Wednesday, October 23, 2013

Patriots រក្សា​ការ​ឈ្នះ ឯ​ Eagles ទៅ​វគ្គ Playoff

131022_26b

កីឡាករ​របស់​ក្រុម NSK Dream player (ស) ឱប​កីឡាករ​ម្នាក់​របស់​ក្រុម Cellcard Eagles អំ​ឡុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ​កីឡា​បាល់​បោះ CBL នៅ​ឯ​ទី​លាន Beeline Arena កាល​ពី​ថ្ងៃ​សៅរ៍។ រូបថត ស្រេង ម៉េងស្រ៊ុន

ភ្នំពេញ: ការ​ទទួល​ជ័យជម្នះ​របស់​ក្រុម Alaxan FR Patriots បាន​ក្លាយ​ជា​រឿង​យ៉ាង​ទៀងទាត់ និង​ដូច​អ្វី​ដែល​បាន​ព្យាករ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​កីឡា​បាល់បោះ Cambodian Basketball League ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ Western Union និង​ក្រុមហ៊ុន​កូកាកូឡា​ដើម្បី​បង្ហាញ​ថា មិន​មាន​ក្រុម​ណា​អាច​ធ្វើ​បាន​ក្នុង​យុទ្ធនាការ​ដែល​មាន​រយៈពេល​១៧​សប្តាហ៍ ​មួយ​នេះ​ក្នុង​ការ​បំបែក​ការ​គ្រប់គ្រង​របស់​ពួកគេ​ទាំង​ស្រុង​បាន​ឡើយ។

Patriots បាន​បង្ហាញ​ទម្រង់​លេង និង​ភាព​ខ្លាំង​ជា​ធម្មតា​របស់​ពួកគេ​នៅលើ​ទីលាន Beeline Arena កាលពី​ថ្ងៃ​សៅរ៍ និង​បាន​កត់ត្រា​ជ័យជម្នះ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ផ្សេង​ទៀត តាមរយៈ​ការ​ធ្វើឲ្យ​ក្រុម Phnom Penh Dragons ស្ថិត​ក្រោម​សម្ពាធ​ទាំង​ស្រុង​ក្នុង​ពេល​ពួកគេ​ទទួល​ជ័យជម្នះ ៧៥-៥៣។
នៅក្នុង​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​រំភើប​បំផុត​នៅ​ថ្ងៃ​ដដែល​នោះ គេ​សង្កេត​ឃើញ​ថា ក្រុម Cellcard Eagles បាន​ឡើង​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៨ ដែល​ជា​ចំណាត់​ថ្នាក់​ចុងក្រោយ​ក្នុង​ការ​ឈាន​ទៅ​ប្រកួត​វគ្គ Playoff (ជម្រុះ) ក្រោយពី​ផ្តួល​ក្រុម NSK Dream ក្នុង​លទ្ធផល ៦១-៥៣។
អ្វី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ថា ក្រុម​ទាំង​ពីរ​សុទ្ធសឹង​បាន​បង្ហាញ​ភាព​ខ្លាំង​ដូច​គ្នា មិន​ដូច​ការ​ប្រកួត​មុន​ៗ​របស់​ពួកគេ​ឡើយ​បើ​ទោះ​បី​ពួកគេ​ត្រូវ​តែ​ប្រកួត​ ដោយ​គ្មាន​វត្តមាន​របស់​កីឡាករ​សំខាន់​ខ្លួន​ក៏ដោយ។
ក្រុម Dream បាន​អវត្តមាន​កីឡាករ Reazzy ហើយ Eagles បាន​បាត់បង់​កីឡាករ Sean Looney។
នៅពេល​ដែល​លទ្ធផល​នៃ​ការ​ប្រកួត​ដ៏​សំខាន់​នេះ​ត្រូវ​បាន​ប្រកាស​ឡើង ក្រុម​ដែល​ចូលរួម​ក្នុង​វគ្គ Playoff ទាំង​៨​ក្រុម​ត្រូវ​បាន​ដឹង​ដោយ​ស្វ័យប្រវត្តិ បើ​ទោះ​បី​លេខរៀង​ចំណាត់ថ្នាក់​ចុងក្រោយ​នឹង​ត្រូវ​ដឹង ក្រោយពី​ការ​ប្រកួត​ពីរ​សប្តាហ៍​ទៀត​ក៏ដោយ។ ក្រុម​ចំនួន​៨​ដែល​នឹង​ឈាន​ទៅ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ដែល​នឹង​ចាប់ផ្តើម នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​នេះ រួមមាន Alaxan FR Patriots, IRB The Lord, Sela Meas, CCPL Heat, Phnom Penh Dragons, Pate 310, Extra Joss Warriors​និង Cellcard Eagles។
ការ​ប្រកួត​ចំនួន​ពីរ​ផ្សេង​ទៀត​កាលពី​ថ្ងៃ​សៅរ៍ មិន​បាន​ជះឥទ្ធិពល​ដល់​វគ្គ​Playoff ឡើយ។ ក្រុម CCPL Heat បាន​ផ្តួល​ក្រុម Extra Joss Warriors ក្នុង​លទ្ធផល ៩១-៥៥។ ស្រប​ពេល​ដែល​មាន​កីឡាករ​ត្រឹម​តែ​៧​នាក់​បាន​ចូល​លេង​ឲ្យ​Warriors ក្រុម​មួយ​នេះ​មិន​អាច​រារាំង​ការ​ដាក់​សម្ពាធ​ដ៏​ធំ​ពី​សំណាក់​កីឡាករ​ ជម្រើស​ជាតិ​បញ្ញា សុវណ្ណ បាន​ឡើយ។
បើ​ទោះ​បី​ធ្លាក់​ចេញ​ពី​វគ្គ​ជម្រុះ​ក៏​ដោយ ប៉ុន្តែ Post Buffaloes បាន​បង្ហាញ​ពី​ភាព​ខ្លាំង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​មុន​ពេល​ផ្តួល​ក្រុម IRB The Lord ក្នុង​លទ្ធផល ៦៤-៤៧៕ IS
លទ្ធផល​កាលពី​ថ្ងៃ​សៅរ៍
- Alaxan FR Patriots (កីឡាករ Aimar Sabayo រក​បាន 18 ពិន្ទុ, John Cornito 9 ពិន្ទុ, Salvador 8 ពិន្ទុ) បាន​ផ្តួល Phnom Penh Dragons (ឡេង សេង 12 ពិន្ទុ, Matsuki Nishikawa 8 ពិន្ទុ, Jay Booklin 6 ពិន្ទុ) ក្នុង​លទ្ធផល 75-53
- Cellcard Eagles 61 (Don Buer 20 ពិន្ទុ, Geoff Harry 11 ពិន្ទុ) ផ្តួល NSK Dream 53 (មាស រ៉ាវុធ 14 ពិន្ទុ, សុខ​បញ្ញា 12 ពិន្ទុ, ជឹម ចាន់ដារ៉ា 11 ពិន្ទុ)
- CCPL Heat (បញ្ញា សុវណ្ណ 28​ពិន្ទុ Kai Pak 13 ពិន្ទុ, Largo Engelbert 9 ពិន្ទុ) ផ្តួល Extra Joss Warriors (Fred Babida 17 ពិន្ទុ, Carlos Gatdula 12 ពិន្ទុ) ក្នុង​លទ្ធផល 91-55
- IRB The Lord (ម៉ុញ រតនា 20 ពិន្ទុ, Patri Som 12 ពិន្ទុ) ផ្តួល Post Buffaloes 47 (Jay Roden 17 ពិន្ទុ, Gino Gicqueau 9 ពិន្ទុ) ក្នុង​លទ្ធផល 61-47

Link to: http://postkhmer.com/index.php/sport/other-sport/105408-patriots-eagles-playoff

No comments:

Post a Comment