ទីក្រុងវ៉ាស៊ីនតោន ៖
ការបញ្ជាទិញទំនិញរោងចក្ររបស់អាមេរិកកើនឡើងច្រើនបំផុតក្នុង
រយៈពេលបីខែគិតត្រឹមខែកុម្ភៈ
ប៉ុន្តែការវិនិយោគផ្នែកពាណិជ្ជកម្មធ្លាក់ចុះ១,៣% ។
ទីក្រុងឡុង ៖
អង់គ្លេសនិងចិនបានចុះកិច្ចព្រមព្រៀងសេវាកម្មត្រួតពិនិត្យ
ការដោះដូរប្រាក់យន់ជាលើកដំបូងនៅក្រៅតំបន់អាស៊ី
នេះបើយោងតាមរដ្ឋាភិបាលអង់គ្លេស ។
ទីក្រុងហ្សឺណែវ ៖
ចិនបានលុបចោលច្បាប់ពាណិជ្ជកម្មពិភពលោកដោយការដាក់កំហិត
ការនាំចេញធាតុគីមីកម្រនៅលើផែនដី រ៉ែលោហៈtungsten
និងលោហធាតុ molybdenum ។
នេះគឺជាវិធានការមួយដែលផ្តល់ផលប្រយោជន៍ច្រើនដល់ក្រុមហ៊ុន
ឧស្សាហកម្មក្នុងស្រុក ។
ទីក្រុងកៀវ ៖
ប្រទេសអ៊ុយក្រែនបានព្រមព្រៀងដំឡើងថ្លៃឧស្ម័នរហូតដល់៥០%
ដើម្បីបំពេញតាមលក្ខខណ្ឌកម្ចីឥណទានពីមូលនិធិ
រូបិយវត្ថុអន្តរជាតិ ។
រូបិយវត្ថុអន្តរជាតិ ។
ទីក្រុងមូស្គូ ៖ នាយកប្រតិបត្តិ
ក្រុមហ៊ុនSiemensបានប្រាប់លោកប្រធានាធិបតីវ្លាឌីមៀរ
ពូទីន ថា
ក្រុមហ៊ុនឧស្សាហកម្មធំបំផុតរបស់អាល្លឺម៉ង់មួយនេះគ្រោងវិនិ
យោគរយៈពេលវែងនៅក្នុងប្រទេសរុស្ស៊ី ។
នេះជាសញ្ញាសំខាន់មួយនៃទំនុកចិត្តនៅក្នុងសេដ្ឋកិច្ច
រុស្ស៊ីបើទោះបីជាមានកំហឹងខ្លាំងលើអន្តរាគមន៍របស់ខ្លួននៅ
តំបន់គ្រីមេក៏ដោយ ។
ទីក្រុងប៉ារីស ៖ ចំនួនអ្នកអត់ការងារធ្វើនៅបារាំងកើនឡើង០,៩% ដល់៣,៣៤លាននាក់កាលពីខែកុម្ភៈ ។
ទីក្រុងយ៉ាងហ្គោន ៖ ប្រទេសមី
យ៉ាន់ម៉ាបានចុះឈ្មោះក្រុមហ៊ុនផលិតថាមពលធំៗបីគឺក្រុមហ៊ុន
Chevron, Shell និងTotal
ក្នុងចំណោមក្រុមហ៊ុនដែលឈ្នះការដេញថ្លៃសិទ្ធិរុករកប្រេងនិង
ឧស្ម័នក្នុងសមុទ្រ ។
នេះជាពន្លឺនៃក្តីសង្ឃឹមលើធនធានធម្មជាតិរបស់ខ្លួនដើម្បី
ជំរុញកំណើនសេដ្ឋកិច្ច ។
ទីក្រុងប៉ារីស ៖ ទីក្រុងប៉េកាំង
និងទីក្រុងប៉ារីស
បានចុះកិច្ចព្រមព្រៀងដែលមានតម្លៃ១៨ពាន់លានអឺរ៉ូនៅក្នុង
ថ្ងៃទី២
នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន
នៅក្នុងអ្វីដែលលោកប្រធានាធិបតីហ្រ្វង់ស្វ័រ ហូឡង់
ថ្លែងថានឹងនាំមកនូវកំណើនដែលត្រូវការបំផុត។
បុរីញូវយ៉ក ៖ ក្រុមហ៊ុនKing
Digitalដែលជាក្រុមហ៊ុនផលិតវីដេអូហ្គេមល្បីល្បាញបំផុត
ឈ្មោះCandy
Crushបានធ្លាក់ថ្លៃនៅពេលពេលជួញដូរលើកដំបូងក្នុងផ្សារ
ហ៊ុនទីក្រុងញូវយ៉ក ។
ទីក្រុងឡុង ៖
ទីផ្សារធានារ៉ាប់រងចាស់វស្សារបស់អង់គ្លេសLloyd’s of
Londonនិយាយថាឆ្នាំ២០១៣
ជាឆ្នាំផ្តល់ប្រាក់ចំណេញច្រើនបំផុតរបស់ខ្លួនចាប់តាំងពី
កើតមានវិបត្តិហិរញ្ញវត្ថុ ៕
Link to source: http://kohsantepheapdaily.com.kh
No comments:
Post a Comment