ជំពូកទី១ បទបញ្ញតិទូទៅ
ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ដោយផ្អែកលើមាត្រា៧ និងមាត្រា៨
នៃរដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា មានគោល ដៅដាក់បទបញ្ជា
និងការពារការរៀបអាពាហ៍ពិពាហ៍ នឹង ជីវភាពគ្រួសារ ធានាសមភាពរវាងសហព័ទ្ធក្នុង
អាពាហ៍ ពិពាហ៍និងក្នុងគ្រួសារ ពង្រឹងការទទួលខុសត្រូវរបស់អូវពុកម្ដាយ
ក្នុងការចិញ្ចឹមថែរក្សាកូន និង ជុំរុញការបណ្ដុះប ណ្ដាលសីលធម៌ និង
ការអប់រំកូនដើម្បីអោយទៅជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិស្រលាញ់ការងារ មាន
សម្បជញ្ញៈទទួលខុសត្រូវចំពោះសង្គម ។
ហាមឃាត់ដាច់ខាត នូវអាពាហ៍ពិពាហ៍ដែលគូស្រករនៅក្មេងពេក អាពាហ៍ពិពាហ៍ ដែលបង្ខិតបង្ខំ អំពើដែលមាន អុបស័គ្គដល់សេរីភាពនៃអាពាហ៍ពិពាហ៍។
ជំពូកទី ២ អំពីអាពាហ៍ពិពាហ៍
ផ្នែកទី ១ អំពីលក្ខ័ខ័ណ្ឌដែលត្រូវមានដើម្បីរៀបអាពាហ៍ពិពាហ៍
អាពាហ៍ពិពាហ៍គឺជាកិច្ចសន្យា
ដ៏អោលារិកមួយធ្វើឡើងដោយបុរសម្នាក់និងស្ត្រីម្នាក់
ដែលប្ដេជ្ញាថាខ្លួននឹងរួមសមគ្គ សង្វាសជាមួយគ្នាតាមបទបញ្ញត្តិច្បាប់
ហើយដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួន។ អាពាហ៍ពិ ពាហ៍
និងមានអានុភាពពេញលក្ខណៈច្បាប់បានលុះត្រាតែអាពាហ៍ពិពាហ៍នោះ
ធ្វើឡើងស្របតាមក្បួនខ្នាតដែល មានចែងក្នុងច្បាប់នេះ ។
បុរសនិងនារីដែលមានអាយុពេញលក្ខណច្បាប់
មានសិទ្ធិពេញលេញក្នុងការសំរេចអាពាហ៍ពិពាហ៍។ ភាគីម្ខាងមិន
អាចបង្ខំឆន្ទ:របស់ភាគីម្ខាងទៀតបានឡើយ។ គ្មាននណាមួយ
អាចបង្ខំបុគ្គលម្នាក់អោយរៀប រឺរារាំងមិនអោយរៀ
បអាពាហ៍ពិពាហ៍នោះរៀបតាមក្បួនខ្នាតដែលមានចែងក្នុងច្បាប់នេះ។
អាចរៀបអាពាហ៍ពិពាហ៍បាន បុរសចាប់ពីអាយុ ២០ឆ្នាំឡើង
នារីចាប់ពីអាយុ១៨ឆ្នាំឡើង។ ក្នុងករណីពិសេសបុរស ដែលមានអាយុមិនទាន់ដល់
២០ឆ្នាំនិងនារីដែលមានអាយុមិនទាន់ដល់១៨ឆ្នាំ អាចរៀប អាពាហ៍ពិពាហ៍ស្របច្បាប់
បានប្រសិនបើនារីមានផ្ទៃពោះ ហើយមានការអនុញ្ញាតពីអូវពុកម្ដាយ
រឺអ្នកអាណាព្យាបាល។
មិនអាចរៀបអាពាហ៍ពិពាហ៍បានៈ
-
- បុគ្គលមានភេទដូចគ្នា
- បុគ្គលគ្មានពលានុភាពនៃលិង្គ
- បុគ្គលមានជម្ងឺឃ្លង់ របេង មហារីក កាមរោគ ដែលមិនទាន់ព្យាបាលបានជាដាច់
- ជនវិកលចរិត ជនមិនដឹងខុសត្រូវ បុគ្គលមានចំនងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ។
អាពាហ៍ពិពាហ៍ត្រូវហាមឃាត់ រវាងបុគ្គលដែលជាប់ចំនងនោះមានខាន់ស្លាក្ដី អិតខាន់ស្លាក្ដី រឺ សាច់ចិញ្ចឹមក្ដី ។
អាពាហ៍ពិពាហ៍ត្រូវហាមឃាត់រវាងសាខាញាតិ ទោះសាខាញាតិនោះមានខាន់ស្លាក្ដី
អិតខាន់ស្លាក្ដី សាច់ចិញ្ចឹមក្ដីរួម ម្ដាយក្ដី រួមអូវពុកក្ដី
រួមអូវពុកម្ដាយក្ដី
ជាញាតិលោហិតក្ដីរឺជាញាតិពន្ធក្ដីរហូតដល់ថ្នាក់ទី៣រាប់ទាំងថ្នាក់ទី៣នេះផង។
ក្នុងករណីពិសេស ប្រសិនបើសហព័ទ្ធណាមួយស្លាប់សហព័ទ្ធដែលនៅរស់
អាចរៀបអាពាហ៍ពិពាហ៍ជាមួយសាខា ញាតិប្រពន្ធថ្នាក់ទី២ រឺថ្នាក់ទី៣បាន ។
ក្រោយពីអាពាហ៍ពិពាហ៍រលាយ ដោយមូលហេតុប្ដីស្លាប់ មោឃភាពនៃអាពាហ៍ពិពាហ៍
រឺលែងលះគ្នា នារីអាចរៀបអាពាហ៍ពិពាហ៍ថ្មីមួយទៀតបាន
ប៉ុន្តែត្រូវស្ថិតនៅក្នុងវិធវភាព “ភាពមេម៉ាយ” ចំនួន៣០០ថ្ងៃ
គិតពីថ្ងៃដែលប្ដីស្លាប់ រឺពីរថ្ងៃប្រកាសសាលក្រមដែលសំរេចពីមោឃភាព
នៃអាពាហ៍ពិពាហ៍
រឺពីថ្ងៃប្រកាសសាលក្រមស្ថាពរនៃការលែងលះ។ក្នុងករណីដែលតុលាការប្រជាជន
បានចេញដីកាសំរេចអោយប្ដីប្រពន្ធនៅបែកគ្នានោះ
សាលក្រមនៃការលែងលះត្រូវគិតវិធវភាព តាំងពីថ្ងៃដែលចេញពីដីការនេះ។
ប៉ុន្តែបើនារីរៀបអាពាហ៍ពិពាហ៍មុនផុតរយៈពេល ៣០០ថ្ងៃ
ប្ដីដែលរៀបអាពាហ៍ពិពាហ៍ថ្មីនេះ ត្រូវចាត់ទុកជា អូវពុករបស់កូន
ដែលកើតក្នុងអាពាហ៍ពិពាហ៍ថ្មីនេះលើកលែងតែមានការជំទាស់ពីប្ដីមុន
ដោយមានភស្តុតាងច្បាស់លាស់។
ក្នុងករណីដែលសហព័ទ្ធណាមួយបាត់ខ្លួនកន្លងហួសពីមួយឆ្នាំ
គិតពីថ្ងៃដែលបាត់ខ្លួននោះមកដោយគ្មានដំណឹងអ្វីសោះហើយក៏គ្មាននរណាដឹងថា
ជននោះស្លាប់រឺរស់ សហព័ទ្ធម្នាក់ទៀតអាចនឹងរៀបអាពាហ៍ពិពាហ៍ទៀតបាន
បើផុតរយៈ ១៥ថ្ងៃ គិតពីថ្ងៃប្រកាសសាលក្រមដែ់បញ្ជាក់ថា
ជាននោះបានបាត់ខ្លួនពិតមែន។ ជនណាក៏ដោយ
មិនអាចប្ដឹងសុំបដិសេធអាពាហ៍ពិពាហ៍ថ្មីនេះបានឡើយ
ទោះបីសហព័ទ្ធដែលបាត់ខ្លួននោះ ត្រលប់មកវិញក៏ដោយ។
មុនពេលរៀបអាពាហ៍ពិពាហ៍
អនាគតប្ដីប្រពន្ធត្រូវប្ដឹងដល់គណៈកម្មាធិការប្រជាជនឃុំ
រឺសង្កាត់ខាងលំនៅរបស់ នារីដោយមានអូវពុក រឺម្ដាយ
រឺអ្នកអាណាព្យាបាលចូលរួមផងក៏បាន។
ប្រធានរឺ សមាជិកនៃគណៈកម្មាធិការប្រជាជនឃុំ
រឺសង្កាត់ក្នុងឋានៈជាមន្ត្រីអត្រានុកូលដ្ឋានត្រូវ ប្រកាសផ្សាយជា
សាធារណៈនូវអាពាហ៍ពិពាហ៍នោះ ដោយបិទប័ណ្ណប្រកាសនៅលំនៅរបស់នារី
និងនៅទីស្នាក់ការឃុំ រឺសង្កាត់របស់ ខ្លួន។
ប័ណ្ណប្រកាសពីរទៀតត្រូវផ្ញើទៅជូនមន្ត្រីនុកូលដ្ឋានឃុំ រឺសង្កាត់ខាងបុរស
ដើម្បីយកទៅបិទលំនៅរបស់បុរស និងទីស្នាក់ការឃុំ រឺសង្កាត់របស់ខ្លួន ។
ប័ណ្ណប្រកាសត្រូវចុះ ៖
- ត្រកូល ឈ្មោះ អាយុ មុខរបរ និងលំនៅនៃអនាគតប្ដីប្រពន្ធ
- ត្រកូល ឈ្មោះ អាយុ មុខរបរ និងលំនៅនៃអនាគតប្ដីប្រពន្ធ “បើអូវពុករឺម្ដាយស្លាប់ត្រូវដាក់ថាស្លាប់ផង”។
- រយ:ពេលប្ដឹងជំទាស់
ប័ណ្ណប្រកាសត្រូវបិទផ្សាយក្នុងរយៈពេល ១០ថ្ងៃ ដើម្បីអោយជនដែលមានប្រយោជន៍
ក្នុងរឿងនេះដឹងលឺ ហើយ អាចប្ដឹងជំទាស់នឹងអាពាហ៍ពិពាហ៍នោះបាន
ប្រសិនបើមានការមិនយល់ព្រមស្របនិងអាពាហ៍ពិពាហ៍នោះ។ ផុតរ
យៈពេល១០ថ្ងៃនេះពិធីអាពាហ៍ពិពាហ៍អាចធ្វើទៅបានបើគ្មានការប្ដឹងជំទាស់។
អាពាហ៍ពិពាហ៍នឹងអាចចាត់ទុកជាត្រឹមត្រូវតាមតាមលក្ខណៈច្បាប់បាន
លុះត្រាតែបុរស និងនារី ដែលស្ម័គ្រចិត្តយ
កគ្នាជាប្ដីប្រពន្ធចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ខាងលំនៅរបស់នារី។
កិច្ចសន្យាត្រូវចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍ ហើយ
ត្រូវចុះហត្ថលេខាដោយមន្ត្រីអត្រានុកូលដ្ឋាន ប្ដីប្រពន្ធ
និងសាក្សីគ្រប់អាយុការពីរនាក់ ។
ផ្នែកទី ២ អំពីបណ្ដឹងទាស់មិនអោយរៀបអាពាហ៍ពិពាហ៍
ក្នុងរយៈពេល១០ថ្ងៃ គិតពីថ្ងៃដែលបិទផ្សាយជាសាធារ
ញាតិក្ដីជនដែលមានប្រយោជន៍ក្នុងរឿងនេះក្ដី អាចនឹងប្ដឹង
ជំទាស់មិនអោយរៀបអាពាហ៍ពិពាហ៍បាន។
បណ្ដឹងទាស់នេះនឹងយកជាការបាន លុះណាតែអ្នកប្ដឹងជំទាស់
ចុះហត្ថលេខាលើពាក្យរបស់ខ្លួនដោយផ្តាល់ដៃខ្លួនអែ ង។
បណ្ដឹងនេះត្រូវចង្អុលលើមូលហេតុនៃការប្ដឹងទាស់។
មូលហេតុដែលអាយកមកប្ដឹងជំទាស់បាននោះ គឺសមត្ថ ភាពរបស់បុរស
រឺនារីរឺមានប្រការណាមួយដែលច្បាប់ហាមឃាត់ក្នុងមាត្រា៥ វាក្យខ័ណ្ឌទី១ មាត្រា៦
មាត្រា៧និង មាត្រា ៨ នៃច្បាប់នេះ ។
បណ្ដឹងទាស់នោះត្រូវអ្នកប្ដឹងជំទាស់ រឺតំណាង
របស់ខ្លួនយកទៅជូនគណ:កម្មធិការប្រជាជនឃុំ រឺសង្កាត់ខាងលំនៅ អនាគតប្រពន្ធ។
គណកម្មាធិការនេះត្រូវសំរេចក្នុងរយពេលបីថ្ងៃ គិតពីថ្ងៃទទួលបណ្ដឹងទាស់។
បើអ្នកប្ដឹងជំទាស់ រឺ អនាគតប្ដីប្រពន្ធ មិនសុខចិត្តនឹងសេចក្ដីសំរេចនេះ
គណកម្មាធិការប្រជាជនឃុំ រឺសង្កាត់ត្រូវ បញ្ជួនសំនុំរឿងទៅតុ លាការប្រជាជន
ក្នុងរយៈពេលប្រាំថ្ងៃយ៉ាងយូរ គិតពីថ្ងៃទទួលបណ្ដឹងទាស់ដើម្បីសំរេច។
តុលាការប្រជាជន ត្រូវសំរេចសេចក្ដីពីបណ្ដឹងទាស់ក្នុងរយពេល ៧ថ្ងៃយ៉ាងយូរ
គិតពីថ្ងៃបានទទួលសំនុំរឿង។សាល ក្រមរបស់តុលាការប្រជាជន
មិនអាចប្ដឹងតវ៉ាបានឡើយទោះបីសាលក្រមនោះវាជាសាលក្រមកំបាំងមុខក៏ដោយ។
បើតុលាការប្រជាជនបដិសេធបន្ដឹងទាស់ចោលអនាគតប្ដីប្រពន្ធ
អាចរៀបអាពាហ៍ពិពាហ៍បាន។ បើតុលាការប្រជា
ជនចាត់ទុកបណ្ដឹងទាស់នោះជាត្រឹមត្រូវមន្ត្រីអត្រានុកូលដ្ឋាន
ត្រូវបញ្ឈប់មិនអោយរៀបអាពាហ៍ពិពាហ៍។
នៅពេលដែលដឹងថា បុរស រឺនារីជាអសមត្ថជន រឺមានប្រការណាមួយដែលច្បាប់ហាមឃាត់
ដូចមានចែងក្នុងមាត្រា ១៦
មន្ត្រីអត្រានុកូលដ្ឋានមានសិទ្ធិជំទាស់មិនអោយរៀបអាពាហ៍ពិពាហ៍
ដោយធ្វើរបាយការណ៍
ពីបណ្ដឹងទាស់នេះជូនទៅតុលាការប្រជាជនក្នុងរយពេល២ថ្ងៃយ៉ាងយូរដើម្បីសំរេច។
តុលាការប្រជាជន ត្រូវសំរេចសេចក្ដីតាមបទបញ្ញត្តិដែលមានចែងក្នុងមាត្រា១៨ និង
១០ខាងលើ។
ផ្នែកទី ៣ អំពីមោឃភាពនៃអាពាហ៍ពិពាហ៍
អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃ ប្រសិនបើអាពាហ៍ពិពាហ៍នោះ
ចុះបញ្ជីនៅពេលដែលសហព័ទ្ធណាម្នាក់ឆ្កួត រឺមិនដឹ ងខុសត្រូវ។
តែបើសហព័ទ្ធនោះបានជាស្រួលឡើងវិញ ហើយហេតុដែលនាំអោយទុកជាមោឃនោះ ត្រូវរលាយ
ទៅវិញដែរ ។
អាពាហ៍ពិពាហ៍រវាងបុរសអាយុតិចជាង២០ឆ្នាំ រឺនារីអាយុតិចជាង១៨ ឆ្នាំ
ត្រូវទុកជាមោឃ។ អាពាហ៍ពិពាហ៍ដែលទុករវាងបុរសជាមោឃនោះ និងលែងមោឃទៅវិញ
កាលបើប្ដី រឺប្រពន្ធនោះចំរើនវ័យដល់អាយុតាមបញ្ញត្តិច្បាប់
រឺក្នុងករណីដែលមានចែងក្នុងមាត្រា៥ វាក្យខ័ណ្ឌទី២។
អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃ កាលបើសហាព័ទ្ធណាម្នាក់ប្ដឹងថា
ខ្លួនត្រូវគេចាប់បង្ខំអោយរៀបអាពាហ៍ពិពាហ៍។ ការប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍
ត្រូវផុតអាជ្ញាយុកាល ប្រសិនបើការប្ដឹងនោះ មិនធ្វើក្នុងរយ៦ខែគិតពីថ្ងៃ
ដែលគេលែងបង្ខំនោះមក ។
អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃ បើចំនងអាពាហ៍ពិពាហ៍មុន
របស់សហព័ទ្ធណាម្នាក់មិនទាន់រលាយ។ ការប្ដឹងសុំ មោឃភាពនៃអាពាហ៍ពិពាហ៍ក្រោយ
មិនអាចធ្វើបានឡើយ បើក្រោយពីថ្ងៃចុះអាពាហ៍ពិពាហ៍ក្រោយនេះមកអា
ពាហ៍ពិពាហ៍មុនត្រូវបានរំលាយ។
អាពាហ៍ពិពាហ៍រវាងញាតិលោហិត
រឺញាតិព័ន្ធក្នុងថ្នាក់ដែលច្បាប់ហាមឃាត់ត្រូវទុកជាមោឃ លើកលែងតែករណី
ដែលមានចែងក្នុងមាត្រា៨ វាក្យខ័ណ្ឌទី២។
ការប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ខាងលើនេះ មិនអាចផុតអាជ្ញា កាលឡើយ ។
មានតែសហព័ទ្ធរដ្ឋអាជ្ញា
និងជនដែលមានប្រយោជន៍ស្របច្បាប់ក្នុងការប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ទេ ទើ
បអាចដាក់ពាក្យប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ទៅតុលាការប្រជាជនបាន។
បើជនដែលបានដាក់ពាក្យប្ដឹងនោះ ស្លាប់សិទ្ធិវ័ន្តអាចប្ដឹងជំនួសបាន។
កូនកើតអាពាហ៍ពិពាហ៍ដែលតុលាការបានប្រកាសជាមោឃៈត្រូវទុកជាកូនមានខាន់ស្លា
ទោះបីហេតុដែលនាំអោ យមានមោឃភាពនោះ យ៉ាងណាក៏ដោយ។ សិទ្ធិនិង
កាតព្វកិច្ចរបស់អូវពុកម្ដាយនិងកូនត្រូវមានដូចគ្នាក្នុងករណី
នៃអូវពុកម្ដាយលែងលះគ្នា។ ការចែកទ្រព្យសម្បត្តិរវាងប្ដីប្រពន្ធ
នៃអាពាហ៍ពិពាហ៍ដែលតុលាការប្រកាសជាមោ ឃត្រូវធ្វើដូចក្នុងករណីលែងលះគ្នាដែរ ។
តុលាការប្រជាជន
ត្រូវចាត់ចែងអោយចំលងសេចក្ដីវិនិច្ឆ័យនៃសាលក្រមស្ថាពរដែលប្រកាសមោឃភាព អាពា
ហ៍ពិពាហ៍ចុះនៅរឹមទំព័រ នៃសំបុត្រអាពាហ៍ពិពាហ៍ ដែលត្រូវទុកជាមោឃ។
ផ្នែកទី ៤ សិទ្ធិ និង ករណីកិច្ចរបស់សហព័ទ្ធ
ក្នុងគ្រួសារ ប្ដីប្រពន្ធត្រូវមានភាពស្មើគ្នា លើគ្រប់ទស្សន។
ប្ដីប្រពន្ធ មានករណីយកិច្ចស្រលាញ់គ្នាទៅវិញទៅមក ដើម្បីឈានទៅកាន់វឌ្ឍនភាព
ព្រមទាំង កសាងគ្រួសារមួ យមានសាមគ្គីភាព និងប្រកបដោយសុភមង្គល ។
ប្រពន្ធ និងប្ដី មានសិទ្ធិជ្រើសរើសដោយសេរីនូវវិជ្ជាជីវរបស់ខ្លួន
មានសិទ្ធិចូលរួមប្រាស្រ័យដោយសេរី ក្នុងសកម្មភា ពនយោបាយវប្បធម៌ និងសង្គម។
ប្រពន្ធ និងប្ដី មានសិទ្ធិស្មើគ្នាក្នុងការប្រើប្រាស់ការអាស្រ័យផល
ការចាត់ចែងទ្រព្យសម្បត្តិរួម។ សហព័ទ្ធម្នាក់ៗ មា
នសិទ្ធិពេញលេញក្នុងការប្រើប្រាស់អាស្រ័យផល
និងចាត់ចែងទ្រព្យសម្បត្តិផ្ទាល់របស់ខ្លួន។
ទ្រព្យសម្បត្តិរួម គឺជាអ្វីៗទាំងអស់ដែលសហព័ទ្ធទាំងពីររកបានជាមួយគ្នា រឺសហព័ទ្ធណាម្នាក់រកបានក្នុងរយពេលមាន ចំនងអាពាហ៍ពិពាហ៍។
ត្រូចចាត់ទុកជាទ្រព្យសម្បត្តិផ្ទាល់របស់សហព័ទ្ធ ៖
- ទ្រព្យសម្បត្តិដែលសហព័ទ្ធមានមុនរៀបអាពាហ៍ពិពាហ៍។
- ២-ទ្រព្យសម្បត្តិ ដែលសហព័ទ្ធបានទទួលជាអំណោយជាមរតក រឺជាអច្ច័យទានក្នុងរយពេលមានចំនងអាពាហ៍ ពិពាហ៍។
ត្រូវធ្លាក់លើបន្ទុកទ្រព្យសម្បត្តិរួម ៖
- ការផ្គត់ផ្គង់គ្រួសារ និងចំណាយដើម្បីអប់រំ និងបណ្ដុះបណ្ដាលកូន។
- បំណុលនិងកាតព្វកិច្ចទាំងឡាយដែលសហព័ទ្ធទាំងពីរបានព្រមព្រៀងគ្នាសំរេចក្នុងពេលមានចំនង
អាពាហ៍ពិពាហ៍ រឺដែលសហព័ទ្ធណាម្នាក់សំរេចក្នុងរយពេលមានចំណងអាពាហ៍ពិពាហ៍
ដោយមានការយល់ព្រមពីសហព័ទ្ធម្នាក់ទៀត។
- ការថែទាំ និង ការគ្រប់គ្រងទ្រព្យសម្បត្តិរួម ។
សហ័ទ្ធម្នាក់ៗ អាចប្រើប្រាស់សំភារៈដែលជាទ្រព្យសម្បត្តិរួម
តាមការតំរូវនៃសំភារនោះ។ សហព័ទ្ធទាំងពីរនាក់ត្រូវ
គ្រប់គ្រងទ្រព្យសម្បត្តិរួមជាមួយគ្នា។
សហព័ន្ធម្នាក់អាចទាមទារអោយសហព័ន្ធម្នាក់ទៀត យល់ព្រមលើវិធានការ ចាំបាច់
ដើម្បីថែទាំទ្រព្យសម្បត្តិរួម រឺរក្សាទុកតំលៃរបស់ទ្រព្យសម្បត្តិនោះ។
ទ្រព្យសម្បត្តិរួមអាចលក់ដូរ រឺធ្វើអំណោយបាន លុះត្រាតែមានការព្រមព្រៀងពីសហព័ទ្ធទាំងពីរ។
ជំពូកទី៣ អំពីការលែងលះគ្នា
ផ្នែកទី១ អំពីមូលហេតុនៃការលែងលះគ្នា
ការលែងលះគ្នា គឺការផ្ដាច់ចំនងអាពាហ៍ពិពាហ៍របស់ប្ដីប្រពន្ធដែលបានរៀបការពេញច្បាប់ក្នុងពេលរស់នៅទាំងពីរនាក់។
ប្ដីរឺ ប្រពន្ធ អាចប្ដឹងសុំលែងលះគ្នាបាន
កាលបើមានមូលហេតុគ្រប់គ្រាន់បញ្ជាក់ថា ខ្លួនពុំអាចរួមរស់ជាមួយគ្នាតទៅទៀតបាន។
មូលហេតុជាអាទិ៍ មានដូចខាងក្រោមនេះ
- ការចុះចោលលំនៅសង្វាស ដោយអិតមូលហេតុត្រឹមត្រូវហើយអិតមានផ្គត់ផ្គង់ស្បៀងអាហារ និងទំនុកបំរុងកូនសោះ។
- វាយដំឃោរឃៅ ធ្វើទុកបុកម្នេញប្រមាថមើលងាយធ្ងន់ធ្ងរចំពោះសហព័ទ្ធ រឺចំពោះបុព្វញាតិរបស់សហព័ទ្ធនេះ។
- មានចរិយាផ្ទុយពីសីលធម៌ រឺប្រព្រឹត្តអនាចារ
- អពលានុភាពនៃលិង្គ
- បែកគ្នាអស់រយជាង ១ឆ្នាំ។
ប្ដីប្រពន្ធអាចលែងលះគ្នាដោយស្ម័គ្រចិត្តបាន។
ផ្នែកទី ២ អំពីនីតិវិធីនៃការលែងលះគ្នា
ការសំរេចអំពីការលែងលះគ្នា ជាសមត្ថកិច្ចរបស់តុលាការប្រជាជនខេត្តក្រុង ខាងលំនៅរបស់ចុងចំលើយ។
បណ្ដឹងសុំលែងលះគ្នា ត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ
ចុះមូលហេតុដែលនាំអោយលែងលះគ្នា។ បណ្ដឹងនោះត្រូវ ដើមចោទ
យកទៅជូនតុលាការប្រជាជនខេត្តក្រុងផ្ទាល់ក៏បាន រឺជូនគណ:ប្រជាជនឃុំរឺសង្កាត់
ខាងលំនៅរបស់ចុង ចំលើយដោយយខ្លួនអែងផ្ទាល់ក៏បាន។ ក្នុងករណីខាងក្រោយនេះ
គណ:កម្មាធិការប្រជាជនឃុំរឺសង្កាត់ ត្រូវធ្វើកា រផ្សះផ្សាក្នុងរយ ១៥ថ្ងៃ
ក្រោយពីបានទទួលពាក្យបណ្ដឹង។ បើផ្សះផ្សាពុំបានសំរេច
ត្រូវបញ្ជូនសំនុំរឿងជាបន្ទាន់ទៅ តុលាការប្រជាជនខេត្តក្រុង។
តុលាការប្រជាជនខេត្តក្រុង ត្រូវអញ្ជើញអ្នកប្ដឹងអោយចូលមក
ហើយសំរួលយ៉ាងណាតាមដែលខ្លួនយល់ឃើញ ដើម្បីបញ្ចូលចិត្តអ្នកនោះអោយឈប់ប្ដឹង
លើកលែងតែតុលាការប្រជាជនខេត្ត-ក្រុងយល់ឃើញថាពាក្យសុំលែង
លះគ្នានេះមានអាងហេតុធ្ងន់ធ្ងរណាស់។
ក្រោយពីបានទទួលបណ្ដឹងសុំលែងលះ បើយល់ឃើញថាការចាំបាច់ តុលាការប្រជាជនខេត្ត
ក្រុងអាចចាត់វិធានកា របណ្ដោះអាសន្នបាន ដូចជាការបំបែកលំនៅប្ដីប្រពន្ធ
ការអោយថែរក្សាកូនថែរក្សាទ្រព្យសម្បត្តិ ការផ្ដល់អាហារ កិច្ច។ ក្នុងករណីនេះ
មេធាវីនៃគូភាគីអាចចូលរួមស្ដាប់បាន។
ប្រសិនបើដើមចោទនៅតែទទូចសុំលែង តុលាការប្រជាជនខេត្ត-ក្រុង
ត្រូវអញ្ជើញប្ដីប្រពន្ធអោយ ចូលមកកាន់
តុលាការជាប្រញាប់ដើម្បីធ្វើការផ្សះផ្សា។
ក្នុងករណីនេះមេធាវីមិនត្រូវចូលរួមស្ដាប់ទេ។
ប្រសិនបើផ្សះផ្សារចំពោះមុខដើមចោទនិងចុងចំលើយ ហើយនៅតែពុំបានសំរេចតុលាការប្រជាជន ខេត្ត ក្រុងអា ចធ្វើការផ្សះផ្សាជាលើកទី ២ បាន។
ប្រសិនបើនៅពេលផ្សះផ្សាលើកទី១ ដើមចោទរឺចុងចម្លើយ
ដែលទទួលបានដីកាអញ្ជើញដោយត្រឹមត្រូវ ហើយមិ នមកបង្ហាញខ្លួនតាមការអញ្ជើញនោះ
តុលាការប្រជាជនខេត្តក្រុងត្រូវអញ្ជើញភាគីទាំងពីរនោះជាលើកទី២ ដើម្បី
ធ្វើការផ្សះផ្សា។
ប្រសិនបើដើមចោទ ដែលបានទទួលដីការអញ្ជើញដោយត្រឹមត្រូវ
ហើយមិនបានមកកាន់តុលាការប្រជាជនខេត្ត ក្រុងទាំងលើកទី១ ទាំងលើកទី២
ដោយគ្មានមូលហេតុច្បាស់នោះ ត្រូវចាត់ទុកថាសុខចិត្តឈប់ប្ដឹង។
ប្រសិនបើចុងចម្លើយបានទទួលដីការអញ្ជើញដោយត្រឹមត្រូវ
ហើយនៅតែមិនព្រមចូលខ្លួនមកកាន់ តុលាការប្រ ជាជនខេត្តក្រុង ទាំងលើកទី១
ទាំងលើកទី២ ដោយគ្មានមូលហេតុនោះត្រូវចាត់ទុកថា មិនព្រមសះជានឹងគ្នា ។
ប្រសិនបើមានអ្នកដែលមិនបានមកតាមដីកាអញ្ជើញលើទី១
មិនមែនជាអ្នកមិនបានមកលើកទី២ទេ តុលាការប្រ ជាជនខេត្តក្រុង
ត្រូវអញ្ជើញភាគីនោះមកផ្សះផ្សាជាលើកទី៣។
ការផ្សះផ្សាម្ដងៗត្រូវអោយឃ្លាតពីគ្នា១ខែយ៉ាងឆាប់ និង២ខែយ៉ាងយូរ។
ការផ្សះផ្សាម្ដងៗ ទោះបីបានលទ្ធផលយ៉ាងណាក្ដី
ត្រូវចុះក្នុងកំណត់ហេតុបញ្ជាក់អំពីការផ្សះផ្សា បានសំរេចមិនបាន សំរេច
រឺភាគីមិនបានចូល
ហើយចៅក្រមទទួលបន្ទុកការផ្សះផ្សាត្រូវចុះហត្ថលេខាលើកំណត់ហេតុនោះជាមួយភា
គីវត្តមាន និងលេខាធិការក្រលាបញ្ជី។
បើការផ្សះផ្សាមិនបានសំរេច តុលាការប្រជាជនខេត្ត ក្រុង ត្រូវអញ្ជើញប្ដី ប្រពន្ធអោយចូលមកកាន់តុលាការប្រ ជាជនដើម្បីជំនុំជំរះ។
ប្រសិនបើដើមចោទ ត្រូវបានតុលាការប្រជាជនអញ្ជើញដោយត្រឹមត្រូវ
ហើយមិនបានមកបង្ហាញ ខ្លួនចំពោះតុលា ការប្រជាជននិងមិនបានជូនសេចក្ដីដោះសារ
រឺមិនបានសុំអោយបង្អង់សេចក្ដីទៅថ្ងៃក្រោយទេនោះត្រូវចាត់ ទុកថា
សុខចិត្តឈប់ប្ដឹងវិញហើយ។ ក្នុងករណីនេះត្រូវចេញសាលក្រមចំណាយរឿងក្ដីនោះចោល។
ប្រសិនបើចុងចំលើយ មិនបានចូលកាន់តុលាការប្រជាជន
ក្នុងល័ក្ខខ័ណ្ឌដូចខាងលើនេះដែរហើយ បើយល់ឃើញ ថា
ហេតុដែលដើមចោទប្ដឹងនោះមានភ័ស្តុតាងពិតប្រាកដ
ហើយតុលាការប្រជាជនអាចសំរេចសេចក្ដីអោយ លែង លះគ្នាបាន។
បើបណ្ដឹងនោះមិនទាន់មានភស្តុតាងគ្រប់គ្រាន់ទេ
តុលាការប្រជាជនត្រូវធ្វើការអង្កេតស៊ើបសួរ អំពី រឿងនោះ។
បើចុងចំលើយប្រកែកថា សេចក្ដីដែលប្ដឹងពីខ្លួននោះមិនពិតទេ តុលាការប្រជាជនត្រូវបញ្ជាអោយធ្វើការអង្កេត ស៊ើបសួរ។
ក្នុងរឿងដែលលែងលះគ្នា បើមានការត្រូវអង្កេតស៊ើបសួរ។
តុលាការប្រជាជនត្រូវធ្វើការអង្កេតស៊ើបសួរជាបន្ទា
ន់ត្រូវបង្គាប់អោយគូភាគីជូនភ័ស្តុតាងចាំបាច់នានា
អញ្ជើញសាក្សីដែលមានប្រយោជន៍ក្នុងរឿងនេះ និងចាត់វិធាន ការទៅបើយល់ថាគូរចាត់។
ក្នុងករណីសុំលែងលះដោយព្រមព្រៀងគ្នា បើក្រោយពីការអង្កេតស៊ើបសួរឃើញថា
ការសុំលែងលះគ្នានោះធ្វើ ដោយគ្មានការបង្ខិតបង្ខំ
និងដោយស្ម័គ្រចិត្តពិតប្រាកដ តុលាការប្រជាជនត្រូវសំរេចអោយលែងលះគ្នា។
ក្នុងករណីសុំលែងលះដោយអែកតោភាគី បើក្រោយពីការអង្កេតស៊ើបសួរឃើញថា
ស្ថានភាពរវាងប្ដី ប្រពន្ធមាន ភាពធ្ងន់ធ្ងរ
ការរួមរស់ជាមួយគ្នាមិនអាចពន្យាយូរបាន
គោលបំណងអាពាហ៍ពិពាហ៍លែងបានសំរេចតុលាការប្រជា ជនត្រូវសំរេចអោយលែងលះគ្នា ។
តុលាការប្រជាជនអាចស៊ើបសួរ និងធ្វើការជំនុំជំរះដោយសំងាត់បាន។
ការវិនិច្ឆ័យដល់អង្គសេចក្ដី ត្រូវតែធ្វើក្នុងរយ១៥ថ្ងៃ គិតពីថ្ងៃអង្កេតសេចក្ដីស៊ើបសួររួចមក ។
តាមគោលការណ៍សាលក្រមលែងលះគ្នា ត្រូវសំរេចនៅចំពោះមុខគូក្ដី។
ប្រសិនបើសាលក្រមនោះ ជាសាលក្រ មកំបាំងមុខ
គូក្ដីអាចប្ដឹងទាស់បានក្នុងរយ១៥ថ្ងៃ។ រយពេលនេះគិតពីថ្ងៃ
ដែលបានអោយដំណឹងពីសាលក្រមកំបាំង មុខដល់គូក្ដីផ្ទាល់រឺដល់លំនៅរបស់គូក្ដី។
បណ្ដឹងទាស់នឹងសាលក្រមកំបាំងមុខ ក្រមដោយសាម៉ីខ្លួន ជាលាយលក្ខណ៍អក្សរ
រឺដោយផ្ទាល់នៅតុលាការប្រជា ជនខេត្តក្រុង។
បណ្ដឹងទាស់នាំអោយផ្អាកការអនុវត្តសាលក្រម ។
ប្រសិនបើផុតរយពេលប្ដឹងទាស់ បានប្ដឹងក្នុងរយ:ពេលកំណត់
ប៉ុន្តែមិនបានចូលខ្លួនមកក្នុងពេល ជំនុំជំរះ ដោយគ្មាន មូលហេតុ
នោះសាលក្រមកំបាំងមុខត្រូវតំកល់ទុកជាបានការនឹងទៅជាសាលក្រមស្ថាពរ។
ប្រសិនបើអ្នកប្ដឹងទាស់ បានប្ដឹងក្នុងរយពេលកំណត់
ប៉ុន្តែមិនបានចូលខ្លួនមកក្នុងពេលជំនុំជំរះ ដោយគ្មានមូលហេតុ
នោះសាលក្រមកំបាំងមុខ ត្រូវតំកល់ទុកជាបានការ និងទៅជាសាលក្រមស្ថាពរ។
ប្រសិនបើបណ្ដឹងទាស់ត្រឹមត្រូវតាមទំរង់ច្បាប់
តុលាការប្រជាជនខេត្តក្រុងត្រូវពិនិត្យនិងជំនុំជំរះ សាជាថ្មីលើអង្គ សេចក្ដី។
តុលាការប្រជាជនអាចតំកល់ កែប្រែ រឺបដិសេធសាលក្រមកំបាំងមុខ
ដែលបានសំរេចសេចក្ដីលើកមុន បាន កុំអោយតែបំពានលើច្បាប់ រឺគោលការណ៍នៃច្បាប់។
កាលបើសាលក្រមលែងលះជាសាលក្រមស្ថាពរ តុលាការប្រជាជនខេត្ត-ក្រុង
ត្រូវចាត់ចែងអោយ ចំលងសេច ក្ដីវិនិច្ឆ័យនៃសាលក្រមស្ថាពរនោះ
ចុះនៅរឹមទំព័រនៃសំបុត្រអាពាហ៍ពិពាហ៍ដែលត្រូវរលាយ ។
ប្រសិនបើប្រពន្ធមានផ្ទៃពោះ ប្ដីអាចនឹងសុំលែងលះបាន
លុះត្រាតែប្រពន្ធនោះសំរាលកូនរួចបាន ១ឆ្នាំសិន។ ការ បន្ថយសិទ្ធិខាងលើ
មិនត្រូវអនុវត្តលើនារីទេ។ នារីអាចសុំលែងលះបាននៅពេលមានផ្ទៃពោះ។
ផ្នែកទី ៣ អំពីអានុភាពនៃការលែងលះ
ការលែងលះគ្នារំសាយអានុភាពអាពាហ៍ពិពាហ៍ ចាប់ពីថ្ងៃដែលការលែងលះគ្នានោះទៅជាស្ថាពរ។
ក្នុងករណីនៃការលែងលះគ្នា
ទ្រព្យសម្បត្តិត្រូវបែងចែកទៅតាមការព្រមព្រៀងនៃភាគីទាំងសងខាង។ បើគ្មានការ
ព្រមព្រៀងសហព័ទ្ធម្នាក់ៗ ត្រូវយកតែទ្រព្យសម្បត្តិដែលខ្លួន
បានទទួលជាមត៌កភក្ដី ជាអំណោយក្ដីជាអច្ច័យទានក្ដី
ក្នុងរយៈមានចំណងអាពាហ៍ពិពាហ៍ប៉ុណ្ណោះ ។ ក្រៅពីនេះ សហព័ទ្ធម្នាក់ៗ
មានសិទ្ធិត្រូវបានទ្រព្យសម្បត្តិរួមពាក់កណ្ដាលម្នាក់។
ប៉ុន្តែក្នុងករណីពិសេសនិងតាមសំ នើររបស់សហព័ទ្ធណាមួយ
តុលាការប្រជាជនអាចសំរេចសេចក្ដីចែកទ្រព្យសម្បត្តិរួម ផ្សេងពីគោលការណ៍ខាង
លើបានដោយគិតទៅដល់ផលប្រយោជន៍របស់កូននិងផលិតកម្ម។ ការងារនៃគេហកិច្ច
ត្រូវចាត់ទុកជាមានតំលៃ ស្មើនឹងការងារផលិតកម្ម។
ប្រសិនបើទ្រព្យសម្បត្តិផ្ទាល់របស់សហព័ទ្ធម្នាក់ត្រូវសហព័ទ្ធម្នាក់ទៀតបំផ្លាញ សហព័ទ្ធនេះត្រូវតែសងតំលៃទ្រព្យ នោះវិញ។
សាលក្រមដែលកាត់អោយប្ដីប្រពន្ធលែងលះគ្នានោះត្រូវសំរេចអំពីអំណាចមេបា
ដែលត្រូវប្រគល់អោយ ទៅអូវ ពុករឺទៅម្ដាយ
ហើយនឹងត្រូវសំរេចអំពីការប្រាស្រ័យទាក់ទងរវាងអូវពុកម្ដាយនិងកូននោះផង។
ដើម្បីផលប្រយោជន៍របស់កូន ការអោយភាគីណាមួយរក្សាកូន
ត្រូវសំរេចតាមការយល់ព្រមនៃប្ដី ប្រពន្ធដែល លែងលះគ្នានោះ។
តាមគោលការណ៍កូនដែលនៅបៅដោះត្រូវបានទៅម្ដាយរក្សា។ ក្នុងករណីដែលគូភាគីទាំងសង
ខាងមិនអែកភាពគ្នាលើការរក្សាកូន តុលាការជាអ្នកសំរេច។
អូវពុកម្ដាយដែលលែងលះគ្នា ត្រូវជួយផ្គត់ផ្គង់ជួយបីបាច់់រក្សា
ជួយផ្ដល់សោហ៊ុយអប់រំនិងរៀនសូត្រ ដល់កូនតាលទ្ធ ភាពរបស់ខ្លួន។
កំរិតអាហារកិច្ចដែលត្រូវអោយទៅកូន
ត្រូវសំរេចតាមការព្រមព្រៀងនៃសហព័ទ្ធដែលលែងលះ គ្នា។
ក្នុងករណីដែលគូភាគីទាំងសងខាង មិនអែកភាពគ្នា តុលាការប្រជាជនត្រូវសំរេច
ដោយផ្អែកទៅតាមលទ្ធភា ពរបស់សហព័ទ្ធម្នាក់ៗ។
អាហារកិច្ចត្រូវផ្ដល់អោយកូនរហូតដល់កូនមាននីតិភាព។
ភាគីដែលមិនបានរក្សាកូន មានសិទ្ធិទៅសួរសុខទុក្ខកូន។
ភាគីដែលទទួលសិទ្ធិរក្សាកូនត្រូវបង្ក លក្ខណងាយស្រួល
គ្រប់បែបយ៉ាងដល់ភាគីម្ខាងទៀត។ ភាគីដែលមិនបានរក្សាកូន
មានសិទ្ធិប្ដឹងទៅតុលាការប្រជាជនគ្រប់ពេលវេលា
អោយដកសិទ្ធិរក្សាកូនពីភាគីម្ខាងនោះ
បានបើមានការប៉ះពាល់ដល់ផលប្រយោជន៍របស់កូន។
ក្នុងករណីលែងលះគ្នា ភាគីដែលគ្មានកំហុស
ហើយខ្វះខាតអាចស្នើសុំអាហារកិច្ចពីភាគីម្ខាងទៀតបាន។ ភាគីខាង
ក្រោយនេះត្រូវតែជួយឧបត្ថម្ភទៅតាមលទ្ធភាពរបស់ខ្លួន។
កំរិតអាហារកិច្ចត្រូវសំរេចតាមការយល់ព្រមរបស់គូ ភាគីទាំងសងខាង។
ក្នុងករណីដែលគូភាគីទាំងសងខាង មិនអែកភាពគ្នា
តុលាការប្រជាជនត្រូវសំរេចសេចក្ដី។ បើ ជនដែលទទួល
អាហារកិច្ចរៀបអាពាហ៍ពិពាហ៍ថ្មីទៀត ជននោះឈប់មានសិទ្ធទទួលអាហារកិច្ចទៀតហើយ។
តុលាការប្រជាជនខេត្ត-ក្រុង អាចកែប្រែដោយបង្កើនរឺបន្ថយកំរិតអាហារកិច្ចបាន
បើមានសំណូមពររបស់ភាគីម្ខា ង។ ការបង្កើន
រឺបន្ថយកំរិតអាហារកិច្ចនោះត្រូវធ្វើឡើងតាមលទ្ធភាពនៃភាគីដែលផ្ដល់អាហារកិច្ច
និងតាមសេច ក្ដីត្រូវការនៃភាគីដែលទទួលអាហារកិច្ច។
អាហារកិច្ចអាចផ្ដល់អោយជាទឹកប្រាក់ រឺជារបស់។
ការមិនព្រមបង់អាហារកិច្ចដូចបានចែងខាងលើនេះ
ចាត់ទុកជាបទល្មើសព្រហ្មទណ្ឌដែលនឹងត្រូវផ្ដន់ទាទោសតាម ច្បាប់ជាធរមាន
បើកាលណាមានភ័ស្តុតាងបញ្ជាក់ថាជនដែលត្រូវផ្ដល់អាហារកិច្ចនោះមិនស្មោះត្រង់។
តារាងនៃថ្នាក់ញាតិភាព ចំពោះខ្សែផ្ទាល់
ក៏ដូចជាសាខាញាតិសុទ្ធតែមានញាតិលោហិតនិងញាតិពន្ធ។ ញាតិលោហិតញាតិដែលមានឈាម
ជាមួយគ្នា។ ញាតិពន្ធសាច់ថ្លៃ (បងថ្លៃ ប្អូនថ្លៃ អូវពុក-ម្ដាយក្មេក
និងកូនប្រសារ ជីតា ជីដូនក្មេក និងចៅប្រសា)។ សាខាញាតិ
ញាតិដែលកើតពីអូវពុកម្ដាយជាមួយគ្នា គឺរួមអូវពុកម្ដាយ
រឺរួមតែអូវពុកគឺអូវពុកជាមួយគ្នា ម្ដាយទីទៃ រឺក៏រួមតែម្ដាយ
គឺម្ដាយជាមួយគ្នាអូវពុកទីទៃ។
ជំពូកទី ៤ អំពីអាពាហ៍ពិពាហ៍នៅឯបរទេស និង អាពាហ៍ពិពាហ៍ជាមួយបរទេស
ផ្នែកទី ១ អំពីអាពាហ៍ពិពាហ៍
អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋកម្ពុជានិងជនបរទេស
ដែលរស់នៅអែបរទេស ត្រូវប្រព្រឹត្តទៅនៅចំ
ពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃស្ថានទូត
រឺស្ថានកុងស៊ុលនៃរដ្ឋកម្ពុជាប្រចាំនៅប្រទេស ដែលគូភាគីមានទីលំនៅ។
ក្នុងករណីដែលអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា
និងពលរដ្ឋកម្ពុជានិងអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជានិងជនបរទេ
សបានប្រព្រឹត្តទៅ ត្រឹមត្រូវតាមទំរង់នៃអាពាហ៍ពិពាហ៍នោះ
ត្រូវបានទទួលស្គាល់យកជាការបាននៅរដ្ឋកម្ពុជាប្រសិ នបើអាពាហ៍ពិពាហ៍នោះ
មិនផ្ទុយនិងបទញ្ញត្តិច្បាប់នៃរដ្ឋកម្ពុជា។ លិខិតបញ្ជាក់អាពាហ៍ពិពាហ៍
រឺសេចក្ដីចំលងលិខិ តអាពាហ៍ពិពាហ៍នេះត្រូវយកមកចុះ
ក្នុងបញ្ជីអាពាហ៍ពិពាហ៍នៃស្ថានទូត រឺស្ថានកុងស៊ុលនៃរដ្ឋកម្ពុជា
រឺគូស្វាមីភរិយា មកតាំងទីលំនៅនៅរដ្ឋកម្ពុជា
ត្រូវយកមកចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅឃុំ រឺសង្កាត់ដែលមកតាំងទីលំនៅនោះ។
អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងជនបរទេសដែលរស់នៅរដ្ឋកម្ពុជា ត្រូវប្រព្រឹត្តទៅតាមច្បាប់ នៃរដ្ឋកម្ពុជា ។
ផ្នែកទី ២ រំលាយអាពាហ៍ពិពាហ៍
ការរំលាយអាពាហ៍ពិពាហ៍
ដែលធ្វើនៅឯបរទេសរវាងប្រជាពលរដ្ឋកម្ពុជានិងពលរដ្ឋកម្ពុជា
រឺរវាងពលរដ្ឋកម្ពុជានិងជនបរទេសដែលរស់នៅឯបរទេសត្រូវបានទទួលស្គាល់យកជា
ការបាននៅរដ្ឋកម្ពុជា។
-
- ការរំលាយអាពាហ៍ពិពាហ៍រវាងជនបរទេស និងជនបរទេស
រឺការរំលាយអាពាហ៍ពិពាហ៍រវាងជនបរទេស និងជនបរទេសនៅរដ្ឋកម្ពុជា
ត្រូវធ្វើតាមច្បាប់នៃរដ្ឋកម្ពុជា ។
- តុលាការប្រជាជននៃរដ្ឋកម្ពុជា មានសមត្ថកិច្ចសំរេចលើបណ្ដឹងសុំរំលាយអាពាហ៍ពិពាហ៍ របស់សហព័ទ្ធណាមួយដែលចូលមកតាំងទីលំនៅ នៅរដ្ឋកម្ពុជា។
ជំពូកទី៥ អំពីគ្រួសារ
ផ្នែកទី១ អំពីកូនមានខាន់ស្លា
កូននិងទុកជាកូនមានខាន់ស្លា
លុះត្រាតែកូននោះកើតមកពីអូវពុកម្ដាយដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា និង
លុះត្រាតែម្ដាយនៃកូននោះ
មានគភ៌ក្នុងរយពេលដែលអូវពុកម្ដាយនៅជាប់ចំណងអាពាហ៍ពិពាហ៍និងគ្នា បានន័យ
ថាកូនដែលកើត១៨០ថ្ងៃយ៉ាងតិចក្រោយថ្ងៃរៀបអាពាហ៍ពិពាហ៍ រឺក្នុងរយ:ពេល៣០០ថ្ងៃ
គិតពីថ្ងៃដាច់ចំណងអាពា ហ៍ពិពាហ៍ ។
កូនដែលកើតក្នុងរយ:ពេលតិចជាង ១៨០ថ្ងៃ គិតពីថ្ងៃរៀបអាពាហ៍ពិពាហ៍ និងចាត់ថា
ទុកជាកូនរបស់ប្ដីនៃម្ដាយបា ន កាលបើមានភស្តុតាងច្បាស់
ប្ដីនេះបានដឹងថាប្រពន្ធរបស់ខ្លួនមានផ្ទៃពោះតាំងពីមុនថ្ងៃរៀបអាពាហ៍ ពិពាហ៍មក
ម្លេះ រឺក៏ព្រមទទួលស្គាល់ថាខ្លួនជាអូវពុករបស់កូននោះ។
បើមិនដូច្នេះទេប្ដីរបស់ម្ដាយនៃកូននោះអាច បដិសេធថា
ខ្លួនមិនមែនជាអូវពុករបស់កូននោះបាន ដោយមិនចាំបាច់បង្ហាញភស្តុតាងថា
ខ្លួនមិនមែនជាអូវពុក។
កូនដែលកើតក្នុងល័ក្ខខ័ណ្ឌនៃពេលដែលមានចែងក្នុងមាត្រា៨២ ជាភស្តុតាងយ៉ាងមាំ
តំរូវអោយសន្មតថា ប្ដីនៃម្ដា យអាចមិនទទួលស្គាល់ថា កូននោះជាកូនរបស់ខ្លួនបាន
លុះណាតែប្ដីនោះប្ដឹងបដិសេធបិតុភាព។
ការប្ដឹងប្រកែកមិនទទួលស្គាល់បិតុភាព
ត្រូវប្ដីប្ដឹងពីម្ដាយនិងកូនចំពោះមុខតុលាការប្រជាជនខាង លំនៅនៃម្ដាយ
ក្នុងរយពេល២ខែ គិតពីថ្ងៃដែលខ្លួនបានដឹងពីកំណើតនៃកូននោះ។
ប្ដីត្រូវជូនភស្តុតាងថា កាលប្រពន្ធខ្លួនមានគភ៌ក្នុងរយពេលដែល
ច្បាប់បានកំនត់នោះ ខ្លួនមានវិបត្តិខាងរូបកាយមិន
អាចរួមដំណេកជាម្ដាយនៃកូននោះបានទេ។
វិបត្តិខាងរូបកាយដែលពុំអាចអោយរួមដំណេកបាននេះ អាចកើតពី ហេតុពីរយ៉ាង ៖
- ប្ដីប្រពន្ធរស់នៅដាច់ឆ្ងាយពីគ្នា
- ប្ដីគ្មានពលានុភាពបណ្ដាលមកពីកាយវិកលកម្មដែលមិនអាចអោយបន្តពូជបាន។
ទាយាទខាងប្ដី
អាចនឹងប្ដឹងបដិសេធកូននោះជួសបានក្នុងរយពេលដែលមានចែងក្នុងមាត្រា៨៥
ប្រសិនបើប្ដីនោះ មិនអាចប្ដឹងបានដោយប្ដីនោះស្លាប់បាត់ខ្លួន រឺក៏ឆ្កួតលីលា។
ទាយាទខាងប្ដីអាចនឹងបន្តការប្ដឹងបដិសេធកូននោះបាន
ប្រសិនបើក្នុងរយដែលមានចែងក្នុងមាត្រា៨៥ ប្ដីនោះបានប្ដឹងបដិសេធរួចហើយ
ហើយស្លាប់បាត់ខ្លួន រឺក៏ឆ្កួតលីលា
សាលក្រមដែលសំរេចទទួលបណ្ដឹងបដិសេធនោះទុកជាត្រឹមត្រូវ
ត្រូវបង្គាប់អោយលុបឈ្មោះប្ដីនោះចេញពីបញ្ជី សំបុត្រកំណើតរបស់ខ្លួន
ហើយអោយដកត្រកូលអូវពុកចេញពីកូនដោយយកត្រកូលម្ដាយដាក់ជំនួសវិញ។
ត្រូវបញ្ជូនសេចក្ដីសំរេច នៃសាលក្រមទៅអោយមន្ត្រីអាត្រានុកូលដ្ឋាន
ដែលបានធ្វើសំបុត្រកំណើតរបស់កូន
នោះដើម្បីអោយចំលងដាក់ក្នុងបញ្ជីសំបុត្រកំណើតកូនហើយចុះ
និទ្ទេសនៅលើរឹមទំព័រសំបុត្រកំណើតដែលត្រូវ កែនោះ។
ផ្នែកទី២ អំពីកូនឥតខាន់ស្លា
ដែលហៅថាកូនអិតខាន់ស្លា គឺកូនដែលកើតពីអូវពុកម្ដាយគ្មានចំណងអាពាហ៍ពិពាហ៍ ។
នៅពេលធ្វើសំបុត្រកំណើត បើអូវពុកម្ដាយដែលគ្មានចំណងអាពាហ៍ពិពាហ៍
បានឆ្លើយទទួលស្គាល់ ដោយជាក់លា ក់នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានថា
កូនដែលកើតមកនោះជាកូនរបស់ខ្លួន នោះត្រូវចាត់ទុកអូវពុក ម្ដាយនេះ
ថាអូវពុកម្ដាយរបស់ក្មេងនោះ។
បើមានតែអូវពុក រឺមានតែម្ដាយឆ្លើយទទួលស្គាល់តែម្នាក់អែងទេ
កូននោះត្រូវចាត់ទុកជាកូនរបស់ អ្នកដែលបាន
ឆ្លើយទទួលស្គាល់តែម្នាក់អែងប៉ុណ្ណោះ។
ក្រោយពេលដែលអូវពុក រឺម្ដាយបានប្ដឹងចុះសំបុត្រកំណើតកូន អូវពុក រឺម្ដាយណា
ដែលមិនបាន ទទួលស្គាល់អូវពុក រឺម្ដាយនោះអាចប្ដឹងសុំទទួលស្គាល់កូនជាក្រោយបាន។
កូនអិតខាន់ស្លាដែលអូវពុកម្ដាយបានទទួលស្គាល់នឹងទៅជាកូនមានខាន់ស្លាបានបើក្រោយពីកំណើត
របស់កូននោះ អូវពុកម្ដាយរបស់កូននោះ បានចុះអាពាហ៍ពិពាហ៍ជាមួយគ្នា។
ការទទួលស្គាល់កូន អាចផ្ញើនៅពេលមុនចុះអាពាហ៍ ពិពាហ៍ធ្វើដំណាលគ្នា
នឹងពេលចុះអាពាហ៍ពិពាហ៍ រឺក្រោយពេលចុះអាពាហ៍ពិពាហ៍ក៏បាន។
ផ្នែកទី ៣ អំពីការស្វែងរកបិតុភាព រឺមាតុភាពនៃកូនឥតខាន់ស្លា
បើគ្មានលិខិតអ្វីទទួលស្គាល់ដោយស្ម័គ្រចិត្តនូវកូអិតខាន់ស្លាទេ នោះតុលាការប្រជាជនអាចតំរូវអោយ អូវពុក រឺម្ដា យអោយខ្លួនបាន។
កូនអិតខាន់ស្លាដែលអូវពុករឺម្ដាយមិនបានទទួលស្គាល់ មានសិទ្ធប្ដឹងទៅតុលាការប្រជាជនរកអូវពុក រឺម្ដាយអោយ ខ្លួនបាន ។
បណ្ដឹងសុំអោយតុលាការប្រជាជន តំរូវអោយអូវពុក
រឺម្ដាយទទួលស្គាល់នោះមាននីតិភាព។ នីតិភាពត្រូវកំណត់ចា
ប់ពីអាយុ១៨ឆ្នាំឡើងទៅ។ ក្នុងពេលកូនអិតខាន់ស្លា
នៅក្នុងអនីតិភាពនៅឡើយអ្នកអាណាព្យាបាលរបស់កូននោះ
មានសិទ្ធិប្ដឹងជួសសុំអោយតុលាការប្រជាជនរកមាតុភាពអោយកូននោះ។
តុលាការប្រជាជន អាចតំរូវអោយនារីជាម្ដាយទទួលស្គាល់កូនអិតខាន់ស្លាបាន បើមានភស្តុតាងបញ្ជាក់ថា
-
- នារីនោះបង្កើតកូនពិតប្រាកដមែន
- អត្តសញ្ញាណរបស់កូនដែលនារីនោះបានបង្កើត និងអត្តសញ្ញាណរបស់កូនដែលប្ដឹងទាមទាររកមាតុភាពមិនខុសប្លែកពីគ្នា ។
ភស្តុតាងអាចបង្ហាញគ្រប់មធ្យោបាយ ។
តុលាការប្រជាជន អាចតំរូវអោយបុរសជាអូវពុកទទួលស្គាលកូនអិតខាន់ស្លាបាន៖
- បើបុរសនោះនាំពង្រត់ រឺចាប់សេពសន្ទវ:នារីជាម្ដាយដោយរំលោភ
ហើយបើសម័យនាំពង្រត់ រឺចាប់រំលោភ សពសន្ទវនោះ
ត្រូវគ្នានឹងសម័យដែលនារីនោះមានគភ៌។
- បើបុរសនោះ បានខ្លួននារីដោយអុបាយកលបោកបញ្ឆោត ដោយការរំលោភអំណាចរឺដោយសន្យាថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយនារីនោះ។
- បើមានភស្តុតាងជាលាយលក្ខណ៍អក្សរពីបុរសនោះបង្ហាញអោយឃើញច្បាស់ថា បុរសនោះពិតជាឪពុករបស់កូននោះ ។
- បើបុរសនិងនារីជាឪពុកនិងម្ដាយរបស់កូននោះបានរួមរស់និងគ្នាជាអនីតិសង្វាសជាក់ស្ដែងក្នុងសម័យនីត្យានុកូលភាពដែលនារីនោះមានគភ៌ ។
- បើបុរសនោះបានផ្គត់ផ្គង់ រឺបានចូលរួមក្នុងការបីបាច់រក្សា និងការបីបាច់រក្សា និងការអប់រំកូននោះក្នុងឋានៈខ្លួនជាឪពុក។
ពាក្យដែលប្ដឹងរកបិតុភាពមិនអាចនឹងទទួលបាន ១- បើមានភស្តុតាងថា
នារីជាម្ដាយមានទំនាក់ទំនងកាមគុណនឹងប្រុសដទៃទៀត ក្នុងសម័យ
និត្យានុកូលភាពដែលនារីនោះមានគភ៌ ។ ២- បើក្នុងសម័យនីត្យានុកូល ដែលនារីមានភគ៌
បុរសដែត្រូវប្រកាន់ថា
ជាអូវពុករបស់កូននោះគ្មានលទ្ធភាពរួមដំណេកជាមួយនារីជាម្ដាយនោះ
ដោយរស់នៅឆ្ងាយពីគ្នា រឺដោយមកពីមានគ្រោះថ្នាក់ ដូចមានចែងក្នុងមាត្រា៨៦ ។
ក្នុងពេលដែលកូនអិតខាន់ស្លានៅក្នុងអនីតិភាពនៅឡើយ
ម្ដាយរឺអាណាព្យាបាលនៃកូននោះ អាចសុំប្ដឹងរកបិតុភាព បាន។
ភស្តុតាងអាចបង្ហាញបានតាមគ្រប់មធ្យោបាយ។
សាលក្រមដែលកាត់សេចក្ដីអោយទទួលស្គាល់កូនអិតខាន់ស្លា មានអនុភាពដូចគ្នានឹងលិខិតដែល ទទួលស្គាល់កូន ដោយស្ម័គ្រចិត្តដែរ ។
កូនអិតខាន់ស្លា ត្រូវយកត្រកូលរបស់អូវពុក រឺម្ដាយដែលទទួលស្គាល់ខ្លួន។
ប្រសិនបើអូវពុកនិង ម្ដាយទាំងពីរនាក់
ទទួលស្គាល់កូននោះត្រូវយកត្រកូលខាងអូវពុក។ ប្រសិនបើតុលាការប្រជាជន
តំរូវអោយអូវពុកនិងម្ដាយទទួល ស្គាល់កូននោះ
ត្រូវយកត្រកូលអ្នកដែលតុលាការតំរូវអោយទទួលស្គាល់។ ប្រសិនបើតុលាការប្រជាជប
តំរូវអោ យអូវពុកនិងម្ដាយទាំងពីរនាក់ទទួលស្គាល់
កូននោះត្រូវយកត្រកូលរបស់អូវពុក។
កូនអិតខាន់ស្លាដែលត្រូវបានទទួលស្គាល់ មានករណីយកិច្ច និងមានសិទ្ធិដូចកូនមានខាន់ស្លាដែរ។
តុលាការប្រជាជន ត្រូវបង្គាប់អោយអូវពុកម្ដាយផ្ដល់អាហារកិច្ចអោយកូនជាដរាប
តាមសមាមាត្រនៃធនធានរប ស់អូវពុកម្ដាយនោះ។
អាហារកិច្ចនេះត្រូវផ្ដល់អោយកូនតាមកំណត់នៃ សាលក្រមរហូតដល់កូនមាននីតិភាព។ អូវ
ពុក រឺម្ដាយអាចត្រូវអោយរួចពីកាតព្វកិច្ចនេះបាន
បើខ្លួនព្រមទទួលយកកូននោះទៅចិញ្ចឹមបីបាច់រក្សា។
សាលក្រមដែលកាត់សេចក្ដីអោយទទួលស្គាល់កូនអិតខាន់ស្លា
អាចនឹងបង្ខំអោយអូវពុកសងសោហ៊ុយសំរាលកូន និងប្រាក់ចំណាយចិញ្ចឹមបីបាច់រក្សាកូន
តាំងពីថ្ងៃដែលកូននោះកើតមក ទៅម្ដាយនៃកូននោះបាន។
កំណត់ដៃមួយច្បាប់នៃសាក្រមស្ថាពរ
ដែលកាត់សេចក្ដីអោយទទួលស្គាល់កូនអិតខាន់ស្លាត្រូវផ្ញើ ទៅមន្ត្រីអត្រានុ
កូលដ្ឋាននៃទីកន្លែងដែលកូននោះកើត ដើម្បីចុះនិទ្ទេសអំពីបុត្តភាពនេះ
នៅលើរឹមទំព័រនៃសំបុត្រកំណើត។
ផ្នែកទី៤ អំពីស្មុំកូន
ស្មុំកូនគឺជាកិច្ចសន្យា ដែលចងបុគ្គពីរនាក់គឺម្នាក់ហៅថា អូវពុកចិញ្ចឹម
រឺម្ដាយចិញ្ចឹម ហើយម្នាក់ទៀតហៅថាកូនចិ ញ្ចឹម អោយមានចំណងនឹងគ្នា
ដូចជាបុត្តភាពមានខាន់ស្លា។
អូវពុករឺម្ដាយចិញ្ចឹមត្រូវមានអាយុលើសពី២៥ឆ្នាំ ហើយត្រូវមានអាយុច្រើនអាចជាពលរដ្ឋកម្ពុជា រឺជាជនបរទេស។
គេអាចសុំកូនបានត្រឹមពីរនាក់ប៉ុណ្ណោះ។
ប្រសិនបើកូនដែលសុំនោះមានមួយណាស្លាប់គេអាច សុំកូនមួយនាក់ទៀ តបាន។
កូនចិញ្ចឹមត្រូវមានអាយុតិចជាង៨ឆ្នាំ។
សហព័ទ្ធណាមួយអាចនិងសុំកូនយកមកចិញ្ចឹមបាន
លុះត្រាតែមានការយល់ព្រមពីសហព័ទ្ធរបស់ខ្លួ។ ក្នុងករណីនេះ
កូនចិញ្ចឹមត្រូវទុកជាកូនចិញ្ចឹមរបស់សហព័ទ្ធទាំងពីរនាក់។
ដើម្បីអោយការសុំកូនសំរេចទៅបាន ត្រូវមានការព្រមព្រៀងពីអូវពុកម្ដាយ
រឺអ្នកអាណាព្យាបាលនៃ កូនដែលសុំ នោះ។ បើជាទារកដែលគេបោះបង់ចោល
ត្រូវមានការយល់ព្រមពីរដ្ឋអំណាចឃុំ រឺសង្កាត់។
កិច្ចសន្យាសុំកូន
ត្រូវធ្វើជាលាយលក្ខណ៍អក្សរហើយបញ្ជាក់ដោយគណៈកម្មាធិការប្រជាជន
ឃុំសង្កាត់ខាងលំនៅ នៃអ្នកសុំរឺខាងលំនៅនៃកូនចិញ្ចឹម។
សេចក្ដីនៃកិច្ចសន្យាសុំកូននោះ ត្រូវចុះក្នុងបញ្ជីអត្រានុកូលដ្ឋាន។
តុលាការប្រ ជាជន អាចបដិសេធកិច្ចសន្យាសុំកូននោះ
ត្រូវចុះក្នុងបញ្ជីអត្រានុកូលដ្ឋាន។ តុលាការប្រជាជនអាច បដិសេធកិច្ច
សន្យាខាងលើនេះបាន
តាមពាក្យបណ្ដឹងសុំរបស់កូនចិញ្ចឹមរបស់ជនទាំងឡាយរឺរបស់អង្គការផ្សេងៗ
ដែលធ្វើឡើង ដើម្បីផលប្រយោជន៍របស់កូនចិញ្ចឹមនោះ។
កូនចិញ្ចឹមត្រូវយកត្រកូលនៃអ្នកសុំ ហើយមានសិទ្ធិ និងករណីយកិច្ចដូចគ្នានិងកូនបង្កើត ។
ផ្នែកទី៥ អំពីទំនាក់ទំនងរវាងឪពុក-ម្ដាយ និងកូន
អូវពុកម្ដាយមានករណីយកិច្ច ត្រូវស្រលាញ់កូននិងយកចិត្តទុកដាក់អប់រំកូន
គឺបណ្ដុះគំនិតកូនអោយស្រលាញ់ការ រៀនសូត្រ
ស្នេហាមាតុភូមិមានស្មារតីសាមគ្គីអន្តរជាតិស្រលាញ់ពលកម្មគោរពទ្រព្យសម្បត្តិរដ្ឋ
គោរពសិទ្ធនិងទ្រ ព្យសម្បត្តិរបស់អ្នកដទៃ។ កូនមានករណីយកិច្ចត្រូវស្រលាញ់
និងគោរពអូវពុក-ម្ដាយថែទាំរក្សា អូវពុក-ម្ដាយ និង
ផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អូវពុកម្ដាយ។
អូវពុក-ម្ដាយមិនត្រូវធ្វើបាបកូនរបស់ខ្លួនកូនប្រសា កូនចិញ្ចឹម កូនរបស់ប្ដី មានសិទ្ធិ រឺរបស់ប្រពន្ធមុនឡើយ។
កូនប្រុស កូនស្រី មានសិទ្ធិ និងករណីយកិច្ចដ្ឋានដូចគ្នាក្នុងគ្រួសារ។
កូនមាននីតិភាព
ដែលរស់នៅជាមួយអូវពុក-ម្ដាយមានសេរីភាពក្នុងការជ្រើសរើសមុខរបររបស់ខ្លួនមានសេរីភាព
ក្នុងការចូលរួមរួមសកម្មភាពនយោបាយ និងសកម្មភាពសង្គម
មានសេរីភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ ផ្ទាល់ របស់ខ្លួន
ម្យ៉ាងវិញទៀតក៏ត្រូវមានករណីយកិច្ច
ត្រូវមើលខុសត្រូវដោះស្រាយជីវភាពរួមរបស់គ្រួសារ ។
ផ្នែកទី៦ អំពីការដកហូតអំណាចមេបា
អាចនឹងត្រូចដកហូតអំណាចមេបា ហើយប្រគល់ទៅអោយអង្គការណាមួយរឺញាតិលោហិតណាមួយចំពោះអូវពុក ម្ដាយដែលមានកំហុសដូចខាងក្រោម ៖
-
- ឪពុក-ម្ដាយ មានការខ្វះខាតក្នុងការអប់រំ
- ឪពុក-ម្ដាយ ប្រើអំណាចដោយរំលោភទៅលើកូនដោយប្រើអុបាយកលផ្សេងៗដើម្បីបង្ខំកូនអោយប្រព្រឹត្តបទល្មើស រឺអំពើណាមួយប៉ះពាល់ដល់សង្គម។
- ឪពុកម្ដាយ វាយធ្វើបាបកូនអិតត្រាប្រណី
- ឪពុក-ម្ដាយ ប្រព្រឹត្តផ្ទុយពីសីលធម៌បណ្ដាលអោយមានអិទ្ធិពលអាក្រក់ដល់កូន ។
តុលាការប្រជាជន អាចនឹងសំរេចដកហូតអំណាចមេបាពីអូវពុកម្ដាយ
ដែលមានកំហុសបានលុះ ត្រាតែមានពាក្យ ប្ដឹងសុំរបស់អង្គការរដ្ឋ អង្គការមហាជន
រដ្ឋអាជ្ញាអមតុលាការប្រជាជន រឺញាតិលោហិតណាមួយនៃអូវពុកនោះ។
ការដកហូតអំណាចមេបាបណ្ដាលអោយអូវពុកម្ដាយលែងមានសិទ្ធិដែលខ្លួនធ្លាប់មានពីមុនមកចំពោះកូនរបស់ខ្លួន
ប៉ុន្តែនៅមានកាតព្វកិច្ចចិញ្ចឹមកូនតទៅទៀត រហូតដល់កូននោះចូលនិតិភាព។
ក្នុងករណីនេះតុលាការ ប្រជាជន ត្រូវកំណត់កំរិតអាហារកិច្ចដែលអូវពុក-ម្ដាយ
ដែលត្រូវបានដកហូតអំណាចមេបា នូវអំណាចមេបានេះឡើង វិញ ប្រសិនបើ
អូវពុក-ម្ដាយនោះ បានកែប្រែគំនិតមារយាទរបស់ខ្លួនបានល្អឡើងវិញ
គួរទទួលបន្ទុកអប់រំកូនបានលើក លែងតែចំពោះកូនចិញ្ចឹម ។ ច្បាប់នេះ
រដ្ឋសភានៃរដ្ឋកម្ពុជាបានអនុម័ត នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៨៩
នាសម័យប្រជុំសាមញ្ញលើក ទី១៧ នីតិកាលទី១។
Link to source:
http://km.wikipedia.org
No comments:
Post a Comment