ដឹង​ហើយ​ថា ​បន្ទាប់​ពី​បាន​ទស្សនា​ក៏​ដូច​ជា​បាន​ស្ដាប់​​ច​ម្រៀង​ចំនួន​បី​បទ​ដូចជា​ បទ ​ “អនិច្ចា​អ្នក​ស្រែ”  “Because I Love You” និង​បទ “សង្ឃឹម​ថ្ងៃ​មួយ” របស់​ កញ្ញា ពៅ បញ្ញា​ពេជ្រ ក្នុង​ពេល​នោះ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ទាំងអស់​មាន​ការ​ក្ដុកក្ដួល​ ចិត្ត​ ដោយសារ​តែ​កញ្ញា ខំ​ប្រឹង​ស្រែក​ច្រៀង​ទាំង​ខ្លួន​មាន​ជំងឺ​ហើយ​អង្គុយ​នៅ​លើ​សាឡុង​ច្រៀង​​​ នៅ សាកល​វិទ្យាល័យ បញ្ញា​សាស្ត្រ កាលពីយប់មិញ។ កម្មវិធី​សប្បុរសធម៌​នេះ​ គឺ​ដើម្បី​រៃ​អង្គាស​ថវិកា​ ​យក​ទៅ​ជួយ​កុមារ​កំព្រា​នៅ​ខេត្ត​កោះកុង ​។
ក្រៅ​ពី​កម្មវិធី​ច្រៀងចម្រៀង​ជា​ច្រើន​បទ​ហើយ​នោះ នៅ​ចុង​កម្មវិធី​ក៏​មាន​ការ​បង្ហាញ​ម៉ូដ​ប្លែកៗ​ជា​ច្រើន ដោយ​បង្ហាញ​ដោយ​ក្រុម Cambodia Supper Model ផង​ដែរ។ តោះ ទៅ​មើល​ទាំងអស់​គ្នា ពេញ​ចិត្ត​ម៉ូដ​មួយ​ណា​ដែរ​ ជួយ​ប្រាប់​ Sabay វិញ​ផង​ណា!