Friday, October 18, 2013

ជីវិត​ឯកជន​តារា​ស្រី ​២០រូប ​ដែល​​អ្នកសារព័ត៌មាន​ចូល​ចិត្ត​តាម​ប្រមាញ់​បំផុត

តារា​ស្រី ២០​ដួង​តែងតែ​ស្ថិត​ក្នុង​ខ្សែ​ភ្នែក​របស់​អ្នក​សារព័ត៌មាន​ជា​និច្ច បើ​ទោះ​ជា​តារា​មួយ​ចំនួន​ខ្លះ​បាន​ផ្អាក​ពី​សិល្បៈ​ហើយ​យ៉ាង​ណា​ណា​ក៏​ដោយ។ ចង់​ដឹង​ថា​តារា​ស្រី​រូប​ណា​ខ្លះ ​ដែល​អ្នក​សារព័ត៌មាន​ចូល​ចិត្ត​តាម​ប្រមាញ់​ពី​ជីវិត​ផ្ទាល់​ខ្លួន​ដែរ​ឬ​ ទេ?
ខាង​ក្រោម​នេះ ​គឺ​ជា​បញ្ជី​ឈ្មោះ​តារា​ស្រី​ ២០​ ដួង ​ដែល​អ្នក​សារព័ត៌មាន​ផ្ដោត​​លើ​វិស័យ​សិល្បៈ​ចូល​ចិត្ត​តាម​ដាន​ពី​ជីវិត​ ផ្ទាល់​ខ្លួន​របស់​ពួកគេ ក្នុង​នោះ​រួម​មាន៖
១ កញ្ញា សុគន្ធ និសា
តារា​ចម្រៀង​ល្បី​ឈ្មោះ​ហើរ​ចេញ​ពី​ទ្រនំ​ហង្ស​មាស ចូល​ទៅ​ជ្រក​កោន​ក្នុង​ទ្រនំ Town ក្រោយ​ចែក​ផ្លូវ​គ្នា​នឹង​អតីត​សង្សារ​កវីនិពន្ធ លោក សុខ ជំនោរ កញ្ញា សុគន្ធ និសា ជា​ទី​ចំណាប់​អារម្មណ៍​របស់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក។
ជីវិត​ឯក​ជន​របស់​តារា​ចម្រៀង​រូប​នេះ​តែងតែ​លេច​ឡើង​លើ​បណ្ដាញ website កាសែត និង​ទស្សនាវដ្ដី មិន​ចេះ​ចប់​មិន​ចេះ​ហើយ បើ​ទោះ​ជា​ពេល​ខ្លះ​សាច់​រឿង​ស្ងប់ស្ងាត់​​ហើយ​ក៏​ដោយ​ ក៏​អ្នក​សារព័ត៌មាន​ជជីក​យក​មក​ចុះ​ផ្សាយ​​ដដែល រួម​ទាំង​ការ​មិន​និយាយ​ស្ដី​ជា​មួយ​អ្នក​សារព័ត៌មាន​ទៀត​ធ្វើ​ឱ្យ​កញ្ញា​ កាន់​តែ​មាន​ឈ្មោះ​លើ​បណ្ដាញ​សារព័ត៌មាន៕

២ អ្នក​នាង ចន ច័ន្ទ​លក្ខិណា
​បើ​ទោះ​ជា​រៀប​ការ​មាន​កូន​មួយ​ហើយ​យ៉ាង​ណា​ក៏​ដោយ ​អ្នក​នាង ចន ច័ន្ទ​លក្ខិណា តែង​មាន​វត្តមាន​លើ​កាសែត ទស្សនាវដ្ដី និង​ គេហទំព័រ​​នានា​ ​ពី​បញ្ហា​គ្រួសារ ក៏​ដូច​ជា​មាន​អ្នក​ទី​ ៣ ជ្រែក​ស្នេហ៍៕
៣ អ្នក​នាង ស៊ឹម សូលីកា
ពិធីការិនី​របស់​ស្ថានីយ​ទូរទស្សន៍​ បាយ័ន រូប​នេះ​ជីវិត​ឯកជន​របស់​នាង​ជា​ទី​ពេញ​និយម​បំផុត​ពី​សំណាក់​សារព័ត៌មាន ដោយសារ​តែ​នាង​មិន​ដែល​ផ្ដល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​កាសែត​ទេ។ ពេល​ខ្លះ​មិន​ទាំង​ឱ្យ​អ្នក​កាសែត​ថត​រូប​ទៀត​ផង​នៅ​ពេល​ចូល​រួម​កម្មវិធី​ ម្ដងៗ។ អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​កាសែត​ចាប់​អារម្មណ៍​ខ្លាំង​បំផុត ​គឺ​ស្នេហា​របស់​នាង​ជាមួយ មេ​កើយ​​របស់​ខ្លួន​ធ្វើ​ឱ្យ​អ្នក​មេម៉ាយ​រូប​នេះ ​មាន​វត្តមាន​មិន​ចេះ​ដាច់​លើ​ទំព័រ​ព័ត៌មាន​ក្នុង​ស្រុក៕
៤ អ្នក​នាង គង់ សុជាតិ
ពិធីការិនី​ឆ្នើម​រូប​នេះ​ក៏​មិន​ចាញ់​តារា​ផ្សេង​ដែរ ​អ្នក​សារព័ត៌មាន​តែង​យក​ចិត្ត​​ទុក​ដាក់​បំផុត​ពី​ជីវិត​ឯកជន​របស់​នាង ជា​ពិសេស​ទំនាក់ទំនង​ស្នេហា​ផ្អែមល្ហែម​រវាង​នាង និង​ពិធីករ​រួម​ទ្រនំ​ លោក ជា វិបុល៕
៥ អ្នក​នាង កែវ និសា
តារា​សម្ដែង និង​ជា​ពិធីការិនី​រូប​នេះ ​ក៏​ជា​ទី​ចាប់​អារម្មណ៍​ពី​សំណាក់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ផង​ដែរ ដោយសារតែ​ កែវ និសា ជា​តារា​មួយ​រូប​ដែល​អ្នក​កាសែត​ចាត់​ទុក​ថា​ជា​តារា​សម្បូរ​ទៅ​ដោយ​រឿង​ អាស្រូវ។ ប្រការ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន​ចូល​ចិត្ត​​តាម​ប្រមាញ់​ពី​ ជីវិត​ផ្ទាល់​ខ្លួន​របស់​នាង​បំផុត​ បើ​ទោះ​ជា​ពេល​ខ្លះ​នាង​មិន​ធ្វើ​អត្ថាធិប្បាយ​នឹង​ពួកគេ​ក៏​ដោយ៕
៦ អ្នក​នាង កែវ ពេជ្រ​ពិសី
ការ​រក​ប្រាក់​ដើម្បី​ដោះ​បន្ទុក​បំណុល រួម​ទាំង​មាន​មន្ត្រី​ថ្នាក់​ផ្កាយ​ជ្រែក​ស្នេហ៍​ធ្វើ​ឱ្យ​អ្នក​នាង កែវ ពេជ្រ​ពិសី លេច​វត្តមាន​មិន​ចេះ​ចប់​មិន​ចេះ​​ហើយ​លើ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក។ ទោះ​ជា​ពេល​ខ្លះ​នាង​បាន​ប្រកែក​ពី​បញ្ហា​អស់​ទាំង​នេះ​យ៉ាង​ណា​ក៏​ដោយ​ក៏​ អ្នក​កាសែត​នៅ​តែ​លើ​ក​យក​មក​ចុះ​ផ្សាយ​ដដែល៕
៧ កញ្ញា មាស សុខ​សោភា
បើ​ទោះ​ជា​រឿង​អាស្រូវ​កន្លង​មក​បាន​ស្ងប់ស្ងាត់​បន្តិច​ហើយ​យ៉ាង​ណា​ក៏​ ដោយ​ ក៏បញ្ហា​ស្នេហ៍​របស់​ មាស សុខ​សោភា និង​គូ​ដណ្ដឹង​​នៅ​តែ​ជា​ការ​ចាប់​អារម្មណ៍​របស់​អ្នក​សារព័ត៌មាន​ក្នុង​ ស្រុក​ដដែល៕
៨ កញ្ញា សុខ ពិសី
តារា​ចម្រៀង​ស្រី​ឈាន​មុខ​របស់​ផលិតកម្ម​សាន់ដេ​រូប​នេះ​ ទើបតែ​ស្ងប់ស្ងាត់​រឿង​​អាស្រូវ ជុំ​វិញ​ការ​យក​កូន​ចេញ​ស្ងាត់ៗ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​​កញ្ញា សុខ ពិសី នៅ​តែ​ជា​គោល​ដៅ​ចម្បង​របស់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ជុំ​វិញ​មាន​ អ្នក​នៅ​ឧបត្ថម្ភ​ពី​ក្រោយខ្នង៕
៩ កញ្ញា អ៊ីវ៉ា
តារា​ចម្រៀង​ស្រី​រូប​នេះ​មិន​ទាន់​បែក​ធ្លាយ​ព័ត៌មាន​ណា​មួយ​ពី​បញ្ហា​ ជីវិត​ផ្ទាល់​ខ្លួន​របស់​នាង​ឡើយ​ដោយសារ​តែ​ម្ដាយ​​របស់​នាង​តែង​តែ​នៅ​​តាម ​ពី​ក្រោយ​ជាប់​រហូត។ យ៉ាង​ណា​ក៏​ដោយ​កាសែត និង​ទស្សនាវដ្ដី​ក្នុង​ស្រុក​តែង​ចុះ​ផ្សាយ​ថា​កញ្ញា​មាន​មន្ត្រី​ធំ​តាម​ពី ​ក្រោយ​ជាប់​រហូត។ បញ្ហា​ទាំង​អស់​នេះ​ហើយ​ ធ្វើ​ឱ្យ​ព័ត៌មាន​របស់​នាង​តែងតែ​លេច​លឺ​លើ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ នានា៕
១០ អ្នក​នាង ម៉េង កែវ​ពេជ្ជតា
បញ្ហា​គ្រួសារ បញ្ហា​ទំនាក់ទំនង​នឹង​ លោក ស៊ុក សុភា រួម​ទាំង​ការ​មាន​ទំនាក់ទំនង​ជា​មួយ​បុរស​ក្រៅ​ស្រុក​ធ្វើ​ឱ្យ​ព័ត៌មាន​របស់ ​អ្នក​នាង ម៉េង កែវ​ពេជ្ជតា ហាក់​មិន​សូវ​រំលង​មួយ​លេខ​ណា​របស់​ទស្សនាវដ្ដី​ក្នុង​ស្រុក​ឡើយ។ ការ​មិន​សូវ​ធ្វើ​អត្ថាធិប្បាយ​នឹង​អ្នក​កាសែត​ទៀត​សោត​បាន​ធ្វើ​ឱ្យ​នាង​ តែង​មាន​ឈ្មោះ​លើ​បណ្ដាញ​សារព័ត៌មាន៕
១១ កញ្ញា វ៉ាង ស្រីណូ
ទោះ​ជា​តារា​សម្ដែង sexy រូប​នេះ ​បាន​ផ្អាក​ពី​សិល្បៈ​មួយ​រយៈ​​មិន​ទាន់​ប្រឡូក​ចូល​សិល្បៈ​ឡើង​វិញ​បែប​ណា​ ក៏​ដោយ​ ក៏​កេរ្តិ៍ឈ្មោះ​របស់​នាង​នៅ​តាម​បណ្ដាញ​សារព័ត៌មាន​ក្នុង​​ស្រុក​មាន​ សកម្មភាព​មិន​ចាញ់​តារាៗ ​ដែល​មាន​សកម្មភាព​ក្នុង​ពិភព​សិល្បៈ​រាល់​ថ្ងៃ​នេះ​ទេ។ បញ្ហា​រូប​សម្ផស្ស រួម​ទាំង​មាន​អ្នក​ជួយ​ឧបត្ថម្ភ​នៅ​ពី​ក្រោយ​ធ្វើ​ឱ្យ វ៉ាង ស្រីណូ ជា​ទី​ចាប់​អារម្មណ៍​ពី​អ្នក​សារព័ត៌មាន​ ​ក្នុង​ការ​តាម​ប្រមាញ់៕
១២ កញ្ញា ពេជ្រ សូលីកា
កញ្ញា ពេជ្រ សូលីកា មិន​ដែល​​ផ្ដល់​បទ​សម្ភាសន៍​​​ដល់​អ្នក​សារព័ត៌មាន​ទេ ពេល​ខ្លះ​នាង​ក៏​មិន​ឱ្យ​ថត​រូប​ផង​ដែរ​ ពេល​ចូល​រួម​កម្មវិធី​ផ្សេង។ ចុង​ប៉ាកកា​ របស់​អ្នក​សារព័ត៌មាន​នៅ​តែ​រង់​ចាំ​សរសេរ ពី​រឿង​រ៉ាវ​ របស់​កញ្ញា ពេជ្រ សូលីកា ទាក់ទង​នឹង​ មាន​​មន្ត្រី​ថ្នាក់​ផ្កាយ​នៅ​ពី​ក្រោយ​ចាំ​ជួយ​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង​ ចំពោះ​នាង៕
១៣ កញ្ញា ឱក សុគន្ធ​កញ្ញា
កញ្ញា ឱក សុគន្ធ​កញ្ញា ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ហើយ​ក៏​ជា​ទី​ពេញ​និយម​របស់​អ្នក​សារព័ត៌មាន​ក្នុង​​ស្រុក​ផង​ដែរ។ ទោះ​ជា​ទំនាក់ទំនង​រវាង​កញ្ញា និង​អតីត​សង្សារ​ជា​អ្នក​លេង​ភ្លេង ​លោក រ៉េតធី ដូណា ហាក់​ស្ងប់ស្ងាត់​ហើយ​ក្ដី ប៉ុន្តែ​បញ្ហា​ដទៃ​ទៀត​​របស់​តារា​រូប​នេះ ​តែង​លេច​វត្តមាន​​នៅ​លើ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​នានា៕
​១៤ កញ្ញា សារាយ សក្ខណា
តារា​សម្ដែង​វ័យ​ក្មេង​ល្បី​ឈ្មោះ​រូប​នេះ ​ទោះ​ជា​មិន​សូវ​មាន​រឿង​អាស្រូវ​បែបណា​ក៏​ដោយ ក៏​​ប៉ុន្តែ ​អ្នក​កាសែត​ចូល​ចិត្ត​ជជីក​សួរ​ពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​នាង​ជា​និច្ច ហើយ​ព័ត៌មាន​កញ្ញា​លើ​បណ្ដាញ​សារព័ត៌មាន​នានា​តែង​មាន​វត្តមាន​​រហូត៕
១៥ កញ្ញា កុល ដាវី
បញ្ហា​កែ​ដើម​ទ្រូង​ ក៏​ដូច​ជា​មាន​សម្រស់​ស្រស់​​ធ្វើ​ឱ្យ​បុរសៗ​លង់​ស្នេហ៍ រួម​ទាំង​ការ​រួសរាយ​ដាក់​អ្នក​កាសែត​​ បាន​ធ្វើ​ឱ្យ​ព័ត៌មាន​កញ្ញា កុល ដាវី ​មាន​ឈ្មោះ​លើ​បណ្ដាញ​សារព័ត៌មាន​ជាប់​រហូត។ ម្យ៉ាង​ទៀត​ពេល​មាន​បញ្ហា​ផ្ទាល់​ខ្លួន​តារា​រូប​នេះ​តែងតែ​​បក​ស្រាយ​ជូន​ អ្នក​កាសែត​ជា​និច្ច​​បើ​ទោះ​ជា​រឿង​នោះ​ពិត ឬ​មិន​ពិត​យ៉ាង​ណា​ក៏​ដោយ៕
១៦ កញ្ញា តេង សក្ខិណា
ពិធីការិនី​ដ៏​ទាក់ទាញ​របស់​ CTN​ រូប​នេះ ​ក៏​មិន​ចាញ់​តារា​ផ្សេងៗ​ដទៃ​ទៀត​​ប៉ុន្មាន​ដែរ​ ដោយ​​ក្រុម​អ្នក​សារព័ត៌មាន​តែង​​តែ​ជជីក​សួរ​ពី​ជីវិត​ផ្ទាល់​​ខ្លួន​របស់​ នាង​ ជា​ពិសេស​អ្នក​ចាំ​ជួយ​ឧបត្ថម្ភ​ពី​ក្រោយ​ធ្វើ​​ឱ្យ​នាង​សម្ញែង​របស់​ល្អៗ​ ពេល​ចូល​រួម​កម្មវិធី​ផ្សេងៗ៕
១៧ កញ្ញា ពេជ្រ ​សេរីរ័ត្ន
ពេជ្រ សេរីរ័ត្ន ជា​​ពិធីការិនី​ ដែល​អ្នក​សារព័ត៌មាន​ចូល​ចិត្ត​តាម​ប្រមាញ់​ជា​ទី​បំផុត​ដោយ​សារ​តែ​តារា​ រូប​នេះ​ មាន​បញ្ហា​រឿង​អាស្រូវ​​ច្រើន ជា​ពិសេស​ការ​យក​កូន​ចេញ​ជា​មួយ​បុរស​មាន​ទ្រព្យ​បន្ទាប់​ពី​នាង​ចែក​ផ្លូវ​ គ្នា​នឹង​អ្នក​គ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​ បាយ័ន លោក គង់ វិសាល៕
១៨ អ្នកនាង សឿ សុធារ៉ា
បញ្ហា​​​គ្រួសារ​​​ ក៏​ដូច​ជា​អាជីព​ជា​អ្នក​សិល្បៈ​ធ្វើ​ឱ្យ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​​ទៅ​លើ​អ្នក​នាង សឿ សុធារ៉ា ដោយ​បាន​យក​មក​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់។ ទោះ​ជា​ពេល​ខ្លះ​ក្រុម​គ្រួសារ​របស់​នាង​សុំ​ផ្អាក​ការ​ផ្សាយ​ពី​ជីវិត​ គ្រួសារ​ខ្លួន​​យ៉ាង​ណា​ក៏​ដោយ​តែ​នៅ​តែ​មាន​អ្នក​កាសែត​ចុះ​ផ្សាយ​ បន្តបន្ទាប់​ដដែល៕
១៩ អ្នកានាង លី ម៉ារីណា
អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​នានា​នៅ​តែ​ផ្ដោត​​ការ​យក​ចិត្ត​ទុក​ដាក់​ ទៅ​លើ​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក​នាង លី ម៉ារីណា ដដែល​​ បើ​ទោះ​ជា​អ្នក​នាង​បាន​រៀប​ការ​ទៅ​រស់​នៅ​ជា​មួយ​ស្វាមី​នៅ​អាមេរិក​ផ្អាក​ ពី​សិល្បៈ​ហើយ​ក្ដី។ បញ្ហា​ដោយ​សារ​តែ​អ្នក​នាង​ធ្លាប់​មាន​រឿង​អាស្រូវ​មាន​ទំនាក់ទំនង​នឹង​ មន្ត្រី​ថ្នាក់​ផ្កាយ​ម្នាក់​រហូត​ដល់​ប្រពន្ធ​ដើម​គំរាម​សម្លាប់​ទៀត​ផង៕
២០ កញ្ញា ជីជី
ពិធីការិនី​វ័យ​ក្មេង​របស់​ CTN កញ្ញា ជីជី ក៏​ជា​ទី​ចាប់​អារម្មណ៍​របស់​បណ្ដា​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ដែរ។ កត្តា​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ចូល​ចិត្ត​តាម​ដាន​ពី​ជីវិត​ឯក ​ជន​របស់​នាង ព្រោះ​កញ្ញា​ធ្លាប់​មាន​រឿង​អាស្រូវ​ជា​ច្រើន រួម​ទាំង​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​សិល្បៈ៕

1 comment:

  1. ok . i think that all Information u posting is so good .

    ReplyDelete