Friday, February 21, 2014

ឡូយ​ម្ល៉េះ! ការ​ប្រគំ​តន្ត្រី KPOP ដ៏​ធំ​បំផុត បើក​ឲ្យ​ចូល​ទស្សនា Free Free

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​តារា​ចម្រៀង​កូរ៉េ​ជា​ច្រើន​ក្រុម​បាន​សម្រុក​ទៅ​ប្រគំ​តន្ត្រី​នៅ​សហរដ្ឋ​ អាមេរិក ប៉ុន្តែ​វា​ជា​រឿង​ដ៏​កម្រ​ដែល​ពួក​គេ​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ​ ហើយ​បើក​ឲ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ដោយ​មិន​អស់​លុយ។ តែ​លើក​នេះ ដើម្បី​ប្រារព្ធ​ខួប​ ១១១​ឆ្នាំ ដែល​ប្រជាជន​កូរ៉េ​ចាប់​ផ្ដើម​ទៅ​រស់​នៅ​អាមេរិក​ខាង​ជើង សមាគម​កូរ៉េ​នៅ​ទីក្រុង Los Angeles និង​ស្ថានីយ​ទូរទស្សន៍ KBS America នឹង​រៀប​ចំ​ការ​ប្រគំតន្ត្រី​ ដោយ​មិន​មាន​ការ​លក់​សំបុត្រ និង​ជា​ការ​ប្រគំ​តន្ត្រី KPOP ​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ។

ព្រឹត្តិការណ៍​នេះ​នឹង​រៀប​ចំ​ឡើង​នៅ​ពហុកីឡាដ្ឋាន “LA Memorial Coliseum” ដែល​មាន​កៅអី​សម្រាប់​អ្នក​ទស្សនា​ជិត​ ១០​ម៉ឺន​នាក់ នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ចាប់​ពី​ម៉ោង​ ៥​ល្ងាច។ សម្រាប់​ការ​ចំណាយ​ទាំង​អស់ នឹង​ត្រូវ​រ៉ាបរង​ដោយ​ស្ថានីយ៍​ទូរទស្សន៍ KBS America។
តារា​ចម្រៀង​ល្បី​ៗ​ចំនួន ១៤​ក្រុម នឹង​ចូល​រួម​សម្ដែង​ក្នុង​កម្មវិធី​នេះ ហើយ​កម្មវិធី​នេះ​នឹង​មាន​ផ្សាយ​នៅ​ប៉ុស្តិ៍ KBS នៅ​រយៈ​ពេល ២​សប្ដាហ៍​ក្រោយ​ពី​ការ​ប្រគំ​តន្ត្រី។
តារា​ចម្រៀង​មួយ​ចំនួន​ដែល​នឹង​ឡើង​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ មួយ​នេះ​មាន​ដូច​ជា 2PM, SHINee, SISTAR, CNBLUE, Dynamic Duo, Girls Day, Kim Tae Woo, និង Song So Hee។ ចំពោះ​វិធី​ដែល​អាច​ទទួល​បាន​សំបុត្រ​ទស្សនា នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ក្រោយ។
នេះ​ជា​លើក​ទី​២​ហើយ​ ដែល​ស្ថានីយ​ទូរទស្សន៍ KBS រៀប​ចំ​ការ​ប្រគំ​តន្រ្តី​នៅ​សហរដ្ឋ​អាមេរិក ដែល​កាល​ពី​ឆ្នាំ ២០១១ ពួក​គេ​បាន​រៀប​ចំ​ការ​ប្រគំតន្ត្រី “New York Korea Festival” ដើម្បី​អបអរ​ខួប​ទី​២០​ឆ្នាំ ដែល​ប្រទេស​កូរ៉េ​បាន​ចូល​ជា​សមាជិក​អង្គារ​សហប្រជាជាតិ ៕

No comments:

Post a Comment