នៅឆ្នាំ២០១៥ ខាងមុខនេះ ប្រទេសអាស៊ាន
នឹងរួមបញ្ចូលគ្នាជាសហគមន៍តែមួយ។ ថ្ងៃនេះ Sabay
សូមនាំអារម្មណ៍ប្រិយមិត្តបានស្គាល់ក្រុមចម្រៀងស្អាតៗពីប្រ
ទេសអាស៊ានទាំង ១០ក្រុម។ សូមឱ្យពិន្ទុផង
ថាតើក្រុមមកពីប្រទេសណាមួយស្អាតជាងគេ?
១. កម្ពុជា (Cambodia)
The Like Me
ចំណែកក្រុមចម្រៀងស្រីដែលមានឈ្មោះថា
“ទេពអប្សរ” ឬ “Angel” ក្រោយពីចេញចម្រៀងបានតែមួយអាល់ប៊ុមហើយ
មិនសូវបានទទួលការគាំទ្រ ក៏បានសាបរលាបអស់ទៅវិញដូចគ្នា។ សម្រាប់ “The Like
Me” របស់កញ្ញា Laura Mam វិញ
គឺជាក្រុមចម្រៀងដែលមិនស្ថិតនៅក្នុងប្រទេសកម្ពុជាទេ
តែដោយហេតុតែក្រុមនេះជាក្រុមបង្កើតដោយកូនខ្មែរទើប Sabay
ចាត់ចូលជាក្រុមចម្រៀងស្រីរបស់ប្រទេសកម្ពុជាតែម្តង។
២. ឥណ្ឌូណេស៊ី (Indonesia)
7 ICONS
ជាក្រុមចម្រៀងស្រីរបស់ប្រទេសឥណ្ឌូណេស៊ីដែលមានសមាជិកទាំងអស់
៧ រូបបង្កើតឡើងក្នុងឆ្នាំ២០១០។ ក្រុម 7ICONS
គឺជាក្រុមចម្រៀងស្រីដំបូងរបស់ប្រទេសឥណ្ឌូណេស៊ីដែលរួមបញ្ចូល
គ្នាទាំងចម្រៀង និងក្បាច់រាំ។ ពួកនាងទាំង ៧មិនត្រឹមតែច្រៀងពីរោះ
និងពូកែរាំនោះទេ
ថែមទាំងមានសម្រស់ស្អាតមិនចាញ់តារាសម្ដែងប៉ុន្មានទេ។
៣. ម៉ាឡេស៊ី (Malaysia)
M-Girls
ក្រុមចម្រៀងស្រី M-Girls មានសមាជិកទាំងអស់ ៣នាក់។
ក្រុមនេះបង្កើតឡើងតាំងពីចុងឆ្នាំ២០០០
ដើម្បីបម្រើអារម្មណ៍ប្រជាជននៅក្នុងសហគមន៍ចិននៃប្រទេសម៉ាឡេស៊ី។ ក្រុម
M-Girls
ភាគច្រើនចេញតែអាល់ប៊ុមចម្រៀងជាភាសាចិនដើម្បីច្រៀង
អបអរសាទរឆ្នាំថ្មីនៅរៀងរាល់រដូវកាលបុណ្យចូលឆ្នាំចិនរាល់ឆ្នាំប៉ុណ្ណោះ។៤. ឡាវ (Laos)
Genii
ក្រុមចម្រៀងស្រីស្អាតដែលមានសមាជិកទាំងអស់បីរូបនេះ
បានបង្កើតឡើងក្នុងឆ្នាំ២០១០ នៅក្នុងផលិតកម្ម Indee Records
ដោយចេញបទចម្រៀងដំបូងមានចំណងជើងថា “Yorm Jai Orn” ឬ “ព្រមចិត្តទន់” ។
ក្នុងឆ្នាំ ២០១០
ជាមួយនឹងបទចម្រៀងដំបូងពួកនាងបានទទួលពានរង្វាន់ជាក្រុមចម្រៀង
ស្រីពេញនិយមបំផុតនៅប្រទេសឡាវ ឬ ពានរង្វាន់ “Most Popular Award”
ក្នុងកម្មវិធី Laos Entertainment Awards ទៀតផង។
៥. មីយ៉ាន់ម៉ា (Myanmar)
Me N Ma Girls
ស្រីស្រស់ Me N Ma Girls
គឺជាក្រុមចម្រៀងស្រីរបស់ប្រទេសមីយ៉ាន់ម៉ា (ភូមា)
ដែលមានសមាជិកទាំងអស់ប្រាំរូប។ ក្រុមចម្រៀងស្រី Me N Ma Girls
បានបង្កើតឡើង បន្ទាប់ពីប្រទេសនេះបានធ្វើកំណែទម្រង់នយោបាយមក។
ក្រុមចម្រៀងស្រីទាំងប្រាំរូបនេះ បានត្អូញត្អែរដែរថា
នាងជួបការលំបាកជាច្រើនដោយសារតែឪពុកម្តាយ
និងប្រទេសជាតិអភិរក្សនិយមច្រើនពេក។
៦. ហ្វីលីពីន (Philippines)
General Luna
ក្រុមចម្រៀងរ៉កស្រី General Luna
ដែលមានសមាជិកទាំងអស់ប្រាំរូបរបស់ប្រទេសហ្វីលីពីននេះ
មានសមត្ថភាពពិសេសជាងគេ ដោយសារតែពួកនាងអាចលេងតន្ត្រីដោយខ្លួនឯងបាន។
ក្នុងចំណោមសមាជិកទាំង ៥ មានម្នាក់ជាអ្នកច្រៀង បីនាក់ជាអ្នកលេងហ្គីតា
និងម្នាក់ជាអ្នកវាយស្គរ។
៧. សិង្ហបុរី (Singapore)
Skarf
ក្រុមចម្រៀងកូនកាត់ សិង្ហបុរី និង
កូរ៉េខាងត្បូងនេះ មានសមាជិកទាំងអស់ចំនួន ៥រូប។ ពួកនាងទាំង៥
កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង
និងប្រទេសសិង្ហបុរី។ សមាជិកទាំង ៥រូបរួមមាន ៖ Ferlyn, Hana, Tasha, JooA,
និង Jenny។
៨. ថៃ (Thailand)
G-Twenty
ក្រុមចម្រៀងស្រីពីប្រទេសថៃ G-Twenty ឬ G-20
មានសមាជិកទាំងអស់៥រូប
គឺជាក្រុមចម្រៀងស្រីមួយក្នុងចំណោមក្រុមចម្រៀងវ័យក្មេងដ៏ពេញនិយមនៅ
ក្នុងប្រទេសថៃ។ សមាជិកទាំង៥ រូបនៃផលិតកម្ម Mono Music
នេះបានប្រឡូកចូលក្នុងវិស័យសិល្បៈក្នុងឆ្នាំ២០១០ ។ G-Twenty
គឺជាក្រុមចម្រៀងស្រីទីមួយរបស់
ប្រទេសថៃដែលមានវត្តមាននៅលើវេទិកាកម្មវិធីបង្ហាញសមត្ថភាព “Star King”
របស់ប្រទេសកូរ៉េខាងត្បូង រហូតត្រូវគេប្រសិទ្ធនាមឲ្យថា 2NE1 និង 4minute
ថៃទៀតផង។
៩. វៀតណាម (Vietnam)
4ME
ក្រុមចម្រៀងស្រីពីប្រទេសវៀតណាមដែលមានសមាជិកបួនរូបនេះ មិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែ 4ME
បានទាញចិត្តយុវវ័យនៃប្រទេសវៀតណាមដោយសារតែការតុបតែងខ្លួនដូចជាតារា
ចម្រៀងស្រីពីប្រទេសកូរ៉េខាងត្បូងថែមទៀតផង។
ក្រុមចម្រៀងដែលមានសមាជិកអាយុយ៉ាងតិច ១៣ ឆ្នាំនិងយ៉ាងច្រើន ២០
ឆ្នាំនេះកំពុងតែមានប្រជាប្រិយណាស់នៅក្នុងប្រទេសវៀតណាម។
១០. ប៊្រុយណេ (Brunei) មិនមាន
No comments:
Post a Comment