Friday, February 21, 2014

ទីផ្សារ​​រថយន្ត​របស់​ប្រទេស​​ចិន​នៅ​ក្នុង​ខែ​​មករា​ លក់​​បាន​1,88​លាន​​គ្រឿង​

យោង​តាម​ទិន្ន​ន័យ​ឧស្សាហ​កម្ម​នៅ​ក្នុង​ប្រទេស​ចិន​ បាន​បង្ហាញ​ថា​ ទីផ្សារ​លក់​រថយន្ត​ប្រភេទ​ទេស​ចរណ៍​ក្នុង​ប្រទេស​ មាន​អត្រា​ខ្ពស់​ប្រចាំ​ខែ​មករា​ ជាមួយ​នឹង​បរិមាណ​លក់​បាន​១,៨៨​លាន​គ្រឿង​ ។​ សមា​គម​រថយន្ត​ទេស​ចរណ៍​របស់​ចិន​ បាន​ឱ្យ​ដឹង​ថា​ ទីផ្សារ​លក់​របស់​រថយន្ត​ប្រភេទ​សុីដាន​ SUV, រថយន្ត​ប្រើ​ប្រាស់​បាន​ប្រយោជន៍​ (MPV) និង​រថយន្ត​ Minivan បាន​កើន​ឡើង​១០,១%​ ធៀប​នឹង​ខែ​ធ្នូ​ ឆ្នាំ​២០១៣​ ។​ ចំណែក​របាយ​ការណ៍​នៅ​ក្នុង​ខែ​ធ្នូ​ ការ​លក់​សម្រេច​បាន​៣,៧%​ ច្រើន​ជាង​កម្រិត​ខ្ពស់​បំផុត​ប្រចាំ​ខែ​ កាល​ពី​ឆ្នាំ​មុន​ទៅ​ទៀត​ ។​

លោក​ Rao Da លេខា​ទូទៅ​របស់​សមា​គម​ថ្លែង​ថា​ ទីផ្សារ​រថយន្ត​កើន​ឡើង​១៧%​ កាល​ពី​ឆ្នាំ​មុន​ គឺ​នៅ​តែ​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​ល្អ​ ។​ លោក​បាន​បក​ស្រាយ​ថា​ «ក្រុម​ថ្មី​នៃ​អ្នក​ទិញ​រថយន្ត​ បាន​និង​កំពុង​ធ្វើ​ឱ្យ​មាន​ដំណើរ​ការ​នៃ​កំណើន​ទីផ្សារ​ ចាប់​តាំង​ពី​ត្រីមាស​ទី៤» ។​ លោក​​បន្ត​ទៀត​ថា​ ក្រុម​ហ៊ុន​ផលិត​រថយន្ត​ក្នុង​ស្រុក​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​ ក្នុង​នោះ​មាន​តែ​យីហោ​ Chang មួយ​ប៉ុណ្ណោះ​ បាន​គ្រប់​គ្រង​លក្ខណៈ​ដែល​ធ្វើ​ឱ្យ​ខ្លួន​ជាប់​​ក្នុង​បញ្ជី​លំដាប់​កំពូល​ ទាំង​១០​ នៅ​ក្នុង​ទីផ្សារ​លក់​ប្រចាំ​ខែ​មករា។​ ជាង​នេះ​ទៅ​ទៀត​ លោក​ Rao បាន​ព្យាករ​ថា​ ទីផ្សារ​លក់​រថយន្ត​នឹង​បន្ត​កើន​ឡើង​នៅ​ខែ​កុម្ភៈ​នេះ​ ។​
ម្យ៉ាង​ទៀត​ បើ​ទុក​ជា​វិស្សម​កាល​នៃ​និទាឃ​រដូវ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ពាណិជ្ជ​ករ​ជា​ច្រើន​បិទ​ទ្វារ​ផ្អាក​ដំណើរ​ការ​អាជីវ​កម្ម​របស់​ខ្លួន​មួយ​ សប្តាហ៍​យ៉ាង​ណា​ក៏​ដោយ​ ចំណែក​ការ​កាត់​ថ្លៃ​ខ្ពស់​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មីនា​ នៅ​ពេល​ដែល​រដូវ​លក់​ដាច់​បាន​មក​ដល់​នោះ​ ៕​

No comments:

Post a Comment