Saturday, October 19, 2013

“លី​ម៉ក់​ឆូវ​២០១៣​” ​កំពូល​តារា​សិចស៊ី​​ក្លាយ​​ជា​តួ​ស្រី​កំណាច​​បំបាក់​សៀវឡុងនី​​​​​​

Zhang Xin Yu (ចាង​ស៊ីនយូ) ឬ​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ Vivian តួ​ស្រី​ដ៏​ល្បី​ល្បាញ​របស់​ប្រទេស​ចិន​ដែល​ត្រូវ​សម្ដែង​ជា​តួ​អង្គ​លីម៉ក់​ឆូវ​ ក្នុង​រឿង​ “រន្ទះ​ដាវ​ឥន្ទ្រី​ទេព​” ឆ្នាំ​២០១៣ មាន​លេច​ឭ​ពាក្យ​ចចាមអារ៉ាម​ថា​ ​នាង​ត្រូវ​រើស​មក​សម្ដែង​ដើម្បី​បំបាក់​​​​តួអង្គ​សៀវ​ឡុង​នី​តែ​ម្ដង​។

បណ្ដា​ប្រិយមិត្ត​ដែល​ចូលចិត្ត​ទស្សនា​ភាពយន្ត​ភាគ​ចិន​បុរាណ​ពិសេស​រឿង​ “រន្ទះ​ដាវ​ឥន្ទ្រី​ទេព​” ម្នាក់​ ៗ​សុទ្ធ​តែ​រង់​ចាំ​ដូចៗ​គ្នា​​ថា ​​តើ​​តារា​​សម្ដែង​ណា​ខ្លះ ​នឹង​​​លេច​មុខ​នៅ​ក្នុង​ភាពយន្ត​ភាគ​ដ៏​ល្បីល្បាញ​នេះ​?​ សម្រាប់​ឆ្នាំ​​២០១៣​ អ្នក​ដឹក​នាំ​ អវីជើង ​បាន​ជ្រើសរើស​ Michelle Chenឆើន យៀននី​ ​តារា ​សម្ដែង​តៃវ៉ាន់​ឲ្យ​មក​សម្ដែង​ជា​តួអង្គ​ សៀវ​ឡុង​នី​ ​ដែល​ជា​តួ​អង្គ​ស្រី​ដ៏​ស្អាត​បំផុត​​របស់​​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ Kim Jung ​​​ក៏​ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​យល់​ថា​ ឆឺនយៀននី​ មិន​សម​នឹង​សម្ដែង​ជា​សៀវ​ឡុង​នី​ទេ​ព្រោះ​​នាង​មាន​រាង​​ធាត់​ពេក​។


ពេល​មើល​មក​តួអង្គ​ស​ម្ដែង​ផ្សេង ៗ​ជា​ពិសេស​លីម៉ក់ឆូវ​វិញ​ មាន​ប្រិយមិត្ត​​មួយ​ចំនួន​ហាក់​ពេញចិត្ត​​ខ្លាំង​ ​ព្រោះ​បាន​កំពូល​តារា​សិចស៊ី​ប្រចាំ​ប្រទេស​ចិន​ មក​សម្ដែង​ជា​តួអង្គ​សិស្ស​ផ្នូរ​បុរាណ​ជំនាន់​ទីបី​ដែល​មាន​រហស្សនាម​ថា​ “ទេពធីតា​សូត្រ​ក្រហម​” ​​ដែល​ជា​សិស្ស​ច្បង​របស់​ សៀវ​ឡុង​នី​ រហូត​ដល់​ប្រិយមិត្ត​លាន់​មាត់​ថា​ ការ​ដែល​អ្នក​ដឹកនាំ​ជ្រើសរើស​តារា​ស្រី​កំពូល​សម្រស់​ម្នាក់​នេះ​មក​សម្ដែង ​ជា​លីម៉ក់ឆូវ​គឺ​ដើម្បី​បំបាក់​តួអង្គ​ សៀវ​ឡុង​នី​ ច្បាស់​ណាស់​។
​​ថ្ងៃនេះ​ Sabay នឹង​នាំ​​ប្រិយមិត្ត​ មិត្ត​អ្នក​អាន​​ ​ឲ្យ​បាន​ស្គាល់​ ចាង ស៊ីនយូ​​​ឲ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត​។
​ចាង​ស៊ីនយូ​ ជា​តារា​ដែល​ល្បីល្បាញ​បំផុត​នៅ​ប្រទេស​ចិន​ នាង​​បាន​ប្រឡូក​​ក្នុង​វិស័យ​សិល្បៈ​ដើម​ឆ្នាំ​២០១០​ ក្នុង​ឋានៈ​ជា​តារា​បង្ហាញ​ម៉ូដ​ហើយ​បន្ទាប់​មក​ នាង​បាន​ទទួល​ចំណាប់​អារម្មណ៍​ពី​ប្រិយមិត្ត​រហូត​មាន​មុខ​ក្នុង​កាសែត ​​និង​ទស្សនាវដ្ដី​ល្បី ៗ​ រហូត​មាន​ឱកាស​បាន​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​ និង​ភាពយន្ត​ទូរទស្សន៍​ផង​ដែរ​។
ចាង​ស៊ីន​យូ ​គឺ​ជា​តារា​ជួរ​មុខ​មួយ​ដួង​ដែល​ជាប់​ឈ្មោះ​ជា​នារី​ក្នុង​ដួង​ចិត្ត​បុរស​ ៗ​​ ហើយ​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឱ្យ​ និង​បាន​ទទួល​ងារ​ជា “Fan Bingbing” ទីពីរ​ទៀត ​ផង​។​​ ដោយសារ​​មាន​មុខ​មាត់​ស្រស់​ស្អាត​ និង​រូបរាង​សមសួន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​សង្ស័យ​ថា​ តើ​នាង​កើត​មក​ស្រស់​ស្អាត​ដោយ​ធម្មជាតិ ​ឬ​ដោយ​សារ​​ការ​វះកាត់​កែ​សម្ផស្ស​ពី​គ្រូពេទ្យ? ​​ចំពោះ​ចំណុច​នេះ ​នាង​បាន​អះអាង​ថា ​នាង​មិន​បាន​វះកាត់​កែសម្ផស្ស​អ្វី​ទាំងអស់​ តែ​នាង​ទទួល​ស្គាល់​ថា​ បាន​ចាក់​បូថក់​ (Botox) ខ្លះ​ដែរ។
ដោយ​សារ​តែ​ភាព​ល្បីល្បាញ​ និង​មាន​អ្នក​ចូលចិត្ត​ច្រើន​ នារី​រូប​ស្រស់​ម្នាក់​នេះ​មិន​អាច​គេច​ផុត​ពី​ព័ត៌មាន​ផ្សេងៗ​​បាន​នោះ​ទេ​ ដូច​ជា ​ចាង​ស៊ីន​យូ​ ចុះ​ទុន​យក​ខ្លួន​ប្ដូរ​ដើម្បី​បាន​ការងារ​សិល្បៈ​ជា​ដើម​ ​ក៏​ប៉ុន្តែ​ដោយ​សារ​ក្រុម​អ្នក​គាំទ្រ​ដ៏​ច្រើន​មិន​ជឿ​ថា​ព័ត៌មាន​លេច​ឭ​ នោះ​ជា​ការ​ពិត​ ​​ពួក​គេ​​នៅ​តែ​បន្ដ​គាំទ្រ​ ក៏​ធ្វើ​ឲ្យ​នាង​ឆ្លង​ផុត​រឿង​រ៉ាវ​អាក្រក់​​ទាំង​នោះ​​​ ហើយ​ក្លាយ​ជា​និមិត្ត​សញ្ញា​នារី​សម្បូរ​ស្នេហ៍​ និង​សិច​ស៊ី​ក្នុង​ពេល​តែ​មួយ​ផង​ដែរ​។
ចំពោះ​ការ​ដែល​នាង​មាន​ឱកាស​បាន​សម្ដែង​ជា​តួអង្គ​ លីម៉ក់ឆូវ​ ក្នុង​ភាពយន្ត​អមតៈ​ដែល​ថត​ឡើង​វិញ​ពេល​ណា ​តួឯក​នឹង​​ល្បី​ពេល​ហ្នឹង​នោះ ​គឺ​ជា​ឱកាស​មាស​សម្រាប់​នាង​ទៀត​មិន​ខាន ​ព្រោះ​គ្មាន​អ្នក​ណា​ដឹង​ទេ​ថា​ តើ​មាន​កំលោះ​ប៉ុន្មាន​នាក់​ស្ម័គ្រ​ចិត្ត​សុំ​ខ្លួន​ធ្វើ​ជា​អ្នក​គាំទ្រ​ លីម៉ក់ឆូវ​សិច​ស៊ី​រូប​នេះ​ទៀត​?
ប្រវត្តិសង្ខេប៖
ឈ្មោះ : Viann Zhang Xinyu (张馨予)
ថ្ងៃ ខែ ឆ្នាំកំណើត : March 28, 1987
កម្ពស់ : 169 cm
ទម្ងន់ : 49 kg
ទំហំ​ទាំង​បី : 35F 24 34
ក្រុម​ឈាម​ : AB
តារា​ក្នុង​ដួង​ចិត្ត​ : Lady Gaga
សមិទ្ធផលភាពយន្ត​
- If You Are the One II ២០១០
- Summer Love ២០១១
- Chase Our Love ២០១១
- The Lion Roars 2 ២០១១
- No Liar, No Cry ២០១១
- Flying Swords of Dragon Gate ២០១១
- I Love Hong Kong ២០១២
- Flash Play ២០១២
- The Unfortunate Car (២០១២)
- Dark Wedding (២០១២)
- Demi-Gods and Semi-Devils 2013


Link to: http://news.sabay.com.kh/articles/477717

No comments:

Post a Comment