Wednesday, October 30, 2013

សាន់ដេ​ត្រៀម​បង្ហាញ​​ស្នាដៃ​ទី​បួន​​ដើម​ខែ​​ក្រោយ! (Video inside)

ផលិតកម្ម​សាន់ដេ​​នឹង​បង្ហាញ​ខ្សែ​ភាពយន្ត​ទី​បួន​របស់​ខ្លួន​​គឺ​រឿង “ព្រាយ​ក្បាល​៨” នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៣​ ខាង​មុខ​នេះ។
តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម​​សាន់ដេ​លោក ឡាយ សុក​ចំរើន ឱ្យ​ដឹង​ថា​ ខ្សែ​ភាពយន្ត​ខាង​លើ​នឹង​ដាក់​បញ្ចាំង​​ថ្ងៃ​ទី ៨ និង​ទី​៩ ខែ​វិច្ឆិកា ខាង​មុខ​នេះ​នៅ​រោង​ភាពយន្ត លុច្ស និង​រោង​ភាពយន្ត​មហោស្រព ចេនឡា។

ខ្សែ​ភាពយន្ត “ព្រាយ​ក្បាល៨” ចូល​រួម​សម្ដែង​ដោយ​តារាល្បីៗ រូបថត៖ ផលិតកម្ម សាន់ដេ

អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ​រំពឹង​ថា​ ស្នាដៃ​ទី​បួន​របស់​ផលិតកម្ម​ខ្លួន​នឹង​អាច​ទាក់ទាញ​បាន​ការ​គាំទ្រ​ច្រើន​ ពី​ទស្សនិកជន​នៅ​ពេល​ដាក់​បញ្ចាំង។ ការ​រំពឹង​ខ្ពស់​ថា ​នឹង​អាច​មាន​មនុស្ស​ចូល​ទស្សនា​ច្រើន​ដោយ​លោក​សំអាង​ទៅ​លើ​ខ្សែ​ភាពយន្ត “ព្រាយ​ក្បាល​៨” ចូល​រួម​សម្ដែង​ដោយ​តារា​ល្បីៗ​ទាំង​អស់​របស់​ផលិតកម្ម​សាន់ដេ រួម​ទាំង​តារា​ល្បីៗ​ពី​ខាង​ក្រៅ​ជា​ច្រើន​រូប​ទៀត។
តារា​​ល្បីៗ​ចូល​រួម​សម្ដែង​ខ្សែ​ភាពយន្ត​ខាង​លើ​រួម​មាន លោក ឆាយ វិរៈយុទ្ធ កញ្ញា សុខ ពិសី លោក ខេមរៈ សិរីមន្ត កញ្ញា អ៊ីវ៉ា លោក ខាន់ ជែមន៍ អ្នក​នាង សុខ ស្រី​នាង លោក អាន គុណកូឡា កញ្ញា អែនជី លោក ហេង ពិទូ កញ្ញា យូរី លោក ហង្ស ឧត្ដមម៉ានី លោក មាស សាលី លោក ជុំ លីណូ លោក សុខ រក្សា លោក ប៊ុន សក្កិ លោក អ៊ីណូ អ្នក​នាង ស្វែង សុជាតា លោក មូល សុវណ្ណ​គិរី លោក ចា រិទ្ធី កញ្ញា លីនដា រួម​ទាំង​តារា​សម្ដែង​ល្បីៗ​ជា​ច្រើន​រូប​ទៀត។
នេះ​ជា​ស្នាដៃ​ទី​បួន​ហើយ​របស់​ផលិតកម្ម​សាន់ដេ បន្ទាប់​ពី​រឿង “អង្គុលីមារ” រឿង “ព្រាយ​ដែក​គោល” រឿង “វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម”៕
តើ​ប្រិយមិត្ត​គិត​ថា​រឿង “ព្រាយ​ក្បាល​៨” ដែល​ជា​ស្នាដៃ​ទី​បួន” របស់​ផលិតកម្ម​សាន់ដេ​នេះ​នឹង​អាច​ទាក់ទាញ​ការ​គាំទ្រ​ពី​ទស្សនិកជន​ច្រើន​ ដូច​រឿង​មុនៗ​ដែរ​ឬ​យ៉ាង​ណា?

Link to: http://news.sabay.com.kh

No comments:

Post a Comment