បវរកញ្ញាហ្វីលីពីនដើមកំណើតអាមេរិក Megan
Young បានជាប់ជាបវរកញ្ញា ពិភពលោកឆ្នាំ២០១៣ (Miss World 2013)
នាការប្រកួតដែលធ្វើឡើងនៅលើទឹកដីកោះបាលី
ប្រទេសឥណ្ឌូណេស៊ីកាលពីថ្មីៗនេះ។ ពេលដែលពិធីការិនី
ប្រកាសជាប់ជយលាភី បវរកញ្ញាជាប់ជម្រើសរូបនេះបង្ហាញក្ដីរំភើប
ត្រឹមតែអាចនិយាយបានថា “ខ្ញុំគ្មានពាក្យនិយាយទេ”។
ប៉ុន្តែក្រោយពីអង្គុយលើបល្ល័ងបានមួយសន្ទុះ Megan បានថ្លែងថា
“អគុណដល់អ្នករាល់គ្នាដែលជ្រើសរើសខ្ញុំ
ហើយខ្ញុំសន្យាថានឹងធ្វើជាបវរកញ្ញាពិភពលោកល្អឲ្យបានល្អបំផុត”។
Megan Young រំភើបខ្លាំងពេលគ្រងម្កុដបវរកញ្ញាពិភពលោកឆ្នាំ ២០១៣
បវរកញ្ញាពិភពលោក ឆ្នាំ២០១៣
រូបនេះបានចាប់កំណើតនៅ សហរដ្ឋអាមេរិក ហើយបានផ្លាស់ទីលំនៅមក
ហ្វីលីពីន កាលពីនាង មានអាយុ ១០ឆ្នាំ។
បច្ចុប្បន្ននេះ
បវរកញ្ញាពិភពលោករូបនេះ កំពុងសិក្សាជំនាញ ផលិតខ្សែភាពយន្ត
(Digital Filmmaking)
និងមានបំណងចង់ក្លាយជាអ្នកដឹកនាំរឿងនៅថ្ងៃអនាគត។
បវរកញ្ញាបវរកញ្ញាដ៏ផូរផង់បានលេខមុខលើកញ្ចក់ទូរទស្សន៍ដំបូងកាលពី
មានអាយុ១៥ឆ្នាំ តាមរយៈការសម្ដែងភាពយន្ត
ការចូលរួមកម្មវិធីទូរទស្សន៍ និងធ្វើជាអ្នកវាគ្មិនជាដើម។
នៅពេលទំនេរ Megan ចូលចិត្ត លេងហ្គេម និងចូលចិត្តអានរឿង “Harry
Potter”។
ចំណែក ឯ បវរកញ្ញាបារាំង Marine
Lorphelin ជាប់ជាបវរកញ្ញាលំដាប់ទី៣ និង លេខ២បានទៅលើបវរកញ្ញាស្បែកខ្មៅ
Carranzar Naa Okailey របស់ប្រទេស ហ្គាណា។
ប្រិយមិត្ត
ប្រហែលជាមានការចម្លែកក្នុងចិត្តបន្តិច
ព្រោះថាការប្រកួតបវរកញ្ញាពិភពលោកឆ្នាំ
នេះពុំមានការស្លៀកឈុតប៊ីគីនីឡើយ
តែត្រូវបានជំនួសមកវិញដោយការស្លៀកសារុងដែលប្រពៃរបស់ឥណ្ឌូណេស៊ី
ក៏ដូចជារបស់ប្រជាជន អាស៊ីអាគ្នេយ៍ ភាគច្រើន
ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
ភាពខុសប្លែកនេះគឺបណ្ដាលមកពីការ
តវ៉ាពីសំណាក់អ្នកអភិរក្សនិយមឥណ្ឌូណេស៊ីដែលប្រឆាំងដាច់ខាតចំពោះការ
បង្ហាញឈុតសិចស៊ីជាសាធារណៈដែលប៉ះពាល់ដល់ តម្លៃ វប្បធម៌ ប្រពៃណី
និងសាសនារបស់ឥណ្ឌូណេស៊ីដែលជាប្រទេសកាន់សាសនាឥស្លាមធំជាង
គេលើពិភពលោក។
Link to: http://news.sabay.com.kh
No comments:
Post a Comment