Monday, October 28, 2013

នេះ​នែ…មើល​មុខ​តារា​ស្រី​ៗ​កាលីប​ខ្ពស់ ក្នុង​រង្វង់​ដៃ អេនឌី តិច​មើល!!!

ចាប់​តាំង​ពី​ប្រឡូក​ក្នុង​សិល្បៈ​ប្រមាណ​ជា ១០ឆ្នាំ​កន្លង​មក​នេះ មាន​តារា​ស្រី​ល្បី​ៗ​លំដាប់​ខ្ពស់​មិន​តិច​ជាង ៥០នាក់​ទេ ដែល​ធ្លាប់​ត្រូវ​បាន​លោក អេនឌី យក​មក​ឱប​ផ្អឹប​ដើម​ទ្រូង​នៅ​មុខ​កាមេរ៉ា​ថត​រូប​សិចស៊ី ក្ដៅ​ភ្នែក​ភាយ​ៗ​។ នេះ​បើ​តាម​តារា​ចម្រៀង និង​សម្ដែង​លោក អេនឌី បាន​បញ្ជាក់​ឲ្យ​ដឹង។
ម្ចាស់​បទ “នឹក​បង​៥០%​ផង” បាន​ប្រាប់​ទៀត​ថា បើ​ទោះ​ជា​ចំនួន​តារា​ស្រី​ល្បី​ៗ ដែល​លោក​បាន​ឱប​ថ្នម​ប្រលោម​ស្និទ្ធ​មុខ​កាមេរ៉ា ហាក់​ដូច​ជា​មាន​ចំនួន​ច្រើន​ណាស់​ទៅ​ហើយ​ក្ដី ប៉ុន្តែ​លោក​នៅ​តែ​មាន​គម្រោង​ថត​រូប​សិល្បៈ​ជាមួយ​ស្ទិល​ប្លែក​ៗ​ច្រើន​ទៀត ​នា​ពេល​ខាង​មុខ ហើយ​តារា​ស្រី​ជា​ដៃគូ ច្បាស់​ណាស់​ថា ​សុទ្ធ​តែ​ជា​តារា​ស្រី​លំដាប់​ខ្ពស់​ក្នុង​វិស័យ​សិល្បៈ​របស់​កម្ពុជា មាន​សម្រស់​ស្រស់​ស្អាត។
តារា​ស្រី​កាលីប​ខ្ពស់​ទាំង​នោះ​មាន​ជា​អាទិ៍…សូម​ទស្សនា​រូបភាព​ខាង​ក្រោម​ឲ្យ​ត្រជាក់​ភ្នែក​ទាំង​ព្រឹក​ណា​ប្រិយមិត្ត!!!

ជាមួយ​អ្នក​នាង កែវ ស្រីនាង
ជាមួយ​អ្នក​នាង ចន ច័ន្ទលក្ខិណា
ជាមួយ​កញ្ញា ឌុច លីដា​​
ជាមួយ​កញ្ញា វ៉ាង ស្រីណូ
ជាមួយ​កញ្ញា សុខ ពិសី
ជាមួយ​កញ្ញា ទឹម រដ្ឋា
ជាមួយ​អ្នក​នាង សុខ សោម៉ាវត្តី
ជាមួយ​អ្នក​នាង សឿ សុធារ៉ា
ជាមួយ​កញ្ញា កុល ដាវី
ជាមួយ​កញ្ញា សារ៉ាយ សក្ខណា
ជាមួយ​កញ្ញា ពេជ្រ អាវីហ្សា
ជាមួយ​កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន

No comments:

Post a Comment