Wednesday, October 23, 2013

ចម្រៀង​កូរ៉េ​១០​បទ​ដែល​កំពុង​តែ​ល្បី​នៅ​ខែ​នេះ

មិត្ត​អ្នក​អាន​ប្រាកដ​ជា​ធ្លាប់​ដឹង​រួច​មក​ហើយ​ថា ចម្រៀង​កូរ៉េ​សម័យ​បច្ចុប្បន្ន​នេះ កំពុង​តែ​ធ្វើ​ឱ្យ​ទស្សនិក​ជន​ជុំ​វិញ​ពិភព​លោក មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​សម្ដែង​ក្បាច់​រាំ​ទៅ​តាម​ ចង្វាក់​​ភ្លេង​បែប​យុវវ័យ។ ថ្ងៃ​នេះ​ សូម​បង្ហាញ​បទ​ចម្រៀង ១០ បទ​ដែល​កំពុង​តែ​ល្បី​ក្នុង​ខែ​តុលា​នេះ ហើយ​ក៏​ជា​បទ​ដែល​កំពុង​តែ​មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំងលើ​ឆាក​ អន្ដរជាតិ។

បទ​ជាប់​ចំណាត់​ថ្នាក់​លេខ ១ បាន​ទៅ​លើ​បទ “Number Nine” ច្រៀង​ដោយ​ក្រុម​ចម្រៀង T-ara។
1
ចំណាត់​ថ្នាក់​លេខ ២ ធ្លាក់​ទៅ​លើ​បទ ” Gomenasai no Kissing you” បក​ស្រាយ​ដោយ E-girls។
2
ចំណែក​ឯ​លេខ ៣ បាន​ទៅ​ម្ចាស់​ចម្រៀង ” Kidnapped Myself ” គឺ Rainie Yang។
3
លេខ ៤ គឺ​បទ ” No Reason” ច្រៀង​ដោយ​ By2។
4
បទ​របស់ G-Dragon ក៏​មាន​វត្តមាន​លើ​តារាង​បទ​ចម្រៀង​ពេញ​និយម​ដែរ ប៉ុន្តែ​ឈរ​នៅ​លំដាប់​ទី ៥ គឺ​បទ ” Crooked ”។
5
រី​ឯ​លេខ ៦ គឺ​បាន​ទៅ​លើ​បទ ” Damaged Lady ” ច្រៀង​ដោយ Kara។
6
ចំណាត់​ដែល​ឈរ​នៅ​លេខ ៧ ក្នុង​ខែ​តុលា​នេះ គឺ​បទ ” Journey ” ច្រៀង​ដោយ Jolin Tsai។
7
អីយ៉ាស់ ! លេខ​ ៨ បាន​ទៅ​លើ​បទ ” Thriller ” តែ​មិន​មែន​ច្រៀង​ដោយ MJ នោះ​ទេ គឺ​ច្រៀង​ដោយ BTOB។
8
Girls’ Generatoin ក្នុង​ខែ​នេះ​ឈរ​នៅ​លំដាប់​ថ្នាក់​លេខ ៩ គឺ​បទ ” Galaxy Supernova ”។
9
ចុង​ក្រោយ​គេ​​គឺ​ចំណាត់​ថ្នាក់​លេខ ១០ ” Living alone in the city ” បក​ស្រាយ​ដោយ​ក្រុម C-ute។
10

10
ចាប់​ពី​លេខ ១ ដល់ ១០ តើ​ nob70 ទាំង​អស់​គ្នា​ពេញ​ចេញ​បទ​មួយ​ណា​ជាង​គេ?
Link to: http://nob70.com

No comments:

Post a Comment