Monday, October 28, 2013

តារាស្រីឥណ្ឌាក៏មាន​រូប​សម្រស់​ស្រស់ស្អាត​មិន​ចាញ់​គេដែរ!

អ្នក​តាមដាន​រឿង​ភាគ​នៅ​កម្ពុជា​បច្ចុប្បន្ន ​កំពុង​ជក់​ចិត្ត​ទស្សនា​ខ្សែ​ភាពយន្ត​កូរ៉េ​យ៉ាង​​​ផុសផុល ​ផ្ទះ​ណា​ក៏​ដូចជា​ផ្ទះ​ណា​ដែរ​ពេល​បើក​ទូរទស្សន៍​ប្រាកដ​ជា​ឃើញ​ទស្សនា​រឿង ​ភាគ​​កូរ៉េ​ដូចៗ​គ្នា។
ទោះ​ជា​យ៉ាង​នេះ​ក្ដី​ភាពយន្ត​ឥណ្ឌា​សព្វថ្ងៃ​ក៏​ទទួល​បាន​ចំណែក​គាំទ្រ​ មួយ​ភាគ​ដែរ​ពី​ភាពយន្ត​កូរ៉េ​ ជាពិសេស​អ្នក​ទស្សនា​ដែល​មាន​វ័យ​ចំណាស់។ និយាយ​ដល់​រឿង​ឥណ្ឌា​ប្រិយមិត្ត​ប្រាកដ​ជា​នឹក​ដល់​តារា​សម្ដែង​ប្រាកដ​ ណាស់។ អីចឹង​ Sabay​សូម​ណែនាំ​តារា​សម្ដែង​ស្រី​ឥណ្ឌា​រូប​ស្រស់​ ១០ដួង​ឲ្យ​ទស្សនិកជន​បាន​ស្គាល់​ដួច​ខាង​ក្រោម៖
១.KareenaKapoor ៖ ​តារា​សម្ដែង​ចាស់​វស្សា​របស់ Bollywood ​រូប​នេះ​បាន​បញ្ជាក់​ឲ្យ​​ឃើញ​ថា ​តារា​ស្រី​ដែល​រៀបការ​ហើយ​ក៏​អាច​ជោគជ័យ​ដូច​តារា​ប្រុស​ដែល​រៀបការ​ហើយ​ ដូច​គ្នា។

២. Jacqueline Fernandes៖ តារា​ស្រី​រូប​នេះ​ទាក់ទាញ​ចិត្ត​អ្នកគាំទ្រ​ជាង​បុរស​ព្រោះ​តែ​ភាពសិចស៊ី​ របស់​នាង។ តារា​ស្រី​រូប​នេះ​បង្ហាញ​វត្តមាន​ដំបូង​នៅ​ក្នុង​វីដេអូ​បទចម្រៀង សិរីលង្ការ។
៣.Priyanka Chopra៖កសាង​ភាព​ល្បីល្បាញ​ដោយសារ​សម្ដែង​ ជា​ជើងឯក​ប្រដាល់។Chopra ​​ជា​តារា​ស្រី​ដែល​មាន​អ្នក Follow ច្រើន​បំផុត​លើ​បណ្ដាញ Twitter។ Priyanka​​ជា​អតីត​បវរកញ្ញពិភព​លោក​ឥណ្ឌា។ ដូច្នេះ​​​មិនត្រឹម​តែ​ស្អាត​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ឆ្លាត​ទៀត​ ព្រោះ​បើ​មិន​ស្អាត​ហើយ​ឆ្លាត​ទេ​មិន​អាច​ជាប់​ជា​បវរកញ្ញា​ទេ។
អាន ៖ មេធ្មប់តូច Harry Potter ពីវគ្គទីមួយដល់វគ្គទីប្រាំពីរចូលចិត្តមួយណាជាងគេ?
៤.Katrina Kaif៖ តារា​ស្រី ​Bollywood ​រូប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ផ្ទៃ​មុខ​ស្អាត​ដូច​​​តុក្កតា​ មិន​តែ​ប៉ុណ្ណោះ​នាង​កំពុង​ទាក់ទង​ជាមួយ​តារា Rockstar​របស់​ Bollywood ផង​ដែរ។
៥.SonamKapoor៖ ​សំលៀកបំពាក់​ស៊ីវិល័យ​ សម្រស់​ស្រស់​សោភា បូករួម​ទេពកោសល្យ​សម្ដែង​ដ៏​ប៉ិនប្រសប់​របស់​តារា​ស្រី​រូប​នេះ ជា​រតនសម្បត្តិ​ដ៏​សំខាន់​សម្រាប់Bollywood។​ តោះ​មើល​រូប​ថត​នាង​ទៅ​មើល៍​ ​ស្អាត​ប៉ុណ្ណា?
៦.AishwaryaRai៖ រាជិនី​សម្រស់​អតីត​បវរកញ្ញា​ចក្រវាល​ ពិភពលោក​រូប​នេះ​បាន​ស្រូបទាញ​យក​បេះដូង​បុរស​ជា​ច្រើន​ព្រោះ​តែ​កែវភ្នែក​ មរកត​របស់​នាង​មិន​តែ​ប៉ុណ្ណោះ​នាង​ក៏​បាន​គ្រង​តំណែង​លើ​បល្ល័ង្ក​​តារា​ ស្រី​ឯក Bollywood ជាង​មួយ​ទសវត្សរ៍​កន្លះ​ទៀត​ផង។
៧.Anushka Sharma៖​ តារា​ស្រី​ម្នាក់​នេះ​ទទួល​បាន​ការចាប់អារម្មណ៍​ពី​អ្នកគាំទ្រ​ ព្រោះ​តែ​រូប​សម្រស់​ដ៏​​មាន​មន្ត​ស្នេហ៍​របស់​នាង។

៨.VidyaBalan៖ មិន​មាន​នរណា​ម្នាក់​មិន​ស្គាល់​តារា​ស្រី​រូប​ស្រស់​ម្នាក់​នេះ​ទេ។
៩.Parineeti Chopra៖ ថ្វី​ត្បិត​ចូល​ប្រឡូក​​ក្នុង​វិស័យ​ភាពយន្ត​ ដោយសារ​បងប្អូន​ស្រី​ជីដូន​មួយ ​ក៏​ពិត​មែន​ ក៏​តារា​ស្រី​រូប​នេះ​បាន​សាង​ស្នាដៃ​ជា​ច្រើន​រាប់​មិន​អស់​ដោយ​ផ្ទាល់​ ខ្លួន។

១០.DeepikaPadukone៖កំពុង​ល្បីល្បាញ​ខ្លាំង​ណាស់​នា​ ខណៈ​នេះ​ ព្រោះ​តែ​ខ្សែភាពយន្ត​រឿង​ដែល​សម្ដែង​ល្បី​បន្ដកន្ទុយ​តែ​ម្ដង។ ​រឿង​ចុង​ក្រោយ “Ram Leela” ក៏​ជិត​ដាក់​បញ្ចាំង​នៅ​រោងភាពយន្ត​ផង​ដែរ។
ទស្សនា​រួច​ហើយ​យល់​យ៉ាង​ណា​ដែរ ប៉ុណ្ណឹង​អាច​ស៊ីដាច់​តារា​ឯក​ស្រីកូរ៉េទេ?

Link to: http://news.sabay.com.kh

No comments:

Post a Comment