យន្តហោះក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍
វៀតណាម Airlines
មួយគ្រឿងបានចុះចតដោយបាត់កង់មុខមួយនៅទីក្រុងទេសចរណ៍ Danang
ភាគកណ្ដាលប្រទេស។
នេះបើតាមប្រភពពីសារព័ត៌មានវៀតណាមដែលបានចេញផ្សាយកាល
ពីម្សិលមិញ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃចន្ទកន្លងទៅនេះ
លើយន្តហោះធុន ATR-72
ពោលគឺជាយន្តហោះគំរូម៉ូដែលតែមួយដូចគ្នាទៅនឹងយន្តហោះរបស់ឡាវដែល
បានសម្លាប់មនុស្ស ៤៩នាក់
បន្ទាប់ពីធ្លាក់ចូលទៅក្នុងទន្លេមេគង្គកាលពីថ្ងៃពុធសប្ដាហ៍មុន
។
យន្តហោះនេះបានហោះហើរចេញពីភាគខាងជើងកំពង់ផែទីក្រុង Hai
Phong ឆ្ពោះទៅឆ្នេរ Halong Bay
ជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់វៀតណាម
ដោយផ្ទុកអ្នកដំណើរប្រមាណ ៤១នាក់មកពីបណ្ដាប្រទេស១០ផ្សេងៗគ្នា។
គ្មានអ្នកណាម្នាក់រងរបួសឡើយនៅក្នុងហេតុការណ៍នេះ
មុនពេលអ្នកបច្ចេកទេសត្រួតពិនិត្យរកឃើញករណីខាងលើ។
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline បានបញ្ជាក់ថា
វាជាហេតុការណ៍ដ៏កម្រមួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអស់រយៈ
ពេលជាងមួយទសវត្សកន្លងទៅនេះ
ទន្ទឹមនឹងការត្រួតពិនិត្យយ៉ាងល្អិតល្អន់លើយន្តហោះ
១៣គ្រឿងផ្សេងទៀតរបស់ក្រុមហ៊ុននេះ
មុននឹងអនុញ្ញាតឲ្យមានការហោះហើរ។
ឧបទ្ទវហេតុចុងក្រោយគេនៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនវៀតណាម Airline របស់ខ្លួនបានកើតឡើងនៅទី
ក្រុងភ្នំពេញកាលពីឆ្នាំ១៩៩៧ លើយន្តហោះ ឈ្មោះ Tupolev ផលិតចេញពីរុស្សី ដែលកាលនោះបានសម្លាប់មនុស្ស ៦៥នាក់៕
Link to:
http://news.sabay.com.kh
No comments:
Post a Comment