នេះជាសំណួរមួយដែលចម្លើយរបស់វាមានសារសំខាន់បំផុត ។
ស្រ្ដីស្ទើរគ្រប់រូបពិតជាចង់ដឹងខ្លាំងណាស់ថា
តើផ្នែកណាខ្លះដែលនាងអាចទាក់ទាញចិត្ដបុរសបាន ។
យោងតាមអ្នកជំនាញដែលបានសិក្សាស្រាវជ្រាវ
និងស្ទង់មតិពីបុរសទូទៅឱ្យដឹងថា
មាន៨ចំណុចលើរាងកាយស្រ្ដីដែលបុរសទាក់ចិត្ដ និងចោលភ្នែកមើល ៖
១-ផ្ទៃមុខ និងស្នាមញញឹមដ៏ស្រស់ស្អាតៈ
ស្នាមញញឹមដែលផុសចេញពីបេះដូងរបស់ស្រ្ដីជាឱសថសក្ដិសិទ្ធិអាចធ្វើ
ឱ្យបុរសទន់ចិត្ដបាន។ ទោះបីស្រ្ដីមានមុខមាត់ស្អាត
តែបើធ្វើមុខក្រញូវចងចិញ្ចើមមិនទាក់ទាញបុរសឡើយ
ប៉ុន្ដែមានពេលខ្លះការញញឹមរបស់ស្ដ្រីធ្វើឱ្យបុរសមួយចំនួនយល់
ច្រឡំទៅរឿងផ្សេង ។ គេគិតថា ស្រ្ដីនោះពេញចិត្ដ
និងស្រឡាញ់រូបគេ ។ ដូច្នេះ
ចំណុចនេះស្រ្ដីត្រូវតែប្រុងប្រយ័ត្នមិនគួរចេះតែដើរញញឹមដាក់
គេឯងជាប់ជានិច្ចទេ ។
២-បបូរមាត់ដ៏ស្រស់បំព្រងៈ
ពិតណាស់បុរសភាគច្រើនចូលចិត្ដគយគន់បបូរមាត់ស្ដ្រីពេលនាងបញ្ចេញ
ស្នាមញញឹម ហើយមានអ្នកខ្លះចូលចិត្ដថើបនៅកន្លែងនេះ ។
៣-គល់សុដន់ដ៏ខ្ចីល្វក់ៈ
នេះជាទីតាំងដែលទាក់ភ្នែកបុរសស្ទើរគ្រប់រូប ។
ទោះបីបុរសស្ថិតជាយុវវ័យ ឬវ័យចំណាស់បន្ដិចក៏ដោយ
គឺកម្រនឹងរំលងភ្នែកចោលតំបន់នេះខ្លាំងណាស់
ដ្បិតជាផ្នែកមួយដែលបញ្ជាក់ពីភាពខុសគ្នារវាងបុរស និងស្រ្ដី ។
សម្រាប់បុរសភាគច្រើនទំហំសុដន់របស់ស្រ្ដីមិនសូវជាសំខាន់ណាស់ណា
ទេ អ្វីដែលពួកគេចាប់អារម្មណ៍បំផុតនោះគឺភាពក្បំរបស់សុដន់ ។
សុដន់យោលបោកពេលស្ដ្រីរត់
ឬដើរលឿនក៏ជាចំណុចទាក់ទាញភ្នែកបុរសឱ្យគយគន់ផងដែរ ។
៤-កំប៉េះគូទៈ
បុរសពិតជាចូលចិត្ដសម្លឹងមើលកំប៉េះគូទស្រ្ដី
ជាពិសេសនៅពេលពួកនាងស្លៀកខោខូវប៊យរឹបតឹងណែន
ហើយមានអ្នកខ្លះចូលចិត្ដយកដៃស្ទាបទៀតផង ។
ស្រ្ដីកំប៉េះគូទយារធ្លាក់មិនទទួលបានការចាប់អារម្មណ៍ពីបុរសឡើយ
។
៥-សក់ៈ
ជាទូទៅស្រ្ដីមានសក់ត្រង់វែងរលោងភ្លឺថ្លា
ទាក់ទាញភ្នែកបុរសជាងស្រ្ដីមានសក់ខ្លី ។
បុរសពិតជាចូលចិត្ដគយគន់ស្រ្ដីធ្វើកាយវិការគ្រវីសក់ ឬវែកសក់
ជាពិសេសពេលនាងកំពុងនិយាយ ប៉ុន្ដែតាមធម្មតាកាយវិការបែបនេះ
ត្រូវតែអមដោយស្នាមញញឹមផង ។ ចំណុចនេះយើងអាចហៅបានថា
នាងបញ្ចេញភាពម្ញុិកម៉្ញក់ ។
៦-ជើងទាំងទ្វេៈ
ជើងទាំងទ្វេពិតជាសំខាន់សម្រាប់មនុស្សទូទៅ ។
បើស្រ្ដីគ្មានជើងក៏ពិបាកទាក់ទាញចិត្ដបុរសដែរ ។
ទោះជាជើងខ្លី
ឬជើងវែងឱ្យតែមើលទៅស្រឡូនព្រមគ្នារំលេចដោយរោមឆ្មារៗ ខ្លីៗ
និងសរសៃខៀវ ក៏ទាក់ទាញចិត្ដបុរស ។
៧-ត្រគាកៈ
វាជាផ្នែកមួយទៀតដែលបញ្ជាក់ពីភាពខុសគ្នារវាងភេទស្រ្ដីនិងបុរស
។ មិនសំខាន់ថា ត្រគាករាងបែបណាទេ
ដ្បិតបុរសចូលចិត្ដរាងរៅខុសៗគ្នា
ជាពិសេសនៅពេលស្រ្ដីស្លៀកខោខូវប៊យគូទខ្លី ។
៨-ខ្នង និងក្បាលពោះៈ
ក្បាលពោះរាបស្មើរំលេចដោយប្រហោងផ្ចិត
និងស្បែកហ្មត់ខៃពិតជាធ្វើឱ្យបុរសៗទ្រាំមើលមិនបាន ។
ស្រ្ដីអាចបញ្ចេញរាងសិចស៊ីបែបនេះ
ល្គឹកណានាងស្លៀកខោខូវប៊យគូទខ្លី ។
ផ្នែកក្រោយខ្នងត្រង់ម្ដុំបោះដៃផុតក៏ទាក់ទាញណាស់ដែរ ។
ប៉ុន្ដែបើលើផ្នែកទាំងពីរនេះ មានសាក់រូបអ្វីមួយនោះ
វាមិនមែនជាការពេញចិត្ដរបស់បុរសភាគច្រើនទេ ។
សុភាពស្រ្ដីមិនគួរសាក់រូបផ្សេងៗលើផ្នែកណាមួយនៃរាងកាយទេ៕
Link to: http://khmerlibrary.asia
No comments:
Post a Comment