Friday, March 21, 2014

លេច​ចេញ​លក្ខណសម្បត្តិបច្ចេកទេស​របស់​ iPhone 6 នៅ​លើ​ Twitter

តាម​ទម្លាប់​របស់ក្រុមហ៊ុន​ Apple គឺ​មិន​ដែល​ប្រកាស​ចេញ​នូវ​ផលិតផល​ថ្មី​នៅ​ដើម​ឆ្នាំ​នីមួយ​នោះ​ទេ​ ពោល​គឺ​ច្រើន​តែ​ចេញ​នៅ​ក្នុង​រយៈពេល​ពីរបី​ខែចុង​ឆ្នាំ ប៉ុន្តែ​ចាប់តាំង​ពី​ចុង​ឆ្នាំ២០១៣ និង​ដើម​ឆ្នាំ២០១៤ នេះ​ ពាក្យចចាមអារ៉ាម​ទាក់ទង​នឹង​រូបរាង​គំរូ​ និង​លក្ខណសម្បត្តិបច្ចេកទេស​របស់ទូរស័ព្ទទំនើប ​ជំនាន់ថ្មី​របស់​ Apple ចេះ​តែ​ចេញ​ជា​បន្ដបន្ទាប់ ។ ដូច្នេះ​តើ​ Apple នឹង​បញ្ចេញ​នូវ​ទូរស័ព្ទជំនាន់ថ្មី​នា​​ពាក់កណ្ដាល​ឆ្នាំ២០១៤ នេះ​មែនទេ?

ដោយឡែក​កាល​ពីថ្ងៃ​ម្សិល​មិញ​នេះ​ប្រភព​ពី​គណនី​ Twitter របស់លោក Sonny Dickson ដែល​ជា​ជនជាតិ​អូស្រ្ដាលី បាន​បង្ហាញ​នូវលក្ខណសម្បត្តិបច្ចេកទេស​មួយ​​ដែល​គាត់អះអាង​ថា​ជា​ លក្ខណសម្បត្តិបច្ចេកទេស​របស់ iPhone 6 ។
លក្ខណសម្បត្តិបច្ចេកទេស​ទាំង​នោះមាន​ដូច​ខាងក្រោម៖
  • កម្រាស់ 0.22 inches
  • បច្ចេកវិទ្យាអេក្រង់ Ultra-Retnina
  • កម្រិតភាពច្បាស់ 389 ppi (389 pixels ក្នុង​១អ៊ីញ)
  • CPU Apple A8 2.6GHz
សូម​បញ្ជាក់ថា​ទាំង​នេះ​គ្រាន់តែ​ជា​លក្ខណសម្បត្តិបច្ចេកទេស​ដែល​បាន​ អះអាង​ដោយ​ប្រភព​ក្រៅ​ផ្លូវការ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ប្រភព​ជា​ច្រើន​បាន​មាន​ជំនឿ​ទៅ​លើ​អ្វី​ដែល​លោក​ Sonny Dickson បាន​និយាយ​ ព្រោះ​ថា​នា​ពេល​កន្លង​មក​រូបលោក​​បាន​ផ្ដល់​ព័ត៌មាន​ត្រឹមត្រូវ​ទាក់ទង​នឹង ​ផលិតផល​ថ្មី​របស់​ Apple ៕
ខាងក្រោម​នេះ​ជា​រូបភាព​នៃ​តួ iPhone 6 ដែល​គេ​អះអាង​ថា​បាន​លេច​ចេញ​នា​ពេល​កន្លងមកៈ
iPhone 6 leaked 003iPhone 6 leaked 004iPhone 6 leaked
ខាងក្រោម​នេះ​ជា​រូបភាព​គំរូ​ក្រៅផ្លូវការ​នៃ iPhone 6 ៖
iPhone 6 slim
iPhone 6 latest cpt 01 
តើ​ប្រិយមិត្ត​ពេញ​ចិត្ត​ទេ​បើ​ iPhone 6 មាន​រាង​ដូច​នេះ? សូម​បញ្ចេញ​មតិក្នុង​ប្រអប់​ខាងក្រោម៖
Link to source: http://porpok.com

No comments:

Post a Comment