Monday, October 28, 2013

ទ្រឿង សុះ​សាយ​​ទទួល​មរណៈ​ភាព​​​យប់​មិញ​ដោយ​រោគាពាធ​ក្នុង​វ័យ​៦០​ឆ្នាំ

លោក ទ្រឿង សុះ​សាយ ជា​អាជ្ញា​កណ្តាល គណៈកម្មការ​ចៅ​ក្រម និង​​គ្រូ​បង្វឹក​នៅ​ក្លឹប​សឹង្ហកីឡា​បាន​ទទួល​មរណភាព​កាល​ពី​យប់​មិញ​ដោយ​ រោគាពាធ​ក្នុង​វ័យ​៦០​ឆ្នាំ។

យោង​តាម​គេហទំព័រ​ Facebook របស់​លោក សេរី ណាថាន់ អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​ស៊ីធីអិន​បាន​ឲ្យ​ដឹង​ថា លោក​ទ្រឿង សុះ​សាយ​បាន​ទទួល​មរណភាព​កាល​ពី​យប់​។
មួយ​ជីវិត​របស់​លោក​បាន​បូជា និង​ផ្សា​ភ្ជាប់​ជា​មួយ​នឹង​វិស័យ​កីឡា​ បន្ទាប់​ពីលោក​​បាន​ក្លាយ​ជា​កីឡាករ​ដ៏​ល្បី​ល្បាញ និង​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​៦០ និង​៧០ និង​រហូត​ដល់​បច្ចុប្បន្ន​។

តាម​ការ​ឲ្យ​ដឹង​ពី​លោក មាស សុខគ្រី ជា​គណៈ​កម្មការ​អាជ្ញា​កណ្តាល និង​ជា​គូបង្វឹក​ប្រដាល់​បាន​ឲ្យ​ដឹង​ថា សព​របស់​លោក ទ្រឿង សុះសាយ ដែល​ជា​សមាជិក​សហព័ន្ធ​កីឡា​ប្រដាល់កម្ពុជា​​​កំពុង​តម្កល់​ទុក​ធ្វើ​បុណ្យ​ តាម​ប្រពៃណី​ខ្មែរ​នៅ​វត្ត​ព្រះពុទ្ធ​ រាជ​ធានី​ភ្នំពេញ។
នៅ​វេលា​ម៉ោង​មួយ​រសៀល​នេះ សព​​នឹង​ត្រូវ​លើក​ដាក់​ក្នុង​មឈូស ហើយ​​តម្កល់​ទុក​ធ្វើ​បុណ្យ​រហូត​ដល់​ថ្ងៃ​ចន្ទ។ បន្ទាប់​មក​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃចន្ទឈាន​ចូល​​អង្គារ សពរបស់​លោក​នឹង​ត្រូវដង្ហែរ​ចេញ​ពី​រាជធានី​ភ្នំពេញ​​តាម​ប្រពៃណី​ចិន​​យក​ ទៅ​បញ្ចុះ​នៅ​ឃុំ​កូន​ខ្លា​ជិត​ភ្នំសំពៅក្នុង​ទី​រួម​ខេត្ត​បាត់ដំបង។
Sabay សូម​ចូល​រូម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​សព និង​សូមឲ្យ​​វិញ្ញាណ​ខន្ធ​របស់​លោក​បាន​​ទៅ​កាន់​សុគតិភព៕
 Link to: http://news.sabay.com.kh
Super-Share សូម​ចូល​រូម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​សព និង​សូមឲ្យ​​វិញ្ញាណ​ខន្ធ​របស់​លោក​បាន​​ទៅ​កាន់​សុគតិភព៕

No comments:

Post a Comment