Friday, November 1, 2013

បក​ក្រោយ​មើល​សិល្បករ​ជើង​ចាស់តិច​​ទៅ​មើល នៅ​ចាំ​បាន​នរណា​ខ្លះ?

All of source from : http://news.sabay.com.kh
អ្នក​ស្រី ចាន់ តារាទី អម្ពរ ទេវី លោក ទេព រិនដារ៉ូ លោក ច័ន្ទ រិទ្ធមេធានី សម តារា អ្នក​នាង កែវ កល្បាណ ជា​ដើម សុទ្ធ​ជា​តារា​ល្បី​ក្នុង​ជំនាន់​ជាមួយ​គ្នា អំឡុង​ទសវត្សរ៍​ទី ៨០ និង​៩០។ ​ក៏​ប៉ុន្តែ​ខណៈ​ពេល​នេះ លោក ទេព រិនដារ៉ូ លោក ហម ឈរ៉ា និង​លោក ចា រិទ្ធី ជា​ដើម​នៅ​មាន​ការ​មមាញឹក​ក្នុង​ការងារ​សិល្បៈ ប៉ុន្តែ ៩០% ក្រៅ​ពី​នេះ លែង​មាន​សកម្មភាព​អស់​ទៅ​ហើយ។
ភាព​ស្ងៀមស្ងាត់​នេះ ដោយ​អ្នក​ខ្លះ​ទៅ​រស់​នៅ​ក្រៅ​ស្រុក ឯ​អ្នក​ខ្លះ​ទៀត បើ​ទោះ​នៅ​ក្នុង​ស្រុក​ក៏​ដោយ ក៏​មិន​ចេញ​មុខ​ត​ទៅ​ទៀត​ដែរ។ ប្រការ​នេះ ធ្វើឲ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ មួយ​ចំនួន​ធំ ​​ភ្លេច​នឹក​នា​ពី​ពួក​​គាត់​ដែរ ស្រប​ពេល​បច្ចុប្បន្ន​សិល្បករ​ស្រករ​ក្រោយ​ក៏​មាន​ច្រើន​ហូរហៀរ​ទៀត។
យ៉ាង​ណា​ពេល​នេះ គាស់​រំលើង​អនុស្សាវរីយ៍​ជាមួយ​ពួក​គាត់​វិញ ជាមួយ​រូប​ភាព​ខាង​ក្រោម ហើយ​កុំ​ភ្លេច​លួច​សួរ​ខ្លួន​ឯង​ថា នៅ​ចាំ​បាន​នរណា​ខ្លះ​ក្នុង​ចិត្ត?
រាប់​ពី​ឆ្វេង អ្នក​នាង កែវ កល្យាណ អ្នក​នាង ហុក លក្ខិណា សម្តេច​តា សម្តេច​យាយ លោក ទេព រិនដារ៉ូ និង​ពេជ្រ ភារុណ

រាប់​ពី​ឆ្វេង លោក ម៉ាយ៉ាសិទ្ធិ អ្នក​នាង ម៉ានីណា គីរីវ៉ាត់ និង​អ្នក​ស្រី ឌី សាវ៉េត(រៀមច្បង​សិល្បករ​ទសវត្សរ៍ ៦០ និង​៧០)
លោក គង់ សំអឿន (រៀមច្បង​សិល្បករ​ទសវត្សរ៍ទី ៦០ និង​៧០)
អ្នក​ស្រី តារា វលក្ខណ៍ (រៀមច្បង​សិល្បករ​ទសវត្សរ៍ ៦០ និង​៧០)
លោក ទេព រិនដារ៉ូ(អាវ​ក្រហម) អ្នក​នាង អម្ពរ ទេវី(អាវ​ស្វាយ) លោក យស បូវណ្ណៈ(ពាក់​វែនតា) លោក កែវ កុសល(អាវខូវប៊យទឹក​ប៊ិច)
រាប់​ពី​ឆ្វេង៖ អ្នក​នាង អម្ពរ ទេវី លោក​ យស បូវណ្ណៈ លោក យុត្ថារ៉ា ឆានី និង​អ្នក​នាង រាសី ដួង​តារា
អ្នក​នាង នារី រ័ត្ន​គន្ធា
អ្នក​នាង សុខ ស្រីមុំ និង​អ្នក​នាង ម៉ៅ សុចាន់ធី
លោក ហម សុធានិត
អ្នក​នាង ចាន់ តារាទី
លោក ហង្ស ផល្លីមធុរ៉ា
លោក ទេព រិនដារ៉ូ និង​លោក មុត ថារី
អ្នក​នាង ស៊ុន ណារី​ម៉ូនីកា និង​អ្នក​នាង សៀម ស្រីណុច
អត្ថបទ៖ ទារិកា

No comments:

Post a Comment