១ អាកាសយានដ្ឋាន Hartsfield–Jackson Atlanta International Airport
ស្ថិតនៅក្នុងចម្ងាយប្រមាណជា១១គីឡូម៉ែត្រភាគខាងត្បូងក្រុង Atlanta រដ្ឋGeorgia ប្រលានយន្តហោះនេះ ត្រូវបានបើកហោះហើរជាលើកដំបូងក្នុងឆ្នាំ១៩៤៦។ អាកាសយានដ្ឋាននេះបានដឹកជញ្ជួនអ្នកដំណើរ៩៥លាននាក់កាលពីឆ្នាំ ២០១២ ឬ ស្មើ២៦០.០០០នាក់ជាមួយនឹងជើងហោះហើរជិត១ ពាន់ដងក្នុងមួយថ្ងៃ។ វាក៏ត្រូវបានគេចាត់ទុកថាជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតនៅលើលោក ផងដែរក្នុងការដឹកជញ្ជូនអ្នកដំណើរនិងទំនិញផ្សេងៗ។
២ អាកាសយានដ្ឋាន Beijing Capital International Airport
ដោយមានចម្ងាយ៣២គីឡូម៉ែត្រភាគឦសានទីក្រុងប៉េកាំង អាកាសយានដ្ឋានខាងលើត្រូវបានបើកឲ្យហោះហើរជាលើកដំបូងក្នុងឆ្នាំ ១៩៥៨។ វាបានជាប់ឈ្មោះជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតលំដាប់ទី២បន្ទាប់ ពីអាកាសយានដ្ឋាន Atlanta International Airport ខាងលើ។ អ្នកដំណើរប្រហែល៨០លាននាក់បានឆ្លងកាត់ទីនេះ និងទំនិញផ្សេងទៀតជាង១,៧លានតោនក្នុងឆ្នាំ២០១២។
៣ អាកាសយានដ្ឋាន London Heathrow Airport
អាកាសយានដ្ឋានLondon Heathrow Airport ត្រូវបានបើកជាផ្លូវការកាលតាំងពីឆ្នាំ១៩២៩ ដែលកាលនោះវាគ្រាន់តែជាអាកាសយានដ្ឋានដ៏តូចមួយប៉ុណ្ណោះ ស្ថិតនៅចម្ងាយ២៣គីឡូម៉ែត្រភាគខាងលិចទីក្រុងឡុងដុងបច្ចុប្បន្ន។ វាក៏ជាប់ឈ្មោះជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតលំដាប់ទី៣ផងដែរ ដោយមានអ្នកដំណើរ៧០លាននាក់បានធ្វើដំណើរឆ្លងកាត់នៅទីនេះ និងទំនិញផ្សេងទៀតជាង១,៣លានតោនកាលពីឆ្នាំ២០១២។
៤ អាកាសយានដ្ឋាន Tokyo International Airport ឬ Haneda Airport
អាកាសយានដ្ឋានHaneda មានទីតាំងស្ថិតនៅភាគខាងត្បូងស្ថានីយរដ្ឋភ្លើងទីក្រុងតូក្យូ ប្រមាណជា១៤គីឡូម៉ែត្រ។ ដោយបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ១៩៣១ អាកាសយានដ្ឋាននេះអាចផ្ទុកអ្នកទទួលអ្នកដំណើរ៦៧លាននាក់កាលពី ឆ្នាំ២០១២កន្លងទៅនិងទំនិញផ្សេងៗ ទៀតរាប់លានតោន។
ដោយបានបើកហោះហើរជាលើកដំបូងក្នុងឆ្នាំ១៩៥៥ អាកាសយានដ្ឋាននេះស្ថិតនៅចម្ងាយ២៧គីឡូម៉ែត្រភាគពាយ័ព្យតំបន់ ពាណិជ្ជកម្មLoop នាទីក្រុងChicago រដ្ឋIllionois សហរដ្ឋអាមេរិក។ គេបានវាយតម្លៃថាយ៉ាងហោចណាស់មានអ្នកដំណើរជាង៦៤លាននាក់បានធ្វើ ដំណើរឆ្លងកាត់ទីនេះកាលពីឆ្នាំ២០០៩៕
តើប្រលានរបស់ប្រទេសណាស្អាត ជាងគេ?
Link to: http://news.sabay.com.kh
No comments:
Post a Comment