Tuesday, October 22, 2013

ជនសង្ស័យ​ចោរឆក់​២​នាក់​ត្រូវ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ដេញ​បុក​និង​វាយ​ទ្រោម​ខ្លួន​

ជនសង្ស័យ​ចោរឆក់​២​នាក់ បាន​ត្រូវ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ដេញ​បុក​និង​វាយ​ទ្រោម​ខ្លួន ខណៈ​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ពី​ស្ត្រី​២​នាក់​កំពុង​ជិះ​ម៉ូតូ​ បានសម្រេច ហើយ​ព្យាយាម​រត់គេចខ្លួន ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥៥​នាទី​ព្រឹក​ថ្ងៃទី​២២ តុលា ២០១៣ នៅតាម​ផ្លូវ​១៨២​កែង​ផ្លូវ​២២៣ ខាងលិច​ផ្សារ​ដេប៉ូ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួលគោក ។​
​ជនសង្ស័យ​ទាំង​២​នាក់ ១-​ឈ្មោះ ជូ ស​ត្យា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ ស្នាក់​នៅផ្ទះ​លេខ​៣Q ផ្លូវ​២៩ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​២-​ឈ្មោះ ពៅ ភ​ត្រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ពួកគេ​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុន ពណ៌​ផ្កាឈូក​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​1AZ-3202 ធ្វើ​សកម្មភាព ៕​

No comments:

Post a Comment