Tuesday, February 25, 2014

ស្មាតហ្វូន​ថ្មីដើរ​​ដោយ Firefox OS កំពុង​អើត​មុខ​ចេញ​ឡឺម​ៗ​ហើយ

នៅ​ក្នុង​សមាជ​ទូរសព្ទ​ពិភពលោក MWC 2014 នៅ​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ កាល​ពី​ម្សិលមិញ​នេះ ក្រុមហ៊ុន ZTE បាន​ប្រកាស​ស្មាតហ្វូន​ពីរ​ម៉ូដែល​ថ្មី ZTE Open C និង ZTE Open II ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Mozilla Firefox OS។


ZTE Open II មាន​លក្ខណៈ​សម្បត្តិ​សំខាន់ៗ​ដូច​ជា៖
- អេក្រង់ ៣,៥ អ៊ីញ ជាមួយ​នឹង​ resolution 480 x 320 pixels
- បំពាក់ CPU Qualcomm Snapdragon 200 ល្បឿន 1.2 GHz ប្រភេទ dual-core
- RAM ទំហំ 256MB
- អង្គ​ចងចាំ​ភ្ជាប់​នឹង​ទូរសព្ទ​ទំហំ 2GB
- កាមេរ៉ា​ទំហំ 2MP
- ប្រើ​ស៊ីម និង​អាច​ភ្ជាប់​អ៊ីនធឺណិត



រីឯ ZTE Open C មាន​លក្ខណៈ​សម្បត្តិ​សំខាន់ៗ​ដូច​ជា៖
- អេក្រង់ ៤ អ៊ីញ ជាមួយ​នឹង​ resolution 800 x 480 pixels
- បំពាក់ CPU Qualcomm Snapdragon 200 ល្បឿន 1.2 GHz ប្រភេទ dual-core
- RAM ទំហំ 512GB
- អង្គ​ចងចាំ​ភ្ជាប់​នឹង​ទូរសព្ទ​ទំហំ 4GB
- កាមេរ៉ា​ទំហំ 3MP
- ប្រើ​ស៊ីម និង​អាច​ភ្ជាប់​អ៊ីនធឺណិត
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន ZTE មិន​ទាន់​បញ្ជាក់​ប្រាប់​ថា​តើ​នឹង​ដាក់​លក់​ទូរសព្ទ​ទាំង​ពីរ​នេះ​នៅ​ពេល​ ណា​ និង​តម្លៃ​ប៉ុន្មាន​នៅ​ឡើយ ។ ប៉ុន្តែ ក៏​មិន​ថ្លៃ​ប៉ុន្មាន​ដែរ ៕
 

Link to source: http://news.sabay.com.kh

No comments:

Post a Comment