មកដល់ពេលនេះអាជ្ញាធរវៀតណាមបានផ្ដល់ដំណឹងថា យន្តហោះកងទ័ពជើងទឹករបស់ខ្លួនទើបនឹងរកឃើញវត្ថុចំនួនពីរដែល គេសន្និដ្ឋានថា ជាបំណែកទ្វាយន្តហោះដែលថតបានពីលើអាកាសនៅតំបន់សង្ស័យនៅ ចម្ងាយប្រមាណជា៨០គីឡូម៉ែត្រភាគនិរតីនៃកោះTho Chu។
បំណែកយន្តហោះដែលក្រុមរុករករបស់វៀតណាមរកឃើញ
ទោះបីជាបែបនេះក្តី
តម្រុយខាងលើនេះពិតជាមិនអាចផ្ដល់សញ្ញាណគ្រប់គ្រាន់ដល់ក្រុមជួយ
សង្គ្រោះ
ដើម្បីឈានទៅរកការរកឃើញយន្តហោះដឹកអ្នកដំណើរខាងលើនោះទេ
ខណៈមកដល់ថ្ងៃច័ន្ទនេះក្រុមអ្នកជួយសង្គ្រោះមកពីប្រទេសជា
ច្រើនទៀត ដែលក្នុងនោះរួមមានម៉ាឡេស៊ី ចិន សិង្ហបុរី ហ្វីលីពីន
និងអាមេរិក កំពុងប្រតិបត្តិការរបស់ខ្លួនយ៉ាងសកម្ម។ជាការស្រាវជ្រាវដែលស្មុគស្មាញបំផុត ប្រតិបត្តិការនៅពេលនេះត្រូវបានគេមើលឃើញថាប្រៀបប្រដូចទៅនឹង សមយុទ្ធយោធាមួយដូច្នេះដែរ ដែលក្នុងនោះយ៉ាងហោចណាស់មានយន្តហោះចំនួន២០គ្រឿង ឧទ្ធម្ភាគចក្រ និងនាវាកងទ័ពជើងទឹកចំនួន៤០គ្រឿងរបស់ប្រទេសទាំងនេះកំពុង សហការគ្នារុករកនៅតំបន់សង្ស័យដែលមានប្រេងសាំងលេចធ្លាយបណ្ដែតលើ ផ្ទៃទឹកសមុទ្រ ខណៈដែលអាមេរិកបានបញ្ជូននាវាពិឃាដផ្ទុកឧទ្ធម្ភាគចក្រចំនួន១គ្រឿង ទៅកាន់តំបន់នោះផងដែរ។
នាវាម៉ាឡេស៊ីកំពុងរុករកយន្តហោះដែលបានធ្លាក់ក្នុងដែនសមុទ្រចិនខាងត្បូង
ក៏ប៉ុន្តែមានសំនួរមួយចោទសួរឡើងស្ថិតនៅពីក្រោយអាថ៌កំបាំងនៃ
ការធ្លាក់យន្តហោះនេះគឺថា តើនេះជាបញ្ហាបច្ចេកទេស ឬ
ជាអំពើភេរវកម្ម?ចំពោះអាជ្ញាធរម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា ប្រសិនបើករណីនេះជាបញ្ហាបច្ចេកទេស អ្នកបើកយន្តហោះច្បាស់ណាស់ផ្ដល់សញ្ញាប្រកាសអាសន្នយ៉ាងហោចណាស់១០ដង មុនពេលបាត់ខ្លួនចេញពីរ៉ាដា។ ក៏ប៉ុន្តែនេះវាពិតជាចម្លែក ដែលពួកគេមិនបានផ្ដល់សញ្ញាអ្វីឡើយ សូម្បីតែបន្តិច។
នេះបានធ្វើឲ្យអាជ្ញាទីក្រុងកូឡាឡាំពួរ បង្វែរចំណាប់អារម្មណ៍នេះទៅលើអំពើភេរវកម្ម បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសបើកការស៊ើបអង្កេតលើអ្នកដំណើរ សង្ស័យចំនួន ៤នាក់ដែលបានប្រើលិខិតឆ្លងដែនក្លែងក្លាយ ហើយជាលទ្ធផលបានរកឃើញថា មានអ្នកដំណើរ២នាក់ក្នុងចំណោមអ្នកដំណើរសង្ស័យទំាង ៤នាក់បានប្រើលិខិតឆ្លងដែនលួចពីជនជាតិអូទ្រីស និងអ៊ីតាលីនៅក្នុងប្រទេសថៃ។
ទិសដៅដែលយន្តហោះ ប៊ូអ៊ីង ៧៧៧-២០០អ៊ីអាហោះឆ្ពោះពីម៉ាឡេស៊ីទៅទីក្រុងប៉េកាំង
ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋាភិបាលម៉ាឡេស៊ី
អាមេរិកបញ្ជូនក្រុម FBI
និងក្រុមអ្នកជំនាញរបស់ខ្លួនទៅកាន់ប្រទេសម៉ាឡេស៊ី
ដើម្បីស្រាវជ្រាវរកឲ្យឃើញពីមូលហេតុនេះថា តើវាជាអំពើភេរវកម្ម ឬ
យ៉ាងណា?សូមបញ្ជាក់ថា យន្តហោះផ្ទុកអ្នកសំណើ ២៣៩នាក់ ធ្វើដំណើរចេញពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានធ្លាក់ក្នុងរយៈពេល១ម៉ោងបន្ទាប់ពីចាកចេញពីទីក្រុង កូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង កាលពីម៉ោង ១២ និង៤១នាទីរំលងអាក្រាត ចូលថ្ងៃសៅរ៍ ទី ៨មីនា ២០១៤។ យន្តហោះនេះហោះចេញពីប្រព័ន្ធរាដ៉ា នៅម៉ោងប្រមាណជា ២ និង ៤០នាទីទៀបភ្លឺ៕
សាំងយន្តហោះធ្លាក់ដែលបានរកឃើញអណ្តែតលើផ្ទៃទឹកសមុទ្រ
យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី ប៊ូអ៊ីង ៧៧៧-២០០ដែលបានបាត់ខ្លួន
Link to source: http://news.sabay.com.kh
No comments:
Post a Comment