Friday, March 21, 2014

សញ្ញា​គួរ​ឲ្យ​ជឿ​​ជាក់​​ ខណៈ​​​​អូស្ត្រាលី​​ជិត​​កំណត់​សំគាល់​​បំណែក​យន្តហោះ​បាត់​ខ្លួន

ប្រទេស​អូស្ត្រាលី​បាន​រំពឹង​ថា​នឹង​ធ្វើ​ការ​សម្រេច​ឲ្យ​បាន​លឿន​តាម​ អាច​ទៅ​បាន​ថា​តើ​បំណែក​ដែល​បាន​ឃើញ​នោះ​ពិត​ជា​បំណែក​យន្តហោះ​ HM370 កំពុង​បាត់​ខ្លួន​ឬ​យ៉ាង​ណា​ ប៉ុន្តែ​ការ​ហោះ​ហើរ​ចូល​ស៊ើប​អង្កេត​លើក​ដំបូង​នៅ​កន្លែង​ឃើញ​បំណែក​នោះ​ មិន​អាច​ចូល​ទៅ​ដល់​ទេ​ដោយ​សារ​អាកាស​ធាតុ​អាក្រក់​ពេក។ នេះ​បើតាម​របាយ​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​ល្ងាច​មិញ​នេះ​។
សារព័ត៌មាន​ អូស្ត្រាលី​បាន​ស្រង​សំដី​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​លោក​ David Johnston ដែល​បាន​និយាយ​ថា ក្នុង​«រយៈ​ពេល​តែ​ពីរ​បី​ថ្ងៃ​»ខាង​មុខ​នេះ​ អាជ្ញាធរ​គួរ​ដឹង​ពី​អ្វី​មួយ​ពិត​ប្រាកដ​ថា​តើ​ការ​ឃើញ​នោះ​អាច​ជា​បំណែក​ យន្តហោះ​ម៉ាឡេស៊ី​ដែល​កំពុង​បាត់​ខ្លួន​ឬយ៉ាង​ណា។

រូប​​ភាព​ផ្កាយ​រណប​បង្ហាញ​ពីបំណែក​ដែល​ត្រូវ​បាន​ឃើញ

ទោះ ​ជាយ៉ាង​ណា​ អាជ្ញាធរ​សុវត្ថិភាព​ផ្លូវ​សមុទ្រ​អូស្ត្រាលី​ (AMSA)​បាន​និយាយ​ថា កង​ទ័ព​អាកាស​អូស្ត្រាលី​ដែល​បាន​បញ្ជូន​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ ស៊ើប​អង្កេត​ពី​បំណែក​ដែល​ជា​បំណែក​យន្តហោះ​ Boeing 777 មិន​ទាន់​ចូល​ទៅ​ដល់​ទេ​ ដោយ​សារ​អាកាស​ធាតុ​អាក្រក់​ខ្លាំង​ពេក។
ឧទ្ធម្ភាគចក្រ ​ P-3​ ត្រូវ​បាន​បញ្ជូន​ទៅ​តំបន់​មហា​សមុទ្រ​ឥណ្ឌា​ដែល​មាន​ចម្ងាយ​ប្រហែល​២៥០០​ គីឡូ​ម៉ែត្រ​ភាគ​ខាង​ត្បូង​នៃ​ឈូង​សមុទ្រ​ពែក​ បន្ទាប់​ពី​អូស្ត្រាលី​បាន​បង្ហាញ​ថា មាន​បំណែក​ពីរ​នៅ​លើ​សមុទ្រ​ដែល​អាច​ជា​បំណែក​យន្តហោះ​ MH370។
លោក​ នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​ Tony Abbott បាន​ប្រាប់​សភា​ថា បំណែក​បាន​បង្ហាញ​ពី​«ព័ត៌មាន​ និង​គួរឲ្យ​​ជឿ​ជាក់​ថ្មី​» តែ​បាន​សង្កត់​ធ្ងន់​ថា សញ្ញា​​ណា​មួយ​ពាក់​ព័ន្ធ​នឹង​យន្ត​ហោះ MH370 នៅ​តែ​មិន​អាច​បញ្ជាក់​បាន​។ ចំណែក​ប្រទេស​ម៉ាឡេស៊ី​ក៏​បាន​និយាយ​ដែរ​​ថា ព័ត៌មាន​អាច​ជា​«សញ្ញា​ជឿ​ជាក់​មួយ» ប៉ុន្តែ​សង្កត់​ធ្ងន់​ថា​ ខ្លួន​​មិន​​អាច​និយាយ​អ្វី​បាន​នៅ​ឡើយ​ទេ។
មន្ត្រីរបស់ AMSA លោក John Young និយាយ​ថា មាន​ស្នាម​ពណ៌​ខ្មៅ​នៅ​លើ​ផ្ទៃ​ទឹក​ដែល​តម្រូវ​ឲ្យ​មាន​ការ​រុក​រក​បន្ថែម​ ដើម្បី​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់។ បើ​ទោះ​នេះ​ជា​តម្រុយ​ថ្មី​ពី​ជើង​ហោះ​ហើរ MH370 ក៏​ដោយ​ក៏​ខាង​ AMSA បាន​បង្ហើប​ថា រូបភាព​នោះ​គឺ​ច្បាស់​នោះ​ទេ តែ​វា​ជា​ចំណុច​ថ្មី​ដែល​អាច​ផ្ដល់​ពន្លឺ​ដល់​ការ​ស៊ើប​អង្កេត៕
Link to source: http://news.sabay.com.kh

No comments:

Post a Comment