Friday, October 18, 2013

Toyota ប្រកាស​​យក​ឡាន​ត្រលប់​មក​វិញ​៨៨៥ ០០០ គ្រឿង

ក្រុមហ៊ុន Toyota កំពុង​ប្រកាស​យក​ឡាន​ត្រលប់​មក​ជួសជុល​បញ្ហា​ដែល​អាច​បណ្ដាល​ឱ្យ​លេច​ទឹក​ពី​ធុង​ម៉ាស៊ីន​ត្រជាក់។

_70554035_123819033

ក្រុមហ៊ុន​បញ្ជាក់​ថា ទឹក​អាច​លេច​ចូល​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ធុង​ខ្យល់​ដែល​អាច​បណ្ដាល​ឱ្យ​ឆ្លង​ភ្លើង​រយៈ​ពេល​ខ្លី និង​លោត​សញ្ញា​អាសន្ន​។


ក្រុមហ៊ុន​បាន​បន្ថែម​ថា “ក្នុង​ករណី​ខ្លះ​ធុង​ខ្យល់​អាច​មិន​ដំណើរការ ឬ​លាត​ដោយ​ឯកឯង ហើយ​នៅ​ក្នុង​ករណី​ដែល​មានកម្រិត​​មួយ​ ថាមពល​មុខងារ​កាច់​ចង្កូត​អាច​មិន​ដំណើរការ”។

ម៉ូដែល​រថយន្ត​ដែល​ត្រូវ​ប្រកាស​ហៅ​មាន៖ Camry, Camry Hybrid, Avalon, Avalon Hybrid, and Venza ដែល​ផលិត​នៅ​ឆ្នាំ​២០១២-២០១៣។

ចុចអាន: (ជីវិត​ឯកជន​តារា​ស្រី ​២០រូប ​ដែល​​អ្នកសារព័ត៌មាន​ចូល​ចិត្ត​តាម​ប្រមាញ់​បំផុត)

(http://mr-pitouj-smart.blogspot.com/2013/10/blog-post_8440.html )

រថយន្ត​ប្រមាណ​ជា ៨៤៧ ០០០ គ្រឿង​នឹង​ត្រូវ​ប្រកាស​ហៅ​នៅ​អាមេរិក​ខាង​ជើង ខណៈ​ចំនួន​ដែល​សេសសល់​គឺ​នៅ អឺរ៉ុប អាស៊ី និង​មជ្ឍិមបូព៌។

អ្នក​នាំ​ពាក្យ​មួយ​រូប​របស់​ Toyota បាន​ប្រាប់ BBC ថា ក្រុមហ៊ុន​បាន​ទទួល​របាយការណ៍​នៃ​ការ​រងរបួស​តិចតួច​ពីរ​ករណី​​ដោយសារ​បញ្ហា ​នេះ ប៉ុន្តែ​មិន​មាន​របាយការណ៍​ពី​ការ​ក្រលាប់​ឡាន​ទេ។
Camry ជា​ស៊េរី​ដែល​លក់​ដាច់​បំផុត​នៅ​សហរដ្ឋ​អាមេរិក​ដែល​នេះ​ជា​ទីផ្សារ​ធំ​របស់​ក្រុមហ៊ុន Toyota៕
Link to: http://nob70.com/toyota-%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%80%E1%9E%B6%E1%9E%9F%E2%80%8B%E2%80%8B%E1%9E%99%E1%9E%80%E2%80%8B%E1%9E%A1%E1%9E%B6%E1%9E%93%E2%80%8B%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%9B%E1%9E%94%E1%9F%8B/

No comments:

Post a Comment