Tuesday, November 5, 2013

បទ​ហ្នឹង​ច្រៀង​លើ​ឆាក​អាណាចក្រ​តារា ឥលូវ​យក​មក​ថត​ចាប់​ប្លង់​ស្អាត​ៗ​ណាស់!

បទ “គូ​ខ្ញុំ​នៅ​ឯណា” ច្រៀង​ដោយ​អ្នក​នាង សម្ផស្ស គឺ​ជា​បទ​មួយ​ក្នុង​ចំណោម​បទ​ចម្រៀង​ទាំង៥ ស្មើ​នឹង ៥ Show ដែរ ​នៅ​ក្នុង​អាណាចក្រ​តារា ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន។ ឥឡូវ​បទ​នេះ ត្រូវ​បាន​យក​មក​ថត​ផ្ដិត​យក​ទេសភាព​ស្អាតៗ​អស្ចារ្យ​នៅ​ជន​បទ​ប្រទេស​ កម្ពុជា។

វីដេអូ​ចម្រៀង​នេះ ផលិត​ដោយ​ផលិតកម្ម ៣៩១ ដែល​ម្ចាស់​ផលិត​រឿង​ខ្មែរ​បាញ់​ប្រហារ​កណ្តាល​រាជធានី​ដំបូង​គេ “GEMS ON THE RUN” ឬ “គ្រាប់​ពេជ្រ”។ យ៉ាង​ណា វីដេអូ​ចម្រៀង “គូ​ខ្ញុំ​នៅ​ឯណា” នេះ មិន​បាន​ដាក់​លក់​លើ​ទីផ្សារ​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​ដាក់​បង្ហោះ​លើ​បណ្ដាញ​សង្គម ព្រម​ទាំង​មាន​អ្នក​នៅ​លើ​បណ្ដាញ​នេះ ចែក​ចាយ​បន្ត​ឲ្យ​គ្នា​ព្រោងព្រាត​ផង។
ក្រៅ​ពី​ចុះ​ទៅ​ចាប់​ប្លង់​ស្អាត​ៗ​នៅ​ជន​បទ​ប្រទេស​កម្ពុជា វីដេអូ​ចម្រៀង “គូ​ខ្ញុំ​នៅ​ឯណា” មាន​បញ្ចូល​ឈុត​សំខាន់​ៗ​របស់​ភាពយន្ត​ខ្មែរ “GEMS ON THE RUN” ដែល​ត្រៀម​នឹង​ដាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ។
អីចឹង​តោះ…ទស្សនា​ទាំង​អស់​គ្នា…!!!

Link to: http://news.sabay.com.kh



No comments:

Post a Comment