Friday, October 18, 2013

ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)

រាជការលើកទីមួយរបស់ព្រះសីហនុ រឺ ព្រះរាជាណាចក្រទីមួយ រឺ សម័យសង្គមរាស្ត្រនិយម
ពីឆ្នាំ ១៩៥៣–១៩៧០ ជាពិសេសជាដំណាក់កាលដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ។ ព្រះនរោត្តម-សីហនុ​ បន្តក្លាយជាមនុស្សម្នាក់ក្នុងចំណោមតួអង្គដែលមានភាពចម្រូងចម្រាស់បំផុត​ក្នុងភាពចលាចលនៅអាស៊ីអាគ្នេយ៍ និងជាញយដងក្នុងប្រវត្តិសាស្ត្រក្រោយសង្គ្រាម ដែលប្រកប ដោយសោកនាដកម្ម។

សន្និសីទសឺរណែវ និងការលុកលុយរបស់វៀតមិញ

ទោះបីជាកម្ពុជាបានសម្រេចបានឯករាជ្យនៅចុងឆ្នាំ១៩៥៣ក៏ដោយ ក៏ស្ថានភាពកងទ័ពរបស់ខ្លួន មិននឹងនរដែរ ។ ក្រុមបក្សពួកដែលមិនមែនកម្មុយនិស្តនៃពួកខ្មែរឥស្សរៈបានចូលរួមក្នុង រដ្ឋាភិបាល  ក៏ប៉ុន្តែសកម្មភាពវៀតមិញនិយមកុម្មុយនិស្ត និងសមាគមខ្មែរឥស្សរៈបានកើនឡើង ច្រើនដង ដែលកងកម្លាំងរបស់បារាំងបណ្ដេញអោយនៅតិចតួចនៅកន្លែងផ្សេងៗទៀត ។ នៅខែមេសា ឆ្នាំ១៩៥៤ កងវរសេនាតូចវៀតមិញជាច្រើនបានឆ្លងកាត់ព្រំដែនចូលមកកម្ពុជា ។ កងកម្លាំងរាជានិយមបានប្រយុទ្ធនឹងពួកគេ ក៏ប៉ុន្តែមិនអាចបង្ខំអោយមានការដកទ័ពថយទាំងស្រុង របស់ពួកគេឡើយ ។ ម្យ៉ាងពួកកុម្មុយនិស្តកំពុងតែប៉ុនប៉ងពង្រឹងតំណែងដែលនឹងតថ្លៃនៅ សន្និសីទសឺណែវដែលបានកំណត់កាលវិភាគចាប់ផ្ដើមនៅចុងខែមេសា ។
អត្ថបទនេះគឺជាផ្នែកបន្តបន្ទាប់គ្នាមួយលើ
ប្រវត្តិសាស្ត្រកម្ពុជា
AngkorWat Delaporte1880.jpg





















សន្និសីទសឺរណែវត្រូវបានចូលរួមដោយពួកអ្នកតំណាងមកពី កម្ពុជា វៀតណាមខាងជើង រដ្ឋចូលរួមនៃវៀតណាម (ពួកជំនាន់មុននៃសាធារណរដ្ឋវៀតណាម រឺ វៀតណាមខាងត្បូង) ឡាវ សាធារណរដ្ឋប្រជាមានិតចិន សហភាពសូវៀត បារាំង ប៊្រីតថេន(ចក្រភពអង់គ្លេស) និងសហរដ្ឋ (សហរដ្ឋអាមេរិក)។ គោលដៅមួយនៃសន្និសីទគឺដើម្បីស្ដារអោយមានសន្តិភាពបន្ត​នៅក្នុង ឥណ្ឌូចិន ។​ ការពិភាក្សាជាច្រើនលើឥណ្ឌូចិនបានចាប់ផ្ដើមនៅថ្ងៃ៨មីនា ឆ្នាំ១៩៥៤ ។ ពួកវៀតណាមខាងជើងបានប៉ុនប៉ងដើម្បីទទួលការតំណាង​ ចំពោះរដ្ឋាភិបាលតស៊ូដែលត្រូវបាន បង្កើតឡើងនៅភាគខាងត្បូង ក៏ប៉ុន្តែបានបរាជ័យ ។ នៅថ្ងៃទី២១កក្កដា ឆ្នាំ១៩៥៤ សន្និសីទបាន ឈានអោយមានកិច្ចព្រមព្រៀងមួយ​ដែលត្រូវអោយមានការផ្អាកនូវអរិភាព (អំពើបង្កសង្គ្រាម) នៅឥណ្ឌូចិន ។ ដោយគោរពដល់កម្ពុជា កិច្ចព្រមព្រៀងបានចុះកិច្ចសន្យាថាកងកម្លាំងយោធា វៀតមិញទាំងអស់​ គឺត្រូវដកចេញក្នុងកៅសិប (ប្រាំបួនដប់) ថ្ងៃហើយនិងកម្លាំងតស៊ូខ្មែរត្រូវចេញ ពីកំណែនកងទ័ពក្នុងសាមសិប(បីដប់)ថ្ងៃ ។ នៅក្នុងកិច្ចព្រមព្រៀងផ្សេងមួយបានចុះហត្ថលេខាដោយអ្នកតំណាងកម្ពុជា បារាំង និងវៀតមិញ បានយល់ព្រមដើម្បីដកកម្លាំងទាំងអស់ចេញ​ ពីដីកម្ពុជានៅខែតុលាឆ្នាំ១៩៥៤ ។
នៅក្នុងការដោះដូរសម្រាប់ការដកកងកម្លាំងវៀតមិញ ពួកអ្នកតំណាងកុម្មុយនិស្តនៅសឺរណែវ ចង់បាន​អព្យាក្រឹតភាពពេញលេញសម្រាប់កម្ពុជា និងឡាវដែលនឹងទប់ស្កាត់ការតាំងមូលដ្ឋាននៃ កងយោធាសហរដ្ឋនៅក្នុងប្រទេសទាំងនេះ ។ នៅមុនថ្ងៃសម្រេចនៃសន្និសីទ យ៉ាងណាៗ អ្នកតំណាងអោយកម្ពុជា លោកសម សារី បានទទូចថាបើសិនកម្ពុជាត្រូវបានឯករាជ្យ ពិតប្រាកដមែន កម្ពុជាមិនត្រូវបានហាមឃាត់ពីការស្វែងរកជំនួយខាងយោធាគ្រប់យ៉ាង​ ដែលកម្ពុជាចង់បាន (កម្ពុជាបានអំពាវនាវដំបូងគេដល់វ៉ាស៊ីនតោនសម្រាប់ជំនួយយោធា) ។ សន្និសីទបានទទួលយកចំណុចនេះ​លើការជំទាស់ប្រកែកដ៍ខ្លាំងក្លារបស់វៀតណាមខាងជើង ។ នៅក្នុងកិច្ចព្រមព្រៀងចុងក្រោយ កម្ពុជាបានទទួលអព្យាក្រឹតភាពដែលខ្សុះខ្សោយ នឹងប្ដេជ្ញាមិនចូលរួមសម្ព័ន្ធមិត្តយោធាណាមួយដែលមិននៅក្នុងអនុលោមភាពជាមួយគោលការនៃ
ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ រឺក៏អនុញ្ញាតអោយមានការតាំងកងកម្លាំងយោធាបរទេសលើ​ទឹកដីរបស់ខ្លួន"ដរាបណាសន្តិសុខរបស់ខ្លួនមិនត្រូវបានគំរាមកំហែង ។"
កិច្ចព្រមព្រៀងសន្និសីទបានបង្កើតឡើងគណៈកម្មាការត្រួតពិនិត្យអន្តរជាតិ (ហៅជាផ្លូវការថា គណៈកម្មាការអន្តរជាតិដើម្បីត្រួតពិនិត្យ និងគ្រប់គ្រង) នៅក្នុងបណ្ដាប្រទេសឥណ្ឌូចិនទាំងអស់ ។ ដោយបានបង្កើតឡើងដោយពួកអ្នកតំណាងមកពី កាណាដា ប៉ូឡូញ និងឥណ្ឌា ដែលត្រួតពិនិត្យ លើបទឈប់បាញ់ ការដកកងទ័ពថយរបស់បរទេស ការដោះលែងឈ្លើយសឹក និងការយល់ព្រម ទាំងស្រុងជាមួយនឹងលក្ខ័ណ្ឌនានានៃកិច្ចព្រមព្រៀង ។ ពួកបារាំង និងភាគច្រើននៃកងកម្លាំង វៀតមិញត្រូវបានដកចេញតាមកាលកំណត់នៅខែតុលា ឆ្នាំ១៩៥៤ ។

ការវិវត្តក្នុងស្រុក

កិច្ចព្រមព្រៀងសឺរណែវផងដែរ ក៏បានសន្យាថាការបោះឆ្នោតសកលគួរតែត្រូវបានប្រារព្ធ​នៅកម្ពុជាអំឡុងឆ្នាំ១៩៥៥ ហើយដែលនោះគណៈកម្មាការត្រួតពិនិត្យអន្តរជាតិគួរតែ​ចុះអង្កេត ការបោះឆ្នោតនោះ ​ដើម្បីអះអាងនូវភាពយុត្តិធម៌ ។ ព្រះសីហនុកាន់តែរឹងមាំជាងជានិច្ចដើម្បើកម្ចាត់ពួកអ្នកប្រជាធិបតេយ្យ (ដែលពួកគេ លើជំហរនៃ ប្រវត្តិការណ៍ពីអតីតរបស់ខ្លួនដែលរំពឹងឈ្នះការបោះឆ្នោត) ។ ព្រះមហាក្សត្រប៉ុនប៉ងដោយមិនបានជោគជ័យ​ ដើម្បីអោយមានរដ្ឋធម្មនុញ្ញដែលធ្វើវិសោធនកម្ម ។ នៅថ្ងៃ២មីនា ឆ្នាំ១៩៥៥ ទ្រង់បានប្រកាសការដាក់រាជ្យរបស់ព្រះអង្គអោយព្រះបិតាទ្រង់ ព្រះនរោត្តម សុរាម្រិត ។ ដែលនៅកាន់គោរម្យងារសម្ដេច (ប្រហែលជាស្មើនឹង prince ជាភាសា អង់គ្លេស) សម្ដេចសីហនុបានពន្យល់ថាសកម្មភាពនេះគឺចាំបាច់​ ដើម្បីផ្ដល់អោយទ្រង់ទំនេរដៃ ដើម្បីភ្ជាប់ខ្លួនទៅក្នុងនយោបាយ ។
ដើម្បីប្រកួតប្រជែងនឹងពួកអ្នកប្រជាធិបតេយ្យ សម្ដេចសីហនុបានបង្កើតយន្តនយោបាយ (ម៉ាស៊ីន នយោបាយ) ដោយផ្ទាល់ព្រះអង្គ គឺសង្គមរាស្ត្រនិយម (Popular Socialist Community រឺ Populist Society ) ដែលជាទូទៅសំដៅទៅលើសង្គម ក្នុងនោះ បើទោះបីជាឈ្មោះរបស់ខ្លួនយ៉ាងនេះក្ដី ក៏វា មានធាតុខាងស្ដាំនិយមដ៏សំខាន់ដែលប្រឆាំងកុម្មុយនិស្តយ៉ាងខ្លាំងក្លាដែរ ។ ការផុសឡើងរបស់សង្គមរាស្ត្រនិយម នៅដើមឆ្នាំ១៩៥៥បានបង្រួបបង្រួមពួកក្រុមស្ដាំនិយម ដ៏ច្រើនបំផុត​ ក្រោមការទំនុកបម្រុងរបស់សម្ដេច ។ នៅក្នុងការបោះឆ្នោតខែកញ្ញា គណបក្សថ្មី របស់ព្រះសីហនុបានផ្ដួលពួកអ្នកប្រជាធិបតេយ្យយ៉ាងដាច់ណាត់ គឺគណបក្សឯករាជ្យខ្មែរ របស់លោកសឺន ង៉ុកថាញ់ ហើយនិងគណបក្សប្រជាជនឆ្វេងនិយម ដោយឈ្នះ៨៣%នៃសម្លេង ឆ្នោត និងក្នុងចំណោមកៅអីទាំងអស់ក្នុងរដ្ឋសភា ។
លទ្ធផលនៃការបោះឆ្នោត១៩៥៥ត្រូវបានគេសន្មតថាមានការក្លែងបន្លំ និងគំរាមកំហែង ។ ពួកអ្នកបោះឆ្នោតត្រូវបានគេគំរាមកំហែង​ដោយការជាប់ទាក់ទិនប្រព័ន្ធបោះឆ្នោត​ ដែលបានដាក់ពណ៌សន្លឹកក្រដាសជាច្រើន​ក្នុងនោះត្រូវគេដាក់ចូលក្នុងប្រអប់មួយ​ ដែលបង្ហាញពាសពេញដោយរូបនយោបាយរបស់ព្រះសីហនុ ពួកទាហាន និងនគរបាលតាមតំបន់ ។ នៅក្នុងករណីខ្លះ លទ្ធផលបោះឆ្នោតត្រូវបានគេក្លែងបន្លំជាទូទៅដូចក្នុងករណី ដែលមណ្ឌលមួយនោះធ្លាប់ជាតំបន់ការពាររបស់វៀតមិញអស់រយៈពេលជាច្រើនឆ្នាំ​ មិនបានសន្លឹកឆ្នោតមួយសន្លឹកឡើយសម្រាប់ពួកឆ្វេងនិយម ។ អ្នកនិពន្ធលោកភ្វីលីប ឝត (Philip Short) បង្ហាញនូវការថ្លែងនៅឆ្នាំ១៩៥៧ដោយព្រះសីហនុសារភាពថា​ មណ្ឌលបោះឆ្នោតសាមសិបប្រាំមួយបានបោះឆ្នោតអោយគណបក្សប្រជាជន រឺក៏ ភាគច្រើនគណបក្សប្រជាធិបតេយ្យ បែរជាលទ្ធផលជាផ្លូវការបាននិយាយថាពួកគេគ្មានឈ្នះអ្វីទាល់តែសោះ ។
ខ្មែរជាតិនិយម គឺមានភក្ដីភាពទៅនឹងព្រះមហាក្សត្រ តស៊ូប្រឆាំងនឹងអយុត្តិធម៌ និងអំពើពុករលួយ ហើយនិងការពារសាសនាព្រះពុទ្ធគឺជារឿងដ៏សំខាន់ៗនៅក្នុងមនោគមនវិជ្ជាសង្គមរាស្ត្រនិយម ។ គណបក្សនេះបានទទួលយកការបកស្រាយបែបអភិរក្សយ៉ាងពិសេសនៃពុទ្ធសាសនា ជាសាមញ្ញនៅក្នុងបណ្ដាប្រទេសថេរវាទនៅអាស៊ីអាគ្នេយ៍ ដែលថាវិសមភាពសង្គម និងសេដ្ឋកិច្ចចំណោមមនុស្សគឺជាធម្មានុរូបដោយសារតែដំណើរការនៃកម្ម ។ សម្រាប់វណ្ណៈអ្នកក្រីក្រ ការប្រព្រឹត្តិគុណធម៌ និងស្ដាប់ឱវាទបានបើកឡើងនូវលទ្ធភាពនៃ​ការកើតទៅកាន់ទីខ្ពស់ៗនៅអនាគតជាតិ ។ ការអំពាវនាវខាងសាសនាដែលទទួលបានភក្ដីភាព​ពីពួកបព្វជិតពុទ្ធសាសនាជាច្រើន​ របស់ប្រទេស ដែលពួកគេគឺជាក្រុមដែលមានឥទ្ធិពលពិសេសនៅតាមភូមិស្រុកជនបទនានា ។
នៅខែសីហា ឆ្នាំ១៩៥៧ ព្រះសីហនុបានកោះហៅពួកមេដឹកនាំគណបក្សប្រជាធិបតេយ្យចំពោះ អ្វីដែលទ្រង់មានបន្ទូលហៅថា "កិច្ចពិភាក្សាតទល់"មួយនៅក្នុងព្រះបរមរាជវាំង ។ ពួកគេត្រូវបានគេយកមកធ្វើជាប្រធានបទរហូតដល់ប្រាំម៉ោង​ ក្នុងការបំបាក់មុខជាសាធារណៈ ។ បន្ទាប់ពីព្រឹត្តិការណ៍នេះចប់ទៅ ពួកអ្នកចូលរួមត្រូវបានគេទាញចេញពីឡានរបស់ខ្លួន ហើយត្រូវវាយជាមួយនឹងស្វាយកាំភ្លើងវែងដោយនគរបាល និងទាហានរបស់ព្រះសីហនុ ។
ជុំវិញពេលវេលាដូចគ្នានេះដែរ គណបក្សប្រជាជន បានដាក់បេក្ខជនប្រាំនាក់ដើម្បីអោយឈរឈ្មោះបោះឆ្នោត ។ ព្រះសីហនុបានធ្វើដំណើរដោយផ្ទាល់ទៅកាន់មណ្ឌលនីមួយៗ ហើយរដ្ឋាភិបាលបានធ្វើយុទ្ធនាការពេញទីប្រឆាំងនឹងគណបក្សនេះ ។ សេវាវិទ្យុជាតិបានចោទប្រកាន់គណបក្សនេះគឺជាអាយ៉ងយួន ។ បណ្ណប្រកាសជាច្រើនបង្ហាញនូវភាពឃោរឃៅ​ ដែលរំពឹងទុកថាត្រូវបានគេព្យួរនៅតាមមណ្ឌលនានា ។ នៅទីបំផុតបេក្ខជនបួននាក់ត្រូវបានគេគំរាមកំហែងអោយទម្លាក់ចេញ​ ពីការឈរឈ្មោះអោយគេជ្រើសរើស ។ មានតែម្នាក់ទេដែលនៅត្រូវបានគេជឿទុកចិត្តដោយមន្ត្រីរដ្ឋាភិបាល​ ជាមួយនឹង៣៩៦សម្លេងក្រៅពីអ្នកបោះឆ្នោត៣០,០០០នាក់នៅតំបន់មួយ​ ដែលជាកន្លែងមួយដែលគណបក្សប្រជាជនត្រូវ​បានគេដឹងថាមានការគាំទ្រយ៉ាងខ្លាំង ។
ដូចគ្នាដែរ ទសវត្សឆ្នាំ១៩៦០បានចាប់ផ្ដើម ដោយបានរៀបចំការប្រឆាំងខាងនយោបាយនឹងព្រះសីហនុ និងសង្គមរាស្ត្រនិយមជាក់ស្ដែង​ ដែលត្រូវបាននាំអោយគេដំណើរការក្រុមសម្ងាត់យ៉ាងធំមួយ ។ តាមរយៈលោកវីក្ខឺរី (Vickery) គណបក្សប្រជាធិបតេយ្យបានបែកខ្ញែកនៅឆ្នាំ១៩៥៧ បន្ទាប់ពីពួកមេដឹកនាំរបស់បក្ស ដែលត្រូវបានវាយដោយពួកទាហាន ស្នើអោយចូលរួមសង្គមរាស្ត្រនិយម
ទោះបីជាការការពាររបស់ខ្លួននូវស្ថានភាពអោយនៅដដែលក៏ដោយ ជាពិសេសចំណាប់អារម្មណ៍នៃពួកឥស្សរជនតាមជនបទ សង្គមរាស្ត្រនិយមក៏មិនមែនជាអង្គការខាងស្ដាំនិយមដាច់ខាតឡើយ ។ ព្រះសីហនុបានអញ្ជើញពួកឆ្វេងនិយមជាច្រើនចូលក្នុងគណបក្ស និងរដ្ឋាភិបាលរបស់ទ្រង់ដើម្បីផ្ដល់អោយមានតុល្យភាពទៅនឹងពួកខាងស្ដាំ ។ ក្នុងចំណោមអ្នកទាំងនេះគឺមានពួកមេដឹកនាំអនាគតនៃរបបខ្មែរក្រហមហ៊ូ នឹម និងហ៊ូ យុន បានបម្រើការនៅក្នុងក្រសួងជាច្រើនរវាង ឆ្នាំ១៩៥៨ និង១៩៦៣ ហើយនិងខៀវ សំផនបម្រើការជារដ្ឋលេខាធិការខាងពាណិជ្ជកម្មរយៈពេលខ្លីនៅឆ្នាំ១៩៦៣ ។
ប៉ុន្តែពួកគណបក្សឯករាជ្យមួយចំនួននៃពួកឆ្វេង ជាទូទៅក៏ត្រូវបានគេកំណត់គោលដៅដើម្បីការកម្ទេចចោលដែរ ។ នៅថ្ងៃ៩តុលា ឆ្នាំ១៩៥៩ អ្នករៀបរៀងសារពត៌មានប្រជាជនប្រចាំសប្ដាហ៍ លោកណុប បូផាន់ត្រូវបានគេបាញ់សម្លាប់ ​នៅក្រៅការិយាល័យរបស់គាត់ក្បែរនគរបាលសន្តិសុខរដ្ឋ ។ នៅឆ្នាំ១៩៦០ ប្រជាជនពីរពាន់នាក់ខ្លះត្រូវបានគេឃាត់ខ្លួន ដោយសារតែហេតុផលនយោបាយនៅក្នុងជំរុំឃុំឃាំងខាងក្រៅរាជធានី ។ រឿងក្ដីសន្តិសុខរដ្ឋត្រូវបានកាន់កាប់ ដោយតុលាការយោធាចាប់ពីពេលនោះមកគ្មានការជំនុំជម្រះឡើងវិញឡើយ ។ តុលាការបានទម្លាក់ចោលសម្រេច​ចេញក្រឹត្យប្រហារជីវិតមនុស្សជាងសាមសិបនាក់ នៅក្នុងប្រាំមួយខែដំបូងនៃប្រតិបត្តិការ ហើយត្រូវបានគេដឹងថាសេចក្ដីសម្រេចទាំងនេះ​ គឺជាការសម្រេចព្រះទ័យរបស់ព្រះសីហនុដោយផ្ទាល់ព្រះអង្គឯង ។
នៅឆ្នាំ១៩៦០ អ្នករៀបរៀងសារពត៌មាន ឡឺអប់សឺរវេតឺរ (l'Observateur) ត្រូវបានគេវាយតប់នៅតាមផ្លូវ សម្រាតខោអាវ និង ថតរូបដោយពួកសមាជិកនៃនគរបាលសន្តិសុខប្រហែលពីមួយទៅពីរយម៉ែត្រ​ ពីស្ថានីយនគរបាលកណ្ដាល ។ អ្នករៀបរៀងបានរាយការណ៍ការវាយប្រហារទៅពួកនគរបាល ។ នៅពេលនោះរដ្ឋសភាជាតិបានកោះហៅរដ្ឋមន្ត្រីទទួលខុសពន្យល់​នូវឧប្បត្តិហេតុនេះ លោកថានេះគឺជាការងាររបស់នគរបាលដើម្បីការពារពួកអ្នកប្រឆាំងរដ្ឋាភិបាល ។ លោករដ្ឋមន្ត្រីក្រោយមកក៏បានរៀបឈ្មោះពួកសមាជិករដ្ឋសភា​ ដែលលោកចាត់ទុកថាជាជំពូកពួកអ្នកប្រឆាំងដូចគ្នា ។ ម្នាក់ក្នុងចំណោមពួកតំណាងដែលបានចុចឈ្មោះ គឺលោកអ៊ុច វ៉ែន បានធ្វើតារាងញត្តិរិះគន់ដែលត្រូវបានគេព្រាងថាប្រឆាំងនឹងលោករដ្ឋមន្ត្រីនេះ ។​ ព្រះសីហនុបានចេញសេចក្ដីថ្លែងការទៅវាយប្រហារពួកសមាជិករដ្ឋសភា​ ចំពោះអាកប្បកិរិយាជាសត្រូវរបស់ពួកគេចំពោះពួកនគរបាល ។ នៅក្នុងប៉ុន្មានថ្ងៃ ឡឺអប់សឺរវេទ័រ (l'Observateur) និងសារពត៌មានពីរផ្សេងទៀតត្រូវបានបិទដោយរដ្ឋាភិបាល មនុស្សហាសិបនាក់ត្រូវបានឃាត់ខ្លួនទុក​ដោយការសង្ស័យមិនច្បាស់លាស់ និងនាយកខាងនយោបាយនៃសារពត៌មានផ្ទាល់របស់ព្រះសីហនុត្រូវបានបណ្ដេញចេញ​ ដោយសារតែវិចារណកថាដែលប្រឆាំងចំពោះការគម្រាមកំហែងខាងនយោបាយដ៏តឹងរ៉ឹង ។
នៅខែកក្កដាឆ្នាំ១៩៦២ ម្នាក់ក្នុងចំណោមពួកឆ្វេងនិយមនាំមុខនៅក្នុងប្រទេសនេះ គឺ លោកទូ សាមុតត្រូវបានចាប់ខ្លួនដោយពួកនគរបាលសន្តិសុខពេល ​ដែលកំពុងស្វែងរកទិញថ្នាំពេទ្យអោយកូនរបស់លោក​នៅផ្សារតាមផ្លូវមួយ ។ លោកត្រូវបានគេចាប់ខ្លួនដោយសម្ងាត់ និងធ្វើទារុណកម្មអស់រយៈពេលជាច្រើនថ្ងៃ ។ លោកនៅទីបញ្ចប់ត្រូវបានគេធ្វើឃាត​ ដោយបានយកសាកសពរបស់លោកទៅផ្លុងចោលនៅក្នុងគនរសម្រាម (វាលចាក់សម្រាម)នៅឯខណ្ឌស្ទឹងមានជ័យ ភ្នំពេញ
នៅខែមីនា ឆ្នាំ១៩៦៣ ព្រះសីហនុបានផ្សព្វផ្សាយបញ្ជីឈ្មោះនៃពួកអ្នកឆ្វេងនិយមចំនួន៣៤នាក់ ។ បន្ទាប់ពីការប្រកាសជាឱឡារិកថាពួកគេជាពួកកម្សាក ពួកលាក់ពុត ពួកបំផ្លិចបំផ្លាញ ពួកភ្នាក់ងារវិទ្ធង្សនា និងពួកក្បត់ជាតិហើយ ព្រះអង្គបានទាមទារថាអោយពួកគេបង្កើតជារដ្ឋាភិបាលមួយ​សម្រាប់ប្រទេសមួយនេះទៅ ។ រួមអោយខ្លីទៅបន្ទាប់មក ពួកគេត្រូវបានគេនាំមកឱ្យមានវត្តមានចំពោះមុខព្រះសីហនុ ហើយនិងម្នាក់ៗបានចុះហត្ថលេខាលើការថ្លែងការថាទ្រង់គឺជាមនុស្ស​ ដែលមានសម្ថភាពតែម្នាក់គត់ដើម្បីដឹកនាំប្រទេសនេះ ។ បន្ទាប់ពីឧប្បត្តិហេតុនេះ មន្ត្រីនគរបាលត្រូវបានគេដាក់អោយនៅខាងក្រៅឃ្លាំមើលនិវេសនដ្ឋាន និងទីកន្លែងការងារនៃមនុស្សម្នាក់ៗដែលគេបានចុចឈ្មោះ ។ ពួកគេចាំបាច់ត្រូវស្ថិត​នៅក្រោមការស៊ើបអង្កេតរបស់នគរបាលជាអចិន្ត្រៃយ៍ ។
លទ្ធផលនៅឆ្នាំ១៩៦២ និង១៩៦៣នេះដែលធ្វើអោយមានដំណើរការចលនាឆ្វេងនិយម​ដោយសម្ងាត់ពីទីក្រុងនានា និងទៅកាន់ទីជនបទ ។ ទោះបីជានយោបាយក្រុមសម្ងាត់ រឺក៏សកម្មភាពអ្នកតំណាងតាមរយៈពួកគណបក្សនៅផ្ទៃខាងលើប្រឆាំង​ នឹងរដ្ឋាភិបាលក៏ដោយ ក៏រដ្ឋាភិបាលបានបញ្ឈប់ភាពដែលអាចទៅរួចយ៉ាងមានប្រសិទ្ធិភាព ។
ឥរិយាបថរបស់ព្រះសីហនុចំពោះពួកឆ្វេងជារឿយៗគឺឃើញតែភាពអាក្រក់ជានិច្ច ។ ព្រះអង្គបានធ្វើអោយគេដឹងថាតួនាទីខាងនយោបាយផ្ទាល់របស់ទ្រង់បានពឹងផ្អែក​ ទៅលើតុល្យភាពយ៉ាងប្រយ័ត្នប្រយែងពីពួកឆ្វេងនិយមនៅកម្ពុជាទល់​ នឹងពួកស្ដាំនិយមនៅកម្ពុជា ។ បើសិនជាខាងណាមួយត្រូវបានកម្ចាត់ខាងណាមួយចេញ នោះជំហានបន្ទាប់នៃគណបក្សណាមួយនោះនឹងបញ្ចប់តួនាទីរបស់ព្រះសីហនុ​ នៅក្នុងការដឹកនាំប្រទេសនេះ ។ ព្រះអង្គបានប្រកាសជារឿយៗថា បើសិនជាព្រះអង្គមិនមែនជាព្រះរាជបុត្រនោះទេ ព្រះអង្គនឹងក្លាយជាជនបដិវត្តន៍ម្នាក់ ។ សេចក្ដីសង្ស័យរ៉ាំរ៉ៃរបស់ព្រះសីហនុចំពោះចេតនាសហរដ្ឋក្នុងតំបន់នេះ ការយល់ដឹងរបស់ទ្រង់ចំពោះចិនបដិវត្តន៍​ ដែលជាសម្ព័ន្ធមិត្តដ៏មានតម្លៃបំផុតរបស់កម្ពុជា សេចក្ដីគោរពរបស់ទ្រង់ដល់ ពួកឆ្វេងនិយមដែលមានសមត្ថភាព និងលេចធ្លោគឺ ហ៊ូ-នឹម ហ៊ូ-យុន និងខៀវ-សំផន ហើយនិងការកត់សម្គាល់មិនច្បាស់លាស់របស់ទ្រង់ចំពោះ រាជាសង្គមនិយម ទាំងអស់បានរុញច្រានទ្រង់អោយពិសោធជាមួយគោលនយោបាយសង្គមនិយម ។ វាគួរតែត្រូវដឹងផងដែរ ថាម្ខាងៗបានធ្វើចលនាឆ្ពោះទៅកាន់សង្គមនិយម​ដែលបានផ្ដល់អោយព្រះសីហនុ និងផ្ទៃក្នុងរបស់ទ្រង់បានគូសរង្វង់អ្នកមានសមត្ថភាព​អោយរង្វាន់គ្នាទៅវិញទៅមក ​ជាមួយការបង្ខូចខាងនយោបាយនានាដែលផ្ដល់ប្រយោជន៍ច្រើន និងបរិបាលកិច្ច ។ នៅឆ្នាំ១៩៦៣ សម្ដេចបានប្រកាសជាតូបនីយកម្មខាងធនាគារ ការដោះដូរពាណិជ្ជកម្មបរទេស និងធានារ៉ាប់រង​ ដែលមានន័យថាកាត់បន្ថយការគ្រប់គ្រងរបស់បរទេសខាងផ្នែកសេដ្ឋកិច្ច ។ នៅឆ្នាំ១៩៦៤ ក្រុមហ៊ុនពាណិជ្ជកម្មរដ្ឋមួយ សាជីវកម្មអាហរ័ណនីហរ័ណជាតិ (នាំចេញនាំចូល) ត្រូវបានបង្កើតឡើងដើម្បីកាន់កាប់ពាណិជ្ជកម្មបរទេស ។​ គោលបំណងដែលបានប្រកាសជាតូបនីយកម្មត្រូវបានផ្ដល់អោយប្រជាជាតិខ្មែរ ជាជាងចិន រឺយួន គឺមានតួនាទីដ៏ធំធេងនៅក្នុងការដោះដូរពាណិជ្ជកម្មជាតិ បំបាត់ចោលពួកឈ្មួញកណ្ដាល ហើយនិងរក្សាទុកការដោះដូរក្រៅប្រទេសតាមរយៈ​ ការកំណត់ការនាំចូលវត្ថុប្រណិតៗមិនចាំបាច់ ។ ជាលទ្ធផលនៃគោលនយោបាយនេះ ការបណ្ដាក់ទុនបរទេសភ្លាមៗក៏បានបាត់មុខអស់រលីង ហើយនិងសង្គមនិយមសំលាញ់បក្សពួកនិយម (ញាតិមិត្តនិយម) បានផុសឡើងជាអ្វីមួយស្រដៀងនឹង មូលធននិយមសំលាញ់ ដែលវិវត្តនៅភីលីពីនក្រោមការដឹកនាំរបស់ប្រធានាធិបតី ផ្វឺរឌីណាន់ដ៍ ម៉ារកូស (Ferdinand Marcos) ។ ពួកឯកវិក្កយភាពរដ្ឋដែលមានប្រាក់កម្រៃច្រើនត្រូវបានចែក​ ដោយពួកអ្នកស៊ីឈ្នួលដ៏ស្មោះត្រង់ជាច្រើនរបស់ព្រះសីហនុ ដែលជាអ្នកច្របាច់ចំរិតពួកគេយកប្រាក់ ។
ព្រះសីហនុត្រូវបានគេដឹកនាំយ៉ាងស្ងៀមស្ងាត់​ ទៅដល់ការប៉ះទង្គិចគ្នាជាមួយពួកស្ដាំ ។ ដោយជួបប្រទះភារកិច្ចនៃការគ្រប់គ្រងតែម្នាក់ សម្ដេចបានប្រកាសថាទ្រង់នឹងលែងគ្រប់គ្រងការជ្រើសរើសបេក្ខជន និងអនុញ្ញាតបន្ថែមនូវបេក្ខជនសង្គមរាស្ត្រនិយមច្រើនជាងមួយ​ ដើម្បីដំណើរការអាសនៈនីមួយៗ​នៅក្នុងការបោះឆ្នោតរដ្ឋសភាខែកញ្ញា ឆ្នាំ១៩៦៦ ។ ការត្រឡប់ទៅវិញទៅមកបានបង្ហាញការពុះកញ្ជ្រោលឡើងគួរអោយភ្ញាក់ផ្អើល​ នៅក្នុងការបញ្ចេញមតិដែលរក្សាទុកនៅក្នុងចំណាយ​នៃធាតុផ្សំជាកណ្ដាលបន្ថែម និងខាងឆ្វេងនិយម ទោះបីជា ហ៊ូ-នឹម ហ៊ូ-យុន និងខៀវ-សំផន ក៏ត្រូវបានជ្រើសរើសឡើងវិញដោយមណ្ឌលបោះឆ្នោតរបស់ពួកគេដែរ ។ លោកឧត្តមសេនីយ៍ លន់-ណុល បានក្លាយជានាយករដ្ឋមន្ត្រី
ដោយអស់បារម្ភថាពួកខាងស្ដាំអាចនឹងបង្កអោយមានការបែកបាក់​ ដែលមិនអាចផ្សះផ្សារបាននៅខាងក្នុងសង្គមរាស្ត្រនិយម ហើយវាអាចនឹងមានប្រកួតប្រជែងការត្រួតត្រារបស់ទ្រង់​នៅក្នុងប្រព័ន្ធនយោបាយ ព្រះសីហនុកំណត់ឡើងនូវ រដ្ឋាភិបាលតទល់ (ដូចជាពួក គណៈរដ្ឋមន្ត្រីស្រមោល របស់ប៊្រីថេន) បានវេចខ្ចប់ជាមួយពួកអ្នកដើរតាមផ្ទាល់ដ៏ស្មោះត្រង់បំផុតរបស់ទ្រង់ ហើយនិងពួកឆ្វេងនិយមនាំមុខគេមួយចំនួន ដែលសង្ឃឹមថាពួកគេអាចនឹងប្រើប្រាស់ឥទ្ធិពលទប់ស្កាត់លន់-ណុល ។ ពួកឆ្វេងនិយមបានចោទប្រកាន់លោកឧត្តមសេនីយ៍​ ដែលកំពុងត្រូវបានបំពាក់បំប៉នដោយទីភ្នាក់ងារសម្ងាត់លោកខាងលិច​ដើម្បីដឹកនាំរដ្ឋប្រហារប្រឆាំងកុម្មុយនិស្តឈាមក្រហមឆ្អៅស្រដៀងទៅ​នឹងឧត្តមសេនីយ៍ស៊ូហារតូនៅឥណ្ឌូនេស៊ីដែរ ។ ដោយមានរបួសនៅក្នុងឧប្បត្តហេតុរថយន្ត លោកលន់-ណុល បានសុំឈប់ពីតំណែងនៅខែមេសាឆ្នាំ១៩៦៧ ។ ព្រះសីហនុបានផ្លាស់លោកជំនួសមកវិញជាមួយអ្នកនិយមកណ្ដាលម្នាក់​ ដែលគួរអោយទុកព្រះទ័យបាន គឺលោកសឺន-សាន ។ នេះគឺគណៈរដ្ឋមន្ត្រី និងរដ្ឋាភិបាលរបស់សង្គមដែលបន្តជាលើកទីម្ភៃបីត្រូវបានតែងតាំង​ដោយព្រះសីហនុតាំងពីគណបក្សនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៥ ។

នយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធ

នយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធរបស់ព្រះសីហនុ ដែលបានបំផុសឡើងជាច្រើនខែមកបន្តបន្ទាប់ពីសន្និសីទក្រុងសឺរណែវ ដែលមិនអាចយល់បានដោយគ្មានយោង​ ដោយប្រវត្តិសាស្ត្រអតីតរបស់កម្ពុជានៃការបង្ក្រាបរបស់បរទេស ហើយនិងការប្រមើលមិនច្បាស់លាស់ដ៏ខ្លាំងចំពោះការរស់រានពេលដែលសង្គ្រាមរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូងកាន់តែរីករាលដាលខ្លាំងឡើងៗ ។ ភ្លាមៗបន្ទាប់ពីសន្និសិទសឺរណែវ១៩៥៤ ព្រះសីហនុបានបញ្ជាក់ចំណាប់អារម្មណ៍ខ្លះ​ក្នុងការធ្វើសមាហរ័ណកម្មកម្ពុជា​ ទៅក្នុងក្របខ័ណ្ឌនៃអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ (សេអាតូ (SEATO) រឺ អ.ស.អ.អ.) ដែលរួមមានកម្ពុជា ឡាវ ហើយនិងវៀតណាមខាងត្បូង ក្នុងតំបន់សន្ធិសញ្ញា ទោះបីជាគ្មានរដ្ឋទាំងនេះគឺជាហត្ថលេខីក៏ដោយ ។ ក៏ប៉ុន្តែជំនួបជាច្រើនលើកនៅចុងឆ្នាំ១៩៥៤ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ចាវ៉ាហារឡាល់-ណេហ៊្រុ (Jawaharlal Nehru) និងរដ្ឋមន្ត្រីប្រមុខរបស់ភូមា អ៊ូ-នូ (U Nu)បានធ្វើអោយព្រះអង្គបានទទួលយកការអំពាវនាវនៃការមិនចូលបក្សសម្ព័ន្ធ ។ លើសពីនេះទៀត សម្ដេចមានអ្វីមួយដែលមិនងាយស្រួលចំពោះសម្ព័ន្ធមិត្តដែលត្រួតត្រា​ ដោយសហរដ្ឋដែលរួមមានសត្រូវចាស់មួយ គឺប្រទេសថៃ និងរាប់បញ្ចូលមួយផ្សេងទៀតគឺ វៀតណាមខាងត្បូង មួយៗក្នុងចំណោមប្រទេសទាំងនេះបានផ្ដល់អ្វីមួយស្ងាត់ៗ​ ទៅដល់ពួកប្រឆាំងដែលមិនមែនខាងព្រះសីហនុ ។
នៅសន្និសីទបានឌុងនៅខែមេសា ឆ្នាំ១៩៥៥ ព្រះសីហនុបានធ្វើជំនួបច្រើនលើកជាមួយរដ្ឋមន្ត្រីប្រមុខជូ-អេនឡាយចិន និងរដ្ឋមន្ត្រីការបរទេសផាម-វ៉ាន់ដុងនៃវៀតណាមខាងជើង ។ អ្នកទាំងពីរបានធានាអះអាងដល់ព្រះអង្គថាប្រទេសពួកគេនឹងគោរពឯករាជ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ។ បទពិសោធន៍របស់ទ្រង់ជាមួយពួកបារាំង ដំបូងជាភ្ញៀវ ក្រោយមកជាមេដឹកនាំប្រកាសខ្លួនឯងនូវ រាជបូជនីយកិច្ចដើម្បីឯករាជ្យ ដោយមើលឃើញជាក់ស្ដែង បាននាំអោយព្រះអង្គសន្និដ្ឋានថាសហរដ្ឋ ក៏ដូចជាបារាំងដែរ នៅចុងបញ្ចប់នឹងត្រូវបង្ខំអោយចាកចេញពីអាស៊ីអាគ្នេយ៍ ។ ចាប់ពីការប្រមើលទៅមុខនេះ វត្តមានរបស់លោកខាងលិចនៅឥណ្ឌូចិន​ គឺជាការបង្អាក់បណ្ដោះអាសន្ននៃថាមវន្តនៃការវាតទីរបស់យួន​ដែលបន្តក្នុងតំបន់​ (ហើយប្រហែលជាថែមទាំងថៃ) នៅក្នុងការខាតបង់របស់កម្ពុជា ។ ការសម្រុះសម្រួលជាមួយវៀតណាមខាងជើង និងចំណងមិត្តភាពជាមួយចិនកំឡុងចុងទសវត្សឆ្នាំ១៩៥០ និង ទសវត្សឆ្នាំ១៩៦០ គឺជាកលយុទ្ធដែលបានរចនាឡើងដើម្បីប្រតិកម្មនឹងថាមវន្តអស់ទាំងនេះ ។ ចិនបានទទួលយកសំណើរបស់ព្រះសីហនុ ហើយនឹងបានក្លាយជាទម្ងន់ប្រឆាំងដ៏សំខាន់ទល់នឹងការគាបសង្កត់របស់យួន និងថៃមកលើកម្ពុជា​ ។
ទំនាក់ទំនងរបស់កម្ពុជាជាមួយចិនត្រូវពឹងផ្អែកលើផលប្រយោជន៍រួម ។ ព្រះសីហនុសង្ឃឹមថាចិននឹងទប់ស្កាត់ពួកយួន និងថៃពីការធ្វើអោយខូចប្រយោជន៍របស់កម្ពុជា ។ ពួកចិន ជាលំដាប់ បានមើលឃើញការមិនចូលបក្សសម្ព័ន្ធរបស់កម្ពុជាជាសំខាន់​ ដើម្បីទប់ស្កាត់ការគូសរង្វង់នៃប្រទេសរបស់ពួកគេដោយសហរដ្ឋ និងពួកសម្ព័ន្ធមិត្ត ។ នៅពេលរដ្ឋមន្ត្រីប្រមុខជូ-អេនឡាយបានមកទស្សនកិច្ចភ្នំពេញនៅឆ្នាំ១៩៥៦ លោកបានសុំជនភាគតិចចិននៃប្រទេសនេះ ដែលមានចំនួនប្រហែល៣០០០,០០០ អោយធ្វើសហប្រតិបត្តិការនៅក្នុងការអភិវឌ្ឍរបស់កម្ពុជា ហើយឲ្យនៅក្រៅពីនយោបាយ ហើយនិងការពិចារណាទទួលយកពលរដ្ឋភាពរបស់កម្ពុជា ។ កាយវិការនេះបានជួយដោះស្រាយនូវបញ្ហាមួយឡើងវិញដែលបានដឹងស្រាប់អំពី ភក្ដីភាពនៃជនជាតិចិនកម្ពុជា ដែលបានធ្វើអោយរំខានដល់ទំនាក់ទំនងរវាងភ្នំពេញ និងប៉ីជិង (Beijing) ។ នៅឆ្នាំ១៩៦០ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងមិនឈ្លានពានគ្នាមួយ ។ បន្ទាប់ពីការប្រេះឆាចិន-សូវៀត មិត្តភាពដ៏ក្ដៅគគុករបស់ព្រះសីហនុជាមួយចិនបាននាំអោយមានចំណងទាក់ទង​ ដ៏ត្រជាក់ស្រេបមែនទែនជាធម្មតាជាមួយម៉ូស្គូ
ចិនមិនមែនជាមហាអំណាចតែមួយគត់ដែលព្រះសីហនុស្វែងរកបរិបាលកិច្ចនោះទេ​ ក្នុងករណីណាក៏ដោយ ។ ដំណើរស្វែងរករបស់កម្ពុជាដើម្បីសន្តិសុខនិងជំនួយកសាងជាតិ ដែលបានរុញច្រានអោយសម្ដេចស្វែងរកក្រៅពីអាស៊ី និងដើម្បីទទួលជំនួយពីពួកអ្នកផ្ដល់ជំនួយដរាបគ្មានការប៉ះពាល់​ លើអធិបតេយ្យភាពរបស់ប្រទេសព្រះអង្គ ។ ជាមួយចុងបញ្ចប់នេះក្នុងព្រះទ័យ ព្រះសីហនុបានបែរទៅរកសហរដ្ឋនៅឆ្នាំ១៩៥៥ និងបានចរចារលើកិច្ចព្រមព្រៀងជំនួយយោធាដែលបានមូលនិធិ និងគ្រឿងបរិក្ខារសម្រាប់ កងយោធពលខេមរភូមិន្ទ រឺ ក.យ.ខ.ភ. (អង់គ្លេស:Royal Khmer Armed Forces, បារាំង:Forces Armées Royales Khmères—FARK) ។ ក្រុមប្រឹក្សាយោបល់ជំនួយយោធាសហរដ្ឋ (MAAG រឺ ក.ប.ជ.យ.) ត្រូវបានបង្កើតឡើងនៅភ្នំពេញដើម្បីត្រួតពិនិត្យការបញ្ជូន និងការប្រើប្រាស់គ្រឿងបរិក្ខារដែលបានចាប់ផ្ដើមមកដល់ពីសហរដ្ឋ ។ នៅដើមទសវត្សឆ្នាំ១៩៦០ ជំនួយមកពីវ៉ាស៊ីងតោនបានអនុម័ត៣០%នៃថវិកាការពារកម្ពុជា និង១៤%នៃលំហូរចូលថវិកាសរុបទាំងអស់ (សង្គ្រាមឥណ្ឌូចិនលើកទីមួយ) ។
ទំនាក់ទំនងជាមួយសហរដ្ឋ យ៉ាងណាៗ បានបង្ហាញអោយឃើញមានព្យុះបក់បោកយ៉ាងខ្លាំង ។ មន្ត្រីរដ្ឋការសហរដ្ឋទាំងនៅវ៉ាស៊ីងតោន និងនៅភ្នំពេញជារឿយៗបានមើលងាយលើសម្ដេច ហើយបានចាត់ទុកព្រះអង្គថាជាតួអង្គខុសប្រក្រតី​ជាមួយការយល់ដឹងតិចតួចបំផុតអំពីការគំរាមកំហែងដែលបានចោទដោយលទ្ធិកម្មុយនិស្តនៅអាស៊ី ។ ព្រះសីហនុបានធ្វើការឆ្លើយតបការយល់ខុសនេះយ៉ាងងាយស្រួល ដោយសារការវិវត្តជាច្រើនបានដាស់អោយព្រះអង្គមានមន្ទិលសង្ស័យ​ ចំពោះចេតនារបស់សហរដ្ឋមកកាន់ប្រទេសរបស់ព្រះអង្គ ។
មួយនៅក្នុងចំណោមការវិវត្តទាំងនេះគឺឥទ្ធិពលរបស់សហរដ្ឋ​ដែលកំពុងតែកើនឡើង​នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ។ ការដំណើរការនៃការបញ្ជូនគ្រឿងបរិក្ខារនានា និងការហ្វឹកហ្វឺនបុគ្គលិកខ្មែរបានចម្រើនចំណងដ៏ជិតស្និទដ៏លំបាក​ រវាងទីប្រឹក្សាយោធាសហរដ្ឋ និងពួកបដិភាគីកម្ពុជារបស់ពួកគេ ។ ពួកមន្ត្រីយោធានៃប្រទេសជាតិទាំងពីរ ក៏បានចែករំលែកការព្រួយបារម្ភអំពីការរីកសាយភាយលទ្ធិកុម្មុយនិស្ត​ នៅអាស៊ីអាគ្នេយ៍ ។ ព្រះសីហនុបានចាត់ទុក ក.យ.ខ.ភ. (FARK) ក្លាយជាក្រុមគួរអោយចាប់អារម្មណ៍ដ៏មានឥទ្ធិពលបំផុតរបស់វ៉ាស៊ីងតោន​ នៅក្នុងប្រទេសព្រះអង្គ ។ សម្ដេចក៏បានភ័យខ្លាចថាចំនួននៃពួកមន្ត្រីក.យ.ខ.ភ.ស្ដាំនិយម ដែលមានស័ក្ដិធំៗដែលបានដឹកនាំដោយ លោកលន់-ណុល កំពុងតែក្លាយជាមានអំណាចឥទ្ធិពលមែនទែន ហើយនោះ ដោយសារការចូលរួមជាមួយពួកមន្ត្រីទាំងនេះ ឥទ្ធិពលរបស់សហរដ្ឋនៅកម្ពុជាកំពុងតែបានចាក់រឹសគល់កាន់តែជ្រៅៗទៅ ។
ការវិវត្តទីពីររួមមានការចុះឡើងផ្ទួនៗនៃជើងហោះហើរហួសប្រមាណ​ ដោយយន្តហោះយោធាសហរដ្ឋ​និងវៀតណាមខាងត្បូងក្នុងលំហអាកាសកម្ពុជា និងការលុកលុយព្រំដែនដោយពួកកងទ័ពវៀតណាមខាងត្បូង​ នៅក្នុងការស្វែងរកពួកអ្នកបះបោរវៀតកុងដ៏ក្ដៅគគុកដែលបានឆ្លងកាត់ចូលទៅក្នុងទឹកដីកម្ពុជា ​នៅពេលដែលយោធាដាក់សម្ពាធលើពួកគេ​ ធ្វើអោយពួកគេរងគ្រោះយ៉ាងខ្លាំង ។ នៅដើមទសវត្សឆ្នាំ១៩៦០បានរសាត់ផុតបាត់ទៅ បញ្ហាដ៏កាន់តែផុយស្រួយនេះបានផ្ដល់អោយមានការកាន់តែយ៉ាប់យ៉ឺនឡើង​ នៃទំនាក់ទំនងរវាងភ្នំពេញ និងវ៉ាស៊ីងតោន ។
ការវិវត្តទីបីមួយទៀតគឺជំនឿផ្ទាល់របស់ព្រះសីហនុ ថាព្រះអង្គបានក្លាយជាផ្ទាំងវង់មូលដោយពួកភ្នាក់ងារសម្ងាត់សហរដ្ឋ​ ដើម្បីការដាក់ជួសមកវិញដោយមេដឹកនាំនិយមលោកខាងលិចម្នាក់ទៀត ។ ប្រត្យកភាពបានគាំទ្រមន្ទិលសង្ស័យនេះបាននាំមកបំភ្លឺនៅឆ្នាំ១៩៥៩ នៅពេលដែលរដ្ឋាភិបាលបានរកឃើញគម្រោងការអាក្រក់​ដើម្បីផ្ដួលរំលំព្រះសីហនុ ។ ការរួមគំនិតក្បត់នេះ ជារឿយៗត្រូវគេស្គាល់ថាជាផែនការសម្ងាត់បាងកក ដែលបានទាក់ទិននឹងពួកមេដឹកនាំខ្មែរជាច្រើន​ដែលសង្ស័យថាមានទំនាក់ទំនងជាមួយអាមេរិក ។ ក្នុងចំណោមពួកគេគឺមានសម-សារី មេដឹកនាំនៃកងទ័ពខ្មែរសេរីខាងស្ដាំនិយមនៅវៀតណាមខាងត្បូងគឺ លោកសឺង-ង៉ុកថាញ់ ដែលគឺជាមេដឹកនាំជាតិនិយមដំបូងគេ ម្ដងនោះបាននិរទេសខ្លួន​ទៅកាន់ប្រទេសថៃ ហើយលោកដាប-ឈួន អភិបាលយោធានៃខេត្តសៀមរាប ។ អ្នកផ្សេងម្នាក់ទៀតបានពោលអះអាងថាផែនការសម្ងាត់ពាក់ព័ន្ធ​ការបង្កើតរដ្ឋ សេរី របស់ដាប-ឈួនដែលនឹងរួមបញ្ចូលខេត្តសៀមរាប និងកំពង់ធំ និងតំបន់ភាគខាងត្បូងឡាវ​ដែលត្រូវបានគ្រប់គ្រងដោយព្រះអង្គម្ចាស់ឡាវស្ដាំនិយម ប៊ូន-អ៊ូម (Boun Oum) ។
ការវិវត្តទាំងនេះ បានបង្កើនឡើងការសង្ស័យព្រះសីហនុបន្ថែម ជាអវសានបានជីករំលើងទំនាក់ទំនងភ្នំពេញជាមួយវ៉ាស៊ីងតោន ។ នៅខែវិច្ឆិកា ឆ្នាំ១៩៦៣ សម្ដេចបានចោទប្រកាន់ថាសហរដ្ឋកំពុងតែបន្តគាំទ្រសកម្មភាពវទ្ធង្សនា​នៃពួកខ្មែរសេរីនៅប្រទេសថៃ និងនៅវៀតណាមខាងត្បូង ហើយទ្រង់បានប្រកាសការបញ្ឈប់ភ្លាមៗ​ នូវកម្មវិធីជំនួយរបស់វ៉ាស៊ីងតោនមកដល់កម្ពុជា ។ ទំនាក់ទំនងបានបន្តកាន់តែយ៉ាប់យ៉ឺន ហើយការបែកបាក់ទីបញ្ចប់បានលេចឡើងនៅក្នុងខែមីនា ឆ្នាំ១៩៦៥ ចំណោមសុចនាកម្មជាច្រើនដែលកំពុងកើនឡើង​ នៃការបំពានដែនអាកាសដោយអាកាសយានវៀតណាមខាងត្បូង និងសហរដ្ឋ បន្ថែមនៃការប្រយុទ្ធគ្នាលើដីរវាងកងទ័ពសាធារណរដ្ឋវៀតណាម (ក.ស.វ.ណ. រឺ ARVN) និងពួកឧទ្ទាមវៀតកុងនៅតាមតំបន់ព្រំដែនកម្ពុជា ។
នៅក្នុងចន្លោះពេលនេះ ទំនាក់ទំនងរបស់កម្ពុជាជាមួយវៀតណាមខាងជើង និងជាមួយវៀតណាមខាងត្បូង ដូចគ្នាដែរការផ្ដាច់សម្ព័នភាពជាមួយវ៉ាស៊ីងតោន បានឆ្លុះបញ្ចាំងអំពីកិច្ចប្រឹងប្រែងរបស់ព្រះសីហនុ​ ដើម្បីសម្របសម្រួលភាពពិតនានានៃភូមិសាស្ត្រនយោបាយនៅអាស៊ីអាគ្នេយ៍ ហើយនិងដើម្បីការពារប្រទេសព្រះអង្គអោយនៅក្រៅពីសង្គ្រាម​ ដែលកំពុងតែរីកធំឡើងៗនៅក្នុងវៀតណាមខាងត្បូងដែលជាប្រទេសជិតខាង ។ នៅដើមដល់ពាក់កណ្ដាលទសវត្សឆ្នាំ១៩៦០ កិច្ចប្រឹងប្រែងនេះតម្រូវអោយមានភាពលំអៀងឆ្ពោះមកហាណូយពីព្រោះតែរដ្ឋាភិបាល​នៅសៃហ្គនតតេះតតះលើគែមនៃអនាធិបតេយ្យ ។ ក្នុងទីក្រុងនានា រដ្ឋបាលនៃង៉ោ-ឌិញឌៀម (Ngo Dinh Diem) ហើយនិងរបបយោធាដែលបានបន្តរបបនេះបានប្រែក្លាយជាកាន់តែមិនស័ក្តិសិទ្ធិ និងនឹងនរ គ្រានោះនៅជនបទ កងកម្លាំងរដ្ឋាភិបាលកំពុងតែបាត់បង់មូលដ្ឋានយ៉ាងស្ងៀមស្ងាត់​ ទៅកាន់ពួកឧទ្ទាមដែលមានហាណូយនៅពីក្រោយខ្នង ។
ចំពោះពួកអ្នកសង្កេតការណ៍នៅភ្នំពេញ ភាពអាចឋិតឋេរបានរយៈពេលខ្លីរបស់វៀតណាមខាងត្បូងគឺស្ថិត​ នៅក្នុងការសង្ស័យយ៉ាងធ្ងន់ធ្ងរ ហើយនេះបានបង្ខិតបង្ខំអោយចេញស្នៀតថ្មីមួយ​នៅក្នុងនយោបាយការបរទេសកម្ពុជា ។ ដំបូងឡើយ កម្ពុជាបានរឹតបន្តឹងចំណងទូតជាមួយសៃហ្គននៅខែសីហា ឆ្នាំ១៩៦៣ ។ ខែមីនាបន្តបន្ទាប់ ព្រះសីហនុបានប្រកាសផែនការដើម្បីបង្កើតទំនាក់ទំនងទូត​ជាមួយវៀតណាមខាងជើង និងដើម្បីចរចារការតាំងលំនៅតាមព្រំដែនដោយផ្ទាល់ជាមួយហាណូយ ។ ផែនការទាំងនេះមិនត្រូវបានប្រតិបត្តិភ្លាមៗទេ យ៉ាងណាៗ ដោយសារតែវៀតណាមខាងជើងបានប្រាប់សម្ដេចថាបញ្ហាខ្លះ​ ដែលទាក់ទងនឹងព្រំដែនរបស់កម្ពុជាជាមួយវៀតណាមខាងត្បូង​ នឹងត្រូវបានចរចារដោយផ្ទាល់​ជាមួយរណសិរ្សជាតិរំដោះវៀតណាមខាងត្បូង (រ.ជ.រ.វ.ណ.ត. រឺ NFLSVN) ។ កម្ពុជាបានបើកការជជែកព្រំដែនជាច្រើនជាមួយរណសិរ្សនេះ​ នៅពាក់កណ្ដាលទសវត្សឆ្នាំ១៩៦៦ ហើយសំបុត្រនេះបានទទួលស្គាល់ភាពមិនអាចបំពានព្រំដែនកម្ពុជា មួយឆ្នាំក្រោយមកទៀត ។ វៀតណាមខាងជើងភ្លាមៗបានធ្វើតាមពាក្យសុំ ។ កម្ពុជាគឺជារដ្ឋាភិបាលបរទេសទីមួយដែលទទួលស្គាល់រដ្ឋាភិបាលបដិវត្តន៍​ បណ្ដោះអាសន្ន​របស់ រ.ជ.រ.វ.ណ.ត. រឺ NFLSVN បន្ទាប់ពីវាត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ១៩៦៩​ ។ ព្រះសីហនុគឺជាប្រមុខរដ្ឋបរទេសតែមួយគត់ចូលរួមពិធីបុណ្យសពរបស់ហូ-ជីមិញ មេដឹកនាំដែលទទួលមរណភាពរបស់វៀតណាមខាងជើង នៅហាណូយបីខែក្រោយមកទៀត ។
នៅឆ្នាំ១៩៦៥ ព្រះសីហនុបានចរចារកិច្ចព្រមព្រៀងជួញដូរជាមួយចិន និងវៀតណាមខាងជើង ។ ចំណែកឯមុនពេលកងកម្លាំងវៀតកុង និងវៀតណាមខាងជើងបានផ្លាស់មកកាន់ទឹកដីកម្ពុជាជាបណ្ដោះអាសន្ន កិច្ចព្រមព្រៀងជួញដូរបានអនុញ្ញាតអោយ​ពួកគេសាងសង់សុខូបត្ថម្ភវត្ថុយោធា​ ជាអចិន្ត្រៃយ៍ជាច្រើនលើដីកម្ពុជា ។ កម្ពុជាក៏បានបើកកំពង់ផែរបស់ខ្លួនផងដែរ សម្រាប់ការបញ្ជូនឥវ៉ាន់ផ្គត់ផ្គង់យោធាពីចិន និងសហភាពសូវៀត ទៅពួកយួន ។ នៅក្នុងការដោះដូរសម្រាប់សម្បទានទាំងនេះ ចំនួនលុយដ៏ច្រើនបានប្រគល់ដល់ដៃពួកវរជនកម្ពុជា ។ ជាពិសេស កិច្ចព្រមព្រៀងជួញដូរនានាត្រូវបានបង្កើតដែលចិន​ នឹងទិញស្រូវនៅក្នុងតម្លៃដ៏ខ្ពស់កប់ពពកពីរដ្ឋាភិបាលកម្ពុជា ។ គ្រានោះព្រះសីហនុបានជជែកដោយអព្យាក្រឹតជាសាធារណៈ ដែលព្រះអង្គបានរុញច្រានកម្ពុជាដោយផ្ទាល់យ៉ាងមានប្រសិទ្ធិភាពចូល​ ទៅក្នុងសង្គ្រាមវៀតណាម ។
បន្ទាប់ពីរាប់អានគ្នាជាមិត្តជាមួយវៀតណាមខាងជើង និងចិន ព្រះសីហនុបានងាកបែរនយោបាយទៅខាងស្ដាំវិញ ហើយនិងបានបណ្ដោយអោយមានរលកនៃការបង្ក្រាបទូទាំងប្រទេស ។ ការបង្ក្រាបបានជំរុញឲ្យពួកនយោបាយឆ្វេងចូល​ទៅក្នុងក្រុមសម្ងាត់នៃប្រទេសនេះ ។ គ្រានោះកិច្ចព្រមព្រៀងជួញដូររបស់ព្រះសីហនុជាមួយចិន និងវៀតណាមនៅក្នុងរយៈពេលដ៏ខ្លីដែលទប់ស្កាត់អោយប្រទេសទាំងពីរ​ ពីការបំពាក់អាវុធដល់ពួកឆ្វេងនិយមកម្ពុជា ដែលវាមិនបានទប់ស្កាត់ពួកឆ្វេងនិយមកម្ពុជា​ ពីការចាប់ផ្ដើមការបះបោរដោយគ្មានការគាំទ្រដោយខ្លួនឯង ។
នៅចុងទសវត្សឆ្នាំ១៩៦០ ពេលដែលទំនាក់ទំនងបានស្ថិតស្ថេរជាមួយចិន និងវៀតណាមខាងជើងហើយ ព្រះសីហនុបានប្រមើលមើលដើម្បីស្ដារទំហំសមតា ដោយការបង្កើននូវការរឹតចំណងរបស់កម្ពុជាជាមួយពួកលោកខាងលិច ។ ការផ្លាស់ប្ដូរនេះជាការពិត​ ដោយសារតែសម្ដេចបានចង្អុលបង្ហាញនូវការសម្របសម្រួលមួយផ្សេងទៀត​ ចំពោះលក្ខ័ណ្ឌទូទៅនៅអាស៊ី ។ ពួកចិនស្ទើរតែមិនអាចមានលទ្ធភាពដើម្បីជួញដូរជាមួយ ដោយសារតែចលាចលទាក់ទងជាមួយបដិវត្តន៍វប្បធម៌ ។ វត្តមានវៀតណាមខាងជើងនៅកម្ពុជាភាគខាងកើតបានកើនឡើងដ៏សម្បើម​ ដែលវាកំពុងតែធ្វើអោយកម្ពុជាជ្រួលច្របល់ខាងនយោបាយ និងសេដ្ឋកិច្ច ។ ឆ្ងាយទៅទៀត នៅពេលដែលពួកឆ្វេងនិយមកម្ពុជាបានដំណើរការក្រុមលួចលាក់​នៅចុងទសវត្សឆ្នាំ១៩៦០ ព្រះសីហនុត្រូវតែធ្វើសម្បទានមួយចំនួនដល់ពួកស្ដាំនិយម​ នៅក្នុងអវត្តមាននៃកងកម្លាំងខ្លះ​ ដែលព្រះអង្គអាចប្រកួតផ្ដាច់ព្រាត់ទល់នឹងពួកគេ ។ កងកម្លាំងវៀតណាមខាងជើង និងវៀតកុងកំពុងតែបង្កើនការប្រើប្រាស់ទីស្ងាត់កំបាំង​ ជាច្រើនរបស់ខ្លួននៅកម្ពុជា ដែលក្នុងនោះក៏បានប្រើចុងផ្លូវខាងត្បូងនៃផ្លូវលំហូជីមិញ ផ្លូវផ្គត់ផ្គង់ដឹកនាំភស្តុភារ និងទ័ពរបស់ពួកគេដែលកំពុងបង្កបង្កើតឡើង​ នៅក្នុងកំពង់ផែផ្ទាល់របស់វៀតណាមខាងជើង និងកម្ពុជា ។ អព្យាក្រឹតភាពកម្ពុជានៅក្នុងសង្គ្រាមលែងឋិតឋេរទៀតហើយ ថែមទៀតចិនបានដើរមុនជាមួយបដិវត្តន៍វប្បធម៌របស់ខ្លួន ហើយក៏មិនបានធ្វើអន្តរានុប្បទានជាមួយហាណូយឡើយ ។ នៅតាមព្រំដែនភាគខាងកើតរបស់កម្ពុជា វៀតណាមខាងត្បូង គួរអោយភ្ញាក់ផ្អើល មិនទាន់រលំនៅឡើយ ទោះបីជានៅក្នុងការប្រឈមមុខនឹងការវាយលុកចូលឆ្នាំថ្មី (ការវាយលុកតេត)របស់កុម្មុយនិស្តនៅឆ្នាំ១៩៦៨ រដ្ឋាភិបាលរបស់ប្រធានាធិបតីង្វៀន-វ៉ាន់ធៀវកំពុងតែនាំមកនូវវិធានការស្ថេរភាពមកដល់ប្រទេស ​ដែលបានបំផ្លិចបំផ្លាញដោយសង្គ្រាម ក៏ដោយ ។ គ្រានោះដែរ រដ្ឋាភិបាលនៅភ្នំពេញបានចាប់ផ្ដើមយល់ដោយវាងវៃនូវការខាតបង់​ ខាងជំនួយសេដ្ឋកិច្ច និងយោធាពីសហរដ្ឋ ដែលសរុបទៅប្រហែល$៤០០លានស.រ. រវាងឆ្នាំ១៩៥៥ និង១៩៦៣ វាបានចាប់ផ្ដើមអោយមានគំនិតទីពីរអំពីការបែកបាក់ជាមួយវ៉ាស៊ីងតោន ។ ដោយគ្មានប្រយោជន៍អំពីគ្រឿងបរិក្ខារអាមេរិក និងផ្នែកទំនេរនានាក៏ត្រូវបានរុះរើចេញដោយសារគុណភាពអន់ ហើយក៏ជំនួសតិចតួចដោយរបស់សូវៀត ចិន និងបារាំងវិញ ។
នៅចុងឆ្នាំ១៩៦៧ និងដើមឆ្នាំ១៩៦៨ ព្រះសីហនុបានឲ្យសញ្ញាថាទ្រង់នឹងមិនលើកឡើង​ នូវការប្រឆាំងចំពោះការតាមចាប់ដ៏ក្ដៅ​ ពួកកងកម្លាំងកុម្មុយនិស្តដោយវៀតណាមខាងត្បូង រឺ ដោយកងទ័ពសហរដ្ឋនៅក្នុងទឹកដីកម្ពុជាទេ ។ វ៉ាស៊ីងតោន នៅក្នុងខណៈពេលនោះដែរ បានទទួលយកនូវអនុសាសន៍នៃវៀតណាមបញ្ជាការជំនួយយោធា (វ.ប.ជ.យ. រឺ MACV) ហើយនិង នៅដើមខែមីនា ឆ្នាំ១៩៦៩ បានបញ្ជាជាបន្តបន្ទាប់នូវការវាយប្រហារតាមអាកាស (ដាក់ឈ្មោះថាបញ្ជីបន្តបន្ទាប់) ប្រឆាំងនឹងទីលាក់កំបាំងនៅកម្ពុជា​ដែលបានប្រើប្រាស់ដោយពួកវៀតណាមខាងជើង និងវៀតកុង ។ ថាតើ រឺក៏មិនអញ្ជឹង បេសកកម្មទម្លាក់គ្រាប់បែកទាំងនេះគឺជាការទាស់ប្រឆាំងដ៏ច្រើន​ ដែលលើកឡើងអោយមានការអនុញ្ញាត ហើយនិងមានការពោលអះអាងការពារដោយរដ្ឋបាលលោករីឆាដ-និច្សុនថាព្រះសីហនុបាន អនុញ្ញាត រឺក៏ថែមទាំង លើកទឹកចិត្ត ដែលពួកគេត្រូវបានជំទាស់ដោយការរិះគន់ជាច្រើន ដូចជាអ្នកសារពត៌មានប៊្រីធិឝ លោកវីល្លៀម-ឝក្រុស្ស ។ ប៉ុន្តែផ្ទុយទៅវិញដោយក្រឡេកមើលទៅក្រោយ ការទម្លាក់គ្រាប់បែករបស់សហរដ្ឋដែលអនុញ្ញាត​ ដោយព្រះសីហនុជាទម្ងន់ប្រឆាំងនឹងការសម្រេចចិត្តមុនៗរបស់ទ្រង់​ដែលអនុញ្ញាត​ ទៅអោយពួកយួនបង្កើតតំបន់មូលដ្ឋានទ័ព​ ជាច្រើនហាក់បីដូចជាប្រកបជាមួយយុទ្ធសាស្ត្រនយោបាយរបស់ទ្រង់ក្នុងនោះ ស.រ. គឺជាកងកម្លាំងតែមួយគត់ដែលព្រះអង្គអាចប្រើប្រាស់ជាទម្ងន់ប្រឆាំង​ នឹងវត្តមានរបស់យួននៅកម្ពុជា ។
លើកម្រិតផ្លូវទូត យ៉ាងណាៗ បញ្ជីការវាយប្រហារតាមអាកាស​ មិនបានរារាំងទំនាក់ទំនងទ្វេភាគីពីការរំកិលឆ្ពោះទៅមុខឡើយ ។ នៅខែមេសា ឆ្នាំ១៩៦៩ លោកនិច្សុនបានផ្ញើរកំណត់មួយទៅកាន់សម្ដេច​ដែលបញ្ជាក់ថាសហរដ្ឋទទួលស្គាល់ និងគោរពដល់ អធិបតេយ្យភាព អព្យាក្រឹតភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងព្រំដែនបច្ចុប្បន្ន ។ ក្រោយមកមិនយូរប៉ុន្មាន នៅខែមិថុនា ឆ្នាំ១៩៦៩ ទំនាក់ទំនងទូតពេញទីត្រូវបានស្ដាររវាងភ្នំពេញ និងវ៉ាស៊ីតោន ។

ពួកឆ្វេងកម្ពុជា: ដំណាក់កាលដំបូងៗ

ប្រវត្តិចលនាកុម្មុយនិស្តនៅកម្ពុជាអាចត្រូវគេចែកជា ប្រាំមួយដំណាក់កាល:ភាពផុសឡើងនៃបក្សកុម្មុយនិស្តឥណ្ឌូចិន (គ.ក.ឥ. រឺ ICP) សមាជិករបស់បក្សស្ទើរតែទាំងអស់លំអៀងទៅយួន មុនសង្គ្រាមលោកលើកទី២ ការតស៊ូដប់ឆ្នាំដើម្បីទាមទារឯករាជ្យពីពួកបារាំង នៅពេលនោះបក្សកុម្មុយនិស្តកម្ពុជាបានបែកខ្ញែក បក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក. រឺ KPRP) ត្រូវបង្កើតឡើងក្រោមការឧបត្ថម្ភរបស់វៀតណាម សម័យកាលនោះដែលបន្តបន្ទាប់ពីសមាជបក្សលើកទីពីរ​ នៃបក្សបដិវត្តន៍កម្ពុជានៅឆ្នាំ១៩៦០ នៅពេលនោះសាឡុត-ស (ប៉ុល-ពត ក្រោយឆ្នាំ១៩៧៦) ហើយនិងពួកមេដឹកនាំខ្មែរក្រហមអនាគតដ៏ទៃទៀតបានទទួលបាន ការគ្រប់គ្រងបរិធានរបស់ខ្លួន ការតស៊ូបដិវត្តន៍ចាប់ពីការបញ្ចូលសមាជិកថ្មី​ ទៅក្នុងពួកបដិវត្តន៍ខ្មែរក្រហមនៅឆ្នាំ១៩៦៧-៦៨ រហូតដល់ការដួលរលំនៃរដ្ឋាភិបាល លន់-ណុល នៅខែមេសា ឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ពីខែមេសា ឆ្នាំ១៩៧៥ ដល់ ខែមករា ឆ្នាំ១៩៧៩ ហើយនិងសម័យកាលបន្តបន្ទាប់ពីសមាជបក្សលើកទីបី​នៃបក្សបដិវត្តន៍ប្រជាជនកម្ពុជា នៅខែមេសា ឆ្នាំ១៩៧៩ នៅពេលនោះហាណូយបានក្ដោបក្ដាប់ការគ្រប់គ្រងលើរដ្ឋាភិបាល និងបក្សកុម្មុយនិស្តកម្ពុជាយ៉ាងមានប្រសិទ្ធិភាព ។
ភាគច្រើននៃប្រវត្តិចលនានេះត្រូវបានរុំពាត់ដោយអាថ៌កំបាំង ភាគច្រើនពីព្រោះដោយសារការធ្វើវិសុទ្ធកម្មជោគជ័យ ជាពិសេសកំឡុងសម័យកម្ពុជាប្រជាធិបតេយ្យ ដែលបានបន្សល់អ្នកនៅរស់រានតិចតួចណាស់ដើម្បីរ៉ាយរ៉ាប់ឡើងវិញ​ នូវការឆ្លងកាត់របស់ពួកគេ (បទពិសោធន៍) ។ រឿងមួយដែលមានភស្តុតាង យ៉ាងណាយ៉ាងណា ភាពតានតឹងរវាងខ្មែរ និងយួនគឺជាសាច់រឿងដ៏សំខាន់នៅក្នុងការវិវត្តចលនានេះ ។ នៅក្នុងបីទសវត្សចន្លោះការបញ្ចប់សង្គ្រាមលោកលើកទីពីរ និងជ័យជំនះរបស់ពួកខ្មែរក្រហម ការអំពាវនាវនៃលទ្ធិកុម្មុយនិស្តទៅដល់ពួកបញ្ញវន្ត​ដែលបានសិក្សានៅលោកខាងលិច (ហើយចំពោះចំនួនតិចជាងការទាក់ទាញដំបូងបន្ថែមរបស់ខ្លួន​ ដោយពួកអ្នកស្រុកស្រែចម្ការក្រីក្រ) គឺត្រូវបានសម្រួលបន្ថយដោយការយល់ដឹងថាចលនាវៀតណាមកាន់តែខ្លាំងៗឡើង​ កំពុងតែប្រើប្រាស់តាមសនិទានកិច្ចមនោគមវិជ្ជា​ដើម្បីការត្រួតត្រាខ្មែរ ។ អានសន្ទនារវាងពួកកុម្មុយនិស្តយួន និងពួករាជវង្សង្វៀន ដែលបានធ្វើធម្មានុរូបកម្មការទន្ទ្រានរបស់ខ្លួននៅសតវត្សទី១៩ នៅក្នុងចំណែកនៃ បេសកកម្មអរិយធម៌ ខុងជឺនិយម (លទ្ធិខុងជឺ) ដែលបានលួងលោមបញ្ចុះបញ្ចូល ។ ដូច្នេះហើយ សញ្ញាណថ្មីនៃលទ្ធិកុម្មុយនិស្តក្នុងស្រុក​ដែលបានផុសឡើងក្រោយឆ្នាំ១៩៦០ បានរួមផ្សំការអំពាវនាវជាតិនិយម និងបដិវត្តន៍ ហើយនិង នៅពេលនោះវាអាចសមស្របដើម្បី ទាញយកប្រយោជន៍ពីគំនិតប្រឆាំងវៀតណាមដ៏ខ្លាំងនៃពួកខ្មែរ ។ អក្សរសាស្ត្រខ្មែរក្រហមនៅទសវត្សឆ្នាំ១៩៧០ជារឿយៗសំដៅពួកវៀតណាមជាយួន ពាក្យមួយដែលចុះកាលបរិច្ឆេទពីសម័យអង្គរ
នៅឆ្នាំ១៩៣០ ហូ-ជីមិញបានស្ថាបនាបក្សកុម្មុយនិស្តវៀតណាម ដោយការបង្រួបបង្រួមចលនាកុម្មុយនិស្តតូចៗបីដែលបានផុសផុលនៅតុងកឹង នៅអណ្ណាម និងនៅកូសាំងស៊ីនកំឡុងចុងទសវត្សឆ្នាំ១៩២០ ។ ឈ្មោះនេះត្រូវបានប្ដូរស្ទើរតែភ្លាមៗទៅជាប.ក.ឥ. (បក្សកុម្មុយនិស្តឥណ្ឌូចិន) ដោយអួតក្ដែងៗថារួមមានពួកអ្នកបដិវត្តន៍មកពីកម្ពុជា និងឡាវ ។ ស្ទើរតែគ្មានការលើកលែង យ៉ាងណាៗ សមាជិកបក្សដើមដំបូងបំផុតទាំងអស់គឺជាយួន ។ នៅចុងសង្គ្រាមលោកលើកទី២ ពួកខ្មែរមួយក្ដាប់បានចូលរួមក្នុងជួរបក្ស ក៏ប៉ុន្តែឥទ្ធិពលរបស់ពួកគេលើចលនាកម្មុយនិស្តឥណ្ឌូចិន និងលើការវិវត្តនៅកម្ពុជាគឺនៅស្ដួចស្ដើងនៅឡើយ ។
ពួកកងវៀតមិញដោយឆ្លៀតឱកាសបានដើម្បីធ្វើការលុកលុយប្លន់ចូល​ ទៅក្នុងមូលដ្ឋានជាច្រើនរបស់កម្ពុជា​កំឡុងពេលសង្គ្រាមប្រឆាំងពួកបារាំង ហើយនិងនៅក្នុងការជួបគ្នាជាមួយរដ្ឋាភិបាលឆ្វេងនិយម​ ដែលបានគ្រប់គ្រងប្រទេសថៃរហូតដល់ឆ្នាំ១៩៤៧ ពួកវៀតមិញបាន​ជំរុញលើកទឹកចិត្តការបង្កើត​ ពួកក្រុមខ្មែរឥស្សរៈប្រដាប់អាវុធឆ្វេងនិយម ។ នៅថ្ងៃ១៧មេសា ឆ្នាំ១៩៥០ (ម្ភៃប្រាំឆ្នាំរហូតដល់ថ្ងៃមុនពួកខ្មែរក្រហមកាន់កាប់ភ្នំពេញបាន) សមាជទូទាំងប្រទេសលើកទីមួយនៃពួកក្រុមខ្មែរឥស្សរៈបានប្រជុំ ហើយសមាគមខ្មែរឥស្សរៈ (United Issarak Front) ត្រូវបានបង្កើតឡើង ។ មេដឹកនាំរបស់សមាគមគឺសឺន-ង៉ុកមិញ (ប្រហែលជាបងប្អូនអ្នកជាតិនិយមសឺន-ង៉ុកថាញ់ទេដឹង) ហើយនិងតំណែងមេដឹកនាំទីបីប្រកបដោយពួកសមាជិកនៃប.ក.ឥ. (បក្សកុម្មុយនិស្តឥណ្ឌូចិន) ។ តាមរយៈប្រវត្តិវិទូលោកដេវីដ-ឆេនដ្លឺរ ពួកក្រុមឥស្សរៈឆ្វេងនិយម ត្រូវបានជួយដោយពួកវៀតមិញ ហើយបានកាន់កាប់មួយភាគប្រាំមួយនៃទឹកដីកម្ពុជានៅឆ្នាំ១៩៥២ ហើយនិងនៅមុនថ្ងៃសន្និសីទសឺរណែវ ពួកគេបានកាន់កាប់ភាគច្រើនស្មើពាក់កណ្ដាលនៃផ្ទៃប្រទេស ។
នៅឆ្នាំ១៩៥១ ប.ក.ឥ. (បក្សកុម្មុយនិស្តឥណ្ឌូចិន) ត្រូវបានរៀបចំឡើងវិញទៅជាអង្គភាពជាតិបី គណបក្សពលករវៀតណាម ឡាវឥតសាឡា និងប.ប.ប.ក. (បក្សបដិវត្តន៍ប្រជាជនកម្ពុជា) ។ តាមរយៈឯកសារមួយបានបញ្ចេញបន្ទាប់ពីការរៀបចំឡើងវិញ បក្សពលករវៀតណាមនឹងបន្ត ត្រួតពិនិត្យ ពួកចលនាឡាវ និងខ្មែរតូចៗ ។ ពួកមេដឹកនាំប.ប.ប.ក.ភាគច្រើន ទាំងតំណែង និងឯកសារប្រហែលអាចជាខ្មែរក្រោម រឺ ជនជាតិយួនដែលកំពុងបានរស់នៅកម្ពុជា ។ ការអំពាវនាវរបស់បក្សនេះទៅកាន់ខ្មែរក្នុងស្រុកបង្ហាញថាតិចតួចបំផុត ។
តាមរយៈកំណែរបស់កម្ពុជាប្រជាធិបតេយ្យនៃប្រវត្តិបក្ស បរាជ័យរបស់ពួកវៀតមិញចរចារតួនាទីនយោបាយរបស់ប.ប.ប.ក.នៅសន្និសីទសឺរណែវ១៩៥៤បានបង្ហាញនូវការក្បត់ចលនាខ្មែរនេះ ដែលនៅតែគ្រប់គ្រងតំបន់ភាគធំនៅតាមជនបទ ហើយបានត្រួតត្រាជនប្រដាប់អាវុធយ៉ាងហោចណាស់ក៏៥,០០០នាក់ដែរ ។ បន្តបន្ទាប់ពីសន្និសីទនេះ សមាជិកប្រហែល១,០០០នៃប.ប.ប.ក. រួមមានសឺន-ង៉ុកមិញ បានបង្កើត ចលនាទ័ពវែង ទៅកាន់វៀតណាមខាងជើង ដែលពួកគេនៅសេសសល់ដោយនិរទេស ។ នៅចុងឆ្នាំ១៩៥៤ អ្នកទាំងនោះដែលបានស្នាក់នៅកម្ពុជាបានបង្កើតគណបក្សនយោបាយស្របច្បាប់ គឺគណបក្សប្រជាជន ដែលបានចូលរួមនៅក្នុងការបោះឆ្នោតសភាជាតិឆ្នាំ១៩៥៥ និង១៩៥៨ ។ នៅក្នុងការបោះឆ្នោតខែកញ្ញាឆ្នាំ១៩៥៥ បានឈ្នះប្រហែល៤%នៃសំឡេងឆ្នោត ក៏ប៉ុន្តែមិនបានកៅអីមួយនៅក្នុងអង្គនីតិប្បញ្ញត្តិឡើយ ។ ពួកសមាជិកនៃបក្សប្រជាជនគឺជាអ្នកនៅក្រោមអំណាចការរំខានឥតឈប់ឈរ និងត្រូវបានចាប់ខ្លួន ពីព្រោះបក្សនេះនៅខាងក្រៅសង្គមរាស្ត្រនិយមរបស់ព្រះសីហនុ ។ ការវាយប្រហាររបស់រដ្ឋាភិបាលជាច្រើនលើកបានរារាំងបក្សពីការចូលរួម​ នៅក្នុងការបោះឆ្នោតឆ្នាំ១៩៦២ ហើយក៏បានដំណើរការបក្សជាសម្ងាត់ ។ ព្រះសីហនុបានបិទស្លាកពួកឆ្វេងនិយមជាធម្មតាថាពួកខ្មែរក្រហម ជាពាក្យមួយដែលក្រោយមកទៀតបានប្រកាសបក្សនេះ និងរដ្ឋនេះអោយដឹកនាំដោយប៉ុល-ពត អៀង-សារី ខៀវ-សំផន និងពួកបក្សពួករបស់ពួកគេ ។
កំឡុងពាក់កណ្ដាលទសវត្សឆ្នាំ១៩៥០ ក្រុមបក្សពួកប.ប.ប.ក. គណៈកម្មាធិការក្រុង (ដឹកនាំដោយទូ-សាមុត) គណៈកម្មាធិការជនបទ (ដឹកនាំដោយសៀវ-ហេង) បានផុសផុលឡើង ។ នៅក្នុងលក្ខ័ណ្ឌជាសកលមែន ពួកក្រុមទាំងនេះបានប្រកាន់មាគ៌ាបដិវត្តន៍ផ្ទុយគ្នា ។ មាគ៌ានៅតាម ក្រុង ជាទូទៅ បានផ្ដល់ការគាំទ្រដោយវៀតណាមខាងជើង បានទទួលស្គាល់ព្រះសីហនុ ដោយអាស្រ័យលើជោគជ័យរបស់ព្រះអង្គនៅ​ក្នុងការឈ្នះបានឯករាជ្យពីពួកបារាំង គឺជាមេដឹកនាំជាតិយ៉ាងពិតប្រាកដ អព្យាក្រឹតនិយមរបស់ទ្រង់ និងការមិនជឿជាក់ស៊ីជម្រៅចំពោះសហរដ្ឋដែលបានបង្កើត​ជាអត្ថប្រយោជន៍ដ៏មានតម្លៃ​ នៅក្នុងការតស៊ូរបស់ហាណូយដើម្បី រំដោះ វៀតណាមខាងត្បូង ។ ពួកអ្នកជើងឯកនៃមាគ៌ានេះបានសង្ឃឹមថាសម្ដេចអាចត្រូវបានគេអន្ទងអោយ​ នៅអោយឆ្ងាយពីពួកខាងស្ដាំ ហើយក៏រើសយកគោលនយោបាយឆ្វេងនិយមវិញ ។ មាគ៌ាផ្សេងទៀត បានគាំទ្រភាគច្រើនបំផុតដោយកម្មាភិបាលនៅតាមជនបទ​ ដែលស្និទជាមួយតថភាពដ៏អាក្រក់នៃជនបទស្រុកស្រែ បានជួយឧបត្ថម្ភការតស៊ូជាបន្ទាន់ដើម្បីផ្ដួលរំលំ ពួក សក្ដិភូមិនិយម ព្រះសីហនុ ។ នៅឆ្នាំ១៩៥៩ សៀវ-ហេងបានចុះចូលទៅរដ្ឋាភិបាលនិងបានផ្ដល់កម្លាំងសន្តិសុខ​ ជាមួយពត៌មានដំណឹងដែលអាចអោយពួកគេកម្ទេចជាច្រើនស្មើ៩០%នៃគ្រឿងប្រដា់ប់បរិធាននៅតាមជនបទរបស់បក្ស ។ ទោះបីជាបណ្ដាញកុម្មុយនិស្តជាច្រើននៅភ្នំពេញ និងនៅក្នុងទីរួមខេត្តផ្សេងៗក្រោមយុត្តាធិការរបស់ទូ-សាមុតបានប្រព្រឹត្តទៅកាន់តែប្រសើរឡើងក៏ដោយ ក៏ប៉ុន្តែពួកកម្មុយនិស្តមានត្រឹមតែពីរបីរយនាក់​ ដែលនៅសកម្មក្នុងប្រទេសនៅឆ្នាំ១៩៦០ ។

ក្រុមនិស្សិតប៉ារីស

កំឡុងទសវត្សឆ្នាំ១៩៥០ ពួកនិស្សិតខ្មែរនៅប៉ារីសបានរៀបចំចលនាកុម្មុយនិស្ត​ដោយផ្ទាល់ខ្លួន​ ដែលនៅក្នុងនោះមានគ្នាតិចតួច បើសិនជាមានខ្លះ ដោយការតភ្ជាប់ទៅនឹងបក្សដែលទាល់ច្រកនៅក្នុងប្រទេសកំណើតរបស់ខ្លួន ។ ចាប់តាំងពីឋានៈរបស់ពួកគេបានប្រែមកជាពួកជនប្រុសស្ត្រី​ដែលត្រឡប់មកផ្ទះកំណើត និងយកបានបញ្ជាការនៃបរិធានបក្សកំឡុងទសវត្សឆ្នាំ១៩៦០ បានដឹកនាំកុបកម្មដ៏មានប្រសិទ្ធិភាពតទល់នឹងព្រះសីហនុ និងលន់-ណុលចាប់ពីឆ្នាំ១៩៦៨រហូតដល់ឆ្នាំ១៩៧៥ ហើយបានបង្កើតឡើងនូវរបបកម្ពុជាប្រជាធិបតេយ្យ ។
ប៉ុល-ពត ដែលបានឡើងតំណែងមេដឹកនាំនៃចលនាកុម្មុយនិស្តនៅទសវត្សឆ្នាំ១៩៦០ គាត់បានកើតនៅឆ្នាំ១៩២៨ (ប្រភពខ្លះនិយាយថានៅឆ្នាំ១៩២៥) នៅខេត្តកំពង់ធំ ភាគខាងជើងនៃភ្នំពេញ ។ គាត់បានរៀននៅសាលាជាន់ខ្ពស់បច្ចេកទេសមួយនៅរាជធានី និងក្រោយមកទៀតបានធ្វើដំណើរទៅប៉ារីសនៅឆ្នាំ១៩៤៩​ ដើម្បីសិក្សាអស្យាណូវិទ្យាវិទ្យុ (អេឡិចត្រូនិកវិទ្យុ) (ប្រភពផ្សេងៗទៀតនិយាយថាគាត់បានរៀននៅសាលាពួកអ្នកបោះពុម្ព និងអ្នកកំណត់ពុម្ព ហើយក៏បានសិក្សាវិស្វកម្មអសេនិក (ស៊ីវិល) ផងដែរ) ។ ដែលបានពិពណ៌នាដោយប្រភពមួយជា អ្នករៀបចំដ៏ប្ដូរផ្ដាច់មួយៗឥតឈប់ឈរផង គាត់បានបរាជ័យដើម្បីទទួលបានសញ្ញាបត្រ ក៏ប៉ុន្តែតាមរយៈអាចារ្យកាតូលិក ផ្វ្រ.ផ្វ្រង់ស៊្វ័រស៍ ប៉ង់សូដ (François Ponchaud) លោកបានក្រេបរសជាតិវណ្ណកម្មនៃអក្សរសាស្ត្របារាំងតាមសំណេរនៃលោកម៉ាក្ស៍
សមាជិកម្នាក់ផ្សេងទៀតនៃក្រុមនិស្សិតប៉ារីសគឺអៀង-សារី ។ គាត់គឺជាខ្មែរកាត់ចិនកើតនៅឆ្នាំ១៩៣០នៅវៀតណាមខាងត្បូង ។ គាត់បានរៀននៅវិទ្យាល័យស៊ីសុវត្ថិដ៏សម្រិតសម្រាំង​នៅភ្នំពេញ មុនចាប់ផ្ដើមវគ្គសិក្សាខាងពាណិជ្ជកម្ម និងនយោបាយនៅInstitut d'études politiques de Paris (ដែលគេស្គាល់កាន់តែទូលាយថាជា វិទ្យាសាស្ត្រនយោបាយ) នៅបារាំង ។ ខៀវ-សំផន ត្រូវបានគេចាត់ទុកថាជា មនុស្សម្នាក់ក្នុងចំណោមពួកបញ្ញវន្តដ៏ឆ្នើមបំផុតនៃជំនាន់របស់គាត់ ដែលគាត់បានកើតនៅឆ្នាំ១៩៣១ ហើយមានឯកទេសកម្មខាងសេដ្ឋកិច្ចវិទ្យា (សេដ្ឋសាស្ត្រ) និងនយោបាយវិទ្យាកំឡុងពេលគាត់នៅប៉ារីស ។ ជាភាពប៉ិនប្រសប់ គាត់ត្រូវបានប្រកួតប្រជែងដោយហ៊ូ-យុន ដែលគាត់កើតនៅឆ្នាំ១៩៣០ គាត់ត្រូវបានគេពិពណ៌នាតាមការមាន ភាពរឹងមាំខាងបញ្ញ និងរូបកាយហួសនិស្ស័យយ៉ាងពិតៗ ហើយដែលជាអ្នកបានសិក្សាសេដ្ឋកិច្ចវិទ្យា (សេដ្ឋសាស្ត្រ) និងនីតិសាស្ត្រ (ច្បាប់)។ ស៊ុន-សេនកើតនៅឆ្នាំ១៩៣០ បានសិក្សាខាងអប់រំ និងអក្សរសាស្ត្រ ហ៊ូ-នឹមកើតនៅឆ្នាំ១៩៣២ បានសិក្សាខាងនីតិសាស្ត្រ ។
ជនទាំងនេះប្រហែលជាពួកមេដឹកនាំដែលមានការអប់រំបំផុត​ នៅក្នុងប្រវត្តិលទ្ធិកុម្មុយនិស្តអាស៊ី ។ ពីរនាក់ក្នុងចំណោមពួកគេ ខៀវ-សំផន និងហ៊ូ-យុន ទទួលបានមហាបរិញ្ញា រឺថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យប៉ារីស ឯហ៊ូ-នឹមវិញទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យភ្នំពេញនៅឆ្នាំ១៩៦៥ ។ នៅក្នុងអតីតកាល វាហាក់បីដូចជាប្រស្នាដែលពួកសមាជិកដ៏ប៉ិនប្រសប់ទាំងនេះ​ក្នុងចំណោមឥស្សរជន ត្រូវបានបញ្ចូនទៅបារាំងតាមអាហារូបករណ៍របស់រដ្ឋាភិបាល ដែលអាចចាប់ផ្ដើមបដិវត្តន៍ពណ៌ឈាមក្រហមឆ្អិនឆ្អៅ និងសំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រអាស៊ីទំនើប ។ ភាគច្រើនបានមកពីម្ចាស់ដីធ្លី រឺ ក៏ក្រុមគ្រួសារបម្រើការសាធារណៈ ។ ប៉ុល-ពត និងហ៊ូ-យុនប្រហែលជាជាប់ញាតិទៅនឹងព្រះរាជវង្សានុវង្ស ។ បងស្រីម្នាក់របស់ប៉ុល-ពតធ្លាប់ជាស្នំម្នាក់នៅក្នុងវាំងនៃព្រះបាទមុនីវង្ស ។ បីនាក់ក្នុងចំណោមក្រុមនៅប៉ារីសនេះបានបង្កើនចំណងទាក់ទងជាមួយគ្នា​ ដោយរស់នៅជាច្រើនឆ្នាំក្នុងការតស៊ូបដិវត្តន៍ និងការព្យាយាមប្រឹងប្រែងនៅខាងក្នុងបក្ស ប៉ុល-ពត និងអៀង-សារីបានរៀបការជាមួយខៀវ-ប៉ុណ្ណារី និងខៀវ-ធីរិទ្ធិ (ក៏ត្រូវបានគេស្គាល់ផងដែរជា អៀង-ធីរិទ្ធិ) ដោយបានអះអាងថាជាសាច់ញាតិនៃខៀវ-សំផន ។ ស្ត្រីដែលមានការអប់រំល្អទាំងពីរនាក់នេះ ក៏បានដើរតួនាទីកណ្ដាល​នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែរ ។
មេបញ្ញវន្តនៅប៉ារីសត្រូវក្លាយជាបទពិសោធន៍ដែលធ្វើអោយវិលមុខ​ ចំពោះជនជាតិខ្មែរវ័យក្មេងថ្មីៗចាប់ពីភ្នំពេញ រឺ ខេត្តនានា ។ មួយចំនួនបានមើលឃើញជម្រកនៅក្នុងភាពម៉ឺងម៉ាត់នៃម៉ាក្សនិយម-លេនីននិយមដ៏ខ្ជាប់ខ្ជួន ។ នៅពេលខ្លះរវាងឆ្នាំ១៩៤៩ និង១៩៥១ ប៉ុល-ពត និងអៀង-សារីបានចូលរួមបក្សកុម្មុយនិស្តបារាំង ដែលក្នុងនោះភាគច្រើនបានបំពាក់បំប៉នយ៉ាងតឹងរឹង ហើយនិងជនស្តាលីននិយមនៃចលនាកុម្មុយនិស្តមួយចំនួននៃអឺរ៉ុបខាងលិច ។ បក្សនេះក៏ប្រឆាំងនឹងបញ្ញវន្តយ៉ាងខ្លាំងដែរ ។ នៅឆ្នាំ១៩៥១ ជនពីរនាក់បានទៅកាន់ប៊ែរឡាំងខាងកើតដើម្បីចូលរួមនៅក្នុងមហោស្រពយុវជន ។ បទពិសោធន៍នេះត្រូវបានគេចាត់ទុកថាជាចំណុចបត់បែនមួយនៅ ក្នុងការអភិវឌ្ឍមនោគមវិជ្ជារបស់ពួកគេ ។ ជំនួបជាមួយពួកខ្មែរដែលកំពុងប្រឆាំងជាមួយពួកវៀតមិញ (ហើយដែលពួកគេបានសម្រេចជាបន្តបន្ទាប់ក្លាយជាចុះញ៉មទៅពួកយួន) ពួកគេមានទំនុកចិត្តថាមានតែអង្គការបក្សដែលកាន់វិន័យដ៏តឹងរឹងទេ និងភាពត្រៀមជាស្រេចដើម្បីការតស៊ូប្រដាប់អាវុធ​ ដែលអាចសម្រេចគោលបំណងបដិវត្តន៍បានតែមួយគត់ ។ ពួកគេបានបង្កើតសមាគមនិស្សិតខ្មែរ (ស.ន.ខ.) ក្នុងនោះភាគច្រើន២០០នាក់ រឺក៏ ដូច្នេះពួកនិស្សិតខ្មែរនៅប៉ារីសជាម្ចាស់កម្មសិទ្ធិក្នុងអង្គការមួយ​ សម្រាប់គំនិតជាតិនិយម និងឆ្វេងនិយម ។ នៅខាងក្នុងសមាគមនិស្សិតខ្មែរ និងអ្នកស្នងបន្តរបស់ខ្លួន អង្គការគឺជាអង្គការសម្ងាត់ដែលត្រូវបានគេស្គាល់ថាជា ស៊ែរកលម៉ាក្ស៊ីស្ទែរ (Cercle Marxiste) ។ អង្គការនេះត្រូវគេចងក្រងដោយក្រុមតូចៗនៃសមាជិកពី បីទៅប្រាំមួយ នាក់ជាមួយនឹងសមាជិកភាគច្រើនអត់បានដឹង​ អំពីរចនាសម្ព័ន្ធទាំងមូលនៃអង្គការនេះឡើយ ។ នៅឆ្នាំ១៩៥២ ប៉ុល-ពត ហ៊ូ-យុន អៀង-សារី ហើយនិងពួកឆ្វេងនិយមដ៏ទៃទៀតបានទទួលការដឹងលឺគ្រប់គ្នា​ ដោយការបញ្ជូនសំបុត្របើកចំហមួយទៅព្រះសីហនុដែលហៅទ្រង់ថា អ្នកសម្លាប់ប្រជាធិបតេយ្យក្មេងខ្ចី ។ មួយឆ្នាំក្រោយមក ពួកអាជ្ញាធរបារាំងបានបិទសមាគមនិស្សិតខ្មែរ ។ នៅឆ្នាំ១៩៥៦ យ៉ាងណាៗ ហ៊ូ-យុន និងខៀវ-សំផនបានជួយបង្កើតក្រុមថ្មីមួយ គឺសហភាពនិស្សិតខ្មែរ ។ នៅខាងក្នុង ក្រុមនេះនៅតែដំណើរការដោយ រង្វង់ម៉ាក្សនិយម (Cercle Marxiste) ដដែល ។
បទអត្ថាធិប្បាយជាច្រើនបានសរសេរដោយហ៊ូ-យុន និងខៀវ-សំផនបានបង្ហាញសាច់រឿងមូលដ្ឋានជាច្រើន​ ដែលក្រោយមកក្លាយជាខឿននៃគោលនយោបាយ​ដែលបានទទួលយកដោយកម្ពុជាប្រជាធិបតេយ្យ ។ តួនាទីកណ្ដាលនៃពួកអ្នកស្រុកស្រែចម្ការនៅក្នុងការអភិវឌ្ឍជាតិ​ ដែលបានភ្ជាប់ដោយហ៊ូ-យុននៅក្នុងនិក្ខេបបទឆ្នាំ១៩៥៥របស់គាត់ កសិករកម្ពុជា និងក្ដីសង្ឃឹមសម្រាប់ទំនើបកម្ម ដែលបានប្រកួតប្រជែងទិដ្ឋភាពដែលបានសន្មតនោះ ដែលថានគរូបនីយកម្ម និងឧស្សាហូបនីយកម្មជាចំណុចផ្ដើមចាំបាច់ៗដើម្បីអភិវឌ្ឍន៍ ។ ទឡ្ហីករណ៍ចម្បងនៅក្នុងនិក្ខេបបទឆ្នាំ១៩៥៩របស់ខៀវ-សំផន សេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍឧស្សាហកម្ម គឺថាប្រទេសនេះត្រូវតែពឹងផ្អែកលើខ្លួនឯង និងត្រូវបញ្ចប់ភាពពឹងផ្អែកសេដ្ឋកិច្ចលើពិភពលោកដែលអភិវឌ្ឍន៍ហើយ ។ នៅក្នុងគំនូសបត់បែនទូទៅរបស់ខ្លួន ស្នាដៃរបស់លោកខៀវបានឆ្លុះបញ្ចាំងអំពីសាខានៃសាលា ទ្រឹស្ដីអនិស្សរភាព ដែលបានស្ដីបន្ទោសកង្វះខាតនៃអភិវឌ្ឍន៍នៅក្នុងតតិយលោកលើការត្រួតត្រាសេដ្ឋកិច្ចនៃប្រជាជាតិឧស្សាហូបនីយកម្ម ។

សមាជលើកទីពីរនៃបក្សបដិវត្តន៍ប្រជាជនកម្ពុជា រឺ ប.ប.ប.ក.

បន្ទាប់ពីការត្រឡប់មកកម្ពុជាវិញនៅឆ្នាំ១៩៥៣ ប៉ុល-ពតបានបោះខ្លួនចូលទៅក្នុងកិច្ចការបក្ស ។ នៅលើកដំបូងគាត់បានទៅចូលរួមជាមួយកងកម្លាំង​ ដែលបានចងសម្ព័ន្ធទៅនឹងពួកវៀតមិញដែលកំពុងប្រតិបត្តិការ​នៅតំបន់ជនបទនានានៃខេត្តកំពង់ចាម ។ បន្ទាប់ពីចប់សង្គ្រាម គាត់បានផ្លាស់មកភ្នំពេញក្រោម គណៈកម្មាធិការក្រុង របស់ទូ-សាមុតគឺគាត់បានក្លាយជាចំណុចសំខាន់នៃទំនាក់ទំនង​ រវាងពួកបក្សពួកឆ្វេងនៅផ្ទៃលើ និងចលនាកុម្មុយនិស្តសម្ងាត់ផ្ទៃក្រោម ។ . មិត្តសំឡាញ់របស់គាត់ អៀង-សារី ហ៊ូ-យុន បានក្លាយជាគ្រូបង្រៀននៅសាលាជាន់ខ្ពស់ឯកជនថ្មីមួយគឺ វិទ្យាល័យកម្ពុជបុត្រ ដែលហ៊ូ-យុនបានជួយបង្កើត ។ ខៀវ-សំផនបានត្រឡប់មកពីប៉ារីសវិញនៅឆ្នាំ១៩៥៩ គាត់បានបង្រៀនហើយក្លាយជាសមាជិកនៃមហាវិទ្យាល័យនិតិសាស្ត្រ​ នៃសាកលវិទ្យាល័យភ្នំពេញ និងបានចាប់ផ្ដើម ឡឺអប់សឺវវ៉េទ័រ (L'Observateur) ដោយបោះពុម្ពផ្សាយជាភាសាបារាំងបែបឆ្វេងនិយម ។ សារពត៌មាននេះភ្លាមៗក៏ទទួលបានកេរ្តិ៍ឈ្មោះនៅក្នុងរង្វង់គ្រូ និងសិស្សិវិទ្យាល័យតូចៗនៅភ្នំពេញ ។ នៅឆ្នាំបន្តបន្ទាប់ រដ្ឋាភិបាលបានបិទសារព័ត៌មាននេះ ហើយនគរបាលរបស់ព្រះសីហនុបានបំបាក់មុខលោកខៀវជាសាធារណៈដោយការវាយដំ ការសម្រាតខោអាវ និងថតរូបគាត់នៅទីសាធារណៈ ជាកំណត់របស់លោកឝខ្រុស្ស (Shawcross) មិនមែនជារឿងបំបាក់មុខដែលពួកជនទាំងនេះបានអត់ទោស រឺ បំភ្លេចចោលឡើយ ។ ក៏ប៉ុន្តែបទពិសោធន៍នេះមិនបានរារាំងលោកខៀវពីការជួយគាំទ្រ​សហប្រតិបត្តិការ​ ជាមួយព្រះសីហនុដើម្បីលើកទឹកចិត្តដល់រណសិរ្សរួបរួមប្រឆាំងទល់​ នឹងសកម្មភាពរបស់សហរដ្ឋនៅវៀតណាមខាងត្បូងឡើយ ។ តាមដែលបានវែកញែកហើយ ខៀវ-សំផន ហ៊ូ-យុន និងហ៊ូ-នឹមត្រូវបានបង្ខំដើម្បី ធ្វើការតាមរយៈប្រព័ន្ធនេះ ដោយការចូលរួមក្នុងសង្គមរាស្ត្រនិយម និងតាមរយៈការទទួលបានតំណែងនៅក្នុងរដ្ឋាភិបាលរបស់សម្ដេច ។
នៅចុងខែកញ្ញា ឆ្នាំ១៩៦០ ពួកមេដឹកនាំទាំងម្ភៃមួយនាក់នៃបក្សបដិវត្តន៍ប្រជាជនកម្ពុជា បានប្រារព្ធធ្វើសមាជសម្ងាត់មួយនៅក្នុងបន្ទប់ទំនេរមួយ​ នៃស្ថានីយផ្លូវដែកភ្នំពេញ ។ ព្រឹត្តិការណ៍ជាស្នូលនេះបន្សល់នូវការរុំព័ទ្ធ​ដោយអាថ៌កំបាំង ពីព្រោះតែលទ្ធផលរបស់វាបាន​ក្លាយជាវត្ថុបំណងនៃទំនាក់ទំនង (និងមានការសរសេរប្រវត្តិសាស្ត្រដ៏ច្រើនសន្ធឹកសន្ធាប់ឡើងវិញ) រវាងបក្សពួកកម្មុនិស្តខ្មែរនិយមវៀតណាម និងបក្សពួកកុម្មុយនិស្តប្រឆាំងវៀតណាម ។ សំណួរចំពោះសហប្រត្តិបត្តិការជាមួយ រឺក៏ការតស៊ូដើម្បីព្រះសីហនុគឺត្រូវបានគេពិភាក្សាយ៉ាងម៉ត់ចត់ ។ ទូ-សាមុត ជាអ្នកដែលបានជួយគាំទ្រគោលនយោបាយសហប្រតិបត្តិការ ដែលត្រូវបានគេជ្រើសរើសជាអគ្គលេខានៃបក្សបដិវត្តន៍ប្រជាជនកម្ពុជា​ ដែលត្រូវបានដាក់ឈ្មោះឡើងវិញថាបក្សពលករកម្ពុជា (ប.ព.ក.) ។ សម្ព័ន្ធមិត្តរបស់គាត់ នួន-ជា (ក៏ត្រូវបានគេស្គាល់ថា ឡុង-រ៉េត) បានក្លាយជាអគ្គលេខារង យ៉ាងណាៗក៏ដោយ ក៏ប៉ុល-ពត និងអៀង-សារីត្រូវបានគេដាក់ឈ្មោះទៅការិយាល័យនយោបាយ​ ដើម្បីកាន់កាប់តំណែងខ្ពស់បំផុតទីបី និងទីប្រាំនៅក្នុងឋានានុក្រមនៃបក្សដែលបានដូរឈ្មោះថ្មី ។ ការផ្លាស់ប្ដូរឈ្មោះគឺមានសារៈសំខាន់ ។ ដោយការហៅខ្លួនឯងជាបក្សពលករ ចលនាខ្មែរបានអះអាងនូវលក្ខណៈស្មើគ្នាជាមួយបក្សពលករវៀតណាម ។ របបនិយមវៀតណាមនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) បានបញ្ជាក់នៅទសវត្សឆ្នាំ១៩៨០ថាជំនួបខែកញ្ញាឆ្នាំ១៩៦០​គ្មានអ្វីបន្ថែមលើសពីសមាជលើកទីពីរនៃបក្សបដិវត្តន៍ប្រជាជនកម្ពុជាឡើយ ។
ថ្ងៃ២០កក្កដា ឆ្នាំ១៩៦២ ទូ-សាមុតត្រូវបានធ្វើឃាតដោយរដ្ឋាភិបាលកម្ពុជា (គឺស្ថិតនៅក្នុងអាថ៌កំបាំងមិនច្បាស់) ។ នៅខែកុម្ភៈ១៩៦៣ នៅក្នុងសមាជលើកទីពីរនៃបក្សពលករកម្ពុជា (ប.ព.ក.) ប៉ុល-ពតត្រូវបានគេជ្រើសរើសអោយស្នងបន្តទូ-សាមុតជាលេខាបក្ស ។ សម្ព័ន្ធមិត្តលោកទូ គឺនួន-ជា និងកែវ-មាស ត្រូវបានដកចេញពីគណៈមជ្ឈិម ហើយជំនួសវិញដោយស៊ុន-សេន និងវ៉ន-វេត ។ ចាប់ពីពេលនោះមក ប៉ុល-ពត និងពួកកម្មាភិបាលស្ម័គ្រស្មោះមកពីថ្ងៃដែលជានិស្សិត​ នៅប៉ារីសរបស់គាត់បានគ្រប់គ្រងមណ្ឌលកណ្ដាលរបស់បក្ស ដោយការកៀរចេញនូវពួកជើងចាស់ៗចេញ​ ដែលពួកគេត្រូវបានចាត់ទុកថាលំអៀងទៅខាងវៀតណាមយ៉ាងខ្លាំង ។
នៅខែកក្កដាឆ្នាំ១៩៦៣ ប៉ុល-ពត និងភាគច្រើនគណៈមជ្ឍិមបានចាកចេញពីភ្នំពេញ​ដើម្បីបង្កើតមូលដ្ឋានបះបោរមួយនៅខេត្តរតនគីរីនៅភាគឦសាន ។ ប៉ុល-ពតមានពេលដ៏ខ្លីមុនពេលត្រូវបានដាក់ចូលបញ្ជី​ នៃពួកឆ្វេងនិយមសាមសិបបួននាក់​ ដែលពួកគេត្រូវបានកោះហៅដោយព្រះសីហនុដើម្បីចូលរួមរដ្ឋាភិបាល និងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍​ដែលនិយាយថាព្រះសីហនុគឺជាមេដឹកនាំ​ ដែលអាចទៅរួចតែមួយគត់សម្រាប់ប្រទេសនេះ ។ ប៉ុល-ពត និង Chou Chet គឺជាមនុស្សប៉ុន្មាននាក់គត់លើបញ្ជីដែលបានគេចខ្លួនរួច ។ ពួកអ្នកផ្សេងៗទាំងអស់បានយល់ព្រមសហការជាមួយរដ្ឋាភិបាល និងក្រោយមកទៀតនៅសល់ក្រោម២៤នាក់ដែលយាមឃ្លាំមើលដោយពួកនគរបាល ។
តំបន់នោះ ដែលប៉ុល-ពត និងពួកអ្នកផ្សេងៗបានរើទៅតាំងទីលំនៅតាមពួកជនជាតិភាគតិចកុលសម្ព័ន្ធ ខ្មែរលើ ប្រព្រឹត្តទៅដ៏ត្រដាបត្រដួសរបស់ពួកគេ (រួមមានការរើកន្លែងចុះឡើង និងបង្ខំចិត្តរស់នៅលាយឡំគ្នា) នៅក្នុងកណ្ដាប់ដៃរដ្ឋាភិបាលកណ្ដាល​ ដែលបង្កើតអោយពួកគេមានទឹកចិត្តកែនទ័ពសម្រាប់ការតស៊ូទ័ពព្រៃ ។ នៅឆ្នាំ១៩៦៥ ប៉ុល-ពតបានធ្វើទស្សនកិច្ចរយៈពេលជាច្រើនខែទៅកាន់វៀតណាមខាងជើង និងចិន ។ គាត់ទំនងជាបានទទួលការរៀនសូត្រខ្លះនៅចិន ដែលត្រូវលើកស្ទួយកិត្យានុភាពរបស់គាត់នៅ ពេលដែលគាត់ត្រឡប់មកតំបន់រំដោះរបស់បក្សពលករកម្ពុជា ។ ទោះបីជាទំនាក់ទំនងជិតស្និទរវាងព្រះសីហនុ និងពួកចិន ដូចដែលបានថ្លែងរួចមកហើយក៏ដោយ ក៏ចិនបានរក្សាទស្សនកិច្ចរបស់ប៉ុល-ពតជាការសម្ងាត់ពីព្រះសីហនុដែរ ។ នៅខែកញ្ញាឆ្នាំ១៩៦៦ បក្សនេះបានប្ដូរឈ្មោះខ្លួនជាសម្ងាត់ទៅជាបក្សកម្មុយនិស្តកម្ពុជា (ប.ក.ក.) ។ ការផ្លាស់ប្ដូរឈ្មោះបក្សគឺជាការសម្ងាត់ដែលបានលាក់បាំងយ៉ាងជិត ។ ពួកសមាជិកដែលមានតំណែងទាបៗរបស់បក្ស និងសូម្បីតែពួកវៀតណាមក៏មិនត្រូវបានប្រាប់អំពីបក្សនេះដែរ រួមទាំងពួកមិនមែនជាសមាជិកភាពផង រហូតដល់ប៉ុន្មានឆ្នាំក្រោយៗមកទៀតទើបដឹង ។
អត្ថបទទាំងស្រុងពី: http://km.wikipedia.org/wiki/%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9A%E1%9E%B6%E1%9E%87%E1%9E%B6%E1%9E%8E%E1%9E%B6%E1%9E%85%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6_%28%E1%9F%A1%E1%9F%A9%E1%9F%A5%E1%9F%A3-%E1%9F%A1%E1%9F%A9%E1%9F%A7%E1%9F%A0%29


*** រាល់ការចែករំលែក គ្រប់រូបភាព វីឌីអូ នឹង ឯកសារផ្សេងៗ យើងខ្ញុំគ្មានបំណងទាញយកផលប្រយោជន៍ ឬផលចំណេញ ពីម្ចាស់ដើមឡើយគឺគ្រាន់តែចង់ចែករំលែក ជាពត៏មានផ្សេងតែប៉ុណ្ណោះ ! ដូច្នេះសូមម្ចាស់ដើមមេត្តា អនុគ្រោះ ចំពោះអត្ថបទ វីដេអូ រូបភាព ពត៏មានដែលយើងខ្ញុំបាចែករំលែក! យើងខ្ញុំសូមអភ័យទោសទុកជាមុន!
ដោយការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ!

 

No comments:

Post a Comment