Wednesday, October 30, 2013

បវរកញ្ញា​វៀតណាម​ឆ្នាំ​២០១៣​​កើត​នៅ​ខ្មែរ​ ​​ចង់​លើក​កម្ពស់​ស្ត្រី​កម្ពុជា​ និង​វៀតណាម​​លើ​ឆាក​អន្តរជាតិ

មុន​នេះ​ Sabay ​ធ្លាប់​បាន​ចុះ​ផ្សាយ​ពី​តំណាង​​បេក្ខភាព​បវរកញ្ញា​​វៀតណាម​​​​​ទៅ​ប្រកួត​ ​បវរកញ្ញា​ចក្រវាល​ពិភពលោក​នៅ​ទីក្រុង ​មូស្គូ ​ប្រទេស​រុស្ស៊ី​ម្ដង​ហើយ​ ថា​ មាន​ដើម​កំណើត​នៅ​រាជធានី​ភ្នំពេញ។ ​​ដោយ​ឡែក​ថ្មី​ៗ​នេះ​ តាម​រយៈ​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​​សំឡេង​សហរដ្ឋអាមេរិក VOA ​កញ្ញា ​Truong Thi May ​បាន​និយាយ​​ថា ​នាង​រីករាយ​ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ ​និង​វៀតណាម។ ​


កញ្ញា Truong Thi May (រូបថត៖ vnmedia)
បវរកញ្ញា​ដែល​មាន​ឈ្មោះ​ខ្មែរ​ថា ​រស្មី​ បាន​និយាយ​​​​​​​ភាសាខ្មែរ​​​ប៉ៃឡាំ​ៗ​ថា ​​នាង​បាន​បាត់បង់​ឪពុក​តាំង​ពី​អាយុ ​៦ ​ឆ្នាំ​មក។ ​​​តាំង​ពី​ពេល​នោះ​មក​ ​នាង​​​បាន​ហែល​ឆ្លង​ទុក្ខ​លំបា​ក​រាប់​មិន​អស់។ ​​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​សម្ភាស​ថា ​តើ​កញ្ញា​នឹង​ធ្វើ​អ្វី​ប្រសិន​បើ​ជាប់​ជា​បវរកញ្ញា​ចក្រវាល​ពិភពលោក​ ២០១៣ ? ស្រី​ស្រស់​វ័យ ២៥ ​ឆ្នាំ​រូប​នេះ​ បាន​​​រំលឹក​ថា ​​កញ្ញា​ធំធាត់​ឡើង​ក្នុង​ចំណោម​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ខេត្ត Bach Lieu ​ហើយ​គ្រួសារ​កញ្ញា​ក៏​ស្ថិត​ក្នុង​ជីវភាព​ដ៏​លំបាក​ផង​ដែរ។​ បើ​សិន​ជា​កញ្ញា​ជាប់​ជា​ជយលាភី​នៃ​កម្មវិធី​ប្រកួតប្រជែង​ខាង​លើ​ នាង​នឹង​ជំរុញ​ ​និង​លើក​យក​​ទុក្ខ​​លំបាក​របស់​ស្ត្រី​កម្ពុជា ​និង​វៀតណាម​ឲ្យ​ពិភពលោក​បាន​ដឹង​បាន​ឮ។ ​នាង​និយាយ​ថា ៖​ “ខ្ញុំ​យល់​​ពី​អារម្មណ៍​អ្នក​ជួប​ទុក្ខ​លំបាក​ ព្រោះ​គ្រួសារ​ខ្ញុំ​ក៏​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​នេះ​ដែរ”។
អាន៖ ប្រទេស​អាស៊ាន​ណា​ខ្លះ​បញ្ជូន​បវរកញ្ញា​ទៅ​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្រវាល​ខ្លះ?
កញ្ញា Truong Thi May ក្នុង​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ
(រូបថត៖ vnmedia)
កញ្ញា​ May ​ក៏​បាន​សម្ដែង​ការ​សោកស្ដាយ​ផង​ដែរ​ដោយ​មិន​អាច​គ្រង​សំលៀកបំពាក់​ខ្មែរ​ ចូលរួម​ក្នុង​កម្មវិធី​ខាង​លើ​ ព្រោះ​បេក្ខភាព​ម្នាក់​អាច​ស្លៀក​សំលៀកបំពាក់​បាន​តែ​បី​​ប្រភេទ​ប៉ុណ្ណោះ​ គឺ​ទី ១ ​សំលៀកបំពាក់​តំណាង​ប្រទេស​ចូលរួម​ប្រកួត ​ទី២ ​សំលៀកបំពាក់​រាត្រី​សមោសរ ​និង​ទី៣ ​ឈុត​ប៊ីគីនី៕​  ​
សូម​មើល​វីដេអូ​បទ​សម្ភាស​ជាមួយ​កញ្ញា May ខាងក្រោម៖

No comments:

Post a Comment