Tuesday, November 5, 2013

កូន​ខ្មែរ​សញ្ជាតិ​អូស្ត្រាលី​​​ប្រកួត​​រាំ​ក្នុង​កម្មវិធី​ “Dancing With The Star” ដើម្បី​​បំពេញ​​បំណង​​ខ្មោច​​បង​ប្រុស​​ (​វីដេអូ​)

Link to: http://news.sabay.com.kh
សម្រាប់​ Sophia Pou ​បាន​ជាប់​ជា​ជយលាភី​ ឬ​មិន​បាន​ជាប់​ជា​ជយ​លាភី​ក្នុង​កម្មវិធី​​ប្រកួត​រាំ​ដ៏​ល្បី​ល្បាញ​ “Dancing With The Star” ឬ​អត់​មិន​សំខាន់​ទេ​ ព្រោះ​អ្វី​ដែល​សំ​ខាន់​បំផុត​សម្រាប់​នាង​គឺ​បាន​បំពេញ​​បំណង​​បង​ប្រុស​ ដែល​ស្លាប់​។


នៅ​ពី​ក្រោយ​រឿង​រ៉ាវ ​ជា​ច្រើន​សម្រាប់​ បេក្ខភាព​ប្រឡង​ប្រជែង​វ័យ​២៩​ឆ្នាំ​ គឺ​មាន​​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​ព្រោះ​នាង​បាន​ប្រាប់​ថា ​ការ​ដែល​នាង​សម្រេច​ចិត្ត​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ ប៉ុស្តិ៍​លេខ​៧​ ព្រោះ​នាង​ចង់​ឧទ្ទិស​ការ​សម្ដែង​របស់​នាង​ចំពោះ​​អង្គការ​មនុស្ស​ធម៌​ Father Chirs Reilly’s Youth Off The Street ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​សម្រាប់​បង​ប្រុស​នាង​ដែល​បាន​ស្លាប់​បាត់​បង់​ ជីវិត​ព្រោះ​តែ​ញៀន​ថ្នាំ​ញៀន។

កូន​ខ្មែរ​សញ្ជាតិ​អូស្ត្រាលី Sophia Pou
មុន ​ពេល​មាន​វត្តមាន​ក្នុង​កម្ម​វិធី​ ប្រឡង​រាំ​ជា​ស៊េរី​​ដ៏​ល្បី​ល្បាញ​របស់​អាមេរិក​នេះ​ Sophia ក៏​ធ្លាប់​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ទស្សនា​ម្ដង​ហើយ​ក្នុង​ កម្មវិធី​​ធ្វើ​ម្ហូប​លើ​ទូរទស្សន៍​ “My Kitchen Rule” នៅ​ពេល​នាង​រៀបរាប់​ទាំង​ទឹក​ភ្នែក​ពី​បង​ប្រុស​របស់​នាង​ដែល​បាន​ស្លាប់​ ដោយ​សារ​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ហួស​កម្រិត​កាល​ពី​ឆ្នាំ​២០០២​។
បើ ​ទោះ​ជា​អាថ៌កំបាំង​​គួរ​ឲ្យ​អាម៉ាស់ ​និង​​ការ​ឈឺចាប់​ក្នុង​គ្រួសារ​ត្រូវ​បាន​លាត​ត្រដាង ​ប៉ុន្តែ​ Sophia និយាយ​ថា​នាង​មិន​ចង់​ឲ្យ​អ្នក​ទស្សនា​បោះ​ឆ្នោត​គាំទ្រ​នាង​ព្រោះ​តែ​អាណិត ​ទេ​ តែ​​ព្រោះ​តែ​សមត្ថភាព​​នាង​។​ Sophia ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា​ បង​ប្រុស​នាង​ស្លាប់​បាន​១២​ឆ្នាំ​ហើយ​ ចំណែក​សាកសព​​ត្រូវ​បាន​បញ្ចុះ​នៅ​ Canley Heights Home ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច​ទី​ក្រុង​ស៊ីដនី​។ នាង​ក៏​បាន​បន្ថែម​ដែរ​ថា​ ការ​ស្លាប់​​របស់​បង​ប្រុស​នាង​ប្រៀប​បាន​នឹង​ចន្លោះ​មួយ​ដែល​មិន​បាន​បំពេញ ​បន្ថែម​។

Sophia ​និង​បងប្រុស David ​កាល​ពី​នៅ​ក្មេង
សម្រាប់ ​ Sophia បង​ប្រុស​នាង​ David គឺ​ជា​បង​ប្រុស​ដ៏​ល្អ​បំផុត​ព្រោះ​គេ​តែង​តែ​បង្កើត​អនុស្សាវរីយ៍​ល្អៗ​ សម្រាប់​ប្អូន​ស្រី​ជានិច្ច ទោះ​​គាត់​​លំបាក​ក្នុង​ការ​ព្យាយាម​ផ្ដាច់​ថ្នាំ​ញៀន​យ៉ាង​ណា​​ក៏​គាត់​ នៅតែ​រៀប​ចំ​អបអរ​ខួប​កំណើត​អាយុ​ ១៨​ឆ្នាំ​ឲ្យនាង​ហើយ​ថែម​ទាំង​នាំ​នាង​​ទៅ​មើល​​ការ​ប្រគំ​តន្ត្រី​ Britney Spears ​ដែល​ជា​អ្វី​ដែល​ក្មេង​ស្រី​គ្រប់​រូប​ចង់​បាន​។
កម្ម ​វិធី​ប្រឡង​រាំ​ “Dancing With The Star” គឺ​ជា​កម្មវិធី​ប្រឡង​រាំ​ដ៏​ល្បីល្បាញ​ដែល​មាន​ប្រទេស​ធំ​ៗ​ជា​ច្រើន​នាំ​ កម្មវិធី​នេះ​នៅ​ក្នុង​ប្រទេស​ខ្លួន​។ កម្មវិធី​នេះ​តម្រូវ​ឲ្យ​បេក្ខភាព​ចូលរួម​ប្រកួត​ចាប់​ដៃ​គូ​ជាមួយ​តារា​ ដើម្បី​​រាំ​ចង្វាក់​ផ្សេងៗ​ដែល​គណៈកម្មការ​តម្រូវ​ឲ្យ​រាំ​។
មើល​វីដេអូ​ដែល​ Sophia Pou ​សម្ដែង៖
http://news.sabay.com.kh 

No comments:

Post a Comment