Tuesday, October 29, 2013

អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី​រកឃើញ​មាស​នៅ​ក្នុង​ស្លឹក​ឈើ

អូស្ត្រាលី​៖​វា​ជា​ការពិត​ណាស់ លុយ​មិន​អាច​លូតលាស់​នៅលើ​ដើមឈើ​នោះ​ទេ ប៉ុន្តែ​មាស​វា​អាច​។​តាម​របាយការណ៍ អ្នកវិទ្យាសាស្ត្រ បញ្ជាក់​ពី​វត្ត​មា​នៃ​រ៉ែ​មាស ដែល​មាន​នៅក្នុង​ស្លឹក​រុក្ខជាតិ​មួយចំនួន ។​នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​បរទេសមួយ ដែល​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី ២៧ ខែ តុលា​នេះ​។​
2013-10-28_210238
​អ្នក​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី បាន​រកឃើញ​ផ្នែក​នៃ​មាស ដែល​បាន​លាក់​នៅ​បែក​ធាង ស្លឹក​ឈើ ដែល​ចង្អុលបង្ហាញ ឲ្យដឹងថា មាស​ជា​ច្រើន​ប្រហែល​ជា​កប់​នៅក្នុង​ដើមឈើ​នេះ​។​

​អ្នក​ភូ​គុម្ភ​គីមី មកពី សហគមន៍ វិទ្យាសាស្ត្រ និង ឧស្សាហកម្ម ការស្រាវជ្រាវ របស់​អង្គការ បានឲ្យដឹងថា ប្រភេទ​ដើមឈើ​ម្យ៉ាង ដែល​ស្ថិតនៅ ភាគ​ខាងលិច ប្រទេស​អូស្ត្រាលី វា​ត្រូវ​បា​កើតឡើង ពី​ភាគល្អិត​នៃ​មាស តាមរយៈ​ប្រព័ន្ធ​ឬ​ស ហើយ​បែងចែក​ជា​ស្លឹក និង​សាខា​របស់​វា​។​ ​បើទោះបីជា​ចំនួន​មាស ដែល​រកឃើញ​មាន​ចំនួន​តិច​តូច នេះ​សបញ្ជាក់​ថា រ៉ែ​មាស​នៅ​ក្រោម​ដើមឈើ​មួយ​នេះ កប់​យ៉ាង​ជ្រៅ​រាបសិប​ម៉ែត្រ នៅ​ក្រោម​ដី ប្រហែលជា ៦០ លាន​ឆ្នាំ​។​
​លោក បណ្ឌិត Mel Lintern បាន​និយាយថា ក្រុមការងារ​ដែល​បាន​ប្រើប្រាស់​ម៉ាស៊ីន CSIRO ដោយ​កាំរស្មី អិច​រ៉េ ដើម្បី​វិភាគ​ទៅលើ​ភាគល្អិត របស់​មាស​ដែល​មាន​នៅក្នុង​ស្លឹកឈើ និង​បញ្ជាក់​ថា​ពិតជា​មាន​ហេតុផល​ដូច​អ្វី​ដែល​បា​និយាយ​ដូច​ខាងលើ​មែន​៕
Link to: http://domneng.com

No comments:

Post a Comment