នារី ២នាក់ ខណៈដែលចេញពីធ្វើការ ត្រូវជនសង្ស័យ ២នាក់ ជិះម៉ូតូឌ្រីម ពណ៌ខ្មៅ ១គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃកាប់ទៅលើនារីម្នាក់ជាអ្នកបើកបរ បណ្តាលឲ្យរយះដៃរបួសធ្ងន់ ប្លន់យកម៉ូតូអាយខន ១គ្រឿង បានដោយសុវត្ថិភាព ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០នាទី ទៀបភ្លឺចូលថ្ងៃទី២២ តុលា ២០១៣ នៅចំណុចមុខផ្ទះនារីរងគ្រោះ ផ្លូវលំច្រកចូលកាសែតអង្គរវត្ត ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ នារី ២នាក់ ខាងលើ បានចេញពីធ្វើការនៅហាងការ៉ាអូខេ ប៊េសស្តារ ជិះម៉ូតូអាយខន ពណ៌ឈាមជ្រូកលាយស ១គ្រឿង ធ្វើដំណើរតាមផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចមុខផ្ទះ ក៏មានជនសង្ស័យ ២នាក់ ជិះម៉ូតូឌ្រីម ១គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃកាប់ទៅលើនារីម្នាក់ជាអ្នកបើកបរ បណ្តាលឲ្យរយះដៃរបួសធ្ងន់ ដេរអស់ ១៥ថ្នេរ ចំណែកជនសង្ស័យក្រោយធ្វើសកម្មភាពប្លន់ហើយ ក៏រត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុ
នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល
ភ្នំពេញថ្មី
ដើម្បីស្រាវជ្រាវរកជនសង្ស័យមកផ្ទន្ទាទោសតាមច្បាប់៕
No comments:
Post a Comment