghini Reventon៖ តម្លៃ 1,61
លានដុល្លារ។បើទោះបីជាវាមានល្បឿនត្រឹមតែ 350
គីឡូម៉ែត្រក្នុងមួយម៉ោងក៏ពិតមែនតែអ្នកអាចមានអារម្មណ៍ដូចជាបាន
ជិះយន្តហោះចម្បាំង F-22 Raptor អញ្ចឹងដែរ។
4.Aston
Martin One-77 ៖ លក់ក្នុងតម្លៃ 1,8
លានដុល្លារ។វាមានល្បឿនប្រហែលទៅនឹង Lamborghini Reventon ដែរគឺ 350
គីឡូម៉ែត្រក្នុងមួយម៉ោងតែត្រូវប្រើរយៈពេល 3,4
វិនាទីដើម្បីទៅរថបានចម្ងាយ 100 គីឡូម៉ែត្រ។
4.
Pagani Zonda Cinque Roadster ៖ មានតម្លៃប្រហែលជា 1,8
លានដុល្លារដែរនិងជាស្នាដៃដែលផលិតដោយក្រុមហ៊ុនជនជាតិអ៊ីតាលីហើយ
វាមានតែ 5 គ្រឿងប៉ុណ្ណោះដែលបានផលិតឡើង។
3.Bugatti
Veyron Grand Sport Vitesse ៖ វាមានតម្លៃជាង 2,6
លានដុល្លារបើទោះបីជាស៊េរីរបស់វាចាស់ជាងគេបន្តិចធៀបជាមួយនឹង
រថយន្តដទៃទៀតដែលមាននៅក្នុងតារាងហើយវាអាចរត់បានល្បឿនដល់ទៅ 400
គីឡូម៉ែត្រក្នុងមួយម៉ោង។
2.W
Motors Lykan Hypersport ៖ មានតម្លៃ 3,4
លានដុល្លារ។ទាំងអស់គ្នាប្រាកដជាចម្លែកចិត្តនៅពេលដែលប្រាប់ថារថយន្ត
ប្រភេទនេះជារថយន្តដែលផលិតដោយប្រទេសលីបង់?តែវាជាការពិត។វា
មានល្បឿនទៅដល់ 400 គីឡូម៉ែត្រក្នុងមួយម៉ោង។
1.Lamborghini
Veneno ៖ជារថយន្តទីមួយលើលោកដែលមានតម្លៃថ្លៃបំផុតដល់ទៅ 4
លានដុល្លារ។ជារថយន្តដ៏ស្រស់ស្អាតបំផុត។ភាពអស្ចារ្យទាំងម៉ាស៊ីន
និងរូបរាងបានធ្វើឲ្យបុរសសេដ្ឋីៗលើលោកចង់បានវាតែមិនដូចច្នេះ
ទេព្រោះថាវាមានតែ 3 គ្រឿងប៉ុណ្ណោះនៅលើលោកនេះ៕
No comments:
Post a Comment