ទីបំផុតទៅបន្ទាប់ពីពពោះបាន៩ខែ ១០ថ្ងៃ
អ្នកកំប្លែងស្រី និងជាតួសម្តែង លោកស្រី សុខ ច័ន្ទធីតា ហៅតុ ប្រសូត្រ (
ឆ្លងទន្លេ ) បានកូនស្រីមួយគួរទីស្រលាញ់ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន
បានបញ្ជាក់ឲ្យដឹងដែរថា លោកស្រី សុខ ចន្ទ័ធីតា ដែលកំពុងសម្រាកនៅជាន់ទី៣
បន្ទប់លេខ៣០៤ នៃសម្ភពចិត្រា ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត
ក្បែរផ្សារដើមគ បានប្រសូត្រកូនស្រីនៅម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី១២ មីនា
២០១៤នេះ ។
សេចក្តីរាយការណ៏បានបន្តថា បន្ទាប់ពីដឹងថា
តួកំប្លែងនិងអ្នកសម្តែងរូបនេះឆ្លងទន្លេបានកូនស្រីប្រកប
ដោយសុវត្ថិភាពនោះ
គេឃើញមានប្រជាពលរដ្ឋមួយចំនួនដែលនិយមការសម្តែងរបស់លោកស្រី សុខ ចន្ទ័ធីតា
ហើយបានទៅកំដរអ្នកជំងឺ ឬ ទៅសួរសុខទុក្ខអ្នកជំងឺនៅសម្ភពចិត្រានោះ
បាននំាគ្នាចោមរោមមើលសួរនំាពីសុខភាពរបស់អ្នកកំប្លែង និង ទារិកានោះផងដែរ ។
គួរបញ្ចាក់ថា លោកស្រី សុខ ច័ន្ទធីតា មានស្វាមីឈ្មោះក្រៅហៅខ្យង ជាតន្រ្តីករជំនាញខាងវាយស្គរ ៕
Link to source: http://kohsantepheapdaily.com.kh
No comments:
Post a Comment