សារព័ត៌មានរបស់ចិនផ្សាយថា
អាជ្ញាធរខេត្តស៊ីឈួនរងការរិះគន់ចំពោះពិធីរៀបការឆ្កែពិការ
ចំនួន២ក្បាល
ក្នុងគោលបំណងដើម្បីបង្ហាញពីនិមិត្តរូបនៃក្តីសង្ឃឹម
និងភាពថ្កុំថ្កើងជាថ្មីរបស់ខេត្ត
ក្រោយពីរញ្ជួយដីកាលពីឆ្នាំ២០០៨
បង្កឱ្យមានអ្នកស្លាប់ជាង ៨៧.០០០នាក់
និងបំផ្លិចបំផ្លាញលំនៅឋានជាង៤,៨លានខ្នង ។
នៅក្នុងរបាយការណ៍បង្ហាញថា
ឆ្កែ២ក្បាលនោះគឺ គុយគុយ និងឡានឡាន
ត្រូវគេរៀបការឱ្យស្របតាមទំនៀមទម្លាប់បុរាណរបស់ចិនដោយឱ្យ
ពួកវាជិះគ្រែស្នែងដង្ហែនៅលើដងផ្លូវ ។
អាជ្ញាធរក្នុងខេត្តស៊ីឈួនបានហៅពិធីនោះថា
ជាអាពាហ៍ពិពាហ៍ដ៏សក្តិសិទ្ធិ ។ គុយគុយ
ធ្លាប់ជាប់នៅក្នុងគំនរបាក់បែករយៈពេល៣ថ្ងៃ
ហើយបានទទួលការជួយសង្គ្រោះពីអាជ្ញាធរ
ក្រោយមកក៏បានជួបនឹងឡានឡាន ដែលរបួសធ្ងន់ ដោយរញ្ជួយដី
និងត្រូវម្ចាស់បោះបង់ចោល ។ ក្រោយរញ្ជួយដី
ឆ្កែទាំង២ក្បាលនោះធ្លាក់ខ្លួនពិការ ។
អ្នកស្រុករិះគន់ថា ជារឿងខ្ជះខ្ជាយមួយ និងគ្មានប្រយោជន៍ដែលអាជ្ញាធរចំណាយប្រាក់រៀបការឱ្យឆ្កែ ៕
អ្នកស្រុករិះគន់ថា ជារឿងខ្ជះខ្ជាយមួយ និងគ្មានប្រយោជន៍ដែលអាជ្ញាធរចំណាយប្រាក់រៀបការឱ្យឆ្កែ ៕
Link to: http://kohsantepheapdaily.com.kh
No comments:
Post a Comment