ទេពអប្សររបស់អាហ្វ្រិកខាងត្បូង មើលទៅនឹងល្អឥតខ្ជោះ
ជាមួយនឹងការពាក់អាវទ្រនាប់ថ្លៃបំផុត បង្ហាញក្នុងកម្មវិធី Victoria’s
Secret ប្រចាំឆ្នាំ ដោយធ្វើឡើងនៅខែធ្នូ ហៀបនឹងចូលមកដល់ខាងមុខនេះ។
រាល់ឆ្នាំ ខាង Victoria’s Secret តែងតែបង្ហាញអាវទ្រនាប់ប្លែកៗ
និងថ្លៃៗ ដោយបង្ហាញតាមរយៈតារាម៉ូដែលល្បីៗ
។ដោយឡែកសម្រាប់ស្រីស្រស់ដែលទទួលបានការបង្ហាញនឹងពាក់អាវទ្រនាប់ដ៏
ថ្លៃនេះ បានទៅលើស្រីស្រស់ Candice Swanepoel
នឹងត្រូវពាក់អាវទ្រនាប់ Royal Fantasy Bra ដែលរចនាឡើងដោយ Mouawad
។អាវទ្រនាប់នេះដែរបានភ្ជាប់មកជាមួយនឹង ត្បូងជាង ៤២០០ ត្បូង
រួមទាំងត្បូងទទឹមពណ៌ឈាមជ្រូក មួយដ៏ធំដែលបន្តោកមកក្រោមទំហំ ១៨
ការ៉ាត ដោយគិតជាសាច់ប្រាក់សរុបលើអាវទ្រនាប់នេះថ្លៃជាង ១០
លានដុល្លារ។
កាលពីឆ្នាំ ១៩៩៦
អ្នកដែលបានពាក្យអាវទ្រនាប់ដ៏ល្បីនោះគឺនាង Claudia Schiffer
ដែលកាលនោះពាក់អាវទ្រនាប់ឈ្មោះ “Million Dollar Miracle Bra”
លេចមុខដើរបង្ហាញម៉ូត ក្នុងកម្មវិធី Victoria’s Secret ផងដែរ។
ក្រោយៗមកទៀតមាននាង Tyra Banks, Gisele Bundchen, Heidi Klum, Miranda
Kerr, Adriana Lima និង ស្រីស្រស់ Alessandra Ambrosio
ដែលពាក់អាវទ្រនាប់ថ្លៃជាង ២,៥ លានដុល្លារ៕
http://domneng.com/p/33578
***
រាល់ការចែករំលែក គ្រប់រូបភាព វីឌីអូ នឹង ឯកសារផ្សេងៗ
យើងខ្ញុំគ្មានបំណងទាញយកផលប្រយោជន៍ ឬផលចំណេញ
ពីម្ចាស់ដើមឡើយគឺគ្រាន់តែចង់ចែករំលែក ជាពត៏មានផ្សេងតែប៉ុណ្ណោះ ! ដូច្នេះសូមម្ចាស់ដើមមេត្តា អនុគ្រោះ ចំពោះអត្ថបទ វីដេអូ រូបភាព ពត៏មានដែលយើងខ្ញុំបាចែករំលែក! យើងខ្ញុំសូមអភ័យទោសទុកជាមុន!
ដោយការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ!
No comments:
Post a Comment