យុវវ័យ​ខ្មែរ​ប្រមាណ​ជា​ជិត ​១០០​នាក់ បាន​ជួប​ជុំ​គ្នា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន​ហៅកាត់​ថា CJCC កាល​ពី​ថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ ដោយ​បាន​​ស្លៀក​ពាក់​តាម​ខ្សែ​ភាពយន្ត​ និង​រឿង​តុក្កតា​ជប៉ុន។

កញ្ញា ​រ៉ូស ហ្ស៉ារីណូ សមាជិក KH Anime Fanclub ដែល​បាន​ចូលរួម​កម្មវិធី​នេះ បាន​ប្រាប់​គេហទំព័រ​ Sabay ថា ការ​ជួបជុំ​គ្នា​នេះ គឺ​ដើម្បី​ឲ្យ​យុវវ័យ​ដែល​ចូល​ចិត្ត​ខ្សែ​ភាពយន្ដ និង​រឿង​តុក្កតា​របស់​ជប៉ុន បាន​ជួប​ជុំ​គ្នា​ និង​បង្កើន​ទំនាក់ទំនង​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​​រវាង​គ្នា​ទៅវិញ​ទៅមក។ ទន្ទឹមគ្នា​នឹង​ការ​ជួបជុំ​គ្នា​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​ផងដែរ។

ក្រុម KH​ Anime Fanclub ស្លៀក​ពាក់​តាម​តុក្កតា​ជប៉ុន (រូបថត Facebook KH Anime Fanclub)

យុវវ័យ​ប្រមាណ​ជា​ជិត​១០០​នាក់ បាន​ស្លៀក​ពាក់​បែប​ប្លែក​ៗ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​រៀងៗ​ខ្លួន​​តាម​តួ​អង្គ​ក្នុង​ខ្សែ​ភាព​យន្ត និង​តុក្កតា​ជប៉ុន។ ក្រៅ​ពី​សំលៀក​បំពាក់​ប្លែក​ៗ គេ​ក៏​សង្កេត​ឃើញ យុវវ័យ​ទាំង​នោះ បាន​ពាក់​សក់​ពណ៌​ប្លែក​ៗ ហើយ​មាន​រូប​សម្រស់​ស្រស់​សោភា មិន​ចាញ់​មុខមាត់​ជនជាតិ​ជប៉ុន​នោះ​ឡើយ។
នៅ​ខាង​ក្រោម​នេះ​ជា​រូបភាព​ដែល​យុវវ័យ​ខ្មែរ​ស្លៀក​ពាក់​តាម​ ខ្សែភាពយន្ដ និង​រឿង​តុក្កតា​ជប៉ុន។ តើ​​មិត្ត​អ្នក​អាន​ និង​ទស្សនា​ទាំង​អស់ ជួយ​ផ្ដល់​យោបល់​បាន​តើ រូប​សម្រស់​ពួកគាត់​យ៉ាង​ម៉េច​ដែរ ?