Wednesday, October 23, 2013

មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កីឡា​នៃ​ NOCC ​បាន​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ

131022_26a

លោក វ៉ាត់ ចំរើន (ស្តាំ) និង​តំណាង​ម្ចាស់​ឧបត្ថម្ភ នៅ​ក្នុង​ពិធី​បើក​សម្ពោធ ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការនូវ​មជ្ឈម​ណ្ឌល​​វិទ្យា​សាស្ត្រ​កីឡានិង​ វេ​ជ្ជ​សាស្ត្រ​​កីឡា នៅ​ទី​ស្នាក់​ការ NOCC កាល​ពី​ថ្ងៃ​អាទិត្យ។ យឺន ពន្លក

អានអត្ថបទផ្សេង: Patriots រក្សា​ការ​ឈ្នះ ឯ​ Eagles ទៅ​វគ្គ Playoff

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​បើក​សម្ពោធ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​កីឡា​និង​វេជ្ជសាស្ត្រ​កីឡា​ទី​១​ ដ៏​សំខាន់​របស់​ខ្លួន​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ទី​២០​ខែ​តុលា​ក្រោម​ការ​ចូលរួម​ពី​ប្រតិភូ​មកពី​ អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ​(OCA)​និង​ថ្នាក់​ដឹកនាំ​នៃ NOCC។

លោក​វ៉ាត់​ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ «ដោយ​កិច្ចប្រឹងប្រែង​រួម​គ្នា​រវាង​មន្ត្រី​បច្ចេកទេស​ដែល​មាន​ជំនាញ​កីឡា​ និង​ដោយ​មាន​ឱកាស​គ្រប់គ្រាន់​ពី​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ NOCC ក៏​បាន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​វេជ្ជសាស្ត្រ​កីឡា​និង​វិទ្យាសាស្ត្រ​ កីឡា​និង​សម្រេច​បាន​មជ្ឈមណ្ឌល​ដ៏​សំខាន់​នេះ នៅពេល​នេះ​»។
លោក​អគ្គលេខាធិការ​បាន​លើក​ហេតុផល​ថា ដោយសារ​និន្នាការ​កីឡា​សព្វថ្ងៃ​នេះ​បាន​ឈាន​ចូល​ក្នុង​លំដាប់​ស្មើមុខ​ ស្មើមាត់​ជាមួយ​បណ្តា​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​និង​ដោយ​មាន​ប្រភេទ​កីឡា​ ខ្លះ​យើង​មាន​ប្រៀប​លើ​គេ​វិញ​ផង បញ្ហា​វេជ្ជសាស្ត្រ​កីឡា​និង​វិទ្យាសាស្ត្រ​កីឡា​គឺជា​រឿង​សំខាន់។
លោក​វ៉ាត់ ចំរើន បាន​បន្ត​ថា​កីឡា​ត្រូវ​តែ​ផ្សារភ្ជាប់​ជាមួយ​វេជ្ជសាស្ត្រ​និង​ វិទ្យាសាស្ត្រ​ដោយ​ខាន​មិន​បាន​ពីព្រោះ​ការ​វិវឌ្ឍ​របស់​កីឡា​ត្រូវ​បាន​ កែសម្រួល​ទៅ​តាម​វិទ្យាសាស្ត្រ​និង​ការ​រីកចម្រើន​នៃ​ពិភពលោក​ហើយ​មជ្ឈមណ្ឌល ​វិទ្យាសាស្ត្រ​កីឡា​និង​វេជ្ជសាស្ត្រ​កីឡា​នេះ បង្កើត​ឡើង​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ (OCA)​ដោយ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​និង​ទទួល​បាន​បន្ទាប់ពី​មាន​ផែនការ ​យុទ្ធសាស្ត្រ​និង​កម្មវិធី​ច្បាស់លាស់។
លោក​អគ្គលេខាធិការ វ៉ាត់ ចំរើន​បាន​ថ្លែង​បន្ត​ថា ដោយសារ​ស្ថានភាព​ប្រទេស​យើង​កន្លង​មក ជួប​បញ្ហា​សង្គ្រាម​ពិសេស​ក្រោយ​ពេល​សន្តិភាព​យើង​នៅ​ខ្វះ​ធនធាន​មនុស្ស​និង ​សម្ភារ ព្រម​ទាំង​ខ្វះ​ការ​ស្វែងយល់​ពី​សារប្រយោជន៍​ទើប​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ កីឡា​និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កីឡា​កម្ពុជា​នេះ ទើប​តែ​បង្កើត​ឡើង​ក្រោយ​គេ​បង្អស់​នៅក្នុង​តំបន់​អាស៊ាន​និង​ពិភពលោក។
សម្រាប់​អាណត្តិ​ក្រោយ​នេះ​ដែល​ចាប់ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣​ទៅ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​សម្លឹង​ឃើញ​ពី​សារៈសំខាន់​នៃ​ មជ្ឈមណ្ឌល​នេះ​ព្រោះ​មជ្ឈមណ្ឌល​នេះ​ក្លាយ​ជា​កន្លែង​មួយ​ដែល​ផ្ដល់​នូវ​ បទពិសោធ​ដល់​អត្តពលិក​និង​គ្រូបង្វឹក​ព្រោះ​ពួកគាត់​នឹង​អាច​យល់​ថា​ អត្តពលិក​អាច​ហ្វឹកហាត់​ពេល​ព្រឹក​ហើយ​សម្រាក​នៅពេល​ថ្ងៃ​ដើម្បី​ស្ដារ​ កម្លាំង​ត្រៀម​ការ​ហ្វឹកហាត់​នៅពេល​ល្ងាច​បាន​ទៀត។
លោក​បាន​បន្ថែម​ទៀត​ថា​នៅពេល​ដែល​កីឡដ្ឋាន​មរតក​តេជោ​សាងសង់​រួច​ គណៈកម្មាធិការ​ជាតិ​NOCC នឹង​បង្កើន​សមត្ថភាព​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កីឡា​និង​វិទ្យាសាស្ត្រ​កីឡា​ ឲ្យ​ស្ថិត​ក្នុង​កម្រិត​តំបន់​ឬ​កម្រិត​ស្តង់ដារ​ថ្នាក់​ទ្វីប​តែ​ម្ដង។​ សព្វថ្ងៃ​នេះ​យើង​ដើរ​ក្រោយ​គេ​មែន​ប៉ុន្តែ​យើង​នឹង​ព្យាយាម​ឲ្យ​យើង​ដើរ​ ជិត​ទាន់​គេ​ដើរ​ទន្ទឹម​គេ​ឬ​លឿន​ជាង​គេ​តែ​ម្ដង៕

Link to: http://postkhmer.com/index.php/sport/nocc/105406-nocc

No comments:

Post a Comment