Thursday, October 17, 2013

តំណាង​វៀតណាម​​​​​ទៅ​ប្រកួត​​បវរកញ្ញា​ចក្រវាល​ពិភពលោក​មាន​ដើម​កំណើត​នៅ​ភ្នំពេញ​

Truong Thi May ​គឺ​ជា​បេក្ខភាព​បវរកញ្ញា​ពិភព​លោក​តំណាង​ឲ្យ​ប្រទេស​វៀតណាម​ដើម្បី​ចូលរួម​ ប្រឡង​ប្រជែង​​ជាមួយ​ស្រី​ស្អាត​ដទៃ​ទៀត​ជុំវិញ​សាកលលោក ​នៅ​​ក្រុង​មូស្គូ​ ប្រទេស​រុស្សី​ ​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ខាង​មុខ​នេះ។ ប៉ុន្តែ​ប្រិយមិត្ត​ប្រាកដ​ជា​មាន​ការ​ភ្ញាក់ផ្អើល​មិន​ខាន​នៅ​ពេល​ដឹង​ថា​ កញ្ញា​ដ៏​ស្រស់​សោភា​ម្នាក់​នេះ​មាន​ដើម​កំណើត​ក្នុង​​ភ្នំពេញ​ ប្រទេស​កម្ពុជា​យើង។


នាង​Truong Thi May

កញ្ញា​២៥​ឆ្នាំ​រូប​នេះ​ធ្លាប់​ជា​កញ្ញា​ឯក​​​​​​លេខ​ពីរ Miss Vietnam Ethnicity​កាល​ពី​ឆ្នាំ​២០០៧​ និង​ធ្លាប់​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូលរួម​ប្រកួត​ជា​កញ្ញា​ពិភពលោក​ពីរ​ដង ​ ប៉ុន្តែ​ខកខាន​​ដោយ​ហេតុការណ៍​មិន​បាន​គ្រោងទុក​ទាំង​ពីរ​លើក​។​ លើក​ទី​មួយ​កាល​ពី​ឆ្នាំ​២០០៩នាង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៏​​មុន​ថ្ងៃ​ ប្រកួត​មួយ​ថ្ងៃ។ ចំណែក​​ការ​ខកខាន​​លើក​ទីពីរ​ ឆ្នាំ​២០១១ ដោយ​សារ​រវល់​​សម្ដែង​ និង​លោកយាយ​នាង​មាន​ជំងឺ​ធ្ងន់​។
តាម​ប្រភព ដដែល​បាន​អះអាង​ថា May កើត​នៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៨៨​ និង​ធំធាត់​​ដឹង​ក្ដី​ឡើង​លើ​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ​។ ឪពុកម្ដាយ​នាង​ជា​ជនជាតិ​ខ្មែរ​វៀតណាម។ បេក្ខភាព​ស្រី​ស្អាត​ពិភព​លោក​រូប​នេះ​ជា​ពុទ្ធសាសនិកជន​ម្នាក់​មិន​តែ​ ប៉ុណ្ណោះ​នាង​ជា​អ្នក​ញ៉ាំ​អាហារ​បួស​តាំង​ពី​អាយុ​១៣​ឆ្នាំ​មក​ម្ល៉េះ​។
ឱកាស​ក្រោយ​ Sabay នឹង​បង្ហាញ​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ដឹង​ថា​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​មាន​ ប្រទេស​ណា​ខ្លះ​ដែល​បាន​បញ្ជូន​បវរកញ្ញា​ចក្រវាល​​ខ្លួន​ដើម្បី​ចូលរួម​ ប្រកួត​ក្នុង​វេទិកា​ពិភពលោក​នេះ៕
Link to: http://news.sabay.com.kh/articles/491007

No comments:

Post a Comment