Monday, February 24, 2014

ពូថៅបុរាណ​



ពូថៅ​បុរាណ​ ដែល​​អាច​បាន​ចាត់​ទុក​ថា​ ខ្មែរ​ភាគ​តិច​បំផុត​​កម្រ​បាន​ឃើញ​ ​បាន​បង្ហាញ​​​រូប​រាង​​ពិត ​នៅ​លើ​បណ្ដាញ​​សង្គម​​ដ៏​ពេញ​​និយម​ និង​ទទួល​បាន​កើត​សរសើរ​មិន​ដាច់​ពី​មាត់​ថា​ក្បូរ​ក្បាច់​នៅ​លើ​​ពូថៅ​នេះ​ ​ពិត​ជា​​ស្រស់​​ និង​មិន​​ធ្លាប់​ឃើញ​ពី​មុន​មក​។ពូថៅ​បុរាណ​ដ៏​កម្រ​នេះ​ត្រូវ​បាន​ Post ​លើ​​​បណ្ដាញ​សង្គម ​ដោយ​ ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​​ រដ្ឋមន្ត្រី​​ក្រសួង​ព័ត៌មាន​​ កាល​ពី​​ម្សិល​មិញ​នេះ។​


​មាន​ប្រសាសន៍​ប្រាប់​ Sabay នៅ​មុខ​​នេះ ​ឯកឧត្ដម ​រដ្ឋមន្ត្រី​បាន​រៀប​រាប់​ថា​ ពូថៅ​​នេះ​ត្រូវ​បាន​កកាយ​ឃើញ ​​នៅ​​​ទី​ទួល​បុរាណ​មួយ​កន្លែង​ នា​តំបន់​វាល​សោះ​​ខ្យល់​ ក្នុង​ស្រុក​ស្ទឹង​​ត្រង់​ ខេត្ត​កំពង់​ចាម។​ អ្នក​ស្រុក​ម្នាក់​ ដែល​​ធ្លាប់​​រស់​នៅ​ជាមួយ​​គ្នា​​កាល​ពី​ជំនាន់​ប៉ុល​ពត​ បាន​ប្រគល់​ពូថៅ​នេះ​​ឲ្យ​ខ្ញុំ​ កាល​ពី​ឆ្នាំ​២០០០​។​ប៉ុន្តែ​​ ខ្ញុំ​​មិន​ដឹង​ថា​ ពូថៅ​​​នេះ​ស្ថិត ​ក្នុង​សតវត្ស​ណា​ទេ​។ឯកឧត្ដម​ បន្ថែម។
​​​​​​​​​​លោក​ ចិន្ដ ច័ន្ទរតនា ​បណ្ឌិត​ផ្នែក​បុរាណវិទ្យា ​និង​ប្រវត្តិ​សិល្បៈ​អាស៊ីអាគ្នេយ៍ ​ដែល​បាន​ឃើញ​​ទ្រង់​ទ្រាយ​ និង​ក្បូរ​ក្បាច់​របស់​ពូថៅ​​ខាង​លើ​ បាន​សន្និដ្ឋាន​​ថា​ ពូថៅ​​នេះ​​អាច​​ស្ថិត​នៅ​ ក្នុង​សតវត្ស​​ទី​ ១៨ ឬ​សតវត្ស​ទី​១៩ ដែល​​ចៅហ្វាយ​ស្រុក​ ឬ​អ្នក​មាន​ឋានៈ​​ខ្ពង់​ខ្ពស់​ បញ្ជា​​ឲ្យ​ឆ្លាក់​ ដើម្បី​​ទុក​ប្រើ​ ឬ​សម្រាប់​ទុក​បូជា​​។
ទោះ​យ៉ាង​​ណា​បណ្ឌិត​ផ្នែក​បុរាណវិទ្យា ​រូប​នេះ​ បាន​បន្ថែម​ទៀត​ថា បើ​មើល​តាម​ក្បូរ​ក្បាច់​នៅ​លើ​ផ្ទាំង​​ប្រាសាទ​ ពូថៅ​​​នៅ​សម័យ​អង្គរ​ ស្អាត​ជាង​ពូថៅ​​នេះ។
 Link to source: http://news.sabay.com.kh

No comments:

Post a Comment