ខេត្តកណ្តាល ៖
មានហេតុការណ៍មួយបានភ្ញាក់ផ្អើលដោយសារតែសមត្ថកិច្ចចម្រុះ
និងអាជ្ញាធរមូលដ្ឋានបានចូលធ្វើការត្រួតពិនិត្យ
និងឆែកឆេរផ្ទះជួលមួយកន្លែង កាលពីវេលាម៉ោង៧
និង៣០នាទីព្រឹកថ្ងៃទី២៩ តុលា ២០១៣ នេះ
ដែលមានទីតាំងស្ថិតនៅភូមិក្រពើហា សង្កាត់ព្រែកប្ញស្សី
ក្រុងតាខ្មៅ បន្ទាប់ពីមានសេចក្តីរាយការណ៍តាមទូរស័ព្ទ
និងប្រជាពលរដ្ឋនៅជិតខាងនោះថា
បានឮសូរសំឡេងមនុស្សស្រីស្រែកទ្រហោយំរាល់យប់ និងស្រែកឱ្យគេជួយផង
។ ប៉ុន្តែបន្ទាប់ពីសមត្ថកិច្ចបានចូលឆែកឆេរ
និងត្រួតពិនិត្យជាមួយម្ចាស់ផ្ទះខាងលើនោះរួច
គឺនៅក្នុងផ្ទះមិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ។
ម្ចាស់ផ្ទះខាងលើឈ្មោះអ៊ឹង ចាន់
សព្វថ្ងៃបានជួលផ្ទះនេះទៅឱ្យបរទេសម្នាក់ជាជនជាតិអូស្ត្រាលី
ស្នាក់នៅ ។ បើតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា
ពួកគាត់ពិតជាបានឮសំឡេងស្រែកយំ
និងឱ្យគេជួយល្វើយៗស្ទើររាល់យប់មែន ហើយពេលថ្ងៃរះភ្លឺឡើង
ក៏បាត់ស្ងាត់ទៅវិញដែរ ។ ពួកគាត់ខ្លាចក្រែងមានករណីចាប់ជំរិត
ឬបង្ខាំងមនុស្សទុក
ទើបពួកគាត់រាយការណ៍ជូនដល់សមត្ថកិច្ចឱ្យចុះឆែកឆេរផ្ទះនេះ ។
សមត្ថកិច្ចចម្រុះបានបញ្ចប់ការត្រួតពិនិត្យ
ក្នុងផ្ទះនោះនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ តុលា
តែនៅតែរកមិនឃើញអ្វីទាក់ទងនឹងសំឡេងស្រែកយំឱ្យជួយដូចគេ
រាយការណ៍នោះទេ ។ ករណីនេះបានធ្វើឱ្យគេសង្ស័យថា
ផ្ទះនេះមានខ្មោចលងហើយ ។
Link to: http://kohsantepheapdaily.com.kh
No comments:
Post a Comment