សង្វៀនទូរទស្សន៍បាយ័ននឹងបើកទំព័រ
ប្រដាល់ដាក់ទ្រុងនៅខែវិច្ឆិកានេះហើយ
បន្ទាប់ពីកីឡាក្បាច់គុនចម្រុះមួយនេះមានការគាំទ្រច្រើនពីអ្នក
ទស្សនា
ហើយម្ចាស់ឧបត្ថម្ភពេញចិត្តនឹងព្រឹត្តិការណ៍ប្រដាល់ដាក់ទ្រុង។
យោងតាមលោក សារិ ជំនួយការរបស់លោកប្រធានគ្រប់គ្រងផ្នែកកីឡាប្រដាល់ប្រចាំសង្វៀនបាយ័នបាន
ប្រាប់ថា
ទូរទស្សន៍បាយ័នបានកំពុងត្រៀមបង្កើតព្រឹត្តិការណ៍កីឡាប្រដាល់
វាយក្នុងទ្រុង
ដោយត្រៀមខ្ទង់ចំណាយប្រមាណជាង២ម៉ឺនដុល្លារអាមេរិក
ដើម្បីរៀបចំសង្វៀនមួយនេះ ហើយនឹងគ្រោងដាក់ឱ្យប្រកួតនៅខែ
វិច្ឆិកា ខាងមុខ
ប៉ុន្តែមិនទាន់អាចកំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយទេ។សង្វៀនវាយដាក់ទ្រុងដែលកំពុងរៀបចំ (រូបថត៖ FB សារិ)
ប្រភពខាងលើមិនទាន់ហ៊ានបញ្ជាក់ ពីសមាសភាពកីឡាករចូលរួមចំនួនប៉ុន្មានគូ នៅឡើយទេ ប៉ុន្ដែនឹងខិតខំធ្វើយ៉ាងណាដើម្បីបង្កើនចក្ខុទស្សនិកជនឱ្យកាន់ តែប្រសើរ។ សង្វៀនប្រដាល់ក្នុងទ្រុងនេះមានទីតាំងនៅសង្វៀនប្រដាល់បាយ័នថ្មីម្ដុំស្ទឹងមានជ័យ តាមផ្លូវសូឡាខាងក្រោយផ្សារស្ទឹងមានជ័យថ្មី។
នេះជាការបង្កើតសង្វៀនប្រដាល់ដាក់ទ្រុងទីពីរហើយនៅក្នុង ប្រទេសកម្ពុជា បន្ទាប់ពីសង្វៀនទូរទស្សន៍ស៊ីធីអិនបានបង្កើតកាលពីដើមឆ្នាំនេះតែ ទទួលរងការរិះគន់ខ្លាំងៗពីមហាជន ប៉ុន្តែក្រោយមកក៏កាន់តែប្រសើរឡើង។
ព័ត៌មានបន្ថែមពីសង្វៀនវាយដាក់ទ្រុងនេះ Sabay នឹងជម្រាបជូនជាបន្តបន្ទាប់៕
Link to: http://news.sabay.com.kh/articles/495617
No comments:
Post a Comment