Saturday, October 19, 2013

ផ្កាយព្រះគ្រោះ​បញ្ចប់​ជីវិត​នៅ​លើ​ផែនដី​ក្នុង​ឆ្នាំ​២០៣២​?

តើ​ពិភពលោក​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៦​ខែ សីហា​ឆ្នាំ​២០៣២​ខាងមុខ​មែនទេ? នេះ​ជា​សំនួរ​មួយ​ដែល​​បាន​ចោទសួរ​ឡើង​យ៉ាង​ក្ដៅ​គគុក​​​បន្ទាប់​ពី​ក្រុម​​ អ្នក​​ស្រាវជ្រាវ​អវកាស​របស់​អង្គការ​ ​NASA ​បាន​រក​ឃើញ​​​​អាចម៍ផ្កាយ​​ដ៏​ធំ​មួយ​ដែល​អាច​នឹង​ហោះ​បុក​ភពផែន​ដី​​ក្នុង​រយ​ពេល​១៩​ឆ្នាំ​ទៀត [២០៣២]។
ដោយ​មាន​ឈ្មោះ​ថា TV135 2013 អាចម៍​ផ្កាយ​នេះ​​មាន​បណ្ដោយ​ប្រវែង ៣៩៦,​២៤ម៉ែត្រ​ ​​បាន​​ធ្វើ​ដំណើរ​ហោះ​មក​​ក្បែរ​កន្លង​​ភព​ផែនដី​ហើយ​នៅ​ក្នុង​ចម្ងាយ​៦,៧​ លាន​គីឡូម៉ែត្រ​ពី​ភព​ផែនដី​កាល​ពី​ថ្ងៃ​​ទី​១៦​កញ្ញា​កន្លង​ទៅ​នេះ​។ ប្រសិន​បើ​​វា​អាច​ធ្លាក់​មក​លើ​ភពផែនដី​មែន​នោះ អាចម៍ផ្កាយ​នេះ​នឹង​មាន​កម្លាំង​ផ្ទុះ​រហូត​ដល់​២៥០០​លាន​តោន​ឯណោះ ពោល​គឺ​អាច​បញ្ចប់​ជីវិត​នៅ​លើ​ភពផែន​ដី​បាន។


ក្រុម​អ្នកអវកាស​ខាងលើ​បាន​​​​ឲ្យ​ដឹង​ថា ​​TV135 2013 ​គឺ​ជា​​​អាចម៍ផ្កាយ​ដ៏​គ្រោះថ្នាក់​​​បំផុត​ទាំង​១០  (Torino Scale)​​សម្រាប់​ជីវិត​នៅ​លើ​ភពផែនដី​ក្នុង​ចំណោម​​​​អាចម៍ផ្កាយ​ គ្រោះថ្នាក់​​​​ផ្សេង​ទៀតៗ ចំនួន​១០ ៣៣២​ដែល​បាន​រក​ឃើញ​នៅ​ពេល​កន្លងមក។ ក៏ប៉ុន្តែ​ វា​មាន​ទំហំ​តូច​ជាង​ដុំ​ផ្កាយ​​មួយ ដែល​បាន​បញ្ចប់​ជីវិត​សត្វ​ដាយណាស័រ​លើ​ភព​ផែនដី​កាល​ពី​​៦៥​លាន​ឆ្នាំ​មុន។ ​​​​​​
ដំណើរ​ឆ្លងកាត់​របស់អាចម៍ផ្កាយ​TV135 2013 នៅជិត​គន្លងផែនដី​
អាមេរិក​បាន​ត្រៀម​ប្រើប្រាស់​មីស៊ីល​នុយក្លេអ៊ែរ​ Minute Man II ដែល​មាន​កម្លាំង​ផ្ទុះ​ ១លានតោន​ ដើម្បី​ហោះ​ទៅ​បាញ់​កម្ទេច​ដុំ​ផ្កាយ​នេះ​នៅ​ពេល​ខាងមុខ។ ក៏ប៉ុន្តែ​អង្គការ​លំហអាកាស​មួយ​នេះ​បាន​បញ្ជាក់​ថា លទ្ធភាព​នៃ​គ្រោះ​មហន្តរាយ​នេះ​មាន​តិចតួច​បំផុត​គឺ៩៩,៩៩៨៤% បញ្ជាក់​​ថា​ផែនដី​នឹង​គេច​ផុត​ពី​​ផ្កាយព្រះគ្រោះ​នេះ។
NASA បញ្ជាក់​បន្ថែម​ថា ខ្លួន​នឹង​​ប្រើប្រាស់​​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អវកាស​​​​Minor Planet Centre ​នៅ​រដ្ឋ​ ​Massachusetts  ដើម្បី​តាមដាន​ឲ្យ​ល្អិតល្អន់​លើ​​ដំណើរ​វិវត្ត​របស់​ផ្កាយ​នេះ​នៅ​ពេល​ ខាងមុខ ហើយ​​សូម​ឲ្យ​មនុស្ស​ម្នា​នៅ​លើ​ពិភពលោក​​បន្ត​រស់នៅ​​​ជា​ធម្មតា៕​

Link to: http://news.sabay.com.kh/articles/492364

No comments:

Post a Comment