ប្រការនេះដោយសារតែ តារាសម្ដែងល្បីឈ្មោះរូបនេះ ជ្រុលទទួលយកសំណើចេញច្រៀងរាំនៅសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ រួចទៅហើយ។
នី មន្នីនាថ ពេល ចូល រួម កម្មវិធី អាណាចក្រ តារា
ដោយសារតែបែបនេះ អ្នកស្រី ឌី សុភាលី ត្រូវជាម្តាយនាង នី មុនីនាថ បានឲ្យ Sabayដឹងនៅក្រោយឆាកតន្ត្រីកម្មវិធីអប្សរា Award ថា កូនរបស់អ្នកស្រី ទំនងអត់បាននៅចូលរួមប្រកូតប្រជែងកម្មវិធីអប្សរា A ward ដែលដឹកនាំកម្មវិធីដោយលោក ហ្វៃ សំអាង រហូតដល់ចប់ចុងចប់ដើមបានទេ។
អ្នកស្រីលើកឡើងបន្តថា “កាលពីពីរខែមុន ខ្ញុំបានសួរលោក ហ្វៃ សំអាង ថាកម្មវិធីកម្មវិធី “អប្សរា Award” ចប់ពេលណា? គាត់បានប្រាប់ខ្ញុំថាចប់នៅខែតុលាឆ្នាំ២០១៣ ទើបខ្ញុំទទួលគេ ដល់ឥឡូវស្រាប់តែគាត់ថា ចប់នៅចុងខែធ្នូឆ្នាំ២០១៣ទៅវិញ ” ។
យ៉ាងណា ខណៈពេលអ្នកស្រី សុភាលី កំពុងរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើង លោក ហ្វៃ សំអាង ក៏បានដើរចូលមកក្នុងបន្ទប់ផាត់មុខក្រោយឆាកតន្ត្រីកម្មវិធីនោះ ដែរ។ គ្រានោះ អ្នកស្រី សុភាលី ក៏បានសួរលោក ហ្វៃ សំអាង ជាថ្មី។លោក ហ្វៃ សំអាង បាននិយាយដូចពេលមុនថាកម្មវិធី “អប្សរា Award” នេះ គឺចប់នៅចុងខែធ្នូឆ្នាំ២០១៣ បងស្តាប់ច្រឡំខ្លួនឯងហើយ តួផ្សេងៗទៀតក៏គេបានដឹងដែរ”។
បើទោះយ៉ាងនេះក្តី អ្នកស្រី ឌី សុភាលី បានអះអាងជំនួសកូនស្រីថា គាត់ក៏មិនអាចលើកចោលការសម្ដែងរបស់ មនី្ននាថ នៅអាមេរិកនោះបានដែរ។ អ្នកស្រីនិយាយថា “ខ្ញុំបានទទួលយកការស្នើចេញទៅសម្តែងនៅអាមេរិករបស់អានាថរួចហើយ ហើយអានាថ នឹងចេញដំណើរនៅខែធ្នូឆ្នាំ២០១៣ខាងមុខ!”។
អ្នកម្តាយរូបនេះ បន្តថា រឿងពានរបស់ទូរទស្សន៍អប្សរា អ្នកស្រីពិតជាស្តាយជួសកូនស្រី ប៉ុន្តែមកិទល់នឹងពេលនេះ អ្នកស្រី ក៏គ្មានជម្រើសផ្សេងដែរ ព្រោះអ្វីៗ ភាគីខាងអ្នកស្រី បានព្រមព្រៀងជាប់មាត់ជាប់កជាមួយភាគីអាមេរិករួចទៅហើយ មិនអាចខកខានបានទេ។
គួរបញ្ជាក់ថាកម្មវិធី “អប្សរា Award” របស់ទូរទស្សន៍អប្សរា ដែលកញ្ញា នី មុនីនាថ គ្រោងដើរចោលនេះ បានចាប់ផ្តើមដំណើរការតាំងពីដើមឆ្នាំ២០១៣មក ក្នុងនោះ មានសិល្បការិនីចំនួន១០រូប និងសិល្បករចំនួន១០ រូប បានចូលរួមប្រកួតប្រជែងដើម្បីដណ្តើមយកពានតារាឆ្នើមប្រចាំឆ្នាំ ២០១៣ហើយកម្មវិធីនេះ នឹងបញ្ចប់នៅអំឡុងខែ ធ្នូ ឆ្នាំ២០១៣ខាងមុខនេះ៕
នី មន្នីនាថ ថតក្រោយឆាកតន្ត្រីអប្សរា
No comments:
Post a Comment