Wednesday, November 27, 2013

សូ ម៉ាលីន ​យុវតី​​ស្នង​ក្បាច់​​​ល្បុក្កតោ​មាន​សម្រស់​​​ Cute គួរឲ្យ​ស្រលាញ់

     
គេហទំព័ររបស់ Sabay តែងតែនាំយកនូវអ្វីដែលថ្មីយកជូនអ្នកទស្សនា ដូច្នេះអ្នកមើលទៅមើល:
កញ្ញា សូ ម៉ាលីន ​នាង​ជា​​យុវតី​​វ័យ​ក្មេង​​មាន​ស្រុក​កំណើត​មក​ពី​ ក្រុង​ដូន​កែវ ​ខេត្ត​តាកែវ ​និង​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​​​ក្បាច់ ​គុន​​​មរតក​ខ្មែរ​គឺ ល្បុក្កតោ ​តាំង​ពី​ដើម​ឆ្នាំ​២០១៣​​ មក​មក​ម៉្លេះ​នៅ​ក្លិប​ល្បុក្កតោ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​​។ ​ម៉ាលីន​ ជា​​និស្សិត​​​​ជំនាញ​​​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​​ឆ្នាំ​ទី​​២​នៅ​ សាកល​​វិទ្យាល័យ ចេនឡា។ ​​

នាង​​​​​​ធ្លាប់​​រៀបរាប់​​​​​​ប្រាប់​ Sabay ​ពី​​ការ​​​​ប្រឡូក​ក្នុង​​​ក្បាច់​ល្បុក្កតោ​​ថា ៖ “​ពី​មុន​ខ្ញុំ​មាន​​សុខភាព​មិន​ល្អ​ទាល់​តែ​សោះ ខ្ញុំ​​ឧស្សាហ៍​ឈឺ​ណាស់។ មិត្តភ័ក្ដិ​​​​បាន​​ណែនាំ​​ខ្ញុំ​​ឲ្យហ្វឹកហាត់​ ល្បុក្កតោ ជាមួយ​គេ​ដែរ​ ព្រោះ​​​គេ​​ថា​​ហាត់​​កីឡា​ខ្លះ​ទៅ​ទើប​ល្អ។ ខ្ញុំ​បាន​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ពួក​គេ​ជា​​ប្រចាំ​។ ​​ប៉ុន្មាន​ខែ​បន្ទាប់​​សុខភាព​ខ្ញុំ​​រឹងមាំ​ជាង​មុន​ មិន​សូវ​ឈឺ ខ្ញុំ​ក៏​បន្ត​ហ្វឹកហាត់​​រហូត​ដល់​​ពេល​នេះ​​ទៅ។ ​ខ្ញុំ​គិត​ថា​​ការ​ហាត់​កីឡាករ​​ក្បាច់​គុន​​ពិសេស​ ល្បុក្កតោ នេះ​​​មិន​ប៉ះ​​​ពាល់​​ដល់​ប្រពៃណី​​ជា​ស្ត្រី​​ខ្មែរ​​ទេ។ គ្រប់​​យ៉ាង​ពេល​នេះ​មិន​​ដូច​សម័យ​​កាល​មុន​​ឯណា​ រីក​ចម្រើន​ណាស់​​​ ហើយ​ផ្នត់​គំនិត​របស់​​ប្រជាជន​ខ្មែរ​​ក៏​មិន​បុរាណ​ខ្លាំង​ដូច​មុន​ទៀត​ដែរ ​។ ខ្ញុំ​ចង់ឲ្យ​​យុវវ័យ​ខ្មែរ ចូល​រួម​ផ្សព្វផ្សាយ​និង​​លើក​តម្កើង ល្បុក្កតោ ទាំង​​អស់​គ្នា ​ណា​មួយ​អាច​ជួយ​សុខភាព និង​សម្រស់​រាង​កាយ​ស្វែល​ស្អាត​ផង​​​​​​​”។
Sabay ​សូម​នាំ​​មិត្ត​អ្នក​អាន​ទៅ​​គយគន់​​​សកម្មភាព​របស់ ម៉ាលីន សម្ដែង​​ល្បុក្កតោ ​បន្តិច​មើល៖
អត្ថបទ៖ ប៉ែន សុផាន់ណា
រូប​ភាព៖ ហ្វេសប៊ុក ​

Link to source: http://news.sabay.com.kh

No comments:

Post a Comment