The Lion Sands គឺជាតំបន់អភិរក្សមានទីតាំងនៅតំបន់ Sabie Sand នៅអាហ្វ្រិកខាងត្បូង។ នៅទីនោះ ភ្ញៀវទេសចរសម្រាកកាយសប្បាយចិត្តជាមួយកន្លែងស្នាក់នៅយ៉ាងល្អ ប្រណិត ថែមទាំងមានឱកាសមើលឃើញសត្វព្រៃពិសេសៗជាច្រើនដែលរស់នៅតាម លក្ខខណ្ឌធម្មជាតិដូចជា តោ ដំរីទឹក និងសត្វកវែងជាដើម។
Lion Sands រួមមានផ្ទះសម្រាកចំនួន ៥ និងផ្ទះលើដើមឈើចំនួន ៣ សម្រាប់ឲ្យភ្ញៀវទេសចរជ្រើសរើសបានតាមតម្រូវការ ដែលផ្ទះនីមួយៗសុទ្ធតែផ្ដល់នូវបទពិសោធន៍ដ៏រីករាយតាមបែបផ្សេងៗ គ្នា។ ផ្ទះសម្រាកនីមួយៗមានបន្ទប់ធំទូលាយ ហើយទេសភាពស្អាតៗដែលគេអាចមើលឃើញពីផ្ទះទាំងនេះមានដូចជា ទិដ្ឋភាពពីទន្លេ Sabie និងឧទ្យានជាតិ Kruger។
សម្រាប់អ្នកដែលចូលចិត្តលក្ខណៈធម្មជាតិជាងនេះទៅទៀតនោះ ផ្ទះដើមឈើគឺពិតជាសក្ដិសម ជាមួយនឹងទិដ្ឋភាពថ្ងៃរះ ហើយនៅពេលយប់ក៏មិនមានភ្លើងអគ្គិសនីដែរ ដែលធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ធម្មជាតិ ១០០%តែម្ដង។
ឥលូវនេះសូមទស្សនាទិដ្ឋភាពពិសេសៗបន្ថែមទៀតនៅរមណីយដ្ឋាន Lion Sands តែម្ដង ដើម្បីឲ្យដឹងច្បាស់ថាតំបន់ទេសចរណ៍មួយនេះមានសម្រស់ស្រស់ស្អាត ប៉ុណ្ណា៖
ឃើញរូបភាពហើយ ចង់ទៅលេងដែរអត់?
Link to source: http://news.sabay.com.kh
No comments:
Post a Comment