Friday, February 21, 2014

Freshie 2014 ស្អាត​​​អត់?


គេហទំព័រដ៏ធំ និង​ពេញនិយមបំផុតនៅកម្ពុជា​បានចេញផ្សាយពីអត្ថបទប្លែក រួមទាំងព្រឹត្តិការណ៍ ដ៏គួរអោយចាប់អារម្មណ៍ជាច្រើន​នោះគឺ Sabay។
 Sabay​ តែងតែផ្តល់ជូននូវពត៌មានដែលយើងចង់ដឹង ថ្មីៗនេះ Sabay បាននាំយកព្រឹត្តិការណ៍ ប្រកួតប្រជែង Freshie Girls and Boys 2014 មកជូន:

ចុច Link ខាងក្រោមដើម្បីបានពត៏មានដើម!
http://news.sabay.com.kh
ការ​​ប្រកួត​ជ្រើសរើស​ Freshie Girls and Boys 2014 ចាប់​ផ្ដើម​ហើយ​ដើម្បី​ជ្រើសរើស​បេក្ខជន ​៥ ​រូប និង​ បេក្ខនារី​ ៥ ​រូប ​សម្រាប់​​ជយលាភី​ក្នុង​ឆ្នាំ​នេះ។ តោះ​! មើល​បេក្ខភាព​ទាំង​នេះ​ទៅ​មើល​​មាន​សម្ផស្ស​ស្រស់​ស្អាត​កម្រិត​ណា?


ក្រោយ​ពី​ធ្វើ​ការ​ជម្រុះ​ជា​បន្តបន្ទាប់​កម្មវិធី Freshie Girls and Boys បាន​ចម្រាញ់​បេក្ខជន បេក្ខនារី​មក​នៅ​ត្រឹម ​៤៧​ រូប​ ក្នុង​នោះ​មាន​ ស្រី​ ២៤ ​រូប​ និង ​ប្រុស​ ២៣ ​រូប។ បេក្ខភាព​ទាំង​ ៤៧ ​រូប​នេះ​ បង្ហាញ​វត្តមាន​នៅ​លើ​កញ្ចក់​ទូរទស្សន៍ MY TV នៅ​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ​ខាង​មុខ​។
គណៈកម្មការ​កម្មវិធី Freshie នឹង​ផ្ដល់​ពិន្ទុ​ដល់​បេក្ខជន បេក្ខនារី​ទាំង​ ៤៧ ​រូប ​ខាង​លើ នៅ​ពេល​ពួកគេ​បង្ហាញ​សមត្ថភាព​​របស់​គេ​ម្នាក់ៗ​​នៅ​ស្ថានីយ​ទូរទស្សន៍​ MT TV មុខ​គណៈកម្មការ​ទាំង​អស់។ ពេល​នោះ​ហើយ​គណៈកម្មការ​នឹង​វាយ​តម្លៃ​សមត្ថភាព​របស់​បេក្ខជន​ បេក្ខនារី​ម្នាក់ៗ ថា​តើ​បេក្ខភាព​រូប​ណា​នឹង​មាន​ឈ្មោះ​ទៅ​វគ្គ​បន្ត ហើយ​បេក្ខភាព​រូប​ណា​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។
នេះ​ជា​ជំនាន់​ទី​ ១៣ ​ហើយ​ ក្នុង​ការ​ប្រឡង​ជ្រើសរើស​ Freshie Girls and Bosy ក្នុង​ប្រទេស​កម្ពុជា។ សិល្បករ សិល្បការិនី​កើត​ចេញ​ពី​ការ​ប្រកួត​ប្រជែង​នេះ​បាន​ក្លាយ​ទៅ​ជា​តារា​ល្បី​ ឈ្មោះ​ជា​បន្តបន្ទាប់៕
សាក​ទាយ និង​ ដាក់​ពិន្ទុ​ទៅ​មើល បេក្ខជន ឬ​ក៏​បេក្ខនារី​រូប​ណា​នឹង​ក្លាយ​ជា​ជយលាភី​ក្នុង​ការ​ប្រកួតប្រជែង​ ជ្រើសរើស​ Freshie Girls and Boys 2014 នេះ?

Link to source: http://news.sabay.com.kh

No comments:

Post a Comment