Tuesday, March 11, 2014

លេចមុខ​ក្រុុម​នៅ​ពីក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​លើ​យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៊ី​

លិខិត​មួយ​ច្បាប់​របស់​ជនជាតិ​ចិន​ ដែល​គេ​អះអាង​ថា​ ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​លើ​យន្ដហោះ​ ដឹក​អ្នកដំណើរ​របស់​ម៉ា​ឡេ​ស៊ី​កំពុង​តែ​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​មិត្ដ​ អ្នក​អាន​នៅ​គ្រប់​ទិស​ទី​ ពិសេស​នៅ​ប្រទេស​ចិន​ ។​

​កាលពី​ថ្ងៃ​ទី​១០​ ខែមីនា​ សារព័ត៌​ មាន​ Wantchinatimes​ បាន​ផ្សព្វផ្សាយ​ ថា​ ជនជាតិ​ចិន​មួយ​ក្រុម​បាន​អះអាង​ថា​ ក្រុម​របស់​ខ្លួន​ជា​អ្នក​វាយប្រហារ​ទៅ​លើ​ យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៊ី​។​ ក្រុម​ ភេរវកម្ម​ដែល​បាន​ប្រកាស​អះអាង​ថា​ “​ជា​ក្រុម​វាយប្រហារ​អត្ដឃាត​ជនជាតិ​ ចិន​”​បាន​ចេញ​មុខ​ថា​ ខ្លួន​នៅ​ពីក្រោយ​ ការ​វាយប្រហារ​លើ​យន្ដហោះ​ដឹក​អ្នក​ ដំណើរ​២៣៩​នាក់​ ដែល​មាន​ជនជាតិ​ចិន​ ជាង​១៥០​នាក់​ជិះ​នៅ​ក្នុង​នោះ​ដែរ​ ។​
​កាលពី​ថ្ងៃ​ទី​៩​ ខែមីនា​ ក្នុង​លិខិត​មួយ​ ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ផ្ញើ​ទៅ​កាន់​ ទីស្នាក់ការ​សារព័ត៌មាន​ជា​ច្រើន​ក្នុង​ ប្រទេស​ចិន​ដោយ​មាន​ខ្លឹមសារ​“​អ្នក​ សម្លាប់​ទាហាន​យើង​ម្នាក់​ យើង​នឹង​ សម្លាប់​សង​សឹង​១០០​នាក់​”​ ។​
​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​ក៏​បាន​ បង្ហាញ​មន្ទិល​សង្ស័យ​ពី​ក្រុម​មិន​បញ្ចេញ​ ឈ្មោះ​ទាំងនោះ​ ហើយ​លិខិត​ខាងលើ​មិន​ ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​កាសែត​នានា​ នោះ​ឡើយ​ ដោយ​លិខិត​ខាងលើ​មិន​គួរ​ឱ្យ​ ទុកចិត្ដ​ពី​ក្រុម​ភេរវកម្ម​ ។​
​នៅ​ពេល​នេះ​ មន្ដ្រី​ទទួលខុសត្រូវ​ចិន​ មិន​ទាន់​មាន​ប្រតិបត្ដិ​កម្ម​ទៅ​លើ​សារ​ លិខិត​ខាងលើ​នោះ​ឡើយ​ ។​ ក្នុង​ចំណោម​អ្នក​ ដំណើរ​នៅ​លើ​យន្ដហោះ​មាន​ជនជាតិ​ ចិន​ដល់​ទៅ​១៥៤​នាក់​ ។​ ពេល​នេះ​ មន្ដ្រី​ ម៉ា​ឡេ​ស៊ី​កំពុង​បើក​ការ​ស្រាវជ្រាវ​ពី​ការ​ វាយប្រហារ​ភេរវកម្ម​ដោយ​យន្ដហោះ​ ប្រភេទ​ប៊ូ​អ៊ី​ង​មិន​ដែល​ជួប​ហេតុការណ៍​ បាត់​ទំនាក់ទំនង​ពេល​កំពុង​ហោះហើរ​នោះ​ឡើយ​ មាន​តែ​អំពើ​ភេរវកម្ម​តែ​ប៉ុណ្ណោះ​ ។​
​ក្រុម​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​ចិន​ កំពុង​បង្ក​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ពីរ​ដ្ឋា​ភិ​ បាល​ ដោយ​កន្លង​មក​ មានការ​វាយ​ ប្រហារ​ជា​ច្រើន​កើតឡើង​ ។​ កន្លង​មក​ ក្រុម​មិន​ស្គាល់​មុខ​បាន​បើក​ការ​វាយ​ ប្រហារ​ដោយ​កាំបិត​សម្លាប់​មនុស្ស​២៩​នាក់​ នៅ​ខេត្ដ​យូ​ណា​ន​ ។​
នាវា​៤០​គ្រឿង​ យន្ដហោះ​២២​គ្រឿង​ ស្វែងរក​យន្ដហោះ​បាត់​ខ្លួន​នៅ​តែ​មិន​ទាន់​ឃើញ​
​ប្រទេស​ជា​ច្រើន​បាន​បញ្ជូន​ទាំង​នាវា​ ចម្បាំង​ និង​យន្ដហោះ​ចម្បាំង​ទៅ​ជួយ​ ស្វែងរក​យន្ដហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​ Boing​ B777-200​ មាន​លេខ​សម្គាល់​ MH370​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ ម៉ា​ឡេ​ស៊ី​ មាន​អ្នកដំណើរ​និង​អាកាស​ យានិក​២៣៩​នាក់​បាន​បាត់​ខ្លួន​កាលពី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨​ ខែមីនា​ ឆ្នាំ​២០១៤​ ។​ មក​ទល់​ពេល​នេះ​ មិន​ទាន់​ រក​ឃើញ​នៅឡើយ​ទេ​ ។​
​ក្រុម​អ្នកឯកទេស​ជឿជាក់​ថា​ យន្ដ​ហោះ​ដែល​នៅ​សុខ​សុខ​បាត់​ខ្លួន​នោះ​ជា​លទ្ធ​ ផល​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ ហើយ​  ក្រុម​FBI​ បាន​ចូលរួម​ក្នុង​សកម្មភាព​ ស្រាវជ្រាវ​ពី​ការ​បាត់​ខ្លួន​ដោយ​ចៃដន្យ​នោះ​ ។​
​សារព័ត៌មាន​ AFP​ បាន​ដកស្រង់​ សម្ដី​រដ្ឋមន្ដ្រី​ដឹក​ជញ្ជូន​ និង​ការពារ​ជាតិ​ ម៉ា​ឡេ​ស៊ី​ លោក​ហ៊ី​សា​ម៉ូ​ឌី​ន​ ហូ​សេន​ បានឱ្យ​ដឹង​ថា​ មន្ដ្រី​ទទួលខុសត្រូវ​កំពុង​ តែ​ត្រួតពិនិត្យ​ឡើង​វិញ​បញ្ជី​ឈ្មោះ​អ្នក​ ដំណើរ​ទាំងអស់​ ដោយ​ក្នុង​នោះ​មាន​អ្នក​ ដំណើរ​៤​នាក់​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ​ ក្នុង​ នោះ​មាន​ពីរ​នាក់​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ដែល​លួច​ពី​គេ​ ។​
​លោក​ហូ​សេន​ បានឱ្យ​ដឹង​ទៀត​ថា​ “​ខ្ញុំ​ មានឈ្មោះ​អ្នកដំណើរ​៤​នាក់​ស្ថិត​ក្នុង​ការ​ ម​ង្ទិ​ល​សង្ស័យ​ ហើយ​ខ្ញុំ​បាន​ផ្ដល់​ឈ្មោះ​ ទាំងនោះ​ឱ្យ​ស្ថាប័ន​ចារកម្ម​ និង​ស្រាវ​ ជ្រាវ​អន្ដរជាតិ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​ លាស់​”​ ។​
​នាយក​រដ្ឋមន្ដ្រី​ម៉ា​ឡេ​ស៊ី​បាន​ប្រកាស​ ថា​ នឹង​រឹត​បន្ដឹង​សន្ដិសុខ​ទាំងស្រុង​នៅ​ តាម​អាកាសយានដ្ឋាន​ ក្រោយ​ពេល​ មាន​អ្នកដំណើរ​អាច​បន្លំ​ប្រើប្រាស់​លិខិត​ ឆ្លង​ដែន​ក្លែងក្លាយ​ឡើង​ជិះ​យន្ដហោះ​ ដោយ​ងាយស្រួល​ ។​
​រដ្ឋមន្ដ្រី​ការពារ​ជាតិ​ម៉ា​ឡេ​ស៊ី​បាន​ បញ្ជាក់​ទៀត​ថា​ ក្រុម​ស្រាវជ្រាវ​ម៉ា​ឡេ​ ស៊ី​និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អា​មេ​រិ​ក​ FBI​ បាន​បើក​ការ​ស្រាវជ្រាវ​ជា​ទ្រង់​ ទ្រាយ​រក​មូលហេតុ​ពី​ការ​បាត់​យន្ដហោះ​ ខាងលើ​ ។​ សារព័ត៌មាន​ឡូ​អេ​ន​ជឺ​ឡេ​ស​ ថា​ម​បាន​ដកស្រង់​សម្ដី​មន្ដ្រីជាន់ខ្ពស់​ អា​មេ​រិ​ក​បានឱ្យ​ដឹង​ថា​ មន្ដ្រី​FBI​ កំពុង​ ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​រូបភាព​អ្នក​ធ្វើ​ ដំណើរ​នៅ​អាកាសយានដ្ឋាន​គូ​ឡា​ឡាំ​ពួរ​។​ ក្រុម​FBI​ ក៏​បាន​ត្រួតពិនិត្យ​ថា​ តើ​អ្នក​ ដែល​ប្រើ​លិខិតឆ្លងដែន​ដែល​លួច​ពី​គេ​ មាន​ជាប់​ពាក់ព័ន្ធ​ក្រុម​ភេរវកម្ម​អាល់​ កៃ​ដា​ឬទេ​?​
​ពាក់ព័ន្ធ​នឹង​ការ​បាត់​យន្ដហោះ​នោះ​ផង​ដែរ​ កម្លាំង​ទាហាន​វៀតណាម​ដែល​ ជួយ​រុករក​យន្ដហោះ​បាត់​ខ្លួន​ ថត​បាន​រូប​ ភាព​វត្ថុ​ចម្លែក​អណ្ដែត​នៅ​លើ​ដែន​ សមុទ្រ​ដែល​គេ​សង្ស័យ​ថា​ នោះ​ជា​ទ្វារ​ យន្ដហោះ​ ។​ ប៉ុន្ដែ​គេ​មិន​ទាន់​បាន​រើស​ យក​មក​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ នៅឡើយ​ ។​
​ការ​បាត់​ខ្លួន​យន្ដហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Malaysia​ Airline​ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៨​ ខែមីនា​ ពេល​ដែល​ យន្ដហោះ​បាន​ឆ្លង​ចូល​ដល់​ដែនអាកាស​វៀតណាម​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ អាថ៌​កំបាំង​នៅឡើយ​មក​ទល់​ពេល​នេះ​ ។​ ប្រតិបត្ដិការ​ស្វែងរក​យន្ដហោះ​កំពុង​បន្ដ​ធ្វើ​ឡើង​យ៉ាង​សស្រាក់សស្រាំ​ ដោយ​មាន​ ការ​ចូលរួម​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ដែល​ក្នុង​នោះ​មាន​ទាំង​អា​មេ​រិ​ក​ និង​ភ្នាក់ងារ​ ស៊ើបអង្កេត​ល្បី​ FBI​ ផង​ដែរ​ ។​ តែ​ទោះ​ ជា​យ៉ាងណា​ក្ដី​មានការ​សន្និដ្ឋាន​ខ្លះៗ​បាន​ចាត់​ទុក​ការ​បាត់​ខ្លួន​នៃ​ យន្ដហោះ​នេះ​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ភេ​វរ​កម្ម​ ដោយ​ សារ​មានការ​ក្លែងបន្លំ​លិខិតឆ្លងដែន​របស់​អ្នកដំណើរ​ ។​ ជា​ការ​ពិត​ចំពោះ​ការ​ហោះ​ ហើរ​នៃ​យន្ដហោះ​ចំណុច​ដែល​គ្រោះថ្នាក់​បំផុត​នោះ​គឺ​នៅ​ពេល​ដែល​យន្ដហោះ​ចុះ ​ និង​យន្ដហោះ​ឡើង​ ហើយ​គេ​កម្រ​ឃើញ​ គ្រោះថ្នាក់​កើត​មាន​ឡើង​ឬ​ប៉ះទង្គិច​អ្វីមួយ​ពេល​ដែល​យន្ដហោះ​កំពុង​ស្ថិត​ នៅ​រយៈ​ កម្ពស់​រហូត​ដល់​១១​គី​ម៉ែត្រ​ដូច​យន្ដហោះ​ដែល​បាន​បាត់​ Boeing​ 777​ នេះ​ណាស់​ ។​ ដូច្នេះ​មួល​ហេតុ​ដែល​អាច​ជាប់​ពាក់ព័ន្ធ​ ទៅ​នឹង​ការ​បាត់​ខ្លួន​នៃ​យន្ដហោះ​បន្ថែម​ពីលើ​ការ​ជាប់​ពាក់ព័ន្ធ​នៃ​អំពើ​ ភេរវកម្ម​ ដោយ​យោង​តាម​ការ​លើក​ឡើង​របស់​អ្នកកាសែត​ជំនាញ​ប្រចាំ​ទីភ្នាក់ងារ​ព័ត៌មាន​ អា​មេ​រិ​ក​ AP​ ។​
១-​អាកាសធាតុ​មិនល្អ​ យន្ដហោះ​ធំៗ​ដែល​ដឹក​អ្នកដំណើរ​នេះ​គឺ​បង្កើត​ឡើង​ ដែល​អាច​ហោះហើរ​ឆ្លងកាត់​ខ្យល់ព្យុះ​ ឬ​អាកាសធាតុ​មិនល្អ​បាន​ដោយ​គ្មាន​ បញ្ហា​ប្រឈម​ឡើយ​ ។​ តែ​យ៉ាងណា​កាល​ ពី​ឆ្នាំ​២០០៩​ យន្ដហោះ​ដឹក​អ្នកដំណើរ​ របស់​បារាំង​ ដែល​ហោះ​ពី​ទីក្រុង​ Rio​ de​ Janeiro​ ទៅ​កាន់​ទី​ក្រុងប៉ារីស​បាន​ធ្លាក់​ ពេល​កំពុង​ហោះហើរ​ហើយ​ជួប​ជាមួយនឹង​ខ្យល់ព្យុះ​នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ​ ។​
២-​អ្នក​បើក​យន្ដហោះ​បាត់បង់​ស្មារតី​ អ្នកជំនាញ​អះអាង​ថា​ពេល​ខ្លះ​កំពុង​បើកបរ​យន្ដហោះ​អ្នកបើកបរ​អាច​ប្រឈម​នឹង​ បញ្ហា​បាត់បង់​ស្មារតី​ ។​ ក្រោយ​ពេល​ដែល​ អ្នកបើកបរ​មាន​ស្មារតី​គ្រប់គ្រាន់​ឡើង​វិញ​ វា​យឺត​ពេល​ទៅ​ហើយ​ដើម្បី​បញ្ជា​យន្ដ​ ហោះ​នោះ​និង​ស្ដារ​ស្ថានការណ៍​គ្រោះថ្នាក់​ឡើង​វិញ​នោះ​ ។​
៣-​យន្ដហោះ​មាន​បញ្ហា​គ្រឿង​ម៉ាស៊ីន​ទាំង​ពីរ​ពេល​កំពុង​ហោះហើរ​ កាលពី​ឆ្នាំ​២០០៨​ ខែមករា​ យន្ដហោះ​អង់គ្លេស​ មួយ​គ្រឿង​បាន​ធ្លាក់​ពេល​វា​កំពុង​ឡើង​ បាន​ត្រឹមតែ​៣០០​ម៉ែត្រ​ប៉ុណ្ណោះ​ ដោយ​សារ​វា​មាន​បញ្ហា​គ្រឿង​ម៉ាស៊ីន​ ។​ តែ​យ៉ាងណា​ប្រសិនបើ​យន្ដហោះ​កំពុង​ហោះហើរ​ហើយ​មាន​បញ្ហា​គ្រឿង​ម៉ាស៊ីន​នោះ​ អ្នក​បើក​មាន​រយៈពេល​រហូត​ដល់​២០​នាទី​ដើម្បី​ទាក់ទង​សុំ​ការ​សង្គ្រោះ​ ។​
៤-​មានការ​ដាក់​គ្រាប់បែក​លើ​យន្ដ​ហោះ​ មាន​យន្ដហោះ​ជា​ច្រើន​ដែល​ មាន​គ្រោះថ្នាក់​ដោយសារ​ការ​ដាក់​បំផ្ទុះ​ នៅ​លើ​អាកាស​ ។​ ជា​ឧទាហរណ៍​ដូច​ជា​ យន្ដហោះ​ដែល​ហោះ​ចេញពី​ទីក្រុង​ញូ​វ​យ៉​ក​ទៅ​កាន់​ទីក្រុង​ឡុ​ង​នៅ​ឆ្នាំ​ ១៩៨៩​ យន្ដហោះ​របស់​ប្រទេស​បារាំង​បាន​ផ្ទុះ​ឆេះ​លើ​តំបន់​សាហា​រា​ ។​
៥-​ចោរប្លន់​យន្ដហោះ​ ចោរប្លន់​ យន្ដហោះ​គឺជា​រឿង​ដែល​កើត​មាន​តាំងពី​យូរយារ​មក​ហើយ​តែ​យ៉ាងណា​គេ​កម្រ​ ឃើញ​ករណី​ប្លន់​ណា​ដែល​កំទេច​យន្ដ​ហោ​ ចោល​ណាស់​ ។​ ជា​ធម្មតា​ពួក​ចោរប្លន់​ ទាំងនោះ​ភាគច្រើន​ចាប់ខ្លួន​អ្នកដំណើរ​ ជា​ចំណាប់ខ្មាំង​ហើយ​ចាប់ផ្ដើម​ទាមទារ​អ្វីមួយ​ដែល​ខ្លួន​ចង់​បានជា​ថ្នូរ​ នឹង​ការ​ដោះ​ លែង​ចំណាប់ខ្មាំង​ ។​
៦-​អ្នកបើកបរ​ធ្វើ​អត្ដឃាត​ នៅ​ចុង​ទស​វត្ស​ន៍ទី​៩០​ មាន​ព្រឹត្ដិការណ៍​ប៉ះទង្គិច​គ្នា​រវាង​យន្ដហោះ​ពីរ​គ្រឿង​ Silk​ Air​ flight​ និង​ EgyptAir​ flight​ ។​ អ្នក​ ជំនាញ​បាន​បញ្ជាក់​ថា​ អ្នកបើកបរ​បាន​  រៀបចំ​និង​មាន​ចេតនា​បើក​បំ​បុក​គ្នា​ រវាង​យន្ដហោះ​ទាំង​ពីរ​ ។​ តែ​ទោះជា​យ៉ាង​ ណា​ខាង​ក្រុមហ៊ុន​បាន​ប្រកាស​ថា​ វា​ជា​ ព្រឹត្ដិការណ៍​ដែល​កើតឡើង​ដោយ​ចៃដន្យ​ប៉ុណ្ណោះ​ ។​
៧-​មានការ​បាញ់​យន្ដហោះ​ទម្លាក់​ វា​អាច​ជា​មូលហេតុ​មួយ​ដែរ​ដែល​កង​កម្លាំងយោធា​ប្រទេស​មួយ​ច្រឡំ​បាញ់​ ទម្លាក់​ យន្ដហោះ​ស៊ី​វិល​ដូច​យន្ដហោះ​ដែល​បាន​បាត់​នោះ​ ។​ នៅ​ក្នុង​ខែកក្កដា​ឆ្នាំ​១៩៨៨​ កងទ័ពជើងទឹក​អា​មេ​រិ​ក​ពោល​គឺ​នាវា​ចម្បាំង​ USSVincennes​ ច្រឡំ​បាញ់​ទម្លាក់​ យន្ដហោះ​ដឹក​អ្នកដំណើរ​របស់​អ៊ី​រ៉​ង់​ ហើយ​បាន​សម្លាប់​អ្នកដំណើរ​ប្រមាណ​២៩០​នាក់​ផង​ដែរ​ ។​ ចំណែក​នៅ​ក្នុង​ឆ្នាំ​១៩៨៣​ កងកម្លាំង​របស់​ប្រទេស​រុ​ស្ស៊ី​ បាញ់​ទម្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​របស់​ ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​ផង​ដែរ​ ។​
​ដូច្នេះ​ករណី​បាញ់​ទម្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​អាច​ជា​មូលហេតុ​មួយ​ នៅ​ពី​ ក្រោយ​ការ​បាត់​ខ្លួន​នៃ​យន្ដហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ផង​ដែរ​ ៕
-___________________

No comments:

Post a Comment